Category: ព័ត៌មានអន្តរជាតិ

  • សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរក​ប្រភព​ដើមនៃវីរុស Covid-19 ដំណាក់កាលទី២ ក្នុងប្រទេសចិន (មានវីដេអូ)

    សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរក​ប្រភព​ដើមនៃវីរុស Covid-19 ដំណាក់កាលទី២ ក្នុងប្រទេសចិន (មានវីដេអូ)
  • ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើបើកការស៊ើប​អង្កេត​​​ជា​​អន្តរជាតិ ជុំវិញការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុម​ហា​ម៉ាស់​​នៅតំបន់ហ្គាហ្សា (មានវីដេអូ)

    ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្នើបើកការស៊ើប​អង្កេត​​​ជា​​អន្តរជាតិ ជុំវិញការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុម​ហា​ម៉ាស់​​នៅតំបន់ហ្គាហ្សា (មានវីដេអូ)

    Video https://fb.watch/5Mcq5uEuUD/

  • ​មី​យ៉ា​ន​ម៉ា​ផ្ទុះ​កូ​វី​ដ​ឡើងវិញ​ ​ក្រោយ​ស្ងប់​មួយ​រយៈ​

    ​មី​យ៉ា​ន​ម៉ា​ផ្ទុះ​កូ​វី​ដ​ឡើងវិញ​ ​ក្រោយ​ស្ងប់​មួយ​រយៈ​

    ក្រសួងសុខាភិបាល​ ​និង​កីឡា​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បានឲ្យ​ដឹង​ ​នា​ថ្ងៃ​ទី​២​៨​ ​ឧសភា​នេះ​ថា​ ​មី​យ៉ា​ន់​ម៉ា​មាន​ករណី​ជំងឺ​ ​Co​v​i​d​-19 ​ថ្មី​ចំនួន​ ​៩​៦​ករណី​ ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ដែល​បាន​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ឡើង​ដល់​ ​១​៤​៣​៤​១​៤​ករណី​។​ ជាការកត់សម្គាល់ មួយរយៈនេះ មីយ៉ាន់ម៉ា ដែលកំពុងជួបវិបត្តិនយោបាយក្រោយមានរដ្ឋប្រហារនោះ មិនសូវមានការឆ្លងច្រើនទេ ប៉ុន្តែទើបតែកាលពីថ្ងៃពុធ មាន២២នាក់ថ្មី ហើយប្រកាសនាថ្ងៃនេះថា ឆ្លងជិត១០០នាក់នេះតែម្តង។ ​ប្រភព​ថា​ ​ចំនួន​អ្នក​ស្លាប់​មាន​ចំនួន​ ​៣​២​១​៦​នាក់​ ​ខណៈ​ចំនួន​អ្នក​ជាសះស្បើយ​បាន​កើន​ឡើង​ដល់​ ​១​៣​២​២​៦​៩​នាក់​។​ ​មី​យ៉ា​ន់​ម៉ា​រក​ឃើញ​កូ​វី​ដ​១​៩​ ​លើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​ ​២​០​២​០​៕​​

  • ​រថយន្ត​ ​F​err​ar​i​ ​ធ្វើពី​វី​ស​ និង​ប្រអប់លេខ​ម៉ូតូ​ចាស់ៗ

    ​រថយន្ត​ ​F​err​ar​i​ ​ធ្វើពី​វី​ស​ និង​ប្រអប់លេខ​ម៉ូតូ​ចាស់ៗ

    ​រថយន្ត​ ​F​err​ar​i​ ​ប្រភេទ​ស្ព័​រ​មួយ​គ្រឿង​ត្រូវ​បាន​គេ​តំ​ឡើង​ចេញ​ជា​រូប​រា​ង​ដោយ​យ​កវី​ស ​និង​ប្រអប់លេខ​ម៉ូតូ​ចាស់ៗ​ ​ដែលគេ​បោះចោល​មក​ផ្គុំ​ចូលគ្នា​ ​មួយ​តែមួយ​គ្មាន​ពីរ​លើ​លោក​។​​រថយន្ត​នេះ​ត្រូវ​បាន​ដាក់​តាំង​ ​នៅ​ប្រទេស​អាល្លឺម៉ង់​ ​ថ្មីៗ​នេះ​។ យ៉ាងណាក៏ដោយ ពុំមានការបញ្ជាក់លម្អិតពីដើមចម ក្នុងការផលិតរថយន្ត១គ្រឿងនេះទេ៕​ ​ប្រភព​ពី​ C​G​T​N ​

  • ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតជាអន្តរជាតិ ជុំវិញការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា

    ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតជាអន្តរជាតិ ជុំវិញការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា

