-
អង្គការពាណិជ្ជកម្មពិភពលោក WTO អំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំង Covid-19 ស្មើភាពគ្នា (មានវីដេអូ)

ស្វីស៖ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក WTO លោកស្រី ហ្គោហ្ស៊ី អូខុនចូ អ៊ីវៀឡា (Ngozi Okonjo Iweala) នៅថ្ងៃពុធនេះបានអំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ស្មើភាពគ្នា ស្របពេលមានបញ្ហាប្រឈមជាបន្តបន្ទាប់ ជុំវិញសំណើអោយលះបង់សិទ្ធិប៉ាតង់លើវ៉ាក់សាំង ។ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ចូ បៃដិន ក៏បានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថា នឹងចរចាពីបញ្ហានេះជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO ។ បើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខាត់ធើរីន តៃ (Katherine Tai) ការសម្រេចចិត្តបែបនេះ គឺដោយសារតែសហរដ្ឋអាមេរិកមើលឃើញថា វីរុស COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមានវិធានការលើកលែងពិសេស ។សូមជម្រាថា អង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រឈមមុខនឹងការអំពាវនាវពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាច្រើនខែមកហើយ ដោយពួកគេចង់ឱ្យអង្គការអន្តរជាតិមួយនេះ ព្យួរប៉ាតង់ ឬកម្មសិទ្ធិបញ្ញា COVID-19 ជាបណ្ដោះអាសន្ន ដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់ ៕ ប្រភព៖ CNA
-
អង្គការពាណិជ្ជកម្មពិភពលោក WTO អំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំង Covid-19 ស្មើភាពគ្នា

ស្វីស៖ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក WTO លោកស្រី ហ្គោហ្ស៊ី អូខុនចូ អ៊ីវៀឡា (Ngozi Okonjo Iweala) នៅថ្ងៃពុធនេះបានអំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ស្មើភាពគ្នា ស្របពេលមានបញ្ហាប្រឈមជាបន្តបន្ទាប់ ជុំវិញសំណើអោយលះបង់សិទ្ធិប៉ាតង់លើវ៉ាក់សាំង ។ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ចូ បៃដិន ក៏បានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថា នឹងចរចាពីបញ្ហានេះជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO ។ បើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខាត់ធើរីន តៃ (Katherine Tai) ការសម្រេចចិត្តបែបនេះ គឺដោយសារតែសហរដ្ឋអាមេរិកមើលឃើញថា វីរុស COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមានវិធានការលើកលែងពិសេស ។សូមជម្រាថា អង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រឈមមុខនឹងការអំពាវនាវពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាច្រើនខែមកហើយ ដោយពួកគេចង់ឱ្យអង្គការអន្តរជាតិមួយនេះ ព្យួរប៉ាតង់ ឬកម្មសិទ្ធិបញ្ញា COVID-19 ជាបណ្ដោះអាសន្ន ដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់ ៕ ប្រភព៖ CNA
-
ទិន្នន័យធ្វើតេស្តដំបូងបង្ហាញថា ការចាក់វ៉ាក់សាំង Moderna ដូសទី៣អាចបង្កើនអង់ទីករប្រឆាំង Covid-19 បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង និងប្រេស៊ីល

អាមេរិក៖ ក្រុមហ៊ុន ម៉ូឌែណា (Moderna) បញ្ជាក់ថា យោងតាមទិន្នន័យសាកល្បងដំបូងលើមនុស្សបានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ៣ អាចជួយបង្កើនបរិមាណអង់ទីករប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ។ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះបញ្ជាក់ថា វ៉ាក់សាំងដូសទី៣ ដែលចាក់លើអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំង២ដូស រួចរាល់ ក៏មានសមត្ថភាពបង្កើនអង់ទីករប្រឆាំងនឹងវីរុសកូវីដ១៩ដើមផងដែរ ។ក្រុមហ៊ុន ម៉ូឌែណា កំពុងធ្វើតេស្ដការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ៤០នាក់ និងកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយទៀតប្រឆាំងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ដោយវ៉ាក់សាំងនេះមានឈ្មោះថា mRNA-1273.351 ។ ម៉ូឌែណាក៏កំពុងសិក្សាស្រាវជា្រវដែរការចាក់វ៉ាក់សាំងលាយឡគ្នារវាងបេក្ខភាពវ៉ាក់សាំងថ្មី និងវ៉ាក់សាំងដែល មានស្រាប់ផងដែរ ៕ ប្រភព៖ CNA
-
នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX ទទួលជោគជ័យ ក្នុងការធ្វើតេស្តចុះចតនៅលើដីជាលើកដំបូង

