-
ក្រុមហ៊ុន Tesla កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅរុស្ស៊ី ដើម្បីជំរុញការផលិត និងផ្គត់ផ្គង់ទីផ្សារ (មានវីដេអូ)

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍តាមរយៈវីដេអូមួយនាពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកពិតជាកំពុងតែពិចារ ណា ក្នុងការបង្កើតរោងចក្រផលិតរថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ី និងតំបន់មួយចំនួនទៀត ស្របពេលដែលបច្ចុប្បន្នមានតែរោងចក្រនៅសហរដ្ឋអាមេរិក និងចិន ។ ការអះអាងបែបនេះរបស់លោក Elon Musk ត្រូវបានធ្វើឡើងខណៈពេលដែលមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សា្ថបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលកំពុងល្បី និងឈានមុខគេមួយនេះ ហាក់មានទំនាក់ទំនងល្អជាមួយរុស្ស៊ី ដូចជាលោកបានអញ្ជើញប្រធានា ធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អោយចូលជជែកកម្សាន្តនៅក្នុងវេទិកានៃកម្មវិធី Clubhous ។ ហើយថ្មីៗនេះលោក Elon Musk ត្រូវបានទទួលការអញ្ជើញដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក ឌីមីតទ្រី ផេសស្កូវ ក្នុងវេទិកាបច្ចេកវិទ្យាមួយ និងជាពិសេសលោក Elon Musk បានអំពាវនាវអោយរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ពិភាក្សាអំពីបញ្ហាតានតឹងឡើងវិញ ព្រោះវាអាចនឹងឈានទៅរកស្ថានភាពមិនល្អដូចសម័យសង្គ្រាមត្រជាក់ ៕ ប្រភព៖ Rbth.com
-
ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

ចិន៖ ក្រុមហ៊ុន ហូវៃ ប្រកាសថា ខ្លួននឹងដាក់អោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីសន្លាងមួយ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ស្មាតហ្វូននៅសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២ ខែមិថុនាខាងមុខ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ក្រោយរងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ប្រព័ន្ធដំណើរការថ្មីខាងលើដែលមានឈ្មោះថា HarmonyOS ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ ត្រៀមទុកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពី Google បញ្ឈប់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android តាមរយៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។ ជុំវិញព័ត៌មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះទៀតសោត ក្រុមហ៊ុន ហូវៃ ផ្ទាល់ មិនបានបញ្ជាក់អោយដឹងលម្អិតឡើយ ស្របពេលដែលគេសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ អាចនឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនថ្មី ដែលភ្ជាប់មកជាមួយនូវប្រព័ន្ធ ដំណើរការនេះ ៕ ប្រភព៖ CNA
-
អតីតអ្នកកីឡាកាសដ៏ល្បី លោក ចន ស៊ីណា ចេញមុខសុំទោសចិន ចំពោះការច្រលំហៅកោះតៃវ៉ាន់ថា ជា «ប្រទេស»

បរទេស៖ អតីតអ្នកកីឡាកាសនៅស្ថាប័ន WWE ដ៏ល្បី និងជាតារាភាពយន្ត លោក ចន ស៊ីណា បានចេញមុខសុំទោសប្រជាជនចិនដោយផ្ទាល់នៅថ្ងៃអង្គារនេះ ក្រោយលោកបានហៅកោះតៃវ៉ាន់ថា ជា “ប្រទេស” អំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ស្តីពីការផ្សព្វផ្សាយសាច់រឿងចុងក្រោយរបស់ខ្លួន ដែលមានចំណងជើងថា “Fast & Furious 9” ។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS ដែលចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចន ស៊ីណា បានអះអាងថា តៃវ៉ាន់ គឺជាប្រទេសដំបូង ដែលអាចទស្សនាភាពយន្ត Fast and Furious 9 បានមុនគេ ។ ការលើកឡើងបែបនេះ ធ្វើឱ្យប្រជាជនចិនរិះគន់យ៉ាងខ្លាំង រហូតធ្វើអោយលោក ស៊ីណា ចេញមុខសុំទោសចំពោះកំហុសរបស់ខ្លួនតែម្តង ។ សូមជម្រាបផងដែរថា តាមរយៈគោលនយោបាយចិនតែមួយ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន បើទោះបីរដ្ឋាភិបាលក្រុងតៃប៉ិ បង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅចំពោះមុខចិនក៏ដោយ ។ កន្លងមក ថ្នាក់ដឹកនាំចិនព្រមានជាញឹកញាប់ថា ចិនអាចនឹងវាយលើដែនកោះមួយនេះ ប្រសិនបើស្ថិតក្នុងករណីចាំបាច់ ៕…
-
អ្នកទោសមួយចំនួននៅថៃ នឹងត្រូវដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពន្ធនាគារ(មានវីដេអូ)

