Category: ព័ត៌មានអន្តរជាតិ

  • ថៃគ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ជនបរទេស​ដែល​រស់​នៅក្នុងប្រទេសខ្លួន ៕(មានវីដេអូ)

    ថៃគ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ជនបរទេស​ដែល​រស់​នៅក្នុងប្រទេសខ្លួន ៕(មានវីដេអូ)
  • ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19មិនបានត្រឹមត្រូវ ៕ (មានវីដេអូ)

    ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19មិនបានត្រឹមត្រូវ ៕ (មានវីដេអូ)
  • ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់​ត្រូវ​តែបង្កើន​ល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែង​ខ្លួនថ្មី ៕ (មានវីដេអូ)

    ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់​ត្រូវ​តែបង្កើន​ល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែង​ខ្លួនថ្មី ៕ (មានវីដេអូ)
  • ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែងខ្លួនថ្មី

    ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែងខ្លួនថ្មី

    អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខែន (Antony Blinken) បញ្ជាក់ថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មី ហើយសហរដ្ឋអាមេរិកនឹងស្វះស្វែងរកមធ្យោបាយគាំទ្របន្ថែម ។ថ្លែងក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ MSNBC កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ប្លីនខែន បានសង្កត់ធ្ងន់ថា បើសិនជាពិភពលោកទាំងមូលមិនប្រឹងប្រែងបន្ថែមទេ នោះពិភពលោកនឹងមិនត្រូវបានចាក់វ៉ាក់សាំងឡើយរហូតដល់ឆ្នាំ២០២៤ ហើយថា យើងអាចបង្កើនល្បឿនចាក់វ៉ាក់សាំង និងអាចធ្វើវាបាន ហើយលោកគិតថា អាចធ្វើវាក្នុងរយៈពេលដ៏ខ្លីទៀតផង ។សូមជម្រាបថា សហរដ្ឋអាមេរិកបានសន្យាថា នឹងចែករំលែកវ៉ាក់សាំងអាស្រ្តាហ្សេណេកាចំនួន៦០លានដូសជាមួយបណ្ដាប្រទេសផ្សេង ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្រកាសគាំទ្រផងដែរចំពោះការលើកលែងប៉ាតង់ ឬសិទ្ធិផ្ដាច់មុខផលិតវ៉ាក់សាំង COVID-19 ៕ ប្រភព៖ CNA

  • ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19 មិនបានត្រឹមត្រូវ

    ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19 មិនបានត្រឹមត្រូវ

    លីពីន៖ បន្ទាប់ពីប្រជុំជាមួយក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ១៩របស់ខ្លួន ប្រ ធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាអោយមន្រ្តីប៉ូលិសចាប់ខ្លួននរណាដែលមិនពាក់ម៉ាស់ត្រឹមត្រូវ ក្នុងនោះរួមទាំងពាក់នៅក្រោមច្រមុះ នៅពេលប្រទេសខ្លួនកំពុងធ្វើសង្គ្រាមនឹងវីរុសកូវីដ១៩ ។ប្រធានាធិបតីហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា បទបញ្ជារបស់ខ្ញុំទៅប៉ូលិស អោយចាត់ការអ្នកមិនពាក់ម៉ាស់ត្រឹមត្រូវ… ចាប់ពួកគេ និងស៊ើបអង្កេតថាហេតុអ្វីបានជាគេមិនអនុវត្តវា ហើយថា វាមិនមែនសំរាប់ខ្លួនខ្ញុំទេ វាក៏មិនសំរាប់ពួកយើង… វាសំរាប់ផលប្រយោជន៍ប្រទេស ដូច្នេះអ្នកមិនចម្លង និងអ្នកមិនត្រូវអោយគេចម្លង ។ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីយុត្តិធម៌ និងមេប៉ូលិសហ្វីលីពីនបានអំពាវនាវអោយក្រុមមន្ត្រីពិន័យអ្នករំលោភ ឬចាប់អោយពួកគេធ្វើការងារសហគមន៍ ជំនួសអោយការចាប់ខ្លួនពួកគេ ។ ចាប់តាំងពីថ្ងៃមិនាកន្លងមក មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ពិន័យចំពោះការរំលោភវិធានការកូវីដ១៩ នៅពេលការរឹតបន្តឹងត្រូវបានអន្តវត្តនៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តជុំវិញ បន្ទាប់ពីមានការកើនឡើងខ្លាងនៃករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕ ប្រភព៖ CNA

  • ថៃគ្រោងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលរស់នៅក្នុងប្រទេសខ្លួន ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន

    ថៃគ្រោងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលរស់នៅក្នុងប្រទេសខ្លួន ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន

    ថៃ៖ រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបញ្ជាក់ថា ខ្លួននឹងដាក់បញ្ចូលជនបរទេសចំនួន៣លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសថៃ ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីការពារប្រជាជនទាំងមូល ។ប្រទេសថៃមិនទាន់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ទ្រង់ទ្រាយធំរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានចាក់វ៉ាក់សាំង Sinovac ដែលមានក្នុងស្តុករបស់ខ្លួនដល់កម្មករជួរមុខចំនួន២.៥លានដូសរួចហើយ ។ ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃលោក Opas Kankawinpong បញ្ជាក់ថា អ្នកណាម្នាក់ដែលរស់នៅក្នុងប្រទេសថៃ មិនថា ពួកគេជាជនជាតិថៃ ឬបរទេសនោះទេ បើសិនជាពួកគេចង់ចាក់វ៉ាក់សាំង ពួកគេអាចទទួលការចាក់បាន ហើយថា គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ ទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព ។គួរបញ្ជាក់ថា ប្រទេសថៃត្រូវចាក់វ៉ាក់សាំងដល់ប្រជាជនប្រហែល៥០លាននាក់ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំដល់ប្រជាជនប្រមាណ៧០ភាគរយ ដោយផ្អែកលើការប៉ាន់ស្មានរបស់ប្រជាជនថៃចំនួន៦៧លាននាក់ និងប្រជាជនបរទេស៣លាននាក់ ៕ ប្រភព៖ Reuters

  • អង់គ្លេសកំពុងស្វែងរកដំណោះស្រាយផ្នែកការទូតជាមួយបារាំង ដើម្បីទប់ស្កាត់ជម្លោះនេសាទនៅក្បែរកោះជើស៊ី

    អង់គ្លេសកំពុងស្វែងរកដំណោះស្រាយផ្នែកការទូតជាមួយបារាំង ដើម្បីទប់ស្កាត់ជម្លោះនេសាទនៅក្បែរកោះជើស៊ី

    អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងសហគមន៍អង់គ្លេស លោក រ៉ូបឺត ជេនរិក និយាយថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីដោះស្រាយជម្លោះជាមួយរដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងសិទ្ធិនេសាទនៅក្បែរកោះជើងស៊ី ។លោកបន្ថែមថា អ្វីដែលយើងបានធ្វើ គឺបង្ហាញយ៉ាងច្បាស់ដល់ក្រុមរដ្ឋមន្ត្រីបារាំងដែលបានលើកឡើងនូវយោបល់មិនសមហេតុផល និងមិនសមាមាត្រមួយចំនួនថា យើងនឹងឈរជាមួយប្រជាជនកោះជើស៊ី ។ ឥឡូវបញ្ហានេះ ចាំបាច់ត្រូវដោះស្រាយតាមរយៈការទូតដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីរបស់កោះជើស៊ី ដោយមានការគាំទ្រពីរដ្ឋាភិបាលអង់គ្លេស ដែលធ្វើការជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសបារាំង និងសហភាពអឺរ៉ុប ។អាជ្ញាធរនៅកោះជើស៊ីបានសន្យាចរចាបន្ថែមទៀត ដើម្បីជួយដោះស្រាយបញ្ហានេះ ប៉ុន្តែរដ្ឋាភិបាលបារាំងបានពន្លះអង់គ្លេស ចំពោះការខកខានមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប និងបានព្រមានថា ខ្លួននឹងប្រើប្រាស់រាល់គំនាស់ទាំងអស់ដែលខ្លួនមានដើម្បីការពារឧស្សាហកម្មនេសាទ ។ រីឯសហភាពអឺរ៉ុបក៏បានចោទប្រកាន់កោះជើស៊ីផងដែរថា បានរំលោភកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយអង់គ្លេស និងទីក្រុងព្រុចសែល ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៦លាន៦៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៦ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៦លាន៦៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៦ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៦លាន៦៨ម៉ឺន១ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៦ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៤ម៉ឺន២ពាន់៦៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៣៦ម៉ឺន៩ពាន់១៩២នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៦នាក់ និងជាសះស្បើយចំនួន២៦លាន១០ម៉ឺន៥ពាន់៤១១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៤៨ម៉ឺន៥ពាន់២៨៥នាក់ ស្លាប់២៣ម៉ឺន៤ពាន់៧១នាក់ និងជាសះស្បើយ១៧លាន៥៩ម៉ឺន៧ពាន់៤១០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៩ពាន់២៣នាក់ ស្លាប់ចំនួន៤១ម៉ឺន៧ពាន់១៧៦នាក់ និងជាសះស្បើយ១៣លាន៥៩ម៉ឺន១ពាន់៣៣៥នាក់ ៕ ប្រភព៖ worldometers

