Category: ព័ត៌មានអន្តរជាតិ

  • ចិន​បញ្ជូន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ទៅ​ជួយ​ទប់ស្កាត់​កូ​វី​ដ​១​៩​នៅ​ឡាវ​ ​ដែល​កំពុង​ឆ្លង​ខ្លាំងវិញ​

    ចិន​បញ្ជូន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ទៅ​ជួយ​ទប់ស្កាត់​កូ​វី​ដ​១​៩​នៅ​ឡាវ​ ​ដែល​កំពុង​ឆ្លង​ខ្លាំងវិញ​

    ក្រុម​ជំនាញការ​វេជ្ជសាស្ត្រ​ចិន​ ​នាំមក​ជាមួយនឹង​ស​ម្ភារៈ​បរិ​ក្ខា​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​ឡាវ​ហើយ​ ​កាលពី​ថ្ងៃ​ទី​៤​ ​ឧសភា​ ​២​០​២​១​ ​ជា​ការ​ទៅដល់​ដើម្បី​ចូលរួម​ជួយ​ឡាវ​ ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​កំពុង​រាតត្បាត​នៅ​ប្រទេស​ឡាវ​។ ឡាវ​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ ​ចាប់តាំង​ពី​ចុងខែ​មេសា​មក​ ​ក្នុង​នោះ​ ​ការ​រក​ឃើញ​ប្រចាំថ្ងៃ​មាន​រាប់​សិប​នាក់​ ​ខ្លះ​មានដល់​ជាង​១​០​០​នាក់​។​ ​ជាក់ស្តែង​ ​កាល​ពីម្សិលមិញ​ ​ឡាវ​បញ្ជាក់​ពី​ចំនួន​ឆ្លង​ថ្មី​ចំនួន​៦​០​នាក់​។​ ឡាវ​គឺជា​ប្រទេស​ស្ងប់ស្ងាត់​កូ​វី​ដ​១​៩​ ​យូរ​មក​ហើយ​ ​ទើប​ផ្ទុះ​ជាថ្មី​នេះ​ ​ហើយ​មកទល់​ពេលនេះ​ ​មិនទាន់​មាន​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​នៅឡើយ​ទេ​។​ ​ឡាវ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ឡើង​ដល់​១​០​២​៦​នាក់​ហើយ​៕​

  • វ៉ាក់សាំង​កូវីដមួយ​ប្រភេទ​ត្រៀម​ស្នើសុំ​ចាក់​ជូន​កុមារ​ ​អាយុ​ពី​២​ទៅ​១​១​ឆ្នាំ​

    វ៉ាក់សាំង​កូវីដមួយ​ប្រភេទ​ត្រៀម​ស្នើសុំ​ចាក់​ជូន​កុមារ​ ​អាយុ​ពី​២​ទៅ​១​១​ឆ្នាំ​

    នៅ​ខែកញ្ញា​ខាងមុខនេះ​ ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​មួយ​បាន​រំពឹង​ថា​ខ្លួន​នឹង​អាច​ដាក់ពាក្យ​ស្នើសុំ​មួយ​ ​ទៅកាន់​រដ្ឋបាល​ឱសថ​ ​និង​ចំណីអាហារក្នុងប្រទេស ដើម្បី​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​របស់​ខ្លួន​ទៅលើ​ក្មេងៗ​អាយុ​ចាប់ពី​ ​២​-​១​១​ឆ្នាំ​ ​នៅ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ ​ដោយសារ​ព័ត៌មាន​អាមេរិក​ CNN ​នា​ព្រឹក​ថ្ងៃពុធ​ ​ទី​០​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។ ក្រុមហ៊ុន​ ​P​f​i​z​e​r ​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ការ​ស្នើសុំ​ឲ្យ​ប្រើប្រាស់​ពេញលេញ​ ​នូវ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​ ​CO​V​I​D​-19 ​ដែល​មានឈ្មោះ​សម្គាល់​ថា​ ​P​F​-07321332 ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី​ ​១​៦​-​៨​៥​ឆ្នាំ​ ​គឺ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ខែ​ឧសភា​នេះ​តែម្តង​។ ដោយឡែក​ការ​អនុម័ត​ឲ្យ​ប្រើ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r ​ទៅលើ​ក្មេង​ជំទង់​អាយុ​ចាប់ពី​ ​១​២​-​១​៥​ឆ្នាំ​ដោយ​អាជ្ញាធរ​ ​F​D​A​ ​អាច​នឹង​ត្រូវធ្វើ​ឡើង​នៅ​ស​ប្តាហ៍​ក្រោយនេះ​ហើយ​៕​

  • តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៧លាននាក់ និង​ស្លាប់​​ជាង ៦.៩០ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ ៕(មានវីដេអូ)

    តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៧លាននាក់ និង​ស្លាប់​​ជាង ៦.៩០ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ ៕(មានវីដេអូ)
  • ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់​ប្រជា​ជនចំនួន៥ម៉ឺននាក់រស់នៅក្នុងសង្កាត់សម្បូរមនុស្ស​ក្នុងទីក្រុង​បាងកក ៕ (មានវីដេអូ)

    ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់​ប្រជា​ជនចំនួន៥ម៉ឺននាក់រស់នៅក្នុងសង្កាត់សម្បូរមនុស្ស​ក្នុងទីក្រុង​បាងកក ៕ (មានវីដេអូ)
  • លោក ចូ បៃដិន ដាក់គោលដៅថ្មីចាក់វ៉ាក់សាំងដល់ប្រជាជន អោយ បាន៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ ៕ (មានវីដេអូ)

    លោក ចូ បៃដិន ដាក់គោលដៅថ្មីចាក់វ៉ាក់សាំងដល់ប្រជាជន អោយ បាន៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ ៕ (មានវីដេអូ)
  • លោក ចូ បៃដិន ដាក់គោលដៅថ្មីចាក់វ៉ាក់សាំងដល់ប្រជាជនអោយបាន៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ

    លោក ចូ បៃដិន ដាក់គោលដៅថ្មីចាក់វ៉ាក់សាំងដល់ប្រជាជនអោយបាន៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ

    អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះបានប្រកាសពីគោលបំណងរបស់លោក ដោយចង់ឱ្យពលរដ្ឋអាមេរិកពេញវ័យ៧០ភាគរយទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចដូសទី១ នៅមុនថ្ងៃទី៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក និងជម្រុញអោយយុវវ័យមានអាយុពី២០ឆ្នាំ និង៣០ឆ្នាំចូលរួមចាក់វ៉ាក់សាំង ។ជុំវិញការកំណត់គោលដៅខាងលើនេះ លោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា ឥឡូវយើងមានការផ្គត់ផ្គង់វ៉ាក់សាំងហើយ យើងនឹងផ្តោតលើការបញ្ចុះបញ្ចូលជនជាតិអាមេរិកឱ្យបង្ហាញខ្លួនច្រើនឡើង និង ទទួលវ៉ាក់សាំងដែលមានសម្រាប់ពួកគេ ។ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើយើងទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនេះ… ជនជាតិអាមេរិកនឹងបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។សូមជម្រាមថា ក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាគូ BioNTech បានបញ្ជាក់កាលពីខែមីនាកន្លងទៅថា វ៉ាក់សាំងចាក់២ដូសរបស់ខ្លួនមានប្រសិទ្ធភាព ចំពោះមនុស្សមានអាយុពី១២ ដល់១៥ឆ្នាំ នៅក្នុងការធ្វើតេស្ដលើអ្នកស័្មគ្រចិត្ត២,២៦០នាក់ ។ ហើយគិតត្រឹមដើមសប្ដាហ៍នេះ ប្រជាជនអាមេរិកពេញវ័យ ៣១.៩ភាគរយបានចាក់វ៉ាក់សាំង២ដូស ឬគ្រប់ដូស និង៤៤.៨ភាគរយបានចាក់វ៉ាក់សាំងដូសទី១ ៕ ប្រភព៖ CNA

  • ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនចំនួន៥ម៉ឺននាក់រស់នៅសង្កាត់ក្លងតឺយ ក្នុងទីក្រុងបាងកក

    ថៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនដល់ប្រជាជនចំនួន៥ម៉ឺននាក់រស់នៅសង្កាត់ក្លងតឺយ ក្នុងទីក្រុងបាងកក

    ថៃ៖ រដ្ឋាភិបាលថៃបានកំណត់គោលដៅបិទខ្ទប់ការរីករាលដាលនៃជំងឺ Covid-19 ឆ្លងកាត់សហគមន៍នៅក្នុងសង្កាត់ ក្លងតឺយ នៃទីក្រុងបាងកក ក្នុងរយៈពេល២សប្តាហ៍ និងដាក់ផែនការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជូនប្រជាជនយ៉ាងហោចណាស់៥ម៉ឺននាក់ក្នុងចំណោមប្រជាជនទាំងអស់៩ម៉ឺននាក់នៅក្នុងសង្កាត់នេះ ។អាជ្ញាធរសុខាភិបាលថៃបានចាប់ផ្តើមយុទ្ធនាការមួយ នៅថ្ងៃអង្គារនេះ ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជនចំនួន៥ម៉ឺននាក់រស់នៅក្នុងតំបន់មាត់ទន្លេ ដែលមានមនុស្សរស់នៅយ៉ាងច្រើនក្នុងទីក្រុងបាងកក ខណៈប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងការឆ្លងវីរុស Covid-19 រលកថ្មី ។ អាជ្ញាធរថៃមានគោលបំណងចាក់វ៉ាក់សាំងប្រហែល៧០ភាគរយ ដល់ប្រជាជននៅសង្កាត់ ក្លងតឺយ ជាតំបន់ដែលមានប្រជាជនរស់នៅប្រមាណ៨ម៉ឺននាក់ បន្ទាប់ពីប្រជាជនជាង៣០០នាក់បានឆ្លងវីរុសកូវីដ១៩ នៅក្នុងការផ្ទុះរាលដាលចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅដើមខែមេសាកន្លងទៅ ។ស្របពេលជាមួយគ្នានេះដែរ អភិបាលក្រុងបាងកកលោក អាស្វីន ក្វាន់មួង បានគូសបញ្ជាក់ថា ការជំរុញចាក់ថ្នាំបង្ការជំងឺ Covid-19 នឹងមានរយៈពេលប្រហែល ២សប្តាហ៍ ហើយបុគ្គលិកសុខាភិបាលក៏មានបំណងធ្វើតេស្តមនុស្ស១ពាន់នាក់ក្នុងមួយថ្ងៃផងដែរ ៕ ប្រភព៖ Bangkok Post

  • តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៧លាននាក់ និងស្លាប់ជាង៦.៩០ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ

    តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៧លាននាក់ និងស្លាប់ជាង៦.៩០ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ

    កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៤៧ម៉ឺន២ពាន់៣៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦ម៉ឺន៩ពាន់២១នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន១លាន៦៨ម៉ឺន៦ពាន់៣៧៣នាក់ (ស្លាប់៤ម៉ឺន៦ពាន់១៣៧នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៦ម៉ឺន៧ពាន់៨៩២នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៦២២នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២ម៉ឺន៦៣២នាក់ (ស្លាប់ ១ពាន់៥៧៤នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៥៨នាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន២ពាន់៧៨៨នាក់ (ស្លាប់ ៣០៣នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៥២នាក់…

  • អាជ្ញាធរម៉ិចស៊ីកូប្តេជ្ញារកយុតិ្តធម៌ ក្រោយហេតុការណ៍បាក់ផ្លូវរថភ្លើងលើអាកាសដ៏អាក្រក់មួយ ដែលធ្វើអោយមនុស្ស២៤នាក់ស្លាប់ និង៧៩នាក់ទៀតរបួស