    ស្វីស​៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍នេះបានព្រមព្រៀងគ្នាបើកការស៊ើបអង្កេតជាអន្តរជាតិមួយ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្គ្រាម អំឡុងពេល១១ថ្ងៃនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ។ ការស៊ើបអង្កេតឯករាជ្យនេះ នឹងមានភាពទូលំទូលាយ ដើម្បីពិនិត្យមើលរាល់ការរំលោភបំពានទាំងអស់ មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ អំឡុងពេលមានអរិភាពដែលទើបត្រូវបានបិទបញ្ឈប់ដោយបទឈប់បាញ់គ្នានៅថ្ងៃទី២១ ខែឧសភា ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បាននិយាយថា ការវាយប្រហារដ៏ប្រល័យរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាប៉ាឡេស្ទីននៅដើមខែនេះ អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើត្រូវបានរកឃើញថា មិនមានសមាមាត្រ ។  សូមជម្រាបថា សង្រ្គាមរយៈពេល១១ថ្ងៃរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលបានសម្លាប់មនុស្ស២៥៣នាក់នៅខាងតំបន់ហ្គាហ្សា ក្នុងនោះមានកុមារ៦៦នាក់ និងស្ត្រី៣៩នាក់ ព្រមទាំងមនុស្សចាស់១៧នាក់ ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយកាលពីថ្ងៃសុក្រសប្ដាហ៍ ដោយមានការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ៕ ប្រភព៖ CNA

  • សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ក្នុងប្រទេសចិន

    សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ក្នុងប្រទេសចិន

    ស្វីស៖ សហរដ្ឋអាមេរិកបានអំពាវនាវអោយអង្គការសុខភាពពិភពលោក (WHO)បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។បេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការសិក្សាជំហានដំបូងរបស់ WHO គឺមិនគ្រប់គ្រាន់ និងមិនប្រាកដប្រជា ដោយអំពាវនាវឱ្យមានអ្វីដែលខ្លួនហៅថា ការស៊ើបអង្កេតលើកទីពីរ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាង ដែលនឹងត្រូវធ្វើឡើង រួមទាំងនៅក្នុងប្រទេសចិន ។ បើតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនោះ វាមានសារៈសំខាន់ណាស់ដែលចិនត្រូវផ្តល់ឱ្យអ្នកជំនាញឯករាជ្យនូវសិទ្ធិ ក្នុងការទទួលបានទិន្នន័យ និងសំណាកដើមពេញលេញដែលពាក់ព័ន្ធ ដើម្បីស្វែងយល់ពីប្រភពនៃវីរុសកូរ៉ូណា និងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ។សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA

  • អាល្លឺម៉ង់គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់មនុស្សវ័យជំទង់ចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ

    អាល្លឺម៉ង់គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19  ដល់មនុស្សវ័យជំទង់ចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ

    អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បញ្ជាក់ថា ប្រទេសរបស់លោកស្រីគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ដូសដំបូងដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំ គិតចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ។ លោកស្រី Angela Merkel បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ប្រជាពលរដ្ឋអាល្លឺម៉ង់គ្រប់គ្នានឹងទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅចុងរដូវក្តៅ ដែលក្នុងនោះក៏រួមមានទាំងក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំផងដែរ ។ ការអះអាងខាងលើរបស់អធិការបតីអាល្លឺម៉ង់រូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលទីភ្នាក់ងារឱេសថអឺរ៉ុប (EMA) អាចនឹងអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់កុមារដែលមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ CNA  

  • លោក Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ ខណៈប្រទេសលោកខាងលិចចោទថា ការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌

    លោក Bashar al-Assad ជាប់ឆ្នោតជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ ខណៈប្រទេសលោកខាងលិចចោទថា ការបោះឆ្នោតគ្មានភាពសេរី និងយុត្តិធម៌

    ស៊ីរី៖ លទ្ធផលផ្លូវការបង្ហាញថា លោក បាហ្សា អាល់អាស្សាដ ត្រូវបានបោះឆ្នោតជ្រើសតាំងអោយធ្វើជាប្រធានាធិបតីស៊ីរីសម្រាប់អាណត្តិទី៤ បើទោះបីជាបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ថា វាជាការបោះឆ្នោតដោយគ្មានភាពសេរី និងយុត្តិធម៌ ។ ប្រធានសភាស៊ីរីបានប្រកាសពីជោគជ័យរបស់លោក បាហ្សា អាល់អាស្សាដ ក្នុងការបោះឆ្នោតជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ។ លទ្ធផលនៃការបោះឆ្នោតខាងលើនេះ ត្រូវបានប្រកាសចេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈប្រទេសស៊ីរីត្រូវបានគេមើលឃើញថា បន្តស្ថិតក្នុងសង្គ្រាម និងការបែងចែកទឹកដីនៅឡើយ។ សូមបញ្ជាក់ផងដែរថា សង្គ្រាមនៅស៊ីរីដែលបានផ្ទុះឡើងអំឡុងបដិវត្តន៍ផ្កាម្លិះកាលពីឆ្នាំ២០១១ រហូតមកទល់នឹងពេលនេះ បានផ្តាច់ជីវិតមនុស្សជាង ៣៨ម៉ឺន៨ពាន់នាក់ ប្រជាជនស៊ីរីរាប់លាននាក់ទៀតរត់ភៀសខ្លួន និងហេដ្ឋរចនាសម្ព័ន្ធស្ទើរគ្រប់ខេត្ត-ក្រុងបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ៕ ប្រភព៖ AFP

