Category: ព័ត៌មានអន្តរជាតិ

  • ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃនៅអាហ្វហ្គានីស្ថាន ដើម្បីអបអរពិធីបុណ្យអ៊ីដ

    ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃនៅអាហ្វហ្គានីស្ថាន ដើម្បីអបអរពិធីបុណ្យអ៊ីដ

    អាហ្វហ្គានីស្ថាន៖ ពួកឧទ្ទាមតាលីបង់បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងគោលបំណងប្រារព្ធពិធីបុណ្យអ៊ីដអាល់ហ្វីត (Eid al-Fitr) នៅសប្តាហ៍នេះ ។ការប្រកាសពីបទឈប់បាញ់របស់ពួកឧទ្ទាមតាលីបង់ខាងលើនេះ បានកើតមានឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធបះបោរនេះ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្រៅសាលារៀនមួយ ដែលសម្លាប់ជីវិតមនុស្សជាង៥០នាក់ ដែលភាគច្រើនជាក្មេងស្រី ហើយប្រហែល១០០នាក់ផ្សេងទៀតរងរបួស ។ពួកឧទ្ទាមតាលីបង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា មូចាហ៊ីឌីននៃអ៊ីស្លាមអេមីរ៉ាត ត្រូវបានណែនាំឱ្យបញ្ឈប់រាល់ប្រតិបត្តិការវាយលុកប្រឆាំងនឹងសត្រូវនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ នៃពិធីបុណ្យអ៊ីដ ។ ប៉ុន្តែប្រសិនបើសត្រូវធ្វើការវាយប្រហារ ឬវាយលុកមកលើអ្នកក្នុងអំឡុងពេលនេះ ចូរត្រៀមខ្លួនទប់ទល់ និងការពារខ្លួនអ្នក និងទឹកដីរបស់អ្នកអោយបានរឹងមាំ ៕ ប្រភព៖ CNA

  • តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៥៦ម៉ឺននាក់ និងស្លាប់ជាង៧ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ

    តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៥៦ម៉ឺននាក់ និងស្លាប់ជាង៧ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ

    កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៥៦ម៉ឺន៨ពាន់១២៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៧ម៉ឺន៩៦៦នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺ COVID-19 លើពិភពលោក Worldometer ។ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ាន៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៧១ម៉ឺន៣ពាន់៦៨៤នាក់ (ស្លាប់ ៤ម៉ឺន៧ពាន់១២នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន១០ម៉ឺន១ពាន់៩៩០នាក់ (ស្លាប់ ១ម៉ឺន៨ពាន់៤៧២នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤ម៉ឺន៦៧៧នាក់ (ស្លាប់ ១ពាន់៦៨៣នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៩៣៧នាក់ (ស្លាប់ ៣ពាន់២១០នាក់) ថៃ ឆ្លងចំនួន ៨ម៉ឺន៣ពាន់៣៧៥នាក់ (ស្លាប់ ៣៩៩នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់៣៥៩នាក់ (ស្លាប់ ៣១នាក់) កម្ពុជា ឆ្លងចំនួន ១ម៉ឺន៩ពាន់២៣៧នាក់ (ស្លាប់ ១២០នាក់) វៀតណាម ឆ្លងចំនួន ៣ពាន់៣៣២នាក់…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៨លាន៩៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៣៦លាន៤៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៨លាន៩៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៣៦លាន៤៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៨លាន៩៦ម៉ឺន៧ពាន់៥២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣០ម៉ឺន៦ពាន់៦៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៦លាន៤៩ម៉ឺន៣ពាន់១៤០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤៧ម៉ឺន៦ពាន់៧៨១នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥ពាន់៨១២នាក់ និងជាសះស្បើយចំនួន២៦លាន៤៣ម៉ឺន៩ពាន់៧១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៦៦ម៉ឺន២ពាន់៤១០នាក់ ស្លាប់២៤ម៉ឺន៦ពាន់១៤៦នាក់ និងជាសះស្បើយ១៨លាន៦៦ម៉ឺន៥ពាន់២៦៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន១៨ពាន់៤ពាន់៧៩០នាក់ ស្លាប់ចំនួន៤២ម៉ឺន២ពាន់៤១៨នាក់ និងជាសះស្បើយ១៣លាន៧១ម៉ឺន៤ពាន់១៣៥នាក់ ៕ ប្រភព៖ worldometers

