-
ស្តេចថៃឡាយព្រះហត្ថលេខាលើច្បាប់កម្ចី ជិត១៦ពាន់លានដុល្លារ ឆ្លើយតបបញ្ហាកូវីដ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃនេះថា ព្រះមហាក្សត្រថៃបានឡាយព្រះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លាន បាត ស្មើនឹង១៦ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការឆ្លើយតប ចំពោះវិបត្តិជំងឺកូវីដ-១៩ នេះបើតាម Royal Gazette។ ការអនុម័តនេះធ្វើឡើង ខណៈដែលអាជ្ញាធរប្រទេសនេះ កំពុងព្យាយាមទប់ទល់នឹងការឆ្លងរលកទី៣នៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ ការអនុម័តនេះត្រូវបានគេមើលឃើញថា មានតិចជាងគម្រោងដែលគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីខែមុន មានដល់ទៅ៧០០ពាន់លានបាតឯណោះ៕ រូបភាពឯកសារ
-
ទីបំផុត! ឥណ្ឌាឆ្លងកូវីដប្រចាំថ្ងៃថយចុះខ្លាំងដំបូង តាំងពីពាក់កណ្តាលខែមេសា

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី២៥ ឧសភានេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៩៦,៤២៧នាក់ និងករណីស្លាប់៣,៥១១នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ វាជាលើកដំបូងហើយ ដែលតួលេខអ្នកឆ្លងប្រចាំថ្ងៃ បានចុះមកនៅក្រោមខ្ទង់២០០,០០០នាក់ បែបនេះ រាប់ចាប់តាំងពីថ្ងៃទី១៤ មេសា មក។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ជាង២៦,៩៤៨,៨៧៤នាក់ ក្នុងនោះចំនួនអ្នកស្លាប់ កើនដល់ ៣០៧,២៣១នាក់។ រីឯអ្នកជាសះស្បើយឡើងវិញ មានជាង ២៤លាននាក់ ខណៈអ្នកជំងឺ ២.៥៨លាននាក់ទៀត កំពុងសម្រាកព្យាបាល។
-
កូវីដ៖ ថៃត្រៀមអនុម័តឲ្យប្រើវ៉ាក់សាំងចិន មួយប្រភេទទៀត

រហូតមកដល់ពេលនេះ ថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ចំនួន៤ប្រភេទហើយ គឺវ៉ាក់សាំង AstraZeneca, Sinovac, Johnson & Johnson និង Moderna ប៉ុន្តែថៃកំពុងត្រៀមសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងចិនមួយប្រភេទទៀតបន្ថែមពីលើវ៉ាក់សាំង Sinovac គឺ Sinopharm។ វេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការរដ្ឋបាលអាហារនិងថ្នាំពេទ្យថៃ ហៅកាត់ថា FDA បានអះអាងកាលពីថ្ងៃចន្ទ ទី២៤ ឧសភា ២០២១ថា ឯកសារចុងក្រោយនៃការចុះបញ្ជីវ៉ាក់សាំងដាក់ឲ្យប្រើប្រាស់នៅប្រទេសថៃត្រូវបានបញ្ជូនទៅហើយ។ លោក Paisan Dankhum ថា ក្រៅពីស៊ីណូហ្វាម វ៉ាក់សាំងរុស្ស៊ី Sputnik V ក៏កំពុងស្ថិតក្នុងដំណើរការដាក់ឲ្យប្រើប្រាស់នៅថៃផងដែរ៕
-
មនុស្សច្រើនជាង២០០នាក់ រងរបួស ក្នុងហេតុការណ៍រថភ្លើងពីរគ្រឿងបុកគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (មានវីដេអូ)

-
ថៃអូសបន្លាយពេលទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 អោយបានលឿនជាងមុន (មានវីដេអូ)

-
ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្ស៉ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំង នឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល (មានវីដេអូ)

-
ប្រមុខ WHO ជំរុញអោយប្រទេស និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ (មានវីដេអូ)

