Category: ព័ត៌មានអន្តរជាតិ

  • នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​សម្រេច​មិនទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ ​G​7 ​ព្រោះ​កូ​វី​ដ​

    នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​សម្រេច​មិនទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ ​G​7 ​ព្រោះ​កូ​វី​ដ​

    លោក​ ម៉ូ​ឌី​ ​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​បាន​សម្រេច​ចិត្ត​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រទេស​G​7​នៅ​អង់គ្លេស​នោះ​ទេ​ ​ខណៈ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​បាន​បន្ត​អូស​បន្លាយ​នៅ​ឥណ្ឌា​ ​ដែល​មាន​ចំនួន​ករណី​ឆ្លង​ជំងឺ​ក្នុងរយៈពេល​៧​ថ្ងៃ​កន្លងទៅ​គិត​ជាមធ្យម​បាន​បំបែក​កំណត់​ត្រា​ថ្មី​ក្នុង​ប្រវត្តិ​សា​ស្រ្ត​ម្តងទៀត​។​ ​ដោយ​គិតពិចារណា​ដល់​សភាព​រីក​រាលដាល​នៃ​ជំងឺឆ្លង​ដ៏​តានតឹង​ ​បានជា​លោក​ម៉ូ​ឌី​នាយក​រដ្ឋ​ម​ន្រ្តី​ឥណ្ឌា​សម្រេច​ចិត្ត​មិនទៅ​ចូលរួម​ដោយ​ផ្ទាល់​នូវ​កិច្ចប្រជុំ​កំពូល​ប្រទេស​G​7​ដែល​នឹង​បើក​ធ្វើ​នៅ​អង់គ្លេស​នៅ​ខែ​មិថុនា​ខាងមុខ​នោះ​ទេ​។​ ​អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១​១​ខែ​ឧសភា​ថា​ ​ករណី​ឆ្លង​ថ្មី​ក្នុងមួយថ្ងៃ​របស់​ឥណ្ឌា​មាន​ចំនួន​៣​២​ម៉ឺន​៩​ពាន់​៩​រយ​៤​២​នាក់​ ​ករណី​ស្លាប់​គឺ​៣​៨​៧​៦​នាក់​ ​ហើយ​ករណី​ឆ្លង​សរុប​លើស​ពី​២​២​លាន​៩​សែន​៩​ម៉ឺន​នាក់​ ​និង​ករណី​ស្លាប់​សរុប​ជិត​២​៥​ម៉ឺន​នាក់​។​ ​ ​អង្គការសុខភាព​ពិភពលោក​ក៏បាន​ចេញ​សារ​ព្រមាន​ដោយ​ចាត់​ទុក​វី​រុ​សប​ម្លែ​ង​ថ្មី​ដែល​បាន​រក​ឃើញ​នៅ​ឥណ្ឌា​ជា​បញ្ហា​ត្រូវ​យកចិត្តទុកដាក់​ជាស​កល​ ​៕​

  • អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែង​ខ្លួនថ្មីនៅឥណ្ឌា ឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ (មានវីដេអូ)

    អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែង​ខ្លួនថ្មីនៅឥណ្ឌា ឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ (មានវីដេអូ)
  • កូវីដ​៖​ ​វៀតណាម​មាន​ម​ហិច្ច​តា​ផលិត​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព ​ដូច​របស់​អាមេរិក​

    កូវីដ​៖​ ​វៀតណាម​មាន​ម​ហិច្ច​តា​ផលិត​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព ​ដូច​របស់​អាមេរិក​

