Category: ព័ត៌មានអន្តរជាតិ

  • ស្លាប់មនុស្ស២០នាក់ ពេលរត់ម៉ារ៉ាតុង ជួបភ្លៀងកក

    ស្លាប់មនុស្ស២០នាក់ ពេលរត់ម៉ារ៉ាតុង ជួបភ្លៀងកក

    កាលពីម្សិលមិញ មានករណីភ្លៀងកកធំៗបានធ្លាក់ចំក្រុមរត់ម៉ារ៉ាតុង នៅលើភ្នំស្ថិតក្នុងខេត្ត Gansu ប្រទេសចិន បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ២០នាក់ បាត់ខ្លួនម្នាក់។ កម្មវិធីរត់ប្រណាំងចម្ងាយពី២០ ទៅ៣១គីឡូម៉ែត្រនេះបានធ្វើឡើង នៅតំបន់ទេសចរណ៍ Yellow River Stone Forest ស្ថិតក្នុងតំបន់ Jingtai នៃក្រុង Baiyin។ រហូតដល់ព្រឹកថ្ងៃអាទិត្យនេះ ក្រុមរុករកបានរកឃើញសាកសពមនុស្ស២០នាក់ហើយ ប៉ុន្តែបន្តរកអ្នកបាត់ខ្លួនទៀត៕ ប្រភពពីស៊ីនហួរ

  • ចិន free វ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ជាង៨០ហើយ ត្រូវការបន្ទាន់

    ចិន free វ៉ាក់សាំងជូនប្រទេសកំពុងអភិវឌ្ឍន៍ជាង៨០ហើយ ត្រូវការបន្ទាន់

    ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ កាលពីថ្ងៃទី២១ ឧសភា ២០២១ថា ប្រទេសចិនបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ ត្រូវការបន្ទាន់ ជូនប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតថ្លៃចំនួនជាង៨០ប្រទេសហើយ ខណៈដែលចិនក៏បាននាំចេញវ៉ាក់សាំងទៅ៤៣ប្រទេស តាមការកម្មង់ទិញដែរ។ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានមានប្រសាសន៍បែបនេះ អំឡុងកិច្ចប្រជុំកំពូលស្តីពីសុខាភិបាលពិភពលោក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ឧសភា ២០២១ ម្សិលមិញ៕

  • វៀតណាមនឹងមានការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និង ក្រុមប្រឹក្សាប្រជាជនឆ្នាំ២០២១-២០២៦ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ (មានវីដេអូ)

    វៀតណាមនឹងមានការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និង ក្រុមប្រឹក្សាប្រជាជនឆ្នាំ២០២១-២០២៦ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ (មានវីដេអូ)

    Video: https://fb.watch/5EoWUq5Pyd/ វៀតណាម ៖ រដ្ឋសភាជាតិប្រទេសវៀតណាម និងក្រុមប្រឹក្សារបស់ក្រុមប្រឹក្សាភិបាលគ្រប់លំដាប់ថ្នាក់ និងរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសរដ្ឋសភានីតិកាលទី១៥ និង ក្រុមប្រឹក្សាប្រជាជនវៀតណាមក្នុងអាណត្តិ ឆ្នាំ២០២១-២០២៦ ដែលនិងប្រព្រត្តឹទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នាពេលខាងមុខនៅក្នុងប្រទេសវៀតណាម នេះបើយោងទៅតាមការផ្តល់ព័ត៍មានរបស់ក្រសួងការបរទេសប្រទេសវៀតណាម ។ការ បោះ ឆ្នោត ជ្រើសតាំង សមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនវៀតណាម នាពេលនេះ គឺត្រូវបានបង្ហាញពីឆន្ទៈ ដោយ ផ្ទាល់ ពី ការសម្រេចចិត្តរបស់ពលរដ្ឋវៀតណាម ដើម្បីទទួលបាននូវការគ្រប់គ្រង មូលនិធិ និង ធនធាន ផ្ទាល់ខ្លួន ព្រមទាំង ដឹកនាំ ចាត់ចែង កិច្ចការ ក្នុង មូលដ្ឋាន របស់ខ្លួន រាប់ បញ្ចូល ទាំង ការ អភិវឌ្ឍ និង សន្តិសុខ នៅ ក្នុង ការ បោះ ឆ្នោតពីសំណាក់ ប្រជាពលរដ្ឋ ។ការជ្រើសរើស តំណាង នៅ…

