Category: ព័ត៌មានអន្តរជាតិ

  • វីដេអូច្នៃប្រឌិតថ្មី! ការបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់បដិវត្តថ្មី (មានវីដេអូ)

    វីដេអូច្នៃប្រឌិតថ្មី! ការបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់បដិវត្តថ្មី (មានវីដេអូ)

    បរទេស៖ តាមរយៈខ្សែអាតិ៍វីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ ស្តាតអាប់ សែលហ្វី (Startup Selfie) បានបង្ហាញនូវដុំឥដ្ឋដែលជាការច្នៃប្រឌិតថ្មី ដោយពួកវាទាំងនេះត្រូវបានផលិតចេញពីប្លាស្ទិកដែលមិនអាចកែច្នៃបាន ។  ពួកវាត្រូវបានបង្កើតឡើងដោយក្រុមការងារ បាយហ៊្វូសិន (byfusion) ។ ពួកគេបានហៅឈ្មោះថា ហាយប្លុក (hyblocks) ។ ឥដ្ឋត្រូវបានបង្កើតឡើងដោយកំដៅបង្ហាប់ និងច្របាច់យកវត្ថុធាតុដើមដែលមិនអាចកែច្នៃចេញចូលជាប្លុក ។ ក្រោយផលិតរួចរាល់ហើយនោះ វា (ឥដ្ឋ) មានភាពរឹងមាំខ្លាំង ក៏ដូចជាធន់ជាមួយនឹងការប៉ះទង្គិចដោយវត្ថុរឹង​ទៀតផង ។ ក្រុមការងារបានយកដុំឥដ្ឋដែលផលិតរួចទាំងនោះ ទៅបង្កើតជាទីកន្លែងស្នាក់នៅតូចមួយ តែពោលពេញដោយភាពរឹងមាំ និងស្រស់ស្អាត ខណៈដែលការច្នៃប្រឌិតថ្មីនេះ គឺជាដំណោះស្រាយមួយ ដើម្បីប្រែក្លាយកន្លែងចាក់សំរាមទៅជាទីកន្លែងមានអត្ថប្រយោជន៍វិញ ៕ ប្រភព៖  Startup Selfie

  • លោក ចូ បៃដិន អំពាវនាវជាថ្មីលើការត្រួតពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងអោយតឹងរ៉ឹង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស៨នាក់នៅរដ្ឋកាលីហ្វញ៉ា (មានវីដេអូ)

    លោក ចូ បៃដិន អំពាវនាវជាថ្មីលើការត្រួតពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងអោយតឹងរ៉ឹង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស៨នាក់នៅរដ្ឋកាលីហ្វញ៉ា (មានវីដេអូ)

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើអោយសភាអនុម័តវិធានការណ៍ត្រួតពិនិត្យកាំភ្លើងតឹងរ៉ឹងជាងមុន ក្រោយហេតុការណ៍បាញ់ប្រហារដ៏ធំចុងក្រោយបង្អស់​នៅឯ​​​ស្ថានីយ៍​​រថភ្លើង​មួយ​កន្លែង​ក្នុង​រដ្ឋ​កាលីហ្វញ៉ា នៅថ្ងៃពុធសប្តាហ៍នេះ បណ្តាលអោយមនុស្ស៩នាក់ រួមទាំងខ្មាន់កាំភ្លើងបានស្លាប់នៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាថ្មីម្តងទៀត ខ្ញុំជំរុញសភាអោយចាត់វិធានការជាបន្ទាន់ និងយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់ប្រជាជនអាមេរិក រួមទាំងម្ចាស់កាំភ្លើង ដើម្បីជួយបញ្ចប់ការរីករាលដាល នៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ។ សូមជម្រាបថា បើតាមអង្គការ Gun Violence Archive នោះ ករណីបាញ់សម្លាប់រង្គាលមនុស្សនៅទូទាំងសហរដ្ឋអាមេរិកបានកើតឡើងចំនួន២៣០លើកមកហើយនៅក្នុងឆ្នាំ២០២១នេះ ។ ការបាញ់សម្លាប់រង្គាលមនុស្ស គឺសំដៅទៅលើករណីបាញ់ប្រហារដែលបណ្ដាលអោយមនុស្សស្លាប់ចាប់ពី៤នាក់ឡើងទៅ ៕ ប្រភព៖ CGTN

  • ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi កើនឡើង៥៥ភាគរយ (មានវីដេអូ)

    ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi កើនឡើង៥៥ភាគរយ (មានវីដេអូ)

    ចិន៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី ខប (Xiaomi Corp) បានកើនឡើង៥៥ភាគរយ លើសពីការរំពឹងទុករបស់អ្នកវិភាគ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនមួយនេះ បានដណ្តើមចំណែទីផ្សារពីក្រុមហ៊ុន ហូវៃ (Huawei) ។ កន្លងមកក្រុមអ្នកវិភាគបានរំពឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី មានចំនួនត្រឹមតែ៧៤,៥ពាន់លានយ័នប៉ុណ្ណោ នេះបើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ រីហ្វីនីធីវ ។ តែជាក់ស្តែងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់៧៦,៨៨ពាន់លានយ័ន ឬស្មើនឹង១២ពាន់លានដុល្លារក្នុងត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនាដើមឆ្នាំ២០២១នេះ កើនឡើងពី៤៩,៧០ពាន់លានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ជាមួយគ្នានេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ស៊ែវមី បានកើនឡើង១៦៤ភាគរយ ដល់ទឹកប្រាក់ចំនួន៦,១ពាន់លានយ័ន បើធៀបនឹងការប៉ាន់ស្មានទីផ្សារមានត្រឹមតែ៣,៩៧ពាន់លានយ័ន ។ បើទោះបីជាកើនឡើងប្រាក់ចំណូលក៏ពិតមែន ក៏ក្រុមហ៊ុន ស៊ែវមី និងបណ្តាក្រុមហ៊ុនអេឡិចត្រូនិចដទៃទៀតនៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារតែកង្វះខាតបន្ទះឈីបនៅទូទាំងសកលលោក ៕ ប្រភព៖ Reuters

  • ទីបំផុត! ក្រុមហ៊ុន Amazon ចាយប្រាក់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនស្ទូឌីយោផលិតភាពយន្ត MGM ជាផ្លូវការ (មានវីដេអូ)

    ទីបំផុត! ក្រុមហ៊ុន Amazon ចាយប្រាក់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនស្ទូឌីយោផលិតភាពយន្ត MGM ជាផ្លូវការ (មានវីដេអូ)

    អាមេរិក៖ ទីបំផុត ក្រុមហ៊ុន អាម៉ាហ្សូន បានសម្រេចចំណាយប្រាក់រហូតដល់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្តដ៏ល្បីជាផ្លូវការ ហើយនេះជាការចំណាយដ៏ធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនេះ ដោយកាលពីឆ្នាំ២០១៧ ខ្លួនបានចំណាយប្រាក់១៣.៧ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុន ហូល ហ៊្វូដ(Whole Foods) ។ ទន្ទឹមនឹងការទិញយកជាផ្លូវការខាងលើនេះ ក្រុមហ៊ុន អាម៉ាហ្សូន សង្ឃឹមថា ខ្លួននឹងអាចទាក់ទាញអត្ថប្រយោជន៍ជាច្រើនពីខ្សែភាពយន្តរបស់ក្រុមហ៊ុន MGM និងកាតាឡុកខ្សែភាពយន្តធំៗចំនួន៤ពាន់ រួមទាំងកម្មវិធីទូរទស្សន៍ចំនួន១ម៉ឺន៧ពាន់ ដើម្បីជួយជំរុញផ្សព្វផ្សាយដល់កម្មវិធី អាម៉ាហ្សូន ស្ទូឌីយោ (Amazon Studio) ដែលជាផ្នែកខ្សែភាពយន្ត និងទូរទស្សន៍របស់ក្រុមហ៊ុនខ្លួន ។ សូមជម្រាបថា បច្ចុប្បន្ននេះឧស្សាហកម្មកម្សាន្តហាក់ដូចជាផ្ទុះឡើងនូវការប្រកួតប្រជែងគ្នា ក្នុងការផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ដោយថ្មីៗនេះ ក្រុមហ៊ុន AT&T បានរួមបញ្ជូលគ្នានូវស្ទូឌីយោពីរគឺ វើនណឺ មីឌា (WarnerMedia) និង ឌីខោវើរី (Discovery) ដើម្បីពង្រីក និងពង្រឹងសេវាកម្មតាមអនឡាញ ខណៈដែល វ៉ដ ឌីស្នី (Walt Disney Co.’s) (Disney+) និង ណេតផ្លិច…