អាមេរិក៖ នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបញ្ចប់ការសាកល្បងដោយជោគជ័យជាលើកដំបូង ទាំងទៅលើការហោះឡើង ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ចំណុចដែលវាត្រូវចុះចតវិញ ។ការធ្វើតេស្តរបស់នាវាអវកាសគំរូ SN15 ខាងលើនេះ បានកើតមានឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ដោយវាបានហោះឡើងចេញពីមូលដ្ឋាន បូកា ជីកា (Boca Chica) របស់ក្រុមហ៊ុន SpaceX ស្ថិតតាមបណ្តោយឆ្នេរសមុទ្ររដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ការធ្វើតេស្តនេះ ធ្វើឡើងចំឱកាសប្រារព្ធខួបទី៦០ឆ្នាំ នៃការបញ្ជូនអវកាសយានិកអាមេរិកដំបូង គឺលោក អាឡាន ហ្សេភើដ (Alan Shepard) ឡើងទៅកាន់ទីអវកាស ។បើតាមក្រុមហ៊ុន SpaceX នោះ ការធ្វើតេស្តរបស់ SN15 (នាវាអវកាសគំរូទី៥) គឺត្រូវបានចាត់ទុកថា ទទួលបានលទ្ធផលគាប់ប្រសើរបំផុតហើយ បើធៀបនឹង SN8, SN9, SN10 និង SN11 ។…
-
ក្រុមហ៊ុន Blue Origin ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាសក្នុងសប្តាហ៍នេះ

អាមេរិក៖ ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិកលោក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃពុធនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard) ។យានអវកាស ញូ ហ្សេភើដ របស់ក្រុមហ៊ុន ប៊្លូ អូរីជីន ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នារវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន៦នាក់ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាសអាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាស ញូ ហ្សេភើដ ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ។សូមបញ្ជាក់ថា នៅក្នុថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមហ៊ុន ប៊្លូ អូរីជីន ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការដាក់លក់សំបុត្រ រួមជាមួយសេចក្តីប្រកាសលម្អិតអំពី របៀបទិញសំបុត្រ និង រយៈពេលនៃការធ្វើដំណើរ ខណៈតម្លៃសំបុត្រគេនៅទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានសេចក្តីរាយការណ៍ថា អាចនឹងមានតម្លៃ២សែនដុល្លារសម្រាប់អ្នកដំណើរម្នាក់ ៕ ប្រភព៖ Reuters
-
មុននេះបន្តិច! ថៃប្រកាសឆ្លងកូវីដជិត២ពាន់នាក់ ស្លាប់១៨នាក់ទៀត

-
សមាជិកនៃគណៈប្រតិភូឥណ្ឌាចំនួនពីរនាក់ ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើតេស្តរកឃើញវិជ្ជមាន Covid-19

អង់គ្លេស៖ គណៈប្រតិភូឥណ្ឌាទាំងអស់ដែលបានទៅចូលរួមកិច្ចប្រជុំកំពូល នៃបណ្តាប្រទេស G7 នៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្រោយសមាជិកពីររូបរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។តាមរយៈបណ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar) បានបញ្ជាក់ថា ប្រឈមនឹងករណីវិជ្ជមាននៃជំងឺ COVID-19…ដូច្នេះដើម្បីជាវិធានការណ៍ប្រុងប្រយ័ត្នជាមុន ខ្ញុំបានសម្រេចចិត្តចូលរួមកិច្ចប្រជុំការងារបន្តតាមអនឡាញ ។ ហើយករណីប្រជុំនៃប្រទេស G7 ដែលធ្វើឡើងនៅថ្ងៃនេះ ក៏នឹងត្រូវចូលរួមតាមអនឡាញផងដែរ ។សូមជម្រាបថា អង់គ្លេសបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃ ដែលជាព្រឹត្តិការណ៍លើកដំបូងរបស់បណ្តាប្រទេស G7 ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដោយត្រូវបានគេចាត់ទុកថា ជាឱកាសមួយដើម្បីរឹតចំណងការទូតដោយផ្ទាល់ និងជាឱកាសសម្រាប់លោកខាងលិចដើម្បីបង្ហាញនូវការរួបរួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន និងរុស្ស៊ីផងដែរ ៕ ប្រភព៖ CNA
-
ទីបំផុតកាណាដាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី១២ឆ្នាំទៅ១៥ឆ្នាំ