  • អង្ករ​វៀតណាម​បន្ត​​​ឡើងថ្លៃ​ ​នាំចេញ​បានជា​ង​១​ពាន់​លាន​ដុល្លារ​ ​៤​ខែ​ដើម​ឆ្នាំ​២​០​២​១​

    អង្ករ​វៀតណាម​បន្ត​​​ឡើងថ្លៃ​ ​នាំចេញ​បានជា​ង​១​ពាន់​លាន​ដុល្លារ​ ​៤​ខែ​ដើម​ឆ្នាំ​២​០​២​១​

    រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​១​កន្លងមក​នេះ​ ​វៀតណាម​បាន​នាំចេញ​អង្ករ​គិតជា​ទឹកប្រាក់​តម្លៃ​ ​១​.​០​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ទំហំ​តម្លៃ​កើន​ឡើង​១​.​២​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​នា​ថ្ងៃ​ទី​៧​ ​ឧសភា​ ​២​០​២​១​នេះ​។​ ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បានឲ្យ​ដឹង​ថា​ ​ទំហំ​នៃ​ការនាំចេញ​អង្ករ​ធ្លាក់ចុះ​១​១​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​៤​ខែ​ដំបូង​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ក្នុង​នោះ​ ​មាន​១​លាន​៩​សែន​តោន​។​ ​យ៉ាងណាក៏ដោយ​ ​តម្លៃ​នាំចេញ​ជាមធ្យម​បាន​កើន​ឡើង​ប្រចាំ​ឆ្នាំ​ ​១​៣​.​៤​ភាគរយ​ ​ក្នុង​នោះ​ ​១​តោន​ ​តម្លៃ​៥​៣​៤​ដុល្លារ​អាមេរិក​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​សមាគម​ន​អាហារ​វៀតណាម​បាន​ព្យាករណ៍​ថា​ ​ទំហំ​តម្លៃ​នៃ​ការនាំចេញ​អង្ករ​វៀតណាម​នឹង​បន្ត​កើន​ឡើង​ ​ដោយសារតែ​តម្លៃ​លក់​ចេញ​ឡើងថ្លៃ​។​ ​វៀតណាម​គ្រោង​នឹង​ផលិត​អង្ករ​៤​៣​លាន​តោន​ ​មាន​ផែន​ការនាំចេញ​៦​.​៥​លាន​តោន​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​នេះ​បើ​តាម​ក្រសួង​កសិកម្ម​ ​និង​អភិវឌ្ឍ​ជនបទ​។​ ​គួរ​បញ្ជាក់​ថា​ ​វៀតណាម​គឺជា​ប្រទេស​លំដាប់​ទី​២​លើ​ពិភពលោក​ ​ក្នុង​ការនាំចេញ​អង្ករ​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ក្នុង​នោះ​ ​មាន​រហូតដល់​ទៅ​៦​.​២​៥​លាន​តោន​៕​

  • ក្រុមហ៊ុន Blue Origin ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាសក្នុងសប្តាហ៍នេះ (មានវីដេអូ)

    ក្រុមហ៊ុន Blue Origin ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាសក្នុងសប្តាហ៍នេះ (មានវីដេអូ)

    អាមេរិក៖ ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិកលោក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃពុធនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard) ។យានអវកាស ញូ ហ្សេភើដ របស់ក្រុមហ៊ុន ប៊្លូ អូរីជីន ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នារវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន៦នាក់ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាសអាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាស ញូ ហ្សេភើដ ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ។សូមបញ្ជាក់ថា នៅក្នុថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមហ៊ុន ប៊្លូ អូរីជីន ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការដាក់លក់សំបុត្រ រួមជាមួយសេចក្តីប្រកាសលម្អិតអំពី របៀបទិញសំបុត្រ និង រយៈពេលនៃការធ្វើដំណើរ ខណៈតម្លៃសំបុត្រគេនៅទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានសេចក្តីរាយការណ៍ថា អាចនឹងមានតម្លៃ២សែនដុល្លារសម្រាប់អ្នកដំណើរម្នាក់ ៕ ប្រភព៖ Reuters