-
មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន (មានវីដេអូ)

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន អះអាងថា ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត ខណៈការអះអាងបែបនេះ គឺជាការឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ដែលកំពុងចេញផ្សាយយ៉ាងច្រើនជុំវិញការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន ។លោក វ៉ាង វិនពីន បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ហើយថា បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី ។ ចិនក៏បានសន្យាផ្តល់ព័ត៌មានបន្ថែមទៀត ជុំវិញបញ្ហាខាងលើនេះដែរ នៅក្នុងពេលដែលសមរម្យ ។ បើតាមអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន នឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយថែមទាំងបានព្រមានដែរថា គេមិនទាន់អាចកំណត់ពីទីតាំង ដែលកំណាត់រ៉ុក្កែតនោះ នឹងត្រូវធ្លាក់លើឲ្យបានច្បាស់លាស់នៅឡើយទេ ។សូមជម្រាបថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ ក្រោយវាត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន ធានហ៊ី (Tianhe) ឡើងទៅកាន់ទីអវកាស ។ បន្ទប់ស្ថានីយអវកាសទី១ ធានហ៊ី ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រាន វាបានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់ ៕ ប្រភព៖ CNA
-
ទីបំផុតអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm របស់ចិនផ្លូវការ និងអនុញ្ញាតអោយប្រើសម្រាប់ករណីបន្ទាន់ (មានវីដេអូ)

ស្វីស៖ ទីបំផុតវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ពីប្រសិទ្ធិភាពជាផ្លូវការហើយ និងអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិននេះ សម្រាប់ករណីបន្ទាន់ ។ការចុះបញ្ជីរបស់អង្គការ WHO ខាងលើ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការអន្តរជាតិមួយនេះផងដែរ ។ កន្លងមក អង្គការ WHO ក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ។សូមជម្រាបថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស ។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន បង្ហាញទំនុកចិត្តខ្ពស់ថា លោកនឹងមានជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីនៅក្នុងខែមិថុនាខាងមុខ (មានវីដេអូ)

-
លោក ចូ បៃដិន បង្ហាញទំនុកចិត្តខ្ពស់ថា លោកនឹងមានជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីនៅក្នុងខែមិថុនាខាងមុខ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា ខ្លួនលោកមានទំនុកចិត្តខ្ពស់ថា នឹងអាចមានកិច្ចប្រជុំកំពូលមួយ ជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ដែលគ្រោងរៀបចំធ្វើឡើងក្នុងខែមិថុនាខាងមុខនេះ ។នៅពេលត្រូវបានសាកសួរអំពីជំនួបជាមួយលោក ពូទីន ក្នុងអំឡុងខែមិថុនាខាងមុខនេះ លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា ខ្ញុំមានទំនុកចិត្តថា យើងនឹងអាចធ្វើវាបាន… យើងមិនទាន់បានរៀបចំកន្លែង និងពេលវេលាជាន់លាក់នៅឡើយទេ… ទាំងអស់នេះកំពុងស្ថិតក្នុងការរៀបចំ ។ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បានបញ្ជាក់ថា របៀបវារៈដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូល ព្រមទាំងពេលវេលា និងទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីរនឹងត្រូវជួបពិភាក្សាគ្នានោះ កំពុងស្ថិតនៅក្នុងការពិចារណាជ្រើសរើសនៅឡើយ ៕ ប្រភព៖ ស៊ីនហួរ
-
សហរដ្ឋអាមេរិក និងអឺរ៉ុបជំរុញអោយបន្តការចរចាសន្តិភាពអាហ្វហ្គានីស្ថានជាបន្ទាន់ និងថ្កោលទោសក្រុមតាលីបង់ ដែលបង្កើនការវាយប្រហារខ្លាំងឡើង

បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានស្នើអោយមានការចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាអន្តរអាហ្វហ្គានីស្ថានជាបន្ទាន់ ហើយថែមទាំងបានថ្កោលទោសក្រុមតាលីបង់ ដែលបង្កើនការវាយប្រហារខ្លាំងឡើង ក្នុងគ្រាកងកម្លាំងបរទេសចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។តំណាងរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ខណៈដែលកងកម្លាំងអាមេរិក និងកងកម្លាំងបរទេសដទៃទៀតបានចាប់ផ្តើមដកចេញ ។ កិច្ចប្រជុំខាងលើនេះ បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យមានការចាប់ផ្តើមចរចាដ៏សំខាន់ឡើងវិញជាបន្ទាន់ អំពីអនាគតរបស់អាហ្វហ្គានីស្ថាន ដោយគ្មានបុរេលក្ខខណ្ឌ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ដំណើរការនៃការដកកងទ័ពមិនត្រូវធ្វើជាលេសសម្រាប់តាលីបង់ ដើម្បីបញ្ឈប់ដំណើរការសន្តិភាពនោះទេ ។គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការដកទ័ពចេញនឹងត្រូវចប់ជាស្ថាពរនៅថ្ងៃទី១១ ខែកញ្ញា ដែលជាខួបលើកទី២០ នៃការវាយប្រហារថ្ងៃ១១កញ្ញា ដែលជំរុញឱ្យអាមេរិកឈ្លានពានអាហ្វហ្គានីស្ថាន ។ ហើយចាប់តាំងពីកងទ័ពបរទេសចាប់ផ្តើមដកចេញពីអាហ្វហ្គានីស្ថាននោះ កងកម្លាំងរដ្ឋាភិបាល និងក្រុមតាលីបង់បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងខេត្តហែលម៉ាន ៕ ប្រភព៖ France24
-
ទីបំផុតអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ពីប្រសិទ្ធភាពវ៉ាក់សាំង Sinopharm របស់ចិនផ្លូវការ និងអនុញ្ញាតអោយប្រើសម្រាប់ករណីបន្ទាន់