    ប្រទេស​វៀតណាម​គ្រោង​នឹង​ធ្វើការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ​m​RN​A​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​វ៉ាក់សាំង​ដោយ​ក្រុមហ៊ុន​ ​P​f​i​z​e​r ​របស់​ ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​Vietnam​ ​News​ ​កាលពី​ថ្ងៃ​ ​អង្គារ​ ​ទី​១​១​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។ ​ផ្អែក​តាម​ប្រភព​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​វៀតណាម​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ ​អំពី​ការ​នាំ​យក​បច្ចេកវិទ្យា​ ​និង​ ​ស​ម្ភារៈ​បច្ចេកទេស​ ​សម្រាប់​ផលិត​វ៉ាក់សាំង​ការពារ​កូ​វី​ដ​ ​មកកាន់​ប្រទេស​វៀតណាម​។​ ​វៀតណាម​ក៏​កំពុង​ពិចារណា​សាងសង់​រោងចក្រ​ដើម្បី​ផលិត​វ៉ាក់សាំង​កូ​វី​ដ​ ​នៅ​ក្នុង​ប្រទេស​ខ្លូ​ន​ ​ក្រោយ​ការនាំចូល​វ៉ាក់សាំង​ពីក្រៅ​ប្រទេស​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​៕​ ​

  • កូវីដ​៖​ ​ថៃ​បន្ត​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​ប្រកាស​ស្លាប់​៣​៤​នាក់​ ​ព្រឹកនេះ​!

    កូវីដ​៖​ ​ថៃ​បន្ត​ស្លាប់​ប្រចាំថ្ងៃ​ជាង​៣​០​នាក់​ ​ប្រកាស​ស្លាប់​៣​៤​នាក់​ ​ព្រឹកនេះ​!

    កាល​ពីម្សិលមិញ​ ​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៣​១​នាក់​ ​ខណៈ​ព្រឹក​ថ្ងៃ​ទី​១​២​ ​ឧសភា​ ​ប្រកាស​ថា​ ​ស្លាប់​ចំនួន​៣​៤​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មីៗ​ ​ចំនួន​ជិត​២​ពាន់​នាក់​ ​ខណៈ​ដែល​អ្នកជំងឺ​២​០​០​៦​នាក់​បាន​ជាសះស្បើយ​ ​និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​ហើយ​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​

  • អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌាឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ

    អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌាឆ្លងរាលដាលទៅដល់ប្រទេសចំនួន៤៤ហើយ

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.617 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងសំណាកច្រើនជាង៤ពាន់៥រយសំណាកនៅក្នុងប្រទេសចំនួន៤៤ មកពីគ្រប់តំបន់ទាំងអស់របស់អង្គការសុខភាពពិភពលោក (WHO) នៅជុំវិញផែនដី ។បើតាមក្រុមអ្នកជំនាញនោះ វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌាខាងលើ គឺជាមូលហេតុមួយនៅពីក្រោយការផ្ទុះឡើងនូវករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសមួយនេះ ហើយមានភាពកាចសាហាវ និងចម្លងយ៉ាងលឿនរហ័សជាងវីរុសដើមរបស់វា ។ដោយឡែកវីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមនៅអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏ត្រូវបានគេអះអាងថា មានភាពកាចសាហាវ និងចម្លងលឿនរហ័សផងដែរ ៕ ប្រភព៖ AFP

  • វេជ្ជបណ្ឌិតឥណ្ឌាព្រមានពីហានិភ័យ ក្រោយប្រជាជនខ្លួននាំគ្នាយកលាមកគោធ្វើជាឱសថព្យាបាលជំងឺ Covid-19

    វេជ្ជបណ្ឌិតឥណ្ឌាព្រមានពីហានិភ័យ ក្រោយប្រជាជនខ្លួននាំគ្នាយកលាមកគោធ្វើជាឱសថព្យាបាលជំងឺ Covid-19