-
ប្រមុខ WHO ជំរុញអោយប្រទេសនានា និងក្រុមហ៊ុនផលិតវ៉ាក់សាំងបន្ថែមការចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ

បរទេស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO)លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានធ្វើការជំរុញអោយប្រទេសនានាចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយស្មើភាពគ្នា ខណៈបច្ចុប្បន្ន WHO មានបំណងឲ្យប្រទេសនីមួយៗត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច១០ភាគរយនៃចំនួនប្រជាជនរបស់ពួកគេនៅត្រឹមខែកញ្ញាខាងមុខ ។ថ្លែងនៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកលោក(WHO)ដែលបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកទាំងអស់របស់ខ្លួនចំនួន១៩៤នាក់នោះ លោក ថេដ្រូស បានបញ្ជាក់ថា ជាង៧៥ភាគរយនៃវ៉ាក់សាំងទាំងអស់ត្រូវបានចាក់ក្នុងប្រទេសចំនួន១០ប៉ុណ្ណោះ ។នាឱកាសនោះដែរ លោក ថេដ្រូស បានហៅបញ្ហានេះថា ជាវិសមភាពដ៏គួរឲ្យស្អប់ខ្ពើម ហើយថា វាកំពុងតែបង្កអោយមានជំងឺរាតត្បាតរហូតមកដល់ពេលនេះ ដោយលោកជំរុញអោយប្រទេសនានាផ្តល់ជំនួយដល់កម្មវិធី COVAX ដែលជាក្របខ័ណ្ឌបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព ៕ ប្រភព៖ Reuters
-
ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

រុស្ស៊ី៖ យោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅអាហ្សង់ទីនបានអោយដឹងថា តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល ។វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រេស៊ីល ដែលនៅពីក្រោយករណីស្លាប់ និងឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីល បានឆ្លងរាលដាលទូទាំងតំបន់អាមេរិកឡាទីន ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីលបានរកឃើញថា វីរុសបំប្លែងខ្លួនថ្មីនេះថែមទាំងអាចតស៊ូប្រឆាំងនឹងអង់ទីករ ដោយបង្កឱ្យមានការព្រួយបារម្ភថា វាអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង ។យ៉ាងណាមិញ បើតាមការសិក្សាខាងលើនេះ វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព៨៥.៥ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល ដែលមានឈ្មោះសម្គាល់ថា P1 បន្ទាប់ពីចាក់ដូសទី១បាន១៤ថ្ងៃ ហើយអាចមានអង់ទីករជិត១០០ភាគរយនៅរយៈពេល៤២ថ្ងៃក្រោយចាក់ដូសទី២ ៕ ប្រភព៖ CNA
-
ថៃអូសបន្លាយពេលទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 អោយបានលឿនជាងមុន

ថៃ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់ថៃបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ថៃនឹងពង្រីករយៈពេលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា រវាងដូសទីមួយ និងដូសទីពីរចាប់ពី១០សប្តាហ៍ដល់ទៅ១៦សប្តាហ៍ ដែលនេះជាកិច្ចខិតខំមួយ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាអោយបានលឿនជាងមុន ។នៅក្នុងថ្ងៃចន្ទដដែលនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃក៏បានទទួលស្គាល់ដែរថា តំបន់ខ្លះអស់វ៉ាក់សាំងរបស់ AstraZeneca នៅពេលកន្លែងខ្លះជិតអស់ ចំពេលសេចក្តីត្រូវការកំពុងស្ទុះឡើង ដោយសារតែការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីនេះខ្លាំង និងសាហាវជាងរលកមុន ។ផែនការពង្រីកចន្លោះពេលទទួលវ៉ាក់សាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីអេស្ប៉ាញក៏បានសំរេចពង្រីករយៈពេលទទួលវ៉ាក់សាំងដូសទី២ ដល់១៦សប្តាហ៍ផងដែរ ដែលវាហួសរយៈពេលអតិបរមា១២សប្តាហ៍កំណត់ដោយទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប ៕ ប្រភព៖ CNA