-
លោក វ្លាឌីមៀ ពូទីន អំពាវនាវអោយប្រជាជនរុស្ស៊ីទៅទទួលការចាក់វ៉ាក់សាំង Covid-19 ហើយអះអាងថា វ៉ាក់សាំងរុស្ស៊ីមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានធ្វើការអំពាវនាវសាជាថ្មីអោយប្រជាជនទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនឹងមិនក្លាយជាកាតព្វកិច្ចឡើយ ។ថ្លែងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលនៅថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បានជំរុញអោយប្រជាជនខ្លួនបោះបង់ចោលការសង្ស័យដែលនៅសេសសល់ ហើយនិយាយថា វ៉ាក់សាំងរុស្ស៊ី គឺពិតជាគួរអោយទុកចិត្តបំផុត និងមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោក ។ លោក ពូទីន និយាយដូច្នេះថា ការចាក់វ៉ាក់សាំងគឺរឿងដ៏សំខាន់សម្រាប់សុខភាព… សូមគិតអំពីរឿងនេះ ។ ប៉ុន្តែប្រធានវិមានក្រឹមឡាំងក៏បានអះអាងដែរថា លោក ពូទីន ប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកំហិត ឬជាកាតព្វកិច្ច ។រុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងវីរុសកូវីដ១៩ដំបូងគេបង្អស់នៅលើពិភពលោក មានឈ្មោះថា Sputnik V កាលពីខែសីហា ឆ្នាំ២០២០ ប៉ុន្តែការសង្ស័យលើប្រសិទ្ធិរបស់វ៉ាក់សាំងនេះ គឺជាបញ្ហាដ៏ធំមួយនៅក្នុងទីក្រុងមូស្គូ និងទីក្រុងដទៃទៀតរបស់ប្រទេសរុស្ស៊ី ។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន អភិបាលក្រុងមូស្គូលោក Sergei Sobyanin និយាយថា មូស្គូ គឺជារដ្ឋធានីដំបូងគេរបស់ពិភពលោក ដែលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ លោកបន្ថែមថា ទីក្រុងមូស្គូមានប្រជាជនប្រមាណ១២លាននាក់ ក្នុងនោះមានតែ១,៣លាននាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ហើយភាគរយនៃការចាក់វ៉ាក់សាំងក្នុងរដ្ឋធានីរបស់រុស្ស៊ីមួយនេះ គឺទាបជាងបណ្តាទីក្រុងដទៃទៀតរបស់សហភាពអឺរ៉ុប ៕ ប្រភព៖ CNA
-
វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៤ករណីបន្ថែមទៀតចូលក្នុងការឆ្លងក្នុងសហគមន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ធ្វើអោយចំនួនឆ្លងក្នុងប្រទេសអាស៊ីមួយនេះ នៅរយៈពេល១ខែមកនេះកើនឡើងដល់៣ពាន់៥២ករណី ។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗខាងលើនេះ ស្ថិតនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និងខេត្តឡាងសឺន ក្បែរគ្នានោះ ។ ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤ក្នុងប្រទេសវៀតណាមបានកើតឡើងចាប់តាំងពីមួយខែមុន ពោលគឺថ្ងៃទី២៧ ខែមេសាមក ហើយតាំងពីពេលនោះមក វាបានចម្លងទៅកាន់ខេត្ត-ក្រុងចំនួន៣០ ។ សូមបញ្ជាក់ថា បាក់យ៉ាង គឺជាខេត្តរងគ្រោះខ្លាំងជាងគេ គឺមានអ្នកឆ្លងរហូតដល់១ពាន់៥៤៣ករណី ដោយអ្នកជំងឺភាគច្រើនជាកម្មកររោងចក្រនៅសួនឧស្សាហកម្មពីររបស់ខេត្ត ៕ ប្រភព៖ VNExpress
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥១ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៧០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៨ម៉ឺន៧ពាន់៤៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥១ម៉ឺន២ពាន់៤០៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៧០ម៉ឺន៩ពាន់៧៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៧ម៉ឺន១ពាន់២០៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៧លាន៦៦ម៉ឺន២ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៣៦ម៉ឺន៧ពាន់៩៣៥នាក់ ស្លាប់៣១ម៉ឺន៥ពាន់២៦៣នាក់ និងជាសះស្បើយ២៤លាន៦២ម៉ឺន៦ពាន់១៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន២៧ម៉ឺន៥ពាន់៤៤០នាក់ ស្លាប់ចំនួន៤៥ម៉ឺន៤ពាន់៦២៣នាក់ និងជាសះស្បើយ១៤លាន៧៣ម៉ឺន៣ពាន់៩៨៧នាក់ ៕ ប្រភព៖ worldometers
-
កូវិដ៖ ត្រឹម១ថ្ងៃ ថៃស្លាប់ជិត៥០នាក់ ប្រកាសមុននេះបន្តិច!