-
មនុស្សរាប់លាននាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលព្យុះស៊ីក្លូនដ៏កំណាចទី២ កំពុងសំដៅមកវាយប្រហារប្រទេសឥណ្ឌា (មានវីដេអូ)

-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៨០ករណីបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ (មានវីដេអូ)

-
ក្រុមហ៊ុន Moderna កំពុងស្វែងរកការអនុញ្ញាតពីអាជ្ញាធរអាមេរិក ក្នុងការប្រើវ៉ាក់សាំងរបស់ខ្លួនសម្រាប់ក្មេងជំទង់ (មានវីដេអូ)

-
ប្រមុខការទូតអាមេរិកប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ហើយប្តេជ្ញាបើកស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ (មានវីដេអូ)

-
វៀតណាមថែមថ្ងៃបិទខ្ទប់ក្នុងតំបន់ឧស្សាហកម្មភាគខាងជើង ខណៈកំណត់ត្រាឆ្លងកូវីដខ្ពស់

វៀតណាម កាលពីថ្ងៃអង្គារ ទី២៥ ឧសភា ម្សិលមិញ បានបន្ថែមពេលវេលានៃការអនុវត្តវិធានការបិទខ្ទប់នៅក្នុងតំបន់ឧស្សាហកម្មភាគខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលជំងឺ COVID-19 ដ៏ធ្ងន់ធ្ងរបំផុត ខណៈដែលក្រុមអាជ្ញាធរបានរាយការណ៍ករណីឆ្លងថ្មី ប្រចាំថ្ងៃខ្ពស់បំផុតដែលជាចំនួនកើនឡើងខ្ពស់ទ្វេដង។ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៤៥៧នាក់កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាការហក់ឡើងខ្ពស់បំផុត ចាប់តាំងពីមានករណីឆ្លងចំនួន ១៩០នាក់កាលពីថ្ងៃទី៦ ខែឧសភា ដែលជាការឆ្លងរាលដាលជាក្រុមនៅក្នុងរោងចក្រចំនួន២ នៅខេត្តភាគខាងជើង។ សូមបញ្ជាក់ថា ខេត្ត Bac Ninh ដែលជាតំបន់ផលិតកម្មនៃគ្រឿងអេឡិចត្រូនិកផលិតផល Samsung បានចាប់ផ្ដើមអនុវត្តន៍បម្រាមគោចរ និងរឹតត្បិតការធ្វើដំណើរផ្សេងទៀត ចាប់ពីថ្ងៃអង្គារម្សិលមិញតទៅ៕
-
ប្រមុខការទូតអាមេរិកប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ហើយប្តេជ្ញាបើកស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ

អាមេរិក៖ អំឡុងដំណើរទស្សននៅតំបន់មជ្ឈឹមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន បានសន្យាស្ថាបនាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ាឡេស្ទីនឡើងវិញ តាមរយៈការបើកស្ថានកុងស៊ុលមួយឡើងវិញនៅទីក្រុងហ្សេរុយសាឡឹម ក៏ដូចជាផ្តល់ជំនួយរាប់លានដុល្លារ ដើម្បីជួយតំបន់ហ្គាំហ្សា ស្ទ្រីប ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ។ ការប្រកាសខាងលើនេះ បានផ្តល់សញ្ញាអំពីការបញ្ចប់គោលនយោបាយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបិទស្ថានបេសកកម្មការទូតសម្រាប់ប៉ាឡេស្ទីននៅឆ្នាំ២០១៩ និងកាត់បន្ថយជំនួយមកអោយអាជ្ញាធរប៉ាឡេស្ទីន ។ បន្ទាប់ពីជួបប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូត អាប់បាស់ នៅក្នុងទីក្រុងរ៉ាម៉ាឡា ប្រមុខការទូតអាមេរិករូបនេះក៏បានអះអាងឡើងវិញអំពីការគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនទប់ទល់នឹងការវាយប្រហារដោយរ៉ុក្កែត របស់ក្រុមហាម៉ាស់ ។ តែលោក ប្លីងខិន ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការស្ថាបនាទំនាក់ទំនងជាមួយប៉ាឡេស្ទីនឡើងវិញ ជាមួយនឹងទស្សនៈដែលថា ប៉ាឡេស្ទីន ក៏ដូចជាអ៊ីស្រាអែលសមនឹងទទួលបានវិធានការសន្តិសុខ ឱកាសសេរីភាព និងសេចក្តីថ្លៃថ្នូរដូចៗគ្នា ៕ ប្រភព៖ Reuters