-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៥លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៥ម៉ឺននាក់ និងជាសះស្បើយ១៣៣លាន២៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៥លាន៨២ម៉ឺន២៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៥ម៉ឺន៥ពាន់២៧០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៣លាន២៥ម៉ឺន៤២៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៣២ម៉ឺន១ពាន់២៤៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៣ពាន់១៤៨នាក់ និងជាសះស្បើយចំនួន២៦លាន៣ម៉ឺន៥ពាន់៣១៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៧ម៉ឺន៨៥២នាក់ ស្លាប់២៣ម៉ឺន១៥១នាក់ និងជាសះស្បើយ១៧លាន២៦ម៉ឺន៩ពាន់៧៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៩៣ម៉ឺន៦ពាន់៤៦៤នាក់ ស្លាប់ចំនួន៤១ម៉ឺន៤ពាន់៦៤៥នាក់ និងជាសះស្បើយ១៣លាន៥២ម៉ឺន៩ពាន់៥៧២នាក់ ៕ ប្រភព៖ worldometers
-
អតីតភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក វាយប្រហារពាក្យបកលើសិទ្ធសេរីភាព និងប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកវិញ!

អាមេរិក៖សហរដ្ឋអាមេរិកមិនមែនជាមហាអំណាចដ៏មានឥទ្ធិពល និងគួរឱ្យគោរពនោះឡើយ ខណៈដែលមុខមាត់ពិតត្រូវបានបកអក្រាតជាបន្តបន្ទាប់កន្លងមកនេះ ។ ជាក់ស្តែង នៅក្នុងថ្ងៃសារទនៃទិវាសិទ្ធសេរីភាពសារព័ត៌មានពិភពលោក លោក អេដវើដ ស្នូដិន ដែលអតីតបុគ្គលិកនៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិកម្នាក់ កំពុងរស់នៅនិរទេសខ្លួននៅឯប្រទេសរុស្ស៊ីនោះ បានធ្វើការផុសសារឌឺដងជាបន្តរបន្ទាប់ ទៅកាន់អនុប្រធានាធិបតីអាមេរិកលោកស្រី កាមេឡា ហារីស និង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខេន ដែលកំពុងបន្ត ជំរុញការកាត់ទោសទៅលើលោក ជូលាន អាសាញ ដែលជាអ្នកកាសែតអន្តរជាតិមួយរូប ។ នៅក្នុងសាររបស់លោក ស្នូដិន ដែលបានផុសនៅក្នុងបណ្តាញសង្គម ធ្វីតធើ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានឆ្លើយតបទៅហ្នឹងសារអបអររបស់ប្រមុខកាទូតសហរដ្ឋអាមេរិកទាំងពីរខាងលើថា “ វាប្រហែលជាស្រួលមើលបន្តិច ប្រសិនបើសេតវិមានអាមេរិកមិនប្រឹងខុសទំនងទៅលើការបង្ហាញជំហររបស់ខ្លួនក្នុងការកាត់ក្តីទៅអ្នកកាសែតដ៍ល្បីម្នាក់ ដែលបានទទួលពានរង្វាន់ពិភពលោកអោយជាប់ទោសរយៈពេលដល់ទៅ១៧៥ឆ្នាំនោះ ហើយតាំងខ្លួនថា អ្នកខ្នាស់ខ្នែងក្នុងការលើកកម្ពស់ទៅលើសិទ្ធសារីភាពសារព័ត៌មាន ក៍ដូចជាគាំទ្រអង្គការសិទ្ធមនុស្សថែមទៀតនោះ” ។ ជាងនេះទៅទៀត អតីតបុគ្គលិកនៃទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិករូបនេះ ក៍បានតបចំអកទៅកាន់លោក ប៊្លីនខេន ដែលបានផុសសារ ធ្វីតធើរ ក្នុងខ្លឹមសារថា “សហរដ្ឋអាមេរិកនឹងបន្តរលើកកម្ពស់សេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាននៅលើពិភពលោក ដើម្បីអោយមហាជនអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ខណៈដែលសហរដ្ឋអាមេរិកខ្លួនកំពុងព្យាយាមបិទបាំងព័ត៌មានពិតជាច្រើន ជាពិសេសតាមរយៈការតាមចាប់ខ្លួនលោកផ្ទាល់ និង លោក ជូលាន…
-
ទាន់ហេតុការណ៍! គណប្រតិភូឥណ្ឌាទៅប្រជុំ G7 នៅអង់គ្លេស មានផ្ទុកកូវីដ១៩

ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយនៅមុននេះបន្តិចថា ក្នុងចំណោមគណប្រតិភូឥណ្ឌាដែលទៅចូលរួមកិច្ចប្រជុំបណ្តាលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬហៅកាត់ថា G7 នៅចក្រភពអង់គ្លេសនោះត្រូវបានបញ្ជូនទៅកន្លែងដាច់ដោយឡែក ក្រោយរកឃើញសមាជិកគណប្រតិភូ២នាក់វិជ្ជមានកូវីដ១៩ នេះបើផ្អែកតាមរាជរដ្ឋាភិបាលអង់គ្លេស នាថ្ងៃពុធ ទី៥ ឧសភា ២០២១នេះ។ មន្ត្រីអង់គ្លេសថា «គណប្រតិភូ២នាក់បានផ្ទុកកូវីដ១៩ ដូច្នេះគណប្រតិភូទាំងអស់ត្រូវធ្វើចត្តាឡីស័ក»ប្រភពបន្ថែមទៀតថា «កិច្ចប្រជុំនៅតែអាចដំណើរការប៉ុន្តែរឹតបន្តឹងខ្លាំង រួមទាំងការតេស្តប្រចាំថ្ងៃ គ្រប់គណប្រតិភូទាំងអស់»។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា Nadhim Zahawi មិនមានវិជ្ជមានកូវីដ១៩ទេ។ តាមពិតទៅ ឥណ្ឌាមិនមែនជាសមាជិក G7 ប៉ុន្តែត្រូវបានអញ្ជើញដោយអង់គ្លេស ចូលរួមកិច្ចប្រជុំសប្តាហ៍នេះ ជាមួយអូស្ត្រាលី អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង៕
-
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសហាមឃាត់ការប្រើទូរទស្សន៍ផ្កាយរណប ហើយព្រមានថា អ្នកល្មើសនឹងពិន័យជាប្រាក់ ឬត្រូវជាប់ពន្ធនាគារ (មានវីដេអូ)

-
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់អោយប្រើបណ្តាញទំនាក់ទំនងថ្មី ដើម្បីផ្សាភ្ជាប់នឹងក្រុមអ្នកគាំទ្ររបស់ខ្លួន (មានវីដេអូ)

-
លោក ចូ បៃដិន សង្ឃឹមថា រូបលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី អំឡុងដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងខែមិថុនាខាងមុខ (មានវីដេអូ)

-
វៀតណាម៖ ខណ្ឌ១នៅហាណូយពិន័យអ្នកអត់ពាក់ម៉ាស់១៣៤នាក់ បានជាង៣០០លានដុង

ខណ្ឌ Hoan Kiem ស្ថិតក្នុងក្រុងហាណូយ នៃប្រទេសវៀតណាមបានផាកពិន័យមនុស្ស ចំនួន ១៣៤នាក់ ដែលមិនព្រមពាក់ម៉ាស ក្នុងពេល៤ថ្ងៃកន្លងទៅ ក្នុងនោះ ទំហំទឹកប្រាក់ពិន័យមានច្រើនជាង៣០០លានដុង ឬ ១៣៨០០ដុល្លារអាមេរិក នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNexpress កាលពីថ្ងៃទី៤ ឧសភា ២០២១។ នគរបាលថា អ្នកដែលត្រូវបានពិន័យទាំងជាង១០០នាក់នេះ មាន៤នាក់គឺជាជនបរទេស ត្រូវបានពិន័យ ៣១៩០លានដុង រាប់ចាប់ពីថ្ងៃទី៣០ មេសា ជាថ្ងៃផ្តើមឈប់សម្រាកនៃទិវាពលកម្ម និងទិវាបង្រួបបង្រួមជាតិ។ គ្រាន់តែថ្ងៃចន្ទ ដើមសប្តាហ៍កន្លងទៅនេះ ខណ្ឌ Hoan Kiem បានពិន័យមនុស្ស២២នាក់ សរុបទឹកប្រាក់៤៤លានដុង។ បើតាមច្បាប់វៀតណាម ជាការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈត្រូវពិន័យ៣លានដុង។ ជាមួយគ្នានេះដែរ នៅខណ្ឌ Dong Anh ក៏មានមនុស្ស៥នាក់ត្រូវបានពិន័យ១០លានដុងរឿងមិនពាក់ម៉ាស់នេះដែរ អំឡុងពេល៤ថ្ងៃ ដូចគ្នា។ គួរកត់សម្កាល់ថា វៀតណាមហាក់បានទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យ ក្នុងនោះ នាព្រឹកថ្ងៃទី៥ ឧសភានេះ វៀតណាមថាគ្មានឆ្លងសូម្បី១ករណី ទោះបីជាប៉ុន្មានថ្ងៃនេះ មានឆ្លងក្នុងសហគមជាថ្មី រួមទាំងករណីវីរុសកូវីដ បម្លែងថ្មីពីឥណ្ឌាផងដែរនោះ៕
-
លោក ចូ បៃដិន សង្ឃឹមថា រូបលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី អំឡុងដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងខែមិថុនាខាងមុខ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះនិយាយថា រូបលោករំពឹងថា នឹងមានជំនួបពិភាក្សាមួយជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់អឺរ៉ុបនាខែមិថុនា ឆ្នាំ២០២១នេះ ។លោក ចូ បៃដិន បាននិយាយថា ជំនួបនោះគឺជាការសង្ឃឹម និងរំពឹងទុករបស់លោក… ពួកយើងបាននិងកំពុងធ្វើការងារទៅលើរឿងនេះហើយ នេះបើតាមលោក បៃដិន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងមានផែនការជួបជាមួយលោក ពូទីន អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនាពេលខាងមុខនេះ ដែលវាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីលោកចូលកាន់អំណាចកាលពីខែមករាមក ។លោក បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងខុនវ៉ល (Cornwall) របស់ចក្រភពអង់គ្លេស ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី១១ដល់ទី១៣ ខែមិថុនាខាងមុខ ហើយនឹងកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំនៃសមាជិក G7 ។ បន្ទាប់មក លោក ចូ បៃដិន ក៏នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល របស់ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ
-
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសហាមឃាត់ការប្រើទូរទស្សន៍ផ្កាយរណប ហើយព្រមានថា អ្នកល្មើសនឹងត្រូវពិន័យជាប្រាក់ និងជាប់ពន្ធនាគារ