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥២ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៣៣ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៩លាន៦៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥២ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៣៣ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៩លាន៦៣ម៉ឺន២ពាន់៥៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥២ម៉ឺន៥ពាន់១១៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៣៣ម៉ឺន៧ពាន់៧២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៩ម៉ឺន៩ពាន់៦៨០នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់៧២៦នាក់ និងជាសះស្បើយចំនួន២៧លាន៧០ម៉ឺន១ពាន់៨៧៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៥៤ម៉ឺន៧ពាន់៧០៥នាក់ ស្លាប់៣១ម៉ឺន៨ពាន់៨២១នាក់ និងជាសះស្បើយ២៤លាន៨៤ម៉ឺន៣២៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៤ម៉ឺន២ពាន់១៦២នាក់ ស្លាប់ចំនួន៤៥ម៉ឺន៦ពាន់៧៥៣នាក់ និងជាសះស្បើយ១៤លាន៧៨ម៉ឺន៦ពាន់២៩២នាក់ ៕ ប្រភព៖ worldometers

  • ​វៀតណាម៖ ​វិនិយោគ​បរទេសផ្ទាល់​៥​ខែដំបូង​កើនឡើង មាន១​៤​ពាន់​លាន​ដុល្លារ​

    ​វៀតណាម៖ ​វិនិយោគ​បរទេសផ្ទាល់​៥​ខែដំបូង​កើនឡើង មាន១​៤​ពាន់​លាន​ដុល្លារ​

    ​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេសនៅប្រទេសវៀតណាម​បាន​កើន​ឡើង​០​.​៨​ភាគរយ​ ​ក្នុង​ពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ក្រសួងផែនការ​និង​វិនិយោគ​វៀតណាម​ ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២​៧​ ​ឧសភា​ ​២​០​២​១​។​ ក្រសួង​ថា​ ​ការ​វិនិយោគ​បរទេស​ក្នុង​ពេល​៥​ខែ​ ​មកនេះ​ ​មាន​ចំនួន​១​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុងចំណោម​នេះ​ ​មាន​គម្រោង​ចុះបញ្ជី​ថ្មី​ចំនួន​៦​១​៣​គម្រោង​ ​មាន​ទំហំ​វិនិយោគ​៨​.​៨​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​សិង្ហបុរី​គឺជា​ប្រទេស​វិនិយោគ​បរទេស​ធំ​ជាងគេ​ ​មាន​ជាង​៣​៧​ភាគរយ​ ​ហើយ​ក្រៅពី​នេះ​ ​ក៏មាន​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​ចិន​ ​ជាដើម​។​ ប្រភព​បន្ថែម​ទៀត​ថា​ ​ការ​វិនិយោគ​ទាំងនោះ​មាននៅ​ខេត្ត​ក្រុង​ចំនួន​៥​៦​ ​ក្នុង​នោះ​ ​តំបន់​ភាគ​ខាងត្បូង​ចំនួន​៤​ មាន​ច្រើនជាង​គេ​ ​មាន​ដូចជា​ ​Long​ ​An​ ​និង​ ​Can​ ​T​h​o ​ជាដើម​ ដែល​បាន​ទាក់ទាញ​ការ​វិនិយោគ​ ៣​.​៣​៥​ពាន់​លាន​ដុល្លារ​ ​និង​ ​១​.​៣​២​ពាន់​លាន​ដុល្លារ​ ​ខណៈ​តំបន់​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ ​មាន​១​.​៣​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ក្រុង ​Bin​h​ ​D​uon​g​ ​១​.​១​ពាន់​លាន​ដុល្លារ​អាមេរិក​។​ គួររម្លឹកថា ​កាលពី​ឆ្នាំ​២​០​២​០​ ​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​) ​នៅ​វៀតណាម​បាន​ធ្លាក់ចុះ​២​៥​ភាគរយ​ ​ដោយសារតែ​ការ​រា​ត្បា​ត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​នោះ​ ​មាន​សរុប​២​៨​.​៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕​ ប្រភពពីVNexpress​