    ឥណ្ឌា៖ វេជ្ជបណ្ឌិតនៅឥណ្ឌាបានធ្វើការក្រើនរំលឹកដល់ប្រជាជនកុំឱ្យនាំគ្នាអនុវត្តការប៉ាតលាមកគោពេញខ្លួន ព្រោះតែជឿថា វាជួយទប់ស្កាត់វីរុស Covid-19ដោយក្រុមវេជ្ជបណ្ឌិតនិយាយថា គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញពីប្រសិទ្ធភាពរបស់អាចម៍គោនោះទេ ហើយវាកាន់តែមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺផ្សេងទៀត ។នៅរដ្ឋហ្គូចារ៉ាត់ ភាគខាងលិចប្រទេសឥណ្ឌា អ្នកជឿស៊ុបនឹងសាសនាហិណ្ឌូបានទៅក្រោលគោម្តងក្នុងមួយសប្តាហ៍ ដើម្បីងូតអាចម៍គោ និងទឹកនោមគោ ដោយសង្ឃឹមថា វានឹងបង្កើនភាពស៊ាំរបស់ពួកគេប្រឆាំងនឹងជំងឺ Covid-19 ឬជួយពួកគេឱ្យជាសះស្បើយពីវីរុសដ៏កាចសាហាវមួយនេះ ។បើតាមក្រុមអ្នកជំនាញនោះ ចំនួនអ្នកឆ្លងជំងឺ Covid-19 ជាក់ស្តែងអាចខ្ពស់ជាងនេះ៥ទៅ១០ដង ហើយពលរដ្ឋនៅទូទាំងប្រទេសកំពុងតស៊ូស្វែងរកគ្រែមន្ទីរពេទ្យ អុកស៊ីសែន ឬថ្នាំពេទ្យជាហេតុបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ដោយសារខ្វះការព្យាបាល ៕ Reuters

  • ឥណ្ឌាអនុម័តអោយប្រើថ្នាំ Itolizumab ដើម្បីព្យាបាលជំងឺ Covid-19 ក្រោយការសិក្សាស្រាវជ្រាវមួយនៅគុយបារកឃើញថា វាមានប្រសិទ្ធិភាពប្រឆាំងវីរុសនេះ

    ឥណ្ឌាអនុម័តអោយប្រើថ្នាំ Itolizumab ដើម្បីព្យាបាលជំងឺ Covid-19 ក្រោយការសិក្សាស្រាវជ្រាវមួយនៅគុយបារកឃើញថា វាមានប្រសិទ្ធិភាពប្រឆាំងវីរុសនេះ

    គុយបា៖ ការសិក្សាស្រាវជ្រាវមួយនៅប្រទេសគុយបារកឃើញថា ថ្នាំផ្សះមួយប្រភេទឈ្មោះ អ៊ីតូលីហ្ស៊ូម៉ាប (itolizumab) ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលវីរុស COVID-19 នៅក្នុងប្រទេសដីកោះនេះ ពិតជាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺកុំឲ្យវិវត្តទៅសភាពធ្ងន់ធ្ងរបានប្រាកដមែន ហើយឥណ្ឌាក៏ទើបអនុម័តឲ្យប្រើថ្នាំប្រភេទនេះផងដែរ ។ក្រុមហ៊ុន បាយអូនខុន (Biocon Ltd) របស់ឥណ្ឌាបាននិយាយកាលពីដើមខែឧសភានេះថា ខ្លួនបានទទួលការយល់ព្រមឲ្យប្រើប្រាស់ថ្នាំ អ៊ីតូលីហ្ស៊ូម៉ាប នៅក្នុងប្រទេសឥណ្ឌា ចំពោះអ្នកជំងឺ COVID-19 ដែលមានបញ្ហាផ្លូវដង្ហើមកំរិតមធ្យម ដើ ម្បីកុំឲ្យជំងឺវិវត្តទៅកំរិតធ្ងន់ធ្ងរ ។បច្ចុប្បន្នឥណ្ឌាបានប្រឹងប្រែងរិះរកគ្រប់វិធី រួមមានទាំងការអនុម័តឲ្យប្រើប្រាស់ថ្នាំជាបន្តបន្ទាប់ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហាកកកុញនៃអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ។ ពួកគេមិនត្រឹមតែខ្វះគ្រែពេទ្យ និងអុកស៊ីសែនប៉ុណ្ណោះ ប៉ុន្តែថ្នាំព្យាបាលជំងឺដ៏ចាំបាច់ក៏កំពុងស្ថិតក្នុងការខ្វះខាតយ៉ាងដំណំផងដែរ ៕ ប្រភព៖ Oman observer និងកម្ពុជាថ្មី

  • រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាពីនិយ័តករអាមេរិក

    រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាពីនិយ័តករអាមេរិក

    អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបញ្ជាក់ថា រដ្ឋកាលីហ្វញ៉ា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ Pfizer ដល់កុមារមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។អ្នកជំនាញជំងឺឆ្លងនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត Erica Pan និយាយថា ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើឡើងតាមរយៈគេហទំព័រ MyTurn របស់រដ្ឋកាលីហ្វញ៉ា ចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះទៅ ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង ។គួរបញ្ជាក់ថា ការប្រកាសពីផែនការចាក់វ៉ាក់សាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer ដល់កុមារអាយុ១២ដល់១៥ឆ្នាំ នៅដើមសប្តាហ៍នេះ ខណៈ Pfizer បានក្លាយជាវ៉ាក់សាំងទី១នៅសហរដ្ឋអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ ៕ ប្រភព៖ CNN

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦០លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦០លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦០លាន៣២ម៉ឺន៦ពាន់៤៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៣ម៉ឺន១ពាន់២៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨ម៉ឺន៤ពាន់១១៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៥ម៉ឺន១១៥នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់៩៤៦នាក់ និងជាសះស្បើយចំនួន២៦លាន៥៥ម៉ឺន៨ពាន់១៣៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៣៤ម៉ឺន៤២៦នាក់ ស្លាប់២៥ម៉ឺន៤ពាន់២២៥នាក់ និងជាសះស្បើយ១៩លាន៣៧ម៉ឺន៦ពាន់៦៥០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២៨ពាន់៥ពាន់៤៨នាក់ ស្លាប់ចំនួន៤២ម៉ឺន៥ពាន់៧១១នាក់ និងជាសះស្បើយ១៣លាន៨៤ម៉ឺន៧ពាន់១៩១នាក់ ៕ ប្រភព៖ worldometers

  • កូវិដ៖ នាយករដ្ឋមន្ត្រីថៃចង់ឲ្យលក់ដូរនៅតំបន់ក្រហមវិញ ទោះស្លាប់ប្រចាំថ្ងៃកើនជាង៣០នាក់ហើយ

    កូវិដ៖ នាយករដ្ឋមន្ត្រីថៃចង់ឲ្យលក់ដូរនៅតំបន់ក្រហមវិញ ទោះស្លាប់ប្រចាំថ្ងៃកើនជាង៣០នាក់ហើយ

    លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយ នៅថ្ងៃទី១១ ឧសភា ២០២១នេះថា លោកមានបំណងចង់ឲ្យបើកដំណើរការអាជីវកម្មនៅតំបន់ក្រហមឡើងវិញ ទោះអត្រាឆ្លងនិងស្លាប់ព្រោះកូវីដនៅតែមិនទាន់ថមថយក្នុងប្រទេស។ លោកថា លោកចង់ឲ្យមានការបើកលក់ដូរឡើងវិញ កាន់តែឆាប់ កាន់តែល្អ ហើយលោកបានបញ្ជាទៅដល់អភិបាលរាជធានី ខេត្ត ពិចារណាប្រចាំថ្ងៃក្នុងការបន្ធូរបន្ថយការរឹតបន្តឹងគ្រប់គ្រង់ជំងឺកូវីដ១៩។ លោកឧត្តមសេនីយ៍ថៃរូបនេះបានអះអាងថា គ្រប់អភិបាលទាំងនោះគួរពិចារណាពីអាជីវកម្មនិងសកម្មភាពណាដែលអាចបន្តឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋត្រលប់ទៅរកជីវិតធម្មតាកាន់តែច្រើន។ លោកបញ្ជាក់ថា គួរថ្លឹងថ្លែងពីតុល្យភាពរវាងសេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ តែលោកលើកទឹកចិត្តពលរដ្ឋក្នុងសហគមចាក់វ៉ាក់សាំង ដើម្បូសុវត្ថិភាព។ ការបង្ហាញបំណងនេះធ្វើឡើង ខណៈថ្ងៃនេះ ថៃបានប្រកាសពីអ្នកជំងឺស្លាប់៣១នាក់ ឆ្លងថ្មីជិត២ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ រលកទី៣ បច្ចុប្បន្ន បណ្តាលឲ្យថៃឆ្លងប្រចាំថ្ងៃ មិនក្រោម១ពាន់នាក់ទេ ហើយស្លាប់វិញ មិនក្រោម១០នាក់ដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