-
ការសិក្សាថ្មីមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំងរបស់ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា (មានវីដេអូ)

អង់គ្លេស៖ ការសិក្សាថ្មីមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បន្ទាប់ពីបានចាក់ពីរដូសពេញលេញហើយនោះ ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បញ្ជាក់ថា ការរកឃើញនេះបានធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដំណាក់កាលចុងក្រោយ នៃការបិទបញ្ចប់បំរាមនៅអង់គ្លេស ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ហើយថា ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរនេះពិតជាសំខាន់បំផុត ។សូមបញ្ជាក់ថា ការចាក់ពីរដូសនៃវ៉ាក់សាំងនីមួយៗ គឺមានកម្រិតការពារប្រហាក់ប្រហែលគ្នាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពោលគឺមានប្រសិទ្ធភាពដូចការពារវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ដែរ ។ ជាមួយគ្នានេះ ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស ដែលបានធ្វើការសិក្សាបានឲ្យដឹងថា វ៉ាក់សាំងទាំងពីរទំនងមានប្រសិទ្ធភាពកាន់តែខ្លាំង ក្នុងការការពារមិនអោយឈឺធ្ងន់ធ្ងរ និងបណ្តាលអោយបាត់បង់ជីវិត ៕ ប្រភព៖ BBC
-
មនុស្ស១៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងដ៏កក្រើកនៅកុងហ្គោ

កុងហ្គោ៖ ភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ ដែលស្ថិតនៅក្នុងខេត្ត គីវូខាងជើង របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន(ម៉ោងក្នុងតំបន់) បណ្តាលអោយមនុស្ស១៥នាក់បាត់បង់ជីវិត នៅពេលពួកគេកំពុងព្យាយាមភៀសខ្លួនទៅកាន់ទីសុវត្ថិភាព នេះបើតាមប្រភពពីអាជ្ញាធរកុងហ្គោ ។ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរកុងហ្គោនៅពុំទាន់បញ្ចេញរបាយការណ៍លំអិត ដែលបង្ហាញអំពីទំហំនៃការខូចខាត ដោយសារតែហេតុការណ៍ភ្នំភ្លើងផ្ទុះដ៏កម្របំផុតប្រចាំទ្វីបអាហ្វ្រិកខាងលើនេះនៅឡើយនោះទេ ប៉ុន្តែពួកគេបានព្រមានថា ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយភ្នំភ្លើងនេះនឹងអាចកើតមានបន្តទៀត ។សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នអាជ្ញាធរកុងហ្គោនៅតែធ្វើការអង្កេត ខណៈដែលឧទ្ធម្ភាគចក្ររបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានបន្តធ្វើការហោះឆ្វែងភ្នំភ្លើង នីយីរ៉ាហ្គុងហ្គោ ដើម្បីតាមដានពីសភាពការណ៍អោយបានដិតដល់ ៕ ប្រភព៖ ស៊ីនហួរ
-
ការសិក្សាថ្មីមួយនៅអង់គ្លេសបង្ហាញថា វ៉ាក់សាំងរបស់ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា

អង់គ្លេស៖ ការសិក្សាថ្មីមួយរកឃើញថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer និង AstraZeneca មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បន្ទាប់ពីបានចាក់ពីរដូសពេញលេញហើយនោះ ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បញ្ជាក់ថា ការរកឃើញនេះបានធ្វើអោយយើងមានទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដំណាក់កាលចុងក្រោយ នៃការបិទបញ្ចប់បំរាមនៅអង់គ្លេស ដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ហើយថា ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងទាំងពីរនេះពិតជាសំខាន់បំផុត ។សូមបញ្ជាក់ថា ការចាក់ពីរដូសនៃវ៉ាក់សាំងនីមួយៗ គឺមានកម្រិតការពារប្រហាក់ប្រហែលគ្នាប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ពោលគឺមានប្រសិទ្ធភាពដូចការពារវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ដែរ ។ ជាមួយគ្នានេះ ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស ដែលបានធ្វើការសិក្សាបានឲ្យដឹងថា វ៉ាក់សាំងទាំងពីរទំនងមានប្រសិទ្ធភាពកាន់តែខ្លាំង ក្នុងការការពារមិនអោយឈឺធ្ងន់ធ្ងរ និងបណ្តាលអោយបាត់បង់ជីវិត ៕ ប្រភព៖ BBC
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា វិធានការបិទប្រទេសទាំងស្រុងអាចធានាសុវត្ថិភាព ប៉ុន្តែសេដ្ឋកិច្ចប្រទេសអាចនឹងជួបវិបត្តិធ្ងន់ធ្ងរ