  • ​ហ្វីលីពីន​ត្រៀម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ​ដល់​កុមារ​ដែ​រហើយ

    ​ហ្វីលីពីន​ត្រៀម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ​ដល់​កុមារ​ដែ​រហើយ

    ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ហ្វីលីពីន​ (​F​D​A​) ​នឹង​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​ប​ង្កា​ជំងឺ​កូ​វី​ដ​១​៩​ ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ចំពោះ​ប្រជាជន​វ័យក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​១​២​-​១​៥​ឆ្នាំ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​-​អាល្លឺម៉ង់​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​គឺជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ចំនួន​ ​៧​ ​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​ហើយ​ការ​អនុម័ត​ឲ្យ​ប្រើលើ​មនុស្ស​វ័យក្មេង​ ​គឺជា​ការ​បោះជំហាន​មួយ​ចំនួន​ទៀត​ដោយ​ប្រទេស​ ​ដែល​មាន​ប្រជាជន​សរុប​ជាង​ ​១​១​០​លាន​នាក់​មួយ​នេះ​៕​

  • វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤​ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

    វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤​ករណី​បន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ  (មានវីដេអូ)
  • ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាមេរិក បណ្តាល​អោយ​​មនុស្ស៨នាក់ និងខ្មាន់កាំភ្លើងម្នាក់ស្លាប់ (មានវីដេអូ)

    ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាមេរិក បណ្តាល​អោយ​​មនុស្ស៨នាក់ និងខ្មាន់កាំភ្លើងម្នាក់ស្លាប់ (មានវីដេអូ)
  • លោក ចូ បៃដិន បញ្ជាអោយភ្នាក់ងារស៊ើបអង្កេត រាយការណ៍​ពីប្រភព​​ដើមជំងឺ Covid-19 ក្នុងរយៈពេល៩០ថ្ងៃ (មានវីដេអូ)

    លោក ចូ បៃដិន បញ្ជាអោយភ្នាក់ងារស៊ើបអង្កេត រាយការណ៍​ពីប្រភព​​ដើមជំងឺ Covid-19 ក្នុងរយៈពេល៩០ថ្ងៃ (មានវីដេអូ)
  • លោក ចូ បៃដិន បញ្ជាអោយបើកការស៊ើបអង្កេតពីប្រភពដើមនៃវីរុស Covid-19 ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងរយៈពេល៩០ថ្ងៃ

    លោក ចូ បៃដិន បញ្ជាអោយបើកការស៊ើបអង្កេតពីប្រភពដើមនៃវីរុស Covid-19 ហើយត្រូវរាយការណ៍មកកាន់លោកវិញក្នុងរយៈពេល៩០ថ្ងៃ

