-
អង្គការសុខភាពពិភពលោកឲ្យប្រើវ៉ាក់សាំងចិន បន្ទាន់ហើយ

-
ត្រឹម៤ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មចិនមានជិត២ទ្រីលានដុល្លារ កើនជាង២៨ភាគរយ

ទំហំពាណិជ្ជកម្ម ឬ ការនាំចេញនាំចូលរបស់ចិន រយៈពេល ៤ ខែដំបូងដើមឆ្នាំ២០២១ បានកើនឡើង ២៨,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន កើនឡើងខណៈសេដ្ឋកិច្ចពិភពលោកផ្តើមងើបវិញបណ្តើរៗ និងតម្រូវការសេវាកម្មនិងផលិតផលកើនឡើងខ្លាំងក្លាដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃទី៧ ឧសភា ២០២១នេះ។ ប្រភពបន្តថា ដំណើរការផលិតនៅចិនកំពុងវិវឌ្ឍន៍ល្អប្រសើរ ហើយការនាំចូលក៏ដូច្នោះដែរ។ អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យស្ថិតិនៅថ្ងៃទី៧ ខែឧសភាថា នៅ៤ ខែដំបូងដើមឆ្នាំ២០២១នេះ ប្រទេសចិនបាននាំចេញនាំចូលទំនិញពាណិជ្ជកម្មសរុប១១,៦២ ទ្រីលានយាន់ ឬ ១.៨ទ្រីលានដុល្លារអាមេរិក ដែលបានកើនឡើង ២៨,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ព្រមនិងបានកើនឡើង ២១,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញមានទំហំ ៦,៣២ ទី្រលានយាន់ ដែលបានកើនឡើង ៣៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ព្រមនិងបានកើនឡើង ២៤,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ចំណែកការនាំចូលមានទំហំ ៥,៣ ទ្រីលានយាន់ ដែលបានកើនឡើង ២២,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងបានកើនឡើង ១៨,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕
-
យន្តហោះដ៏ធំមហិមាររបស់ពិភពលោក Stratolaunch ទទួលជោគជ័យ ក្នុងការសាកល្បងជាលើកទីពីរ (មានវីដេអូ)

បរទេស៖ យន្តហោះ Stratolaunch ដែលជាប្រភេទយន្តហោះដ៏ធំមហិមាររបស់ពិភពលោក បានហោះជាលើកទីពីរកាលពីពេលថ្មីៗនេះ ដោយហោះទៅកាន់ផ្ទៃមេឃនៅលើវាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។យន្តហោះម៉ាស៊ីន៦ដែលមានស្លាបវែងជាងគេបំផុតលើពិភពលោកនេះ បានហោះចេញពីផែអវកាស ម៉ូចេវ ពោលគឺ២ឆ្នាំគត់ ក្រោយការហោះហើរលើកដំបូងរបស់វា បន្ទាប់ពីការផ្លាស់ប្តូរម្ចាស់ថ្មី និងគោលបំណងរបស់យន្តហោះ ។ ប្រហែលជា៣ម៉ោងក្រោយមក យន្តហោះខ្នាតយក្សមួយនេះ បានចុះចតលើកង់ទាំង២៨ របស់វាដោយសុវត្ថិភាព ហើយក្រុមហ៊ុន Stratolaunch បានហៅការធ្វើតេស្តហោះហើរនេះថា “ជោគជ័យ” ។យន្តហោះតួភ្លោះនេះ មានស្លាបប្រវែង១១៧ម៉ែត្រ ។ វាត្រូវបានបង្កើតឡើងដោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ផូល ជី អាល់ឡិន ដែលស្លាប់ក្នុងពេលតែប៉ុន្មានខែ មុនពេលវាហោះហើរជាលើកដំបូងនៅខែមេសា ឆ្នាំ២០១៩ ។ លោក អាល់ឡិន មានបំណងប្រើវាជាយន្តហោះដឹករ៉ុក្កែត សម្រាប់ការបាញ់បង្ហោះឡើងទៅទីអវកាស ដោយភ្ជាប់រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបនៅចំកណ្តាលស្លាប ហើយបញ្ចេញវានៅរយៈកម្ពស់ខ្ពស់ ។ ក្រោយមកម្ចាស់ថ្មី មានបំណងប្រើវាជាយន្តហោះដឹកយានស្រាវជ្រាវលឿនជាងសំឡេងដែលអាចប្រើឡើងវិញបាន ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Pfizer-BioNTech យល់ព្រមបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចាក់ដល់អត្តពលិក និងបុគ្គលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូ (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថយក្សអាមេរិក Pfizer និងដៃគូរអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech បានប្រកាសពីកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិក និងបុគ្គលិក នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះ ក្រោយពន្យារពេលដោយសារការឆ្លងរាលដាលនៃវីរុសនេះ ។គណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជាផ្នែកមួយនៃផែនការ ដើម្បីធានានូវការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ប្រកបដោយសុវត្ថិភាពនោះ IOC បានប្រកាសចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបរិច្ចាគវ៉ាក់សាំង Covid-19 សម្រាប់អ្នកចូលរួមប្រកួតមកពីគណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅជុំវិញពិភពលោក ។ គណៈកម្មាធិអូឡាំពិកអន្តរជាតិបន្ថែមថា អ្នកចូលរួមប្រកួតជាច្រើននឹងត្រូវបានចាក់វ៉ាក់សាំង មុនពេលទៅដល់ប្រទេសជប៉ុន ដោយផ្អែកលើការឆ្លើយតបពីគណៈកម្មាធិការជាតិអូឡាំពិក (NOCs) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជាតិ (NPCs) ។សូមជម្រាបថា ការប្រកួតព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានគេរំពឹងថា នឹងមានអត្តពលិកចូលរួមជាង១ម៉ឺន១ពាន់នាក់ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ ប៉ុន្តែមិនមានអ្នកទស្សនាបរទេសនោះទេ ដោយសារតែវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ជំងឺ Covid-19 ៕ ប្រភព៖ CNA
-
អូស្ត្រាលីនឹងបើកទ្វារស្វាគមន៍ពលរដ្ឋខ្លួនមកពីឥណ្ឌាវិញ បន្ទាប់ពីការហាមឃាត់នឹងត្រូវអស់សុពលភាពនៅត្រឹមពាក់កណ្តាលខែឧសភានេះ (មានវីដេអូ)

អូស្រ្តាលី៖ ពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់ នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន បន្ទាប់ពីបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៥ ខែឧសភាខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ។នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថ្លែងថា អ្វីដែលយើងនឹងធ្វើ… នោះគឺរង់ចាំទទួលការធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីភាគខាងជើង (Northern Territory) ស្របពេលដែលយើងកំពុងរៀបចំជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់យើង ដើម្បីនាំក្រុមមនុស្សដំបូងមកពីឥណ្ឌា ។បន្ថែមលើនេះ លោក ស្កុត ម៉ូរីសុន បានអះអាងទៀតថា ជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌាត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ ។ បច្ចុប្បន្នប្រជាជនរដ្ឋអូស្ត្រាលីប្រមាណ៩ពាន់នាក់ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេវិញ ៕ ប្រភព៖ CNA
-
ថៃបន្តឈានមុខគេ លើការនាំផ្លែធូរ៉េនទៅចិន

ធូរ៉េនរបស់ប្រទេសថៃនៅតែកាន់កាប់ចំណែកទីផ្សារ នៅប្រទេសចិនធំជាងគេ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២១ នេះបើតាមរបាយការណ៍ ចេញផ្សាយ ថ្មីៗនេះ។ ៣ខែដំបូង នៃឆ្នាំ២០២១ ថៃបាននាំចេញធូរ៉េនជាង ១៨៦លានដុល្លារអាមេរិក ទៅកាន់ទីផ្សារចិន កើនឡើង ១៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ថៃបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ ប្រទេសថៃ នៅក្នុងការចាប់យកចំណែកទីផ្សារអន្តរជាតិ ហើយក្នុងឱកាសនេះ ថៃ ក៏បានពង្រឹងការនាំចេញធូរ៉េនរបស់ខ្លួន ទៅកាន់ទីផ្សារចិន។ ពន្ធលើការនាំចូលធូរ៉េនថៃ ត្រូវបានលើកលែងនៅក្នុងប្រទេសចិន អូស្រ្តាលី នូវែលសេឡង់ ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូ។ នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ថៃក៏នាំទៅវៀតណាមដែរ ទំហំ១០លានដុល្លារ៕
-
យន្តហោះដ៏ធំមហិមាររបស់ពិភពលោក Stratolaunch ទទួលជោគជ័យ ក្នុងការសាកល្បងជាលើកទីពីរ

បរទេស៖ យន្តហោះ Stratolaunch ដែលជាប្រភេទយន្តហោះដ៏ធំមហិមាររបស់ពិភពលោក បានហោះជាលើកទីពីរកាលពីពេលថ្មីៗនេះ ដោយហោះទៅកាន់ផ្ទៃមេឃនៅលើវាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។យន្តហោះម៉ាស៊ីន៦ដែលមានស្លាបវែងជាងគេបំផុតលើពិភពលោកនេះ បានហោះចេញពីផែអវកាស ម៉ូចេវ ពោលគឺ២ឆ្នាំគត់ ក្រោយការហោះហើរលើកដំបូងរបស់វា បន្ទាប់ពីការផ្លាស់ប្តូរម្ចាស់ថ្មី និងគោលបំណងរបស់យន្តហោះ ។ ប្រហែលជា៣ម៉ោងក្រោយមក យន្តហោះខ្នាតយក្សមួយនេះ បានចុះចតលើកង់ទាំង២៨ របស់វាដោយសុវត្ថិភាព ហើយក្រុមហ៊ុន Stratolaunch បានហៅការធ្វើតេស្តហោះហើរនេះថា “ជោគជ័យ” ។យន្តហោះតួភ្លោះនេះ មានស្លាបប្រវែង១១៧ម៉ែត្រ ។ វាត្រូវបានបង្កើតឡើងដោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក ផូល ជី អាល់ឡិន ដែលស្លាប់ក្នុងពេលតែប៉ុន្មានខែ មុនពេលវាហោះហើរជាលើកដំបូងនៅខែមេសា ឆ្នាំ២០១៩ ។ លោក អាល់ឡិន មានបំណងប្រើវាជាយន្តហោះដឹករ៉ុក្កែត សម្រាប់ការបាញ់បង្ហោះឡើងទៅទីអវកាស ដោយភ្ជាប់រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបនៅចំកណ្តាលស្លាប ហើយបញ្ចេញវានៅរយៈកម្ពស់ខ្ពស់ ។ ក្រោយមកម្ចាស់ថ្មី មានបំណងប្រើវាជាយន្តហោះដឹកយានស្រាវជ្រាវលឿនជាងសំឡេងដែលអាចប្រើឡើងវិញបាន ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Pfizer-BioNTech យល់ព្រមបរិច្ចាគវ៉ាក់សាំងបង្ការ Covid-19 ចាក់ដល់អត្តពលិក និងបុគ្គលិកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូ

ប៊ែលហ្ស៊ិក៖ ក្រុមហ៊ុនផលិតឱសថយក្សអាមេរិក Pfizer និងដៃគូរអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech បានប្រកាសពីកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់អត្តពលិក និងបុគ្គលិក នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលនឹងត្រូវប្រារព្ធឡើងនៅឆ្នាំនេះ ក្រោយពន្យារពេលដោយសារការឆ្លងរាលដាលនៃវីរុសនេះ ។គណៈកម្មាធិអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ជាផ្នែកមួយនៃផែនការ ដើម្បីធានានូវការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ប្រកបដោយសុវត្ថិភាពនោះ IOC បានប្រកាសចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបរិច្ចាគវ៉ាក់សាំង Covid-19 សម្រាប់អ្នកចូលរួមប្រកួតមកពីគណៈកម្មាធិការជាតិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅជុំវិញពិភពលោក ។ គណៈកម្មាធិអូឡាំពិកអន្តរជាតិបន្ថែមថា អ្នកចូលរួមប្រកួតជាច្រើននឹងត្រូវបានចាក់វ៉ាក់សាំង មុនពេលទៅដល់ប្រទេសជប៉ុន ដោយផ្អែកលើការឆ្លើយតបពីគណៈកម្មាធិការជាតិអូឡាំពិក (NOCs) និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជាតិ (NPCs) ។សូមជម្រាបថា ការប្រកួតព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានគេរំពឹងថា នឹងមានអត្តពលិកចូលរួមជាង១ម៉ឺន១ពាន់នាក់ ដោយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហាខាងមុខ ប៉ុន្តែមិនមានអ្នកទស្សនាបរទេសនោះទេ ដោយសារតែវិធានការសុវត្ថិភាពដើម្បីទប់ស្កាត់ជំងឺ Covid-19 ៕ ប្រភព៖ CNA
-
អូស្ត្រាលីនឹងបើកទ្វារស្វាគមន៍ពលរដ្ឋខ្លួនមកពីឥណ្ឌាវិញ បន្ទាប់ពីការហាមឃាត់នឹងត្រូវអស់សុពលភាពនៅត្រឹមពាក់កណ្តាលខែឧសភានេះ

អូស្រ្តាលី៖ ពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់ នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន បន្ទាប់ពីបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៥ ខែឧសភាខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ។នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថ្លែងថា អ្វីដែលយើងនឹងធ្វើ… នោះគឺរង់ចាំទទួលការធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីភាគខាងជើង (Northern Territory) ស្របពេលដែលយើងកំពុងរៀបចំជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់យើង ដើម្បីនាំក្រុមមនុស្សដំបូងមកពីឥណ្ឌា ។បន្ថែមលើនេះ លោក ស្កុត ម៉ូរីសុន បានអះអាងទៀតថា ជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌាត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ ។ បច្ចុប្បន្នប្រជាជនរដ្ឋអូស្ត្រាលីប្រមាណ៩ពាន់នាក់ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេវិញ ៕ ប្រភព៖ CNA
-
អង់គ្លេសនឹងបង្កើនកិច្ចប្រឹងប្រែងផ្នែកការទូតជាមួយបារាំង ដើម្បីទប់ស្កាត់ជម្លោះនេសាទនៅក្បែរកោះជើស៊ី ៕ (មានវីដេអូ)