ម៉ាឡេស៊ី៖ វិធានការបិទប្រទេសទាំងស្រុងលើគ្រប់វិស័យទាំងអស់ ដូចដែលបានដាក់ចេញកាលពីឆ្នាំមុន អាចធានាសុវត្ថិភាពប្រជាជនពីវីរុសកូវីដ១៩បានពិតមែន តែសកម្មភាពនេះ អាចនឹងនាំអោយសេដ្ឋកិច្ចជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV នៅថ្ងៃអាទិត្យម្សិលមិញ ។នាឱកាសនោះដែរ លោក មូហៃយ៉ីដឌីន បានអះអាងថា យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម ។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុងផ្ទះ ជាការពិតណាស់ វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ… ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច ។នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ៥៧៩លានដុល្លារក្នុងមួយថ្ងៃ ។ កាលពីដើមខែឧសភាកន្លងទៅនេះ លោក មូហៃយ៉ីដឌីន បានប្រកាសថា ម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនាខាងមុខ ស្របពេលប្រឈមមុខនឹងការកើនឡើងករណីឆ្លងសាជាថ្មី ៕ ប្រភព៖ Reuters
-
រដ្ឋធានី ញូវដេលី របស់ឥណ្ឌា នឹងបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ក្នុងសប្តាហ៍នេះ ក្រោយមើលឃើញករណីឆ្លងធ្លាក់ចុះ

ឥណ្ឌា៖ រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នៅក្នុងសប្តាហ៍នេះ ប្រសិនបើករណីឆ្លងថ្មីៗត្រូវបានគេមើលឃើញថា បន្តធ្លាក់ចុះនៅក្នុងទីក្រុង នេះបើតាមការអះអាងរបស់អភិបាលក្រុងញូវដេលី លោក អាវីន កេចរីវ៉ាល់ នៅថ្ងៃអាទិត្យម្សិលមិញ ។លោក កេចរីវ៉ាល់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងញូវដេលីដែលរងគ្រោះខ្លាំងជាងគេបានបិទចាប់តាំងពីថ្ងៃទី២០ ខែមេសាមក ប៉ុន្តែករណីឆ្លងថ្មីៗបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអត្រាលទ្ធផលតេស្តវិជ្ជមានបានធ្លាក់ចុះក្រោម ២,៥ភាគរយ បើធៀបទៅនឹង៣៦ភាគរយកាលពីខែមុន ។ លោកបន្ថែមថា ប្រសិនបើករណីនៅតែបន្តធ្លាក់ចុះសម្រាប់មួយសប្តាហ៍ទៀត ដូច្នេះចាប់ពីថ្ងៃទី៣១ ខែឧសភាខាងមុខនេះ យើងនឹងចាប់ផ្តើមដំណើរបន្ធូរបន្ថយការបិទខ្ទប់ ។សូមបញ្ជាក់ផងដែរថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលឥណ្ឌាបានប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃជំងឺកូវីដ១៩ ដែលបានបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ខ្លួន និងធ្វើឱ្យមានការផ្គត់ផ្គង់អុកស៊ីសែនខ្វះខាតធ្ងន់ធ្ងរ ។ រដ្ឋជាច្រើនក៏នៅតែស្ថិតក្នុងការបិទខ្ទប់ ដែលនាំឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចពីវីរុសដ៏កាចសាហាវមួយនេះផងដែរ ៕ ប្រភព៖ Reuters
-
វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៥៦ករណីបន្ថែមទៀតនៅថ្ងៃចន្ទនេះ