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានបញ្ជាអោយទីភ្នាក់ងារស៊ើបអង្កេតធ្វើសេចក្តីរាយការណ៍ទៅកាន់រូបលោក នៅក្នុងរយៈពេល៣ខែបន្ទាប់ ថាតើវីរុសកូវីដ១៩លេចចេញដំបូងនៅក្នុងប្រទេសចិន តាមរយៈប្រភពពីសត្វ ឬពីគ្រោះថ្នាក់ណាមួយនៅមន្ទីរពិសោធន៍ ។ លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមានថា ទីភ្នាក់ងារស៊ើបអង្កេតគួរបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង ដើម្បីប្រមែប្រមូល និងវិភាគទៅលើប្រភពព័ត៌មាន ដែលអាចនាំយកមកនូវការសន្និដ្ឋានជាក់លាក់មួយ ហើយត្រូវរាយការណ៍មកកាន់លោកវិញនៅក្នុងរយៈពេល៩០ថ្ងៃ ។ លោក បៃដិន ក៏​បាន​បញ្ជា​ទៅ​បណ្តា​កន្លែង​ពិសោធន៍​ជាតិ​អាមេរិក​អោយ​ជួយ​ការងារ​ស៊ើបអង្កេត ហើយ​សហ​​គ​មន៍​ស៊ើបការណ៍​ត្រៀម​បញ្ជី​សួរ​សំណួរ​ទៅ​រដ្ឋាភិបាល​ចិន​ ។​ ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា ការ​ប្រែក្លាយ​រឿង​ប្រភព​ជំងឺ​កូវី​ដ​១៩​ទៅ​ជា​បញ្ហា​នយោបាយ នឹង​រារាំង​រំខាន​ដល់​​ការស៊ើបអង្កេត ​។​ ​ស្ថានទូតចិន​បានបញ្ជាក់ថា ​ចិន​គាំទ្រ​ការសិក្សា​ពិស្តារ​មួយ​នៃ​ករណីជំងឺ​កូវី​ដ​១៩​ទាំងអស់​ដែល​ត្រូវបាន​រកឃើញ​នៅ​ទូទាំង​ពិភពលោក និង​ការស៊ើបអង្កេត​ទូទៅ​មួយ​លើ​មូលដ្ឋាន​សម្ងាត់​ខ្លះ ​ព្រម​ទាំង​កន្លែង​​ពិសោធន៍​ស្រាវជ្រាវ​ជីវសាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ ៕ ប្រភព៖ ប្រភព៖ CNA   

  • ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាមេរិក បណ្តាលអោយមនុស្ស៨នាក់ និងខ្មាន់កាំភ្លើងម្នាក់បាត់បង់ជីវិត

    ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាមេរិក បណ្តាលអោយមនុស្ស៨នាក់ និងខ្មាន់កាំភ្លើងម្នាក់បាត់បង់ជីវិត

    អាមេរិក៖ អាជ្ញាធរអាមេរិកក្នុងតំបន់បានអោយដឹងថា ខ្មាន់កំាភ្លើងម្នាក់បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួនចំនួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅថ្ងៃពុធម្សិលមិញ នៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ រដ្ឋកាលីហ្វ័រញ៉ា ។ ការ​បាញ់​ប្រហារខាងលើនេះ ​បាន​កើត​មាន​ឡើងនៅ​ម៉ោង​៦៖៣០​នាទី​ព្រឹកថ្ងៃ​ពុធម្សិលមិញ នៅ​អគារ​ពីរ​កន្លែង​ដែល​ជា​ផ្នែក​​នៃ​​​ភ្លើង​​រថភ្លើង​​​របស់​អាជ្ញាធរ​ដឹក​ជញ្ជូន Valley ដែល​ផ្តល់​សេវាកម្ម​រថយន្ត​ក្រុង រថភ្លើង​​ និង​សេវាកម្ម​ដឹកជញ្ជូន​ផ្សេង​ៗ​ទៀត​​ឆ្លង​កាត់តំបន់ Santa Clara ។ ភ្លាមៗមន្រ្តីប៉ូលិសអាមេរិកមិនទាន់អាចបញ្ជាក់ពីមូលហេតុ ឬចេតនានៅពីក្រោយការបាញ់ប្រហារខាងលើនេះទេ ។ ខ្មាន់កាំភ្លើងខាងលើត្រូវបានគេស្គាល់ឈ្មោះថា សាំម្ញូអែល ខាសស៊ីឌី (Samuel Cassidy) មានអាយុ៥៧ឆ្នាំ និងជាបុគ្គលិកថែទាំរថភ្លើងនៅឯស្ថានីយ Santa Clara Valley Transportation Authority (VTA)។ ជាមួយគ្នានេះ នៅ​សេតវិមាន លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​បញ្ជា​អោយ​បង្ហូតទង់​ជាតិត្រឹម​ពាក់​កណ្តាល​ដង​ និង​ជំរុញអោយ​សភា​ចាត់​វិធានការ​លើ​ច្បាប់​គ្រប់​គ្រង​ហិង្សា​ដោយ​អាវុធ ៕ ប្រភព៖ AP