    អាជ្ញាធរម៉ិចស៊ីកូប្តេជ្ញារកយុតិ្តធម៌ ក្រោយហេតុការណ៍បាក់ផ្លូវរថភ្លើងលើអាកាសដ៏អាក្រក់មួយ ដែលធ្វើអោយមនុស្ស២៤នាក់ស្លាប់ និង៧៩នាក់ទៀតរបួស

    ម៉ិចស៊ីកូ៖ រដ្ឋាភិបាលម៉ិចស៊ីកូនៅថ្ងៃអង្គារនេះនិយាយថា អាជ្ញាធរម៉ិចស៊ីកូនឹងដាក់ទោសលើជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាក់ផ្លូវរថភ្លើងលើអាកាសមកលើមហាវិថីដ៏មមាញឹកមួយក្នុងទីក្រុងមិចស៊ីកូស៊ីធី កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលបណ្តាលអោយមនុស្សយ៉ាងហោចណាស់២៤នាក់ស្លាប់ និង៧៩នាក់ផ្សេងទៀតរងរបួស ។ប្រធានាធិបតីម៉ិចស៊ីកូលោក អាន់ដ្រេ ម៉ានូអែល ឡូប៉េស (Andres Manuel Lopez) ថ្លែងថា ការស៊ើបអង្កេតគួរតែធ្វើឡើងអោយបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថា គ្មានអ្វីអាចលាក់បាំងពីភ្នែកសាធារណៈជនបានឡើយ ។ ក្រុមអ្នកជួយសង្គ្រោះរាប់សិបនាក់បានបន្តស្វែងរក តាមរយៈបំណែកបាក់បែកពីសំណង់បេតុងដែលដួលរលំ ហើយថា ជាអកុសល្យមានកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ដែរ ។ ផ្លូវរថភ្លើងលើអាកាសនេះមានកម្ពស់ប្រហែល០៥ម៉ែត្រ ឆ្លងកាត់ពីលើទ្រូងផ្លូវនៃមហាវិថី ថ្លាហូក នៅចំហៀងខាងត្បូង ប៉ុន្តែរថភ្លើងបានបើកពីលើកំណាត់ស្ពានបេតុងប្រវែងមធ្យម ដែលជាក់ស្តែងជួយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសនៅផ្លូវខាងក្រោម ។បើតាមការបញ្ជាក់ពីអាជ្ញាធរមិចស៊ីកូ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃចន្ទសប្តាហ៍នេះ ។ កន្លងមកការកសាងផ្លូវរថភ្លើងលើអាកាសមួយនេះ ក៏ធ្លាប់ទទួលរងការរិះគន់ អំពីភាពមិនប្រក្រតីមួយចំនួនផងដែរ ៕ ប្រភព៖ Reuters

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៣២លាន៤២ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន៩៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៤ម៉ឺននាក់ និងជាសះស្បើយ១៣២លាន៤២ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៤លាន៩៧ម៉ឺន៣ពាន់៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៤ម៉ឺន១ពាន់២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣២លាន៤២ម៉ឺន៧ពាន់២៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន២៧ម៉ឺន៤ពាន់៦៥៩នាក់ ស្លាប់ចំនួន៥៩ម៉ឺន២ពាន់៤០៩នាក់ និងជាសះស្បើយចំនួន២៥លាន៩៦ម៉ឺន៦ពាន់៣៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២០លាន៦៥ម៉ឺន៨ពាន់២៣៤នាក់ ស្លាប់២២ម៉ឺន៦ពាន់១៦៩នាក់ និងជាសះស្បើយ១៦លាន៩៣ម៉ឺន៨ពាន់៤០០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៨៦ម៉ឺន៨១២នាក់ ស្លាប់ចំនួន៤១ម៉ឺន១ពាន់៨៥៤នាក់ និងជាសះស្បើយ១៣លាន៤៤ម៉ឺន២ពាន់៩៩៦នាក់ ៕ ប្រភព៖ worldometers