  • វៀតណាម​៖ គ្រូពេទ្យ​ម្នាក់​បាន​ស្លាប់​ពេលចាក់​វ៉ាក់សាំងរួច​ ​ខណៈ​ប្រទេស​នេះ​ចាក់​ ​As​t​raZe​n​e​ca​

    វៀតណាម​៖ គ្រូពេទ្យ​ម្នាក់​បាន​ស្លាប់​ពេលចាក់​វ៉ាក់សាំងរួច​ ​ខណៈ​ប្រទេស​នេះ​ចាក់​ ​As​t​raZe​n​e​ca​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​V​N​express​ ​បាន​ចេញផ្សាយ​ថា​ ​មន្ត្រី​សុខាភិបាល​ជា​ស្ត្រី​ វ័យ​៣​៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ​ស្ថិត​ក្នុង​ខេត្ត​ ​An​ ​G​i​an​g​ ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច។​ ​ប្រភព​មិនបាន​បញ្ជាក់​ថា​ ​ជនរងគ្រោះ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ប្រភេទ​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​វៀតណាម​បាន​ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​តាំងពី​ថ្ងៃ​ទី​៨​ ​មីនា​ ​២​០​២​១​ ​ក្នុង​នោះ​ ​គិត​ត្រឹម​ថ្ងៃសុក្រ​ ​ស​ប្តាហ៍​មុន​ ​មាន​មនុស្ស​ជិត​៧​៥​ម៉ឺន​នាក់​ ​ក្នុង​ក្រុង​-ខេត្ត​ចំនួន​៥​៧​នៃ​ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។​ ​ក្រុម​អាទិភាព​ទទួលការ​ចាក់​គឺជា​បុគ្គលិក​សុខា​ភិបាល​ ​ក្រុម​ការងារ​យក​សំណាក​ ​ក្រុម​ការងារ​ស្រាវជ្រាវ​ ​នគរបាល​ ​និង​ ​កងទ័ព​។​ ​បច្ចុប្បន្ន​ ​វៀតណាម​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​ប្រភេទ​នេះ​ចំនួន​២​លើក​មក​ហើយ​ ​ក្នុង​នោះ​ ​លើក​ទី​១​ ចំនួន​១​១​៧​៦​០​០​ដូ​ស​ ​កាលពី​ខែកុម្ភៈ​ ​និង​លើក​ទី​២​ ​ចំនួន៨​០​ម៉ឺន​ដូ​ស​ ​កាលពី​ចុងខែ​មីនា​ ​ស្ថិត​ក្រោម​កម្មវិធី​កូ​វ៉ា​ក់ ​របស់​អង្គការសុខភាព​ពិភពលោក​។​ ​តាម​គម្រោង​ ​យន្ត​ការ​កូ​វ៉ា​ក់​នេះ​នឹង​ផ្តល់​វ៉ាក់សាំង​១​លាន​៦​សែន​ដូ​ស​ទៀត​ជូន​វៀតណាម​ ​នា​ថ្ងៃចន្ទ​ ​ទី​១​០​ ​ឧសភា​ ​២​០​២​១​នេះ​។​ ​ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់​ដំបូង ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ ​ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ​An​ ​G​i​an​g​ ​បញ្ជាក់​ថា​ ​បណ្តាលមកពី​ប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច​ ​ដោយសារតែ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិនមែន​ជា​ស្តេរ៉ូ​អ៊ី​ត​។​ ​អ្នកគ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​ចាក់​វាក់​សាំង ​កាល​ពីព្រឹក​ថ្ងៃ​ទី​៦​…