ស្វីស៖ ទីបំផុតវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលពីប្រសិទ្ធិភាពជាផ្លូវការហើយ និងអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនចិននេះ សម្រាប់ករណីបន្ទាន់ ។ការចុះបញ្ជីរបស់អង្គការ WHO ខាងលើ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការអន្តរជាតិមួយនេះផងដែរ ។ កន្លងមក អង្គការ WHO ក៏បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna ។សូមជម្រាបថា វ៉ាក់សាំង Sinopharm គឺជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស ។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ៕ ប្រភព៖ CNA
-
មន្រ្តីជាន់ខ្ពស់ចិនចេញមុខបន្ធូរបន្ថយកម្តៅ ក្រោយបណ្តាសារព័ត៌មានលោកខាងលិចជាច្រើនបានចេញផ្សាយអំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន អះអាងថា ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត ខណៈការអះអាងបែបនេះ គឺជាការឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ដែលកំពុងចេញផ្សាយយ៉ាងច្រើនជុំវិញការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិន ។លោក វ៉ាង វិនពីន បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់ ហើយថា បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី ។ ចិនក៏បានសន្យាផ្តល់ព័ត៌មានបន្ថែមទៀត ជុំវិញបញ្ហាខាងលើនេះដែរ នៅក្នុងពេលដែលសមរម្យ ។ បើតាមអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន នឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយថែមទាំងបានព្រមានដែរថា គេមិនទាន់អាចកំណត់ពីទីតាំង ដែលកំណាត់រ៉ុក្កែតនោះ នឹងត្រូវធ្លាក់លើឲ្យបានច្បាស់លាស់នៅឡើយទេ ។សូមជម្រាបថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ ក្រោយវាត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន ធានហ៊ី (Tianhe) ឡើងទៅកាន់ទីអវកាស ។ បន្ទប់ស្ថានីយអវកាសទី១ ធានហ៊ី ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រាន វាបានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៧លាន៥៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៨ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៧លាន៥៥ម៉ឺន១ពាន់១៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៨ម៉ឺន៤ពាន់៣១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៩៨ម៉ឺន៣៩៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤១ម៉ឺន៨ពាន់៨២៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៩១១នាក់ និងជាសះស្បើយចំនួន២៦លាន៣២ម៉ឺន៤ពាន់៧៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៨៩ម៉ឺន២ពាន់៦៧៦នាក់ ស្លាប់២៣ម៉ឺន៨ពាន់២៧០នាក់ និងជាសះស្បើយ១៧លាន៩៣ម៉ឺន៩៦០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨ម៉ឺន៧ពាន់៣៦០នាក់ ស្លាប់ចំនួន៤១ម៉ឺន៩ពាន់៣៩៣នាក់ និងជាសះស្បើយ១៣លាន៦៤ម៉ឺន៤៧៨នាក់ ៕ ប្រភព៖ worldometers
-
ចិនផ្តល់ជូនឥណ្ឌាម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសជាង២១លានហើយ

ចាប់តាំងពីខែមេសាមក ចិនបានផ្តល់ម៉ាស៊ីនផលិតអ៊ុកស៊ីសែនជាង២ម៉ឺន១ពាន់ ឧបករណ៍ជំនួយដង្ហើមជាង៥ពាន់ ម៉ាសការពារកូវីដ ជាង២១.៤៨លាន និងសម្ភារៈវេជ្ជសាស្ត្រប្រមាណ ៣៨០០តោនហើយ។ ឥណ្ឌាគឺជាប្រទេសលំដាប់ទី២ ក្នុងពិភពលោក ឆ្លងកូវីដច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ ម្សិលមិញ ឆ្លងថ្មីជាងជាង៤១ម៉ឺននាក់ ហើយប្រមាណកន្លះខែមុន ឆ្លងជាង៣០ម៉ឺននាក់ ក្នុង១ថ្ងៃ ខណៈអ្នកស្លាប់មានជាង២៣ម៉ឺននាក់ហើយ៕ ប្រភពពីស៊ីនហួរ
-
កូវីដ៖ ថៃប្រាប់ពីពេលវេលាការមកដល់វ៉ាក់សាំងអាមេរិក ១០ទៅ២០លានដូស ឆ្នាំនេះ

រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសថៃបានបញ្ជាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ប្រទេសថៃ នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ១០ ទៅ ២០ លានដូស នៅក្នុងត្រីមាសទី៣ ឬទី៤ នៃឆ្នាំ២០២១ ដោយក្រុមអាមេរិកអះអាងផ្លូវការហើយ។ លោក Anutin Charnvirankul រដ្ឋមន្ត្រីសុខាភិបាលថៃ បានសរសេរបែបនេះថា៖ ” Pfizer កំពុងមកហើយ… យើងរំពឹងថានឹងទទួលបាន ១០-២០ លានដូស “។ គិតមកទល់ពេលនេះ ប្រទេសថៃ ទទួលបានវ៉ាក់សាំង២ប្រភេទ របស់អង់គ្លេស និនចិន ហើយចិនបានទទួលច្រើនជាងគេ គឺចំនួន ៣,៥ លានដូស ពីក្រុមហ៊ុន Sinovac Biotech ហើយនឹងទទួលបាន ២,៥ លានដូសទៀត នៅក្នុងខែឧសភានេះ៕