Category: ព័ត៌មានអន្តរជាតិ

  • វៀតណាម​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​រាប់​សិប​នាក់​ទៀត​ ​នៅ​តំបន់​បិទ​ខ្ទប់​

    វៀតណាម​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​រាប់​សិប​នាក់​ទៀត​ ​នៅ​តំបន់​បិទ​ខ្ទប់​

    ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​២​៨​ករណី​បន្ថែម​ទៀត​ ​នៅ​តំបន់​ភាគ​ខាងជើង​ដែល​ជា​តំបន់​បិទ​ខ្ទប់​ ​គិត​ចាប់តាំង​ពី​ម៉ោង​ ​០​៦​៖​០​០​នាទី​ល្ងាច​ថ្ងៃចន្ទ​ ​ដល់ម៉ោង​ ​០​៦​៖​០​០​នាទី​ព្រឹកព្រលឹម​ថ្ងៃអង្គារ​ ​ដែល​នាំ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​ ​កើន​ឡើង​ដល់​ ​៣​៤​៨​៩​ករណី​។​ ​ប្រភព​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​ ​១​៣​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ B​a​c N​in​h​ ​ភាគ​ខាងជើង​, ​០​៧​ករណី​នៅ​ខេត្ត​ ​V​in​h​ ​P​h​uc ​ភាគ​ខាងជើង​, ​០​៥​ករណី​ទៀត​នៅ​ខេត្ត​ B​a​c ​G​i​an​g​ភាគ​ខាងជើង​ ​និង​ ​០​៣​ករណី​ទៀត​នៅ​ខេត្ត​ផ្សេងៗ​។​ ​ករណី​ភាគច្រើន​ ​គឺ​មាន​ជាប់​ទាក់ទង​ជាមួយ​អ្នកជំងឺ​ ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពីមុន​ ​ឬ​មាន​ជាប់​ទាក់ទង​ជាមួយ​ចង្កោម​អ្នកចម្លង​ ​នៅ​តាម​មូលដ្ឋាន​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​វៀតណាម​ ​បាន​កត់ត្រា​នូវ​ករណី​ ​CO​V​I​D​-19 ​សរុប​ចំនួន​ ​៣​,​៤​៨​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​៣​៥​នាក់​ ​និង​ជាសះស្បើយ​វិញ​ ​២​,​៦​១​៨​នាក់​៕​​

  • ២៤ម៉ោង​! ថៃ​មានស្លាប់​​​ព្រោះ​កូ​វី​ដ ​៣១នាក់​ ស្លាប់ប្រចាំថ្ងៃដ៏ច្រើន ​

    ២៤ម៉ោង​! ថៃ​មានស្លាប់​​​ព្រោះ​កូ​វី​ដ ​៣១នាក់​ ស្លាប់ប្រចាំថ្ងៃដ៏ច្រើន ​

    មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​នៅ​ប្រទេស​ថៃ​ហៅ​កាត់​ថា​ CCS​A​ ​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១​១​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​ថៃ​មាន​អ្នកជំងឺ​កូ​វី​ដ​១​៩​ស្លាប់​ចំនួន​៣​១​នាក់​បន្ថែម​ទៀត​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់​មាន​ ​កន្លងមក​ ​នៅ​ប្រទេស​ថៃ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​ថៃ​ក៏បាន​ប្រកាស​ពី​ការ​ឆ្លង​ថ្មី​ចំនួន​១​៩​១​៩​នាក់​ទៀត​ដែរ​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​កន្លងទៅ​នេះ​។​ ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​កើន​ដល់​ជាង​៨​ម៉ឺន​៧​ពាន់​នាក់​ហើយ​៕​ ប្រភពពី The Nation​

  • អង្គការសុខភាពពិភពលោក WHO ហៅវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ជាមេរោគថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល

    អង្គការសុខភាពពិភពលោក WHO ហៅវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ជាមេរោគថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចាត់ចំណាត់ថ្នាក់វីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនថា ជាវីរុសថ្មីដែលគួរឲ្យព្រួយបារម្ភកម្រិតសកល ។ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO ក៏បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោកផងដែរ ខណៈការសិក្សាបឋមបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ ។បើតាមប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោក WHO លោក Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា មានព័ត៌មានខ្លះបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿន និងងាយ ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ… ដូច្នេះយើងចាត់ថ្នាក់វីរុសនេះ ជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល ៕ ប្រភព៖ Reuters

  • វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបានឆ្លងរាលដាលទៅដល់ប្រទេសវៀតណាម ក្នុងនោះរួមមានទីក្រុងហាណូយ និងខេត្តភាគខាងជើង

    វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបានឆ្លងរាលដាលទៅដល់ប្រទេសវៀតណាម ក្នុងនោះរួមមានទីក្រុងហាណូយ និងខេត្តភាគខាងជើង

    វៀតណាម៖ សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញថា អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាមបានរកឃើញវីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ក្រោយការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត ។ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុនថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈដែលសំណាកពីរទៀត គឺមកពីខេត្ត Hung Yen និង៥ទៀតមកពីខេត្ត Thai Binh ដោយលទ្ធផលនៃការធ្វើតេស្តបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.2 ។គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅក្នុងប្រទេសឥណ្ឌា បានឆ្លងរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ហើយ ខណៈវៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាជាលើកដំបូងនៅថ្ងៃទី៣០ ខែមេសាកន្លងទៅ លើជនជាតិឥណ្ឌា៤នាក់ និងជនជាតិវៀតណាមម្នាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើង ៕ ប្រភព៖ tuoi tre news

  • និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំហើយ

    និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំហើយ

    អាមេរិក៖ និយ័តករអាមេរិកបានអនុញ្ញាតជាផ្លូវការហើយ ទៅលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ក្មេងៗមានអាយុពី១២ដល់១៥ឆ្នាំ ហើយបានបញ្ជាក់ថា ពួកគេ (ក្មេងៗ) នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនាពេលឆាប់ៗតែម្តង ពោលគឺនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកនេះ បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់នៅក្នុងពេលឆាប់រហ័សបំផុត ។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ ។សូមជម្រាបថា នេះគឺជាវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដំបូងបង្អស់ដែលទទួលបានការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក សម្រាក់ចាក់ជូនដល់ក្មេងៗមានអាយុចាប់ពី១២ដល់១៥ឆ្នាំ ខណៈការចាក់វ៉ាក់សាំងដល់ក្មេងៗត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើអោយកុមារត្រឡប់ទៅកាន់សាលារៀនវិញដោយសុវត្ថិភាព ៕ ប្រភព៖Reuters

  • ក្រុមហ៊ុន BioNTech គ្រោងបើកទីស្នាក់ការនៅសិង្ហបុរី ហើយចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ

    ក្រុមហ៊ុន BioNTech គ្រោងបើកទីស្នាក់ការនៅសិង្ហបុរី ហើយចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ

    សិង្ហបុរី៖ ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលជាដៃគូជាមួយក្រុមហ៊ុនអាមេរិក Pfizer ក្នុងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ បានបញ្ជាក់ថា ខ្លួននឹងបើកទីស្នាក់ការប្រចាំតំបន់នៅក្នុងប្រទេសសិង្ហបុរី ព្រមទាំងចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋានផលិតវ៉ាក់សាំងក្នុងឆ្នាំនេះ ហើយរំពឹងថា វាអាចធ្វើប្រតិបត្តិការបាន បើឆាប់បំផុតនៅដើមឆ្នាំ២០២៣ខាងមុខ ។បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន BioNTech នោះ មូលដ្ឋានថ្មីខាងលើ ដែលនឹងលេចរូបរាងឡើងក្នុងប្រទេសសិង្ហបុរី នឹងមានសមត្ថភាពផលិតវ៉ាក់សាំង និងថ្នាំថ្មីៗដែលប្រើបច្ចេកវិទ្យា mRNA សម្រាប់ប្រឆាំងជំងឺឆ្លង និងជំងឺមហារីក ។សូមជម្រាបថា មូលដ្ឋានថ្មីនោះនឹងផ្តល់សមត្ថភាពផ្គត់ផ្គង់ក្នុងតំបន់ និងជាសកលលោក នៃផលិតផលប្រើប្រាស់បច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន BioNTech ហើយបម្រើជាមូលដ្ឋានផលិតកម្ម ដែលអាចធ្វើការឆ្លើយតបឆាប់រហ័សប្រចាំនៅអាស៊ីអាគ្នេយ៍ ចំពោះការគំរាមកំហែងនៃជំងឺឆ្លងផ្សេងៗ ដែលអាចកើតឡើងទ្រង់ទ្រាយធំនាពេលអនាគត ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៣៧លាន២៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៣៧លាន២៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៩លាន៥៩ម៉ឺន៩ពាន់៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣១ម៉ឺន៧ពាន់៥៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៧លាន២៦ម៉ឺន១ពាន់៦៩៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥១ម៉ឺន៥ពាន់៣០៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៦លាន៥០ម៉ឺន៧ពាន់៤២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៩៩ម៉ឺន១ពាន់៩២៧នាក់ ស្លាប់២៥ម៉ឺន២៥នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន១ពាន់២០៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២១ពាន់៤ពាន់៣០នាក់ ស្លាប់ចំនួន៤២ម៉ឺន៣ពាន់៤៣៦នាក់ និងជាសះស្បើយ១៣លាន៧៥ម៉ឺន៩ពាន់១២៥នាក់ ៕ ប្រភព៖ worldometers

  • កូវី​ដ​ថ្ងៃនេះ​! ​ថៃ​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ​វៀតណាម​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​

    កូវី​ដ​ថ្ងៃនេះ​! ​ថៃ​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ​វៀតណាម​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ខ្ពស់​

    ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​របស់​ប្រទេស​វៀតណាម​ ​បាន​កើន​លើស​១​០​០​ករណី​ជាលើកដំបូង​ ​ក្នុង​នោះ​ចំនួន​សរុប​ ​ក្នុង​ថ្ងៃ​ទី​១​០​ ​ឧសភា​នេះ​ ​បាន​កើន​ឡើង​ដល់​ ​១​០​៩​ករណី​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ចាប់តាំង​ពី​ជំងឺរាតត្បាត​ផ្ទុះឡើង​នៅ​ប្រទេស​វៀតណាម​។​ ​គួរ​បញ្ជាក់​ថា​ ​នៅ​ទូទាំង​ប្រទេស​វៀតណាម​ ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​៤​៤​២​ករណី​ ​នៅ​ក្នុង​ទីក្រុង​និង​ខេត្ត​ចំនួន​២​៦​ ​ត្រូវ​បាន​កត់ត្រា​ចាប់តាំង​ពី​ចុងខែ​មុន​មក​។ រីឯ​ប្រទេស​ថៃ​វិញ​ ​នៅ​ថ្ងៃត្រង់​នេះ​បាន​ប្រកាស​ពី​ការ​ស្លាប់​មនុស្ស​២​២​នាក់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត​ ​ពុំ​ធ្លាប់​មាន​។​ ​ក្រៅពី​ស្លាប់​២​២​នាក់​ ​មាន​ឆ្លង​ថ្មីៗ​ចំនួន​១​៣​២​១​ករណី​ទៀត​ផង​ដែរ​ ​សម្រាប់​របាយការណ៍​ ​នា​ថ្ងៃ​ទី​១​០​ ​ឧសភា​នេះ​៕​​

  • ទីបំផុត! វីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅឥណ្ឌាធ្វើដំណើរទៅដល់ប្រទេសថៃហើយ

    ទីបំផុត! វីរុស Covid-19 បំប្លែងខ្លួនថ្មីមានប្រភពនៅឥណ្ឌាធ្វើដំណើរទៅដល់ប្រទេសថៃហើយ

    ថៃ៖ ទីបំផុតវីរុស Covid-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមនៅឥណ្ឌាបានធ្វើដំណើរមកដល់ប្រទេសថៃហើយ ។ វីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញលើអ្នកជំងឺជាស្រ្តីម្នាក់ និងកូនប្រុសតូចរបស់នាង ដែលទើបធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលប្រការនេះកំពុងធ្វើអោយអាជ្ញាធរពិចារណាលើការពង្រីកការហាមឃាត់ការមកដល់របស់ភ្ញៀវអន្តរជាតិមកពីប្រទេសផ្សេងទៀតក្រៅពីប្រទេសឥណ្ឌា ។ជំនួយការអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃ លោកស្រី Apisamai Srirangson បានប្រកាសនៅថ្ងៃចន្ទនេះថា ស្ត្រីអាយុ៤២ឆ្នាំម្នាក់ដែលមានផ្ទៃពោះ២៥សប្តាហ៍ បានក្លាយជាអ្នកជំងឺថៃដំបូងគេ ឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលគេស្គាល់ឈ្មោះថា B.1.617.1 ។នាង និងកូនអាយុ៤ឆ្នាំម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាននៅក្នុងទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខណៈដែលកូន២នាក់ទៀតរបស់នាងមិនមានការឆ្លងនោះទេ ៕ ប្រភព៖ Bangkok Post

  • ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ (មានវីដេអូ)

    ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ (មានវីដេអូ)

    ចិន៖ ទីបំផុតកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន បានធ្លាក់នៅទីតាំងមួយក្នុងមហាសមុទ្រឥណ្ឌាខាងលិចកម្រងកោះម៉ាល់ឌីវ នៅថ្ងៃអាទិត្យម្សិលមិញ ដោយបំណែកធំរបស់វា បានឆេះខ្ទេច ក្នុងពេលធ្លាក់ចូលបរិយាកាសផែនដីវិញ ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអោយដឹងថា ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី (Long March 5B) បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង១០៖២៤នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង២.៦៥ឌឺក្រេ ។ កូអរដោរនេនេះ ដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា ។ ចំណែកឯបំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះនៅក្នុងបរិយាកាសផែនដី ។គួរជម្រាបផងដែរថា កម្ទេចកម្ទីគ្រាប់រ៉ុក្កែ ឡុង ម៉ាច ៥ប៊ី បានបង្កការព្រួយបារម្ភចំពោះអ្នកខ្លះ ដែលខ្លាចវាធ្លាក់ចំតំបន់មនុស្សរស់នៅ ចាប់តាំងពីពេលវាចេញដំណើរពីកោះហៃណាន់ របស់ប្រទេសចិន កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដើម្បីនាំបន្ទប់ធំនៃស្ថានីយអវកាសចិនចូលទៅកាន់ទីអវកាស ។ ប៉ុន្តែព័ត៌មានវិវឌ្ឍន៍ចុងក្រោយនៃបំណែកគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី ខាងលើនេះ បានបិទបញ្ចប់ការព្រួយបារម្ភ ដែលដឹកនាំដោយសហរដ្ឋអាមេរិកអស់ពេលជាច្រើនថ្ងៃមកនេះ ៕ ប្រភព៖ BBC