  • រីករាយថ្ងៃអ្នកម្តាយ! កម្រងរូបភាពសត្វស្រលាញ់កូនៗ គួរឲ្យរំភើប

    រីករាយថ្ងៃអ្នកម្តាយ! កម្រងរូបភាពសត្វស្រលាញ់កូនៗ គួរឲ្យរំភើប

    ថ្ងៃទី ៩ ឧសភានេះ គឺជាថ្ងៃអ្នកម្តាយ សូមអញ្ជើញប្រិយមិត្តទស្សនាបណ្តុំរូបភាពរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN បង្ហាញពីទិដ្ឋភាពសត្វបង្ហាញក្តីស្រលាញ់ចំពោះកូន Happy Mother’s Day!

  • កូវីដ១៩៖ ឡាវផ្តើមមានមនុស្សស្លាប់ហើយ ក្រោយផ្ទុះសហគម ប៉ុន្មានថ្ងៃនេះ

    កូវីដ១៩៖ ឡាវផ្តើមមានមនុស្សស្លាប់ហើយ ក្រោយផ្ទុះសហគម ប៉ុន្មានថ្ងៃនេះ

    ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 នៅក្នុងប្រទេស ពោលជាការស្លាប់ក្រោយផ្ទុះសហគមខ្លាំង ថ្មីៗនេះ។ ក្រសួងសុខាភិបាលឡាវថា អ្នកស្លាប់ជនគឺជាស្ត្រី មានអាយុ ៥៣ឆ្នាំ ដែលបានចូលសម្រាកព្យាបាល COVID-19 នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យនេះដែរក៏បានប្រកាសពីគាររកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់។

  • វៀតណាមផ្ទុះកូវីដឡើងវិញ ក្រោយពលរដ្ឋដើរកម្សាន្ត នៅថ្ងៃសម្រាក

    វៀតណាមផ្ទុះកូវីដឡើងវិញ ក្រោយពលរដ្ឋដើរកម្សាន្ត នៅថ្ងៃសម្រាក

    ចំនួនមនុស្សឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមបានកើនឡើងខ្លាំងវិញ ក្រោយថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃដែលពលរដ្ឋបានសម្រុកទៅដើរកម្សាន្តនៅតំបន់ទេសចរណ៍នានា ទោះបីអាជ្ញាធរបានព្រមានពីបញ្ហាជំងឺឆ្លងនេះក៏ដោយ។ ព្រឹកថ្ងៃអាទិត្យ ទី៩ ឧសភានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការឆ្លងសហគមន៍ ១៥នាក់ ក្នុងនោះ មាន៦ករណីក្នុងមន្ទីរពេទ្យនាក្រុងហាណូយ។ សរុបតាំងពីថ្ងៃទី៤ ឧសភាមក ឆ្លងថ្មីៗមានចំនួន២២១នាក់។ ជាការកត់សម្គាល់ កាលពីថ្ងៃទី២៧ មេសា វៀតណាមបានប្រកាសពីការឆ្លងសហគម១ករណីដំបូង ក្រោយស្ងប់ស្ងាត់គ្មានសូម្បី១ករណី រយៈពេល១ខែមក។ ពីថ្ងៃទី២៧ មេសា ដល់ ៣ ឧសភា មានឆ្លងក្នុងសហគម ត្រឹម៣៥ករណី។ ប៉ុន្តែស្រាប់តែម្សិលមិញ មានដល់៨០ករណី។ វៀតណាមបានឈប់សម្រាកបុណ្យជាតិ៤ថ្ងៃ ពីចុងខែមេសា ដល់ដើមខែនេះ ជាបុណ្យបង្រួបបង្រួមជាតិនិងទិវាពលកម្នអន្តរជាតិ។ មនុស្សរាប់ម៉ឺននាក់ទៅដើរលេងនៅតាមតំបន់រមនីយដ្ឋាននានាវិញ ក្នុងពេលនោះ ក៏ចាប់ផ្តើមមានឆ្លងសហគមវិញ រហូតដល់ពេលនេះ៕

