-
កូវីដ៖ ឆ្លងសហគមជាថ្មីមិនដល់១សប្តាហ៍ផង ព្រឹកនេះ វៀតណាមថាគ្មានឆ្លង សូម្បី១ករណី

នៅថ្ងៃពុធ ទី៥ ឧសភា ២០២១នេះ វៀតណាមបានប្រកាសថា ខ្លួនពុំមានករណីវិជ្ជមានកូវីដ១៩សោះ សូម្បី១ករណី នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vietnamnews ជាការគ្មានឆ្លងសោះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ វៀតណាមមានការឆ្លងក្នុងសហគមឡើងវិញ មានទាំងករណីកូវីដ បម្លែងថ្មីប្រភពពីឥណ្ឌាទៀតផង។ គួររម្លឹកថា បន្ទាប់ពីស្ងប់ស្ងាត់ជាង១ខែនោះ វៀតណាមស្រាប់តែមានការឆ្លងក្នុងសហគមជាថ្មី កាលពីថ្ងៃទី២៩ មេសា ២០២១ ក្នុងនោះ មាន៣៦ករណី ហើយក្នុងចំណោមនេះ ៣៥នាក់រកឃើញ ធ្វើចចត្តាឡីស័ក។ ជាងនេះទៀត កាលពីម្សិលមិញ វៀតណាមក៏បានប្រកាសដែរថា មានករណីវិជ្ជមានកូវីដ១៩បម្លែងថ្មីពីប្រទេសឥណ្ឌា ដែលគេហៅថា B.1.167 ទៀតផង ហើយវៀតណាមចាត់ទុកថាជា វាគឺជាករណីទី២នៅវៀតណាម តែលើកដំបូងដែលវីរុស B.1.167 នេះឆ្លងក្នុងសហគមនៅប្រទេសនេះ។ យ៉ាងណាក៏ដោយ មិនទាន់បានប៉ុន្មានថ្ងៃផង វៀតណាមហាក់គ្រប់គ្រងស្ថានភាពបានវិញ ដោយវៀតណាមបានប្រកាសពីសូន្យករណី នៃវីរុសកូវីដ១៩ នាព្រឹកថ្ងៃពុធនេះ។ មកទល់ពេលនេះ វៀតណាមមានអ្នកជំងឺជាង៤០០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាល ខណៈវិជ្ជមានកូវីដ១៩ សរុបមានចំនួន២៩៩៦នាក់ ជាសះស្បើយ២៥៦០នាក់ ស្លាប់៣៥នាក់៕
-
មហាសេដ្ឋីពិភពលោក Bill Gates លែងលះប្រពន្ធ

កំពូលមហាសេដ្ឋីពិភពលោក Bill Gates បានលែងលះប្រពន្ធហើយក្រោយរួមរស់ជាមួយគ្នា ២៧ឆ្នាំ នេះបើតាមការផ្សាយរបស់ BBC ថ្ងៃនេះ។ មហាសេដ្ឋីប្រាក់រយលានលំដាប់ទី៤នៅលើពិភពលោក មានប្រាក់សរុបរហូតដល់ ១៣០.៥ពាន់លានដុល្លារ ក្នុងវ័យ៦៥ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp (MSFT.O) និងភរិយារបស់គាត់គឺលោកស្រី Melinda French Gates អាយុ ៥៦ ឆ្នាំ មានកូន ៣នាក់ បន្ទាប់ពីបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេល ២៧ឆ្នាំមក។ ពួកគេទាំងពីរនាក់បានអះអាងលើគណនី Twitter ថា បន្ទាប់ពីមានការគិតយ៉ាងច្បាស់លាស់ និងបានព្យាយាមរក្សានូវទំនាក់ទំនង ក៏បានធ្វើការសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេហើយ៕
-
លោក ស្កុត ម៉ូរីសុន និយាយថា វាទំនងជាមិនអាចទៅរួចឡើយ ដែលពលរដ្ឋអូស្ត្រាលីដែលបំពានបម្រាមធ្វើដំណើរមកពីឥណ្ឌាត្រូវជាប់ពន្ធនាគារនោះ (មានវីដេអូ)

-
រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ទៅលើក្មេងជំទង់នៅសប្តាហ៍ក្រោយ (មានវីដេអូ)

-
ក្រុមប្រទេសប្រជាធិបតេយ្យទាំង៧នៅលោកខាងលិច មានគោលបំណងចងសម្ព័ន្ធមិត្តថ្មី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ី (មានវីដេអូ)

-
លោក ចូ បៃដិន នឹងអនុញ្ញាតឱ្យជនភៀសខ្លួន៦ម៉ឺន២ពាន់៥រយនាក់ចូលមកក្នុងសហរដ្ឋអាមេរិក ក្រោយទទួលរងការរិះគន់ជុំវិញគោលនយោបាយអន្តោប្រវេសន៍ (មានវីដេអូ)

-
ថៃរៀបចំកន្លែងសង្គ្រោះបន្ទាន់នៅទីវាល សម្រាប់អ្នកជំងឺកូវីដហើយ

រដ្ឋបាលរាជធានីបាងកក ប្រទេសថៃ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នឹងបើកសង្គ្រោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ ដែលហៅថាមន្ទីរពេទ្យ Erawan 3 នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ អភិបាលក្រុងបាងកក លោក Aswin Kwanmuang បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្តូរទៅជាមន្ទីរពេទ្យនៅតាមទីវាល ហើយវានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។ មន្ទីរពេទ្យ Charoenkrung Pracharak នឹងផ្តល់ជូននូវអ្នកជំនាញវេជ្ជសាស្ត្រ និងឧបករណ៍ដែលអាចមើលថែអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងមានម៉ាស៉ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ ដើម្បីធានាថាអ្នកជំងឺ