ក្រសួងសុខាភិបាលថៃបានប្រកាស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ឧសភា ២០២១នេះថា ថៃមានអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន៤៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ហើយក៏មានឆ្លងថ្មីចំនួន៣៣២៣នាក់ទៀតដែរ។ ក្នុងចំណោមឆ្លងថ្មីនេះ ក៏មានឆ្លងក្នុងពន្ធនាគារ១២១៩នាក់ដែរ ហើយក៏មានជាសះស្បើយជាង២ពាន់នាក់ដែរ កាលពីម្សិលមិញ។ ចាប់តាំងពីដើមឆ្នាំ២០២០មក ចំនួនមនុស្សស្លាប់ដោយសារតែកូវីដ១៩ នៅប្រទេសថៃបានកើនឡើងដល់៩២០នាក់ ខណៈដែលអ្នកឆ្លងកើនដល់ជាង១៤ម៉ឺននាក់៕
-
កម្រងរូបភាព សូរ្យគ្រាស ព្រះចន្ទពេញរង់ និងព្រះចន្ទក្រហម នៅស៊ីតនី ល្ងាចមិញ

-
អតីតអ្នកកីឡាកាសដ៏ល្បី លោក ចន ស៊ីណា ចេញមុខសុំទោសចិន ចំពោះការច្រលំហៅកោះតៃវ៉ាន់ថា ជា «ប្រទេស» (មានវីដេអូ)

បរទេស៖ អតីតអ្នកកីឡាកាសនៅស្ថាប័ន WWE ដ៏ល្បី និងជាតារាភាពយន្ត លោក ចន ស៊ីណា បានចេញមុខសុំទោសប្រជាជនចិនដោយផ្ទាល់នៅថ្ងៃអង្គារនេះ ក្រោយលោកបានហៅកោះតៃវ៉ាន់ថា ជា “ប្រទេស” អំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ស្តីពីការផ្សព្វផ្សាយសាច់រឿងចុងក្រោយរបស់ខ្លួន ដែលមានចំណងជើងថា “Fast & Furious 9” ។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ TVBS ដែលចុះផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចន ស៊ីណា បានអះអាងថា តៃវ៉ាន់ គឺជាប្រទេសដំបូង ដែលអាចទស្សនាភាពយន្ត Fast and Furious 9 បានមុនគេ ។ ការលើកឡើងបែបនេះ ធ្វើឱ្យប្រជាជនចិនរិះគន់យ៉ាងខ្លាំង រហូតធ្វើអោយលោក ស៊ីណា ចេញមុខសុំទោសចំពោះកំហុសរបស់ខ្លួនតែម្តង ។ សូមជម្រាបផងដែរថា តាមរយៈគោលនយោបាយចិនតែមួយ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ខ្លួន បើទោះបីរដ្ឋាភិបាលក្រុងតៃប៉ិ បង្ហាញពីឯករាជ្យភាពរបស់ខ្លួននៅចំពោះមុខចិនក៏ដោយ ។ កន្លងមក ថ្នាក់ដឹកនាំចិនព្រមានជាញឹកញាប់ថា ចិនអាចនឹងវាយលើដែនកោះមួយនេះ ប្រសិនបើស្ថិតក្នុងករណីចាំបាច់ ៕…
-
អង្គការសហប្រជាជាតិអំពាវនាវអោយអ៊ីស្រាអែលបើកច្រកឆ្លងកាត់តំបន់ ហ្គាហ្សា ទាំងអស់ ដើម្បីអាចដឹកទំនិញចាំបាច់ និងជំនួយសង្គ្រោះអន្តរជាតិ (មានវីដេអូ)