  • ប្រទេសធំៗចំនួន០៦កំពុងហាមឃាត់ការប្រើប្រាស់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតនៅឆ្នាំ២០៣០ (មានវីដេអូ)

    ប្រទេសធំៗចំនួន០៦កំពុងហាមឃាត់ការប្រើប្រាស់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតនៅឆ្នាំ២០៣០ (មានវីដេអូ)

    បរទេស៖ ប្រទេសចំនួន៦បាននិងកំពុងធ្វើការហាមឃាត់រថយន្តប្រើប្រាស់សាំង និងប្រេងម៉ាស៊ូតនៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ។ ទី១.ដាណាម៉ាក៖ ប្រទេសនេះរំពឹងថា ខ្លួននឹងមានរថយន្តអគ្គិសនីប្រមាណ១លានគ្រឿងបើកបរលើដងផ្លូវនៅក្នុងឆ្នាំ២០៣០ ។ទី២.ចក្រភពអង់គ្លេស៖ ប្រទេសអឺរ៉ុបមួយនេះក៏សង្ឃឹមដែរថា ចាប់ពីឆ្នាំ២០៣០ខាងមុខនេះ ប្រភេទរថយន្តថ្មីទាំងអស់នឹងប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនី និងអាគុយ ។ ទី៣.ហូឡង់៖ រដ្ឋធានីអាំស្ទឺដាំ (Amsterdam) របស់ប្រទេសមួយនេះ បាននិងកំពុងចាត់វិធានការណ៍ហាមឃាត់រថយន្តបំពុលបរិយាកាសទាំងអស់ រាប់បញ្ចូលទាំងរថយន្តចាស់ និងថ្មីអោយបាននៅក្នុងឆ្នាំ២០៣០ ។ ទី៤.អាល្លឺម៉ង់៖ ប្រទេសអឺរ៉ុបមួយនេះរំពឹងថា ខ្លួននឹងអាចមានរថយន្តអគ្គិសនីរហូតដល់៦ពាន់គ្រឿង ។ ទី៥.អាយលែន៖ ដែនកោះដ៏មួយនេះបញ្ជាក់ថា ខ្លួនប្រហែលជាអាចធ្វើការលើកលែងអោយរថយន្តប្រើសាំង និងប្រេងម៉ាស៊ូតបាននៅតំបន់ដាច់ស្រយាល ជាទីដែលពិបាកក្នុងការសាកភ្លើងរថយន្តអគ្គិសនី ។ ទី៦.អៀកឡង់៖ ប្រទេសមួយនេះបញ្ជាក់ថា ខ្លួនចង់អោយមានការប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាង៩០ម៉ឺនគ្រឿងបើកបរនៅតាមដងផ្លូវនៅក្នុងឆ្នាំ២០៣០ ។ជាមួយគ្នានេះ បណ្តាប្រទេសដទៃទៀតក៏បានកំណត់គោលដៅរបស់ខ្លួនដូចគ្នានេះដែរ ក្នុងនោះអ៊ីស្រាអែលបាននិងកំពុងហាមឃាត់ការនាំចូលប្រភេទរថយន្តប្រើសាំង និងប្រេងម៉ាស៊ូតនៅក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ ៕ ប្រភព៖ World Economic Forum

  • អាជ្ញាធរសុខាភិបាលសិង្ហបុរីអះអាងថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារអាយុ១២ដល់១៥ឆ្នាំ (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលសិង្ហបុរីអះអាងថា  វ៉ាក់សាំងបង្ការជំងឺ Covid-19  របស់ក្រុមហ៊ុន Pfizer-BioNTech មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារអាយុ១២ដល់១៥ឆ្នាំ (មានវីដេអូ)