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយអ្នកជំងឺថ្មីៗទាំងនោះ ត្រូវបានរកឃើញនៅ៦ទីតាំងនៅវៀតណាមខាងជើង។ក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើនេះ ក្នុងនោះមាន៣៣ករណីត្រូវបានរកឃើញនៅក្នុងខេត្តបាក់យ៉ាង និង ៨ករណីទៀតនៅក្នុងទីក្រុងហាណូយ ។ ដោយឡែកខេត្តបាក់នីន ក៏បានរកឃើញ៧ករណីដែរ ខណៈដែលខេត្តឡាងសុនរកឃើញ៥ករណី និង២ករណីទៀតនៅខេត្តទៀនបៀន ។ជាមួយនឹងចំនួនឆ្លងថ្មីនេះ វៀតណាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩សរុប២.២២១នាក់នៅ៣០ខេត្ត-ក្រុង ចាប់តាំងពីការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីកាលពីថ្ងៃ២៧ ខែមេសាកន្លងមកនេ ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៤៨លាន៥៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៧លាន៥២ម៉ឺន១ពាន់៥១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៧ម៉ឺន៨ពាន់២៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៨លាន៥៣ម៉ឺន២ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៩ម៉ឺន៦ពាន់៦៦០នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៨៧នាក់ និងជាសះស្បើយចំនួន២៧លាន៥០ម៉ឺន២ពាន់២៥៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៧៥ម៉ឺន១ពាន់៦៨១នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧៥១នាក់ និងជាសះស្បើយ២៣លាន៧២ម៉ឺន៩១៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨ម៉ឺន៣ពាន់៥៧៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៩ពាន់១៨៥នាក់ និងជាសះស្បើយ១៤លាន៤៩ម៉ឺន២ពាន់១៦៧នាក់ ៕ ប្រភព៖ worldometers
-
ថៃឆ្លងកូវីដជិត៣០០០នាក់ ស្លាប់៣០នាក់ទៀត ប្រកាសព្រឹកនេះ

-
ចិនចាក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋខ្លួន ជិត៥០០លាននាក់ហើយ

-
នៅហ្វីលីពីន មានលួចលក់វ៉ាក់សាំងកូវីដ ខុសច្បាប់ ថ្លៃជាង៣០០ដុល្លារ?

រដ្ឋាភិបាលហ្វីលីពីនកំពុងស៊ើបអង្កេតលើព័ត៌មានដែលថា មានមនុស្សមួយចំនួនកំពុងលក់វ៉ាក់សាំងកូវីដ១៩ ដែលជាទង្វើខុសច្បាប់ ខណៈការចាក់វ៉ាក់សាំងនៅប្រទេសនេះមិនគិតថ្លៃទេ នេះបើតាមមន្ត្រីបញ្ជាក់ កាលពីថ្ងៃសៅរ៍ ម្សិលមិញ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។ អគ្គស្នងការនគរបាលហ្វីលីពីន Guillermo Eleazar បានអះអាងថា កម្លាំងជំនាញបានដឹង តាមរយៈបណ្តាញសង្គមថា មានអ្នកលក់តាមអនឡាញ នូវវ៉ាក់សាំងកូវីដ១៩ តម្លៃដល់ទៅ ១៥០០០ប៉េសូ ឬ ៣១៣ដុល្លារអាមេរិក។ លោកថា វាគឺទង្វើខុសច្បាប់ហើយអាជ្ញាធរនឹងកំណត់មុខសញ្ញានិងឈានដល់ការចាប់ខ្លួន ក្រុមនៅពីក្រោយការលក់ដូរនេះ។ ហ្វីលីពីនចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២.៥លានដូសហើយ ចាប់តាំងពីថ្ងៃទី១ មីនា ២០២១មក ប៉ុន្តែអ្នកទទួលដូសទី២ មានជាង៧៨ម៉ឺននាក់៕