Video: https://fb.watch/5JP5HkvMaK/ អ៊ីស្រាអែល៖ ការិយាល័យអង្គការសប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់ថា រាល់ច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្គាហ្សា គួរតែត្រូវបានបើក និងបន្តដំណើរការ ដូចជាច្រកចូលនៃការផ្គត់ផ្គង់ចាំបាច់ និងការផ្គត់ផ្គង់មនុស្សធម៌ រួមទាំងប្រេងឥន្ធនៈសម្រាប់សេវាកម្មមូលដ្ឋាន និងការផ្គត់ផ្គង់ដើ ម្បីទប់ស្កាត់ជំងឺ COVID-19 ។ការិយាល័យ(OCHA)បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បានដឹកជញ្ជូនឆ្លងកាត់ច្រក អេរែស (Erez) ជាច្រកដែលបើកសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌អន្តរជាតិ ប៉ុន្តែត្រូវបានបិទសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌ប៉ាឡេស្ទីន រួមទាំងក្រុមបុគ្គលិកដែលមកជាមួយជំនួយវេជ្ជសាស្ត្រ សម្រាប់ការព្យាបាលដែលមិនមាននៅតំបន់ហ្គាហ្សា ខណៈច្រកឆ្លងកាត់ កឺរែម ហ្សាឡូម (Kerem Shalom) គឺបើកសម្រាប់ទំនិញមនុស្សធម៌ ។សូមជម្រាបថា ច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វាហ៍ (Rafah) បានបើកនៅក្នុងទិសដៅទាំងពីរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលអនុញ្ញាតឱ្យមានទំនិញចាំបាច់មួយចំនួន ស្របពេលដែលការផ្គត់ផ្គង់ពីអេហ្ស៊ីប និងគុយវ៉ែត ព្រមទាំងបណ្តាប្រទេសដទៃទៀតក៏កំពុងត្រូវបានដឹកជញ្ជូនតាមច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វាហ៍ ផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
ចិននឹងមិនឲ្យប្រើប្លាស់ស្ទីកលើយន្តហោះទៀតទេ ដើម្បីការហោះហើរបៃតង ឆ្នាំក្រោយ

ចិននឹងហាមឃាត់ការប្រើប្រាស់ផលិតផលប្លាស់ស្ទីក ពេលធ្វើដំណើរតាមយន្តហោះ សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ ចាប់ពីឆ្នាំក្រោយទៅ នេះបើតាមរដ្ឋបាលអាកាសចរស៊ីវិលចិន ប្រកាសនាថ្ងៃពុធ ទី២៦ ឧសភា ២០២១នេះ។ ទំនិញប្លាស់ស្ទីកគឺសំដៅលើទុយោ ឬថង់យួរជាដើម សម្រាប់អ្នកដំណើរប្រចាំឆ្នាំ យ៉ាងតិច២លាននាក់ ហើយក៏គ្មានការផ្គត់ផ្គង់របរប្រើប្រាស់ប្លាស់ស្ទីកនេះដល់អ្នកដំណើរដែរ។ បំរាមនេះនឹងត្រូវធ្វើសម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់តែម្តង នៅឆ្នាំ២០៣០។ បំរាមនេះគឺជាផ្នែកមួយនៃផែនការ៥ឆ្នាំ ទប់ស្កាត់ការបំពុលបរិយាកាសដោយសារតែប្លាស់ស្ទីក។ យ៉ាងណាក៏ដោយ បណ្តាក្រុមហ៊ុនអាកាសចរនៅចិនបានចាប់ផ្តើមការដឹកជញ្ជូនបៃតងបណ្តើរៗហើយ តាំងពីឆ្នាំ២០២០ ដោយបញ្ចៀសការប្រើប្រាស់ប្លាស់ស្ទីក ក្នុងយន្តហោះ៕ ប្រភពពីស៊ីនហួរ
-
ប្រមុខការទូតអាមេរិកប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ហើយប្តេជ្ញាបើកស្ថានកុងស៊ុលនៅទីក្រុងហ្សេរុយសាឡឹមឡើងវិញ (មានវីដេអូ)