    សង្ហិបុរី៖ គណៈកម្មាធិការជំនាញវ៉ាក់សាំងសិង្ហបុរី បានធ្វើការឆ្លើយតបទៅនឹងលិខិតបើកចំហរមួយរបស់ក្រុមវេជ្ជបណ្ឌិត១២រូប នៅថ្ងៃសុក្រនេះថា ការប្រើវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) សម្រាប់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ។គណៈកម្មាធិការជំនាញបញ្ជាក់ថា បច្ចុប្បន្ននេះ ភីហ្វាយហ្សឺ-បាយអូអិនធិច គឺជាវ៉ាក់សាំងតែមួយគត់នៅគ្រប់ទីកន្លែងទូទាំងពិភពលោក ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ ។ អាជ្ញាធរវិទ្យាសាស្ត្រសុខភាព (HSA) និងគណៈកម្មាធិការជំនាញបានត្រួតពិនិត្យពីសុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំង ភីហ្វាយហ្សឺ-បាយអូអិនធិច ដោយផ្អែកលើការតេស្តគ្លីនិកសម្រាប់មនុស្សដែលដែលស្ថិតនៅក្រុមអាយុនេះ ។ ទម្រង់សុវត្ថិភាពវ៉ាក់សាំងនេះ គឺស្របទៅនឹងទម្រង់សុវត្ថិភាពដូចមនុស្សធំដែរ ហើយកម្រិតស្តង់ដារសម្រាប់វ៉ាក់សាំងដែលត្រូវចុះបញ្ជីប្រើប្រាស់ គឺមានប្រព័ន្ធភាពសុំាប្រឆាំងនឹងជំងឺផ្សេង ។សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ពីរប្រភេទត្រូវបានអនុម័តអោយប្រើប្រាស់នៅប្រទេសសិង្ហបុរី ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (ភីហ្វាយហ្សឺ-បាយអូអិនធិច) និងក្រុមហ៊ុនអាមេរិក ម៉ូឌែណា ដោយក្រុមហ៊ុនធំៗទាំងពីរនេះ ផ្អែកលើបច្ចេកវិទ្យា mRNA ៕ ប្រភព៖ Reuters

  • ប្រធានាធិបតីអាមេរិកសន្យាជួយកសាងតំបន់ ហ្គាហ្សា ឡើងវិញ ក្រោយអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់បទឈប់បាញ់ជាផ្លូវការ (មានវីដេអូ)

    ប្រធានាធិបតីអាមេរិកសន្យាជួយកសាងតំបន់ ហ្គាហ្សា ឡើងវិញ ក្រោយអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់បទឈប់បាញ់ជាផ្លូវការ (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សន្យាជួយដល់កិច្ចខិតខំប្រឹងប្រែងកសាងតំបន់ ហ្គាហ្សា ឡើងវិញ ហើយលោកថែមទាំងបានប្រាប់អោយអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ជម្លោះនៃទីក្រុងហ្សេរុយសាឡឹម ផងដែរ ។ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិករូបនេះក៏បានធ្វើការអះអាងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខរបស់អ៊ីស្រាអែល ហើយលោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់មិនទទួលស្គាល់វត្តមានរបស់អ៊ីស្រាអែល នោះសន្តិភាពនឹងមិនអាចកើតមានឡើយ ។សូមជម្រាបថា ដំណោះស្រាយរដ្ឋពីរ (two-state solution) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ដោយដំណោះស្រាយអន្តរជាតិដ៏ធំមួយនេះ បានចែងថា រដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រូវចែករំលែកទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ៕ ប្រភព៖ CNA

  • លោក ចូ បៃដិន ហៅភាពជាដៃគូរវាងអាមេរិក-កូរ៉េខាងត្បូងថា ជាខ្សែការពារសន្តិភាព ហើយប្តេជ្ញារកវិធីសាស្រ្តរួមគ្នាចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង (មានវីដេអូ)

    លោក ចូ បៃដិន ហៅភាពជាដៃគូរវាងអាមេរិក-កូរ៉េខាងត្បូងថា ជាខ្សែការពារសន្តិភាព ហើយប្តេជ្ញារកវិធីសាស្រ្តរួមគ្នាចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅភាពជាដៃគូរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងថា ជាខ្សែការពារសន្តិភាព និងសន្តិសុខ ហើយសន្យាថា នឹងស្វែងរកវិធីសាស្រ្តរួមគ្នា ចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង ។លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងធ្វើសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ូន នៅឯសេតវិមានថា វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការធ្វើឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង ក្រោយបានពិភាក្សាជាមួយលោក មូន ចេអ៊ីន ។លោក បៃដិន បានបន្ថែមទៀតថា នៅក្នុងកិច្ចពិភាក្សារបស់លោក និងលោក មូន នៅឯសេតវិមាន គឺអ្នកទាំងពីរបានពិភាក្សាគ្នាអំពីសេរីភាព នៃការធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រចិនខាងត្បូង ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់ ។ បន្ថែមលើនេះ លោក មូន ចេអ៊ីន ក៏បានហៅការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េថា ជាកិច្ចការរួមបន្ទាន់បំផុត ៕ ប្រភព៖ CNA

  • រញ្ជួយដី៧.៤រិចទ័រ កើតមាននៅចិន ព្រឹកនេះ!

    រញ្ជួយដី៧.៤រិចទ័រ កើតមាននៅចិន ព្រឹកនេះ!

    រញ្ជួយដីកម្លាំង៧.៤រិចទ័របានវាយប្រហារតំបន់ Maduo ខេត្ត Qinghai ប្រទេសចិន នាវេលាម៉ោង២ៈ០៤ រំលងអធ្រាត ឈានចូលថ្ងៃទី២២ ឧសភា ២០២១ នេះបើតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីប្រទេសចិន។ រញ្ជួយដីនេះបានវាយប្រហារ ក្នុងម្រៅដី១៧គីឡូម៉ែត្រ។ ពុំទាន់មានសេចក្តីរាយការណ៍ ពីអ្នករបួសឬស្លាប់ និងទំហំនៃការខូចខាតអ្វីនៅឡើយទេ៕

  • ប្រទេសចិន កំពុងមើលសង្គ្រាមនៅប្រទេសស៊ីរី យ៉ាងស្ងាត់ស្ងៀម នេះជាអ្វីដែលពួកគេបានរៀន

    ប្រទេសចិន កំពុងមើលសង្គ្រាមនៅប្រទេសស៊ីរី យ៉ាងស្ងាត់ស្ងៀម នេះជាអ្វីដែលពួកគេបានរៀន

    បរទេស៖ ទីក្រុងប៉េកាំងអាចដើរតួនាទីសំខាន់មួយ ក្នុងចំណោមប្រទេសមហាអំណាចមួយចំនួន ដែលមិនមានការចាប់អារម្មណ៍ ក្នុងការជួយបង្ហាញនូវដំណោះស្រាយការទូតមួយ ពាក់ព័ន្ធនឹងស្ថានភាពរបស់ប្រទេសស៊ីរីសព្វថ្ងៃ ។ នេះជាអ្វីដែលអ្នកត្រូវចងចាំ៖ អ្នកយុទ្ធសាស្ត្រចិនអាចសន្និដ្ឋានថា សង្គ្រាមរុស្ស៊ីនៅស៊ីរីផ្តល់គំរូដ៏មានតម្លៃសម្រាប់អនាគតដែលអាចកើតមានរបស់ចិន ក្នុងការប្រើប្រាស់កម្លាំងនៅតាមមូលដ្ឋានឆ្ងាយៗ ដូចជាប្រតិបត្តិការយោធាប្រឆាំងភេរវកម្ម ។ វាត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ការតម្រឹមគ្នាកាន់តែជិតរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងដែលបានវិលត្រឡប់មកជិតជិត៣ទសវត្សរ៍មកនោះ ឥឡូវនេះផ្តល់ឱ្យគ្នានូវអត្ថប្រយោជន៍ខាងនយោបាយ និងការទូតយ៉ាងច្រើន ។ ទិដ្ឋភាពដែលមិនសូវមានការចាប់អារម្មណ៍ នៃទំនាក់ទំនងអាចពិនិត្យមើលថាតើដៃគូទាំងនេះ រៀនពីគ្នាទៅវិញទៅមកនៅក្នុងដែនផ្សេងៗ រួមទាំងនៅក្នុងផ្នែកសំខាន់នៃយុទ្ធសាស្ត្រ ។ ខ្ញុំបានចង្អុលបង្ហាញនៅក្នុងវេទិកានេះ មុនពេលដែលអ្នកយុទ្ធសាស្រ្តចិនបានពិនិត្យមើលដោយប្រុងប្រយ័ត្ន ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងការបញ្ចូលឧបទ្វីបគ្រីមៀដែលទាក់ទង ។ ការបោះពុម្ភផ្សាយរបស់ Dragon Eye ផ្តោតសំខាន់ទៅលើការវាយតម្លៃរបស់ចិន ទៅលើអន្តរាគមន៍យោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី ។ ការបកស្រាយរបស់ចិនអំពីសង្គ្រាមស៊ីរីអាចប្រែទៅជាគួរឱ្យកត់សម្គាល់ ។ ថ្មីៗនេះខ្ញុំបានអះអាងថា ទីក្រុងប៉េកាំងអាចដើរតួនាទីសំខាន់មួយ ក្នុងចំណោមប្រទេសមហាអំណាចដែលមិនមានការចាប់អារម្មណ៍ ក្នុងការជួយបង្ហាញនូវដំណោះស្រាយការទូតមួយ ពាក់ព័ន្ធនឹងស្ថានភាពរបស់ប្រទេសស៊ីរីសព្វថ្ងៃ ។ តួនាទីបែបនេះនឹងត្រូវគ្នាទៅនឹងមហិច្ឆិតារបស់ខ្លួន ដើម្បីក្លាយជាមហាអំណាចពិភពលោក ផ្តល់ទំនិញសាធារណៈសកលសម្រាប់សន្តិសុខអន្តរជាតិ និងក្នុងពេលដំណាលគ្នា ជួយសម្រួលដល់ការបើកច្រករបៀងពាណិជ្ជកម្មដ៏ធំទូលាយដែលលាតសន្ធឹងអឺរ៉ាសៀ ។ ទោះយ៉ាងណា មានផ្នែកមួយដែលមានសក្តានុពលងងឹតចំពោះការពិនិត្យរបស់ចិនចំពោះសង្គ្រាមស៊ីរី ។ ជាការពិតណាស់ មានគ្រោះថ្នាក់ដែលត្រូវបានបង្ហាញនៅក្នុងការសិក្សាចុងឆ្នាំ២០១៧ ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិភាសារុស្ស៊ី…

  • ប្រមុខអង្គការ NASA ថ្មីបង្ហាញការព្រួយបារម្ភពីឥទ្ធិពលនៃវិស័យអវកាសចិនទៅកាន់សភាអាមេរិក (មានវីដេអូ)

    ប្រមុខអង្គការ NASA ថ្មីបង្ហាញការព្រួយបារម្ភពីឥទ្ធិពលនៃវិស័យអវកាសចិនទៅកាន់សភាអាមេរិក (មានវីដេអូ)

    អាមេរិក៖ លោក បៀល ណែលសុន (Bill Nelson) ដែលជាប្រធានថ្មីរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA និងជាអ្នកនយោបាយជើងចាស់មួយរូបផងនោះ បានប្រាប់សភាអាមេរិកពីការព្រួយបារម្ភ អំពីឥទ្ធិពលនៃវិស័យអវកាសរបស់ប្រទេសចិន និងកម្មវិធី អាថេមីស (Artemis) ដែលជាកិច្ចប្រឹងប្រែងបញ្ជូនអវកាសយានិកអាមេរិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ។លោក ណែលសុន បាននិយាយថា ចិនគ្រោងនឹងបញ្ជូនយានរ៉ូបូតចំនួន៣គ្រឿង ទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទក្នុងពេលប៉ុន្មានឆ្នាំទៀត ខណៈដែលNASA មានតែ១គ្រឿងប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ជូនទៅកាន់ទីនោះ ។ ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងគួរចាប់អារម្មណ៍ជាពិសេស សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះតែទឹកកកនៅទីនោះ អាចប្រើប្រាស់ជាឥន្ធនៈរ៉ុក្កែត និងឧស្ម័នអុកស៊ីហ្សែន សម្រាប់អវកាសយានិក ។ ដោយយោងតាមរបាយកាណ៍មួយចំនួន លោក ណែលសុន បន្តថា ទីភ្នាក់ងារអវកាសចិន ក៏មានគោលដៅបញ្ជូនអវកាសយានិក ក្នុងបេសកកម្មហោះឆ្វែលមួយ ទៅកាន់ឋានព្រះច័ន្ទផងដែរ ហើយបន្ទាប់មកនឹងមានការចុះចតតែម្តងថែមទៀត ក្នុងពេលណាមួយ នៅទសវត្សរ៍ឆ្នាំ២០២០នេះ។ បន្ទាប់ពីនិយាយទាក់ទងព្រះច័ន្ទ លោក ណែលសុន ថែមទាំងបានលើកបង្ហាញរូបភាព ដែលយានរ៉ូបូតចិន ស៊ូរ៉ុង ថតបាននៅលើផ្ទៃភពអង្គារ ។កំលុងសវនាការខាងលើ ក្រុមសមាជិកសភាអាមេរិក ក៏បានបង្ហាញពីការបារម្ភពាក់ព័ន្ធទៅនឹងកម្មវិធី អាថេមីស ផងដែរ…