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានប្រកាសហាមឃាត់លើការប្រើឧបករណ៍ទទួលសញ្ញាទូរទស្សន៍ផ្កាយរណប ដោយថា ការផ្សព្វផ្សាយមកពីក្រៅប្រទេស គឺការគំរាមកំហែងដល់សន្តិសុខជាតិ ហើយព្រមានដាក់ពន្ធធនាគារនរណាដែលរំលោភវិធានការនេះ ។ទូរទស្សន៍រដ្ឋ MRTV បានចេញផ្សាយថា ទូរទស្សន៍ផ្កាយរណបលែងស្របច្បាប់ទៀតហើយ… នរណាដែលរំលោភច្បាប់ទូរទស្សន៍ និងវីដេអូ ជាពិសេសអ្នកប្រើចានផ្កាយរណប នឹងត្រូវផ្តន្ទាទោសជាប់ពន្ធធនាគារ១ឆ្នាំ ហើយផាកពិន័យប្រាក់៥០ម៉ឺនគីយ៉ាត ឬស្មើនឹង៣២០ដុល្លារ ។ បើតាមទូរទស្សន៍រដ្ឋ MRTV នោះ បណ្តាអង្គភាពសារព័ត៌មានខុសច្បាប់កំពុងផ្សព្វផ្សាយព័ត៌មានដែលធ្វើអោយខូចសន្តិសុខជាតិ នីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកទឹកចិត្តពួកប្រព្រឹត្តអំពើក្បត់ជាតិ ។នៅក្នុងការប្រឈមនឹងការតវ៉ាប្រឆាំងជាទូទៅនោះ របបយោធាមីយ៉ាន់ម៉ាបានព្យាយាមប្រឹងប្រែងដាក់ចេញបទបញ្ជា និងច្បាប់នានា ចាប់តាំងពីខ្លួនបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី និងបញ្ចប់អន្តរកាលប្រជាធិបតេយ្យដ៏រកោះរកូស ។ ម្យ៉ាងវិញទៀត ដោយសេវាអ៊ិនធឺណិតចល័តត្រូវបានកាត់ផ្តាច់ភាគច្រើន ក្នុងបំណងកំចាត់ចោលការតវ៉ាប្រឆាំងចាប់តាំងពីរដ្ឋប្រហារថ្ងៃ១កុម្ភៈមក មីយ៉ាន់ម៉ាកាន់តែវិលទៅរកស្ថានភាពឯកោ ដូចមុនការធ្វើកំណែទំរង់បែបប្រជាធិបតេយ្យ ៕ ប្រភព៖ AP
-
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់អោយប្រើបណ្តាញទំនាក់ទំនងថ្មី ដើម្បីផ្សាភ្ជាប់នឹងក្រុមអ្នកគាំទ្ររបស់ខ្លួន

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះបានដាក់ឱ្យប្រើប្រាស់នូវគេហទំព័រទំនាក់ទំនងថ្មីមួយរបស់ខ្លួន មានឈ្មោះថា From the Desk of Donald J Trump ដែលអាចឱ្យលោកបង្ហោះសារ និងអាចត្រូវបានចែករំលែកបន្តនៅបណ្តាញសង្គម Twitter និង Facebook ។គេហទំព័រថ្មីខាងលើនេះ ត្រូវបានរាយការណ៍ដំបូងដោយទូរទស្សន៍ Fox News ដោយគេហទំព័រនេះដែរ ត្រូវបានដាក់ឱ្យប្រើតែមួយថ្ងៃប៉ុណ្ណោះ មុននឹងក្រុមហ៊ុន Facebook នៅថ្ងៃពុធនេះ នឹងធ្វើការសម្រេចចិត្តមួយថាតើត្រូវអនុញ្ញាតឱ្យលោក ត្រាំ ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនឡើងវិញ ឬក៏យ៉ាងណា?ជាមួយគ្នានេះ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ គឺលោក ចេសុន មីល្លឺ (Jason Miller) បានបញ្ជាក់ថា គេហទំព័រថ្មីនេះ មិនមែនជាបណ្ដាញទំនាក់ទំនងសង្គមដែលលោក ត្រាំ ធ្លាប់ប្រើនោះទេ និងថា គេហទំព័រទំនាក់ទំនងថ្មីនឹងអាចឱ្យលោក ត្រាំ បង្ហោះសារ ហើយអ្នកប្រើប្រាស់អាចចុចពេញចិត្ត ឬចែករំលែកបន្តទៅកាន់ Twitter និង Facebook បាន…