អាមេរិក៖ អំឡុងដំណើរទស្សននៅតំបន់មជ្ឈឹមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន បានសន្យាស្ថាបនាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ាឡេស្ទីនឡើងវិញ តាមរយៈការបើកស្ថានកុងស៊ុលមួយឡើងវិញនៅទីក្រុងហ្សេរុយសាឡឹម ក៏ដូចជាផ្តល់ជំនួយរាប់លានដុល្លារ ដើម្បីជួយតំបន់ហ្គាំហ្សា ស្ទ្រីប ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ។ ការប្រកាសខាងលើនេះ បានផ្តល់សញ្ញាអំពីការបញ្ចប់គោលនយោបាយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបិទស្ថានបេសកកម្មការទូតសម្រាប់ប៉ាឡេស្ទីននៅឆ្នាំ២០១៩ និងកាត់បន្ថយជំនួយមកអោយអាជ្ញាធរប៉ាឡេស្ទីន ។ បន្ទាប់ពីជួបប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូត អាប់បាស់ នៅក្នុងទីក្រុងរ៉ាម៉ាឡា ប្រមុខការទូតអាមេរិករូបនេះក៏បានអះអាងឡើងវិញអំពីការគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនទប់ទល់នឹងការវាយប្រហារដោយរ៉ុក្កែត របស់ក្រុមហាម៉ាស់ ។ តែលោក ប្លីងខិន ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការស្ថាបនាទំនាក់ទំនងជាមួយប៉ាឡេស្ទីនឡើងវិញ ជាមួយនឹងទស្សនៈដែលថា ប៉ាឡេស្ទីន ក៏ដូចជាអ៊ីស្រាអែលសមនឹងទទួលបានវិធានការសន្តិសុខ ឱកាសសេរីភាព និងសេចក្តីថ្លៃថ្នូរដូចៗគ្នា ៕ ប្រភព៖ Reuters
-
អ៊ីស្រាអែលស្នើអាមេរិកកុំអោយចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ព្រោះកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតអោយអ៊ីរ៉ង់មានឃ្លាំងនុយក្លេអ៊ែរស្របច្បាប់អន្តរជាតិ (មានវីដេអូ)

អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានអះអាងថា សហរដ្ឋអាមេរិកនឹងមិនត្រលប់ទៅរកផែនការសកម្មភាពរួម (JCPOA) ចាស់នោះទេ ពីព្រោះយើងជឿជាក់ថា កិច្ចព្រមព្រៀងនេះបានបើកផ្លូវសម្រាប់អ៊ីរ៉ង់មានឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមួយនឹងភាពស្របច្បាប់អន្តរជាតិ ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរួមគ្នាមួយ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ដែលថ្មីៗនេះបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ក្នុងគោលបំណងដើម្បីជំរុញកិច្ចចរចាសន្តិភាព ស្របពេលមានបទឈប់បាញ់គ្នាដែលនៅតែមានរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ដោយឡែកលោក ប្លីងខិន ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកនឹងបន្តពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ។ ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែលដូចយើងបានធ្វើនៅពេលនេះ អំពីការចរចាដែលកំពុងបន្តនៅទីក្រុងវីយែន ជុំវិញការវិលត្រលប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ៕ ប្រភព៖ Sputnik