កាណាដា៖ ក្រសួងសុខាភិបាលសហព័ន្ធនៅថ្ងៃពុធនេះបញ្ជាក់ថា និយតករសុខភាពរបស់កាណាដាបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ក្មេងដែលមានអាយុចាប់ពី១២ទៅ១៥ឆ្នាំ ។ប្រធានទីប្រឹក្សាផ្នែកសុខភាពកាណាដាលោកវេជ្ជបណ្ឌិត ស៊ូព្រីយ៉ា ហ្សាម៉ា (Supriya Sharma) បាននិយាយក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា និយតករសុខភាពរបស់កាណាដាបានរកឃើញថា វ៉ាក់សាំងរបស់ Pfizer នេះ គឺមានសុវត្ថិភាព និងប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវីរុស Covid-19 នៅពេលប្រើប្រាស់ទៅលើកុមារ ហើយថា វានឹងជួយកុមារឱ្យមានជីវិតធម្មតាឡើងវិញ ។ លោក ហ្សាម៉ា បន្ថែមថា ក្រុមហ៊ុនអាមេរិក Pfizer ដែលកំពុងសហការជាមួយដៃគូរអាល្លឺម៉ង់ BioNTech នឹងត្រូវតម្រូវអោយផ្តល់ព័ត៌មានបន្ថែមទៀតពីសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ដែលបានចាក់ទៅលើក្មេងកុមារដែលមានអាយុពី១២ទៅ១៥ឆ្នាំ ។សូមបញ្ជាក់ថា តួលេខប្រហែល២០ភាគរយនៃករណីឆ្លងជំងឺ Covid-19 ចំនួន១លាន២៤ម៉ឺន៩ពាន់៩៥០ករណីនៅក្នុងប្រទេសកាណាដា ត្រូវបានគេរកឃើញកើតឡើងលើក្រុមមនុស្សមានអាយុក្រោម១៩ឆ្នាំ ហើយកាណាដាក៏មានអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះចំនួន២ម៉ឺន៤ពាន់៣៩៦នាក់ផងដែរ ៕ ប្រភព៖ CNA
-
ម៉ាឡេស៊ីដាក់បំរាមធ្វើដំណើរលើពលរដ្ឋស្រីលង្កា បង់ក្លាដែស ប៉ាគីស្ថាន និងនេប៉ាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មី

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងដាក់បំរាមធ្វើដំណើរលើពលរដ្ឋស្រី លង្កា បង់ក្លាដែស ប៉ាគីស្ថាន និងនេប៉ាល់ ខណៈចំណាត់ការនេះ ធ្វើឡើងក្រោយពីការដាក់បំរាមលើជើងហោះហើរទាំងមក និងទៅជាមួយប្រទេសឥណ្ឌា ដើម្បីបញ្ឈប់កុំអោយវីរុស Covid-19 បំប្លែងខ្លួនថ្មីចូលក្នុងប្រទេសម៉ាឡេស៊ី ។ទេសរដ្ឋមន្ត្រីម៉ាឡេស៊ីលោក អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាអាកុប បានប្រកាសពីបំរាមខាងលើ កាលពីថ្ងៃពុធសប្តាហ៍នេះ តែមិនបានបញ្ជាក់ច្បាស់លាស់ពីថ្ងៃត្រូវអនុវត្តនោះទេ ។ ម៉ាឡេស៊ីបានផ្អាកជើងហោះហើរជាបណ្តោះអាសន្ន ទាំងទៅ និងមកពីប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដើម្បីកុំអោយនាំវីរុសបំប្លែងខ្លួន ថ្មី ដែលគេជឿជាក់ថា អាចឆ្លងលឿនចូលក្នុងប្រទេសខ្លួន ។ នាវា និងជនជាតិឥណ្ឌាមានកាតការងារនៅម៉ាឡេស៊ីក៏ត្រូវហាមឃាត់ ។បន្ថែមលើនេះ ម៉ាឡេស៊ីក៏ដាក់ដែនដីសហព័ន្ធគូឡាឡាំពួរ រួមមានទីក្រុងរដ្ឋធានីម៉ាឡេស៊ីផងដែរ ស្ថិតក្រោមការគ្រប់គ្រងចលនាមនុស្សចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ទី២០ ខែឧសភាខាងមុខនេះ បន្ទាប់បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣.៧៤៤នាក់កាលពីថ្ងៃពុធម្សិលមិញ ដែលធ្វើអោយប្រទេសនេះមានអ្នកឆ្លងសរុប៤២ម៉ឺន៤ពាន់៣៧៦នាក់ រីឯអ្នកស្លាប់សរុប១ពាន់៥៩១នាក់ ៕ The Star
-
តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៨លាននាក់ និងស្លាប់ជាង ៦.៩៤ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភានេះ

កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៤៨ម៉ឺន៩ពាន់៩២៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦ម៉ឺន៩ពាន់៤៤៧នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៩ម៉ឺន១ពាន់៦៥៨នាក់ (ស្លាប់ ៤ម៉ឺន៦ពាន់៣៤៩នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៧ម៉ឺន៣ពាន់៥៥៥នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៨រយនាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២ម៉ឺន៤ពាន់៣៧៦នាក់ (ស្លាប់ ១ពាន់៥៩១នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៧៤នាក់ (ស្លាប់ ៣ពាន់២១០នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន៤ពាន់៩រយនាក់ (ស្លាប់ ៣១៨នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៦៨នាក់ (ស្លាប់ ៣១នាក់) កម្ពុជា ឆ្លងចំនួន ១ម៉ឺន៦ពាន់៩៧១នាក់ (ស្លាប់ ១១០នាក់)…