  • លោក ប្រាយុទ្ធ៖ ថៃបង្កើនស្តុកវ៉ាក់សាំងកូវីដ ឲ្យដល់១៥០លានដូស

    លោក ប្រាយុទ្ធ៖ ថៃបង្កើនស្តុកវ៉ាក់សាំងកូវីដ ឲ្យដល់១៥០លានដូស

    រាជរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យកើនដល់ចំនួន១៥០លានដូស ចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេស នេះបើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ប្រកាសតាមហ្វេសបុក កាលពីថ្ងៃទី៨ ឧសភា ម្សិលមិញ។ លោកថា ដំបូងឡើយ ថៃមានផែនការប្រមូលវ៉ាក់សាំងត្រឹម១០០លានដូស ក្នុងនោះ ក៏នឹងមានផលិតនៅក្នុងប្រទេសដែរ នាឆ្នាំក្រោយនោះ ផ្តើមចែកចាយ។ លោកបន្តថា ដោយសារតែស្ថានភាពជាក់ស្តែង រាជរដ្ឋាភិបាលត្រូវដាក់ចេញផែនការថ្មី គឺប្រមូលវ៉ាក់សាំងឲ្យបាន១៥០លានដូសសម្រាប់មនុស្សពេញវ័យ ប្រមាណ៦០លាននាក់ ខណៈដូសនៅសល់ ទុកបម្រុងទុក៕

  • ក្រោយទទួលស្គាល់! WHO នឹងយកកាដូវ៉ាក់សាំង១០លានដូសពីចិនទៅចែកចាយហើយ

    ក្រោយទទួលស្គាល់! WHO នឹងយកកាដូវ៉ាក់សាំង១០លានដូសពីចិនទៅចែកចាយហើយ

    គិតត្រឹមថ្ងៃពុធសប្តាហ៍មុន វ៉ាក់សាំងចិនច្រើនជាង១.១ពាន់លានដូសត្រូវបានចែកចាយទៅចាក់ជូនពលរដ្ឋទូទាំងពិភពលោក ប៉ុន្តែជាង៨០ភាគរយ គឺនៅប្រទេសចំណូលខ្ពស់ និង ចំណូលមធ្យមកម្រិតខ្ពស់ ខណៈតែ០.៣ភាគរយ នៅក្នុងប្រទេសចំណូលទាប នេះបើតាមអគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros ។ ជាមួយនឹងការប្រកាសដោយអង្គការសុខភាពពិភពលោក ឲ្យប្រើវ៉ាក់សាំងចិន ស៊ីណូហ្វាម ជាបន្ទាន់ កាលពីម្សិលមិញនោះ មានការរំពឹងថា នឹងមានការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ដល់បណ្តាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម តាមរយៈការទិញ ឬ ការទទួលបាន Free ជាដើម ។ ក៏ជួនពេលដែលភាគីចិនគ្រោងផលិតស៊ីណូហ្វាម កើនពី១ពាន់ ឲ្យដល់៣ពាន់លានដូស។ ម្យ៉ាងទៀត ចិននៅតែរក្សាការសម្រេចចិត្តក្នុងការផ្តល់វ៉ាក់សាំងមិនគិតថ្លៃ ១០លានដូស ជូនកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ទៅឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

  • ថៃនៅតែឆ្លងកូវីដខ្លាំង ជិត២៥០០នាក់ ស្លាប់១៩នាក់ទៀត ថ្ងៃនេះ

    ថៃនៅតែឆ្លងកូវីដខ្លាំង ជិត២៥០០នាក់ ស្លាប់១៩នាក់ទៀត ថ្ងៃនេះ

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ហៅកាត់ថា CCSA បានប្រកាស នាវេលាថ្ងៃត្រង់ ថ្ងៃទី ៨ ឧសភា ២០២១នេះថា ប្រទេសថៃឆ្លងថ្មី ២៤១៩នាក់ទៀត និងស្លាប់១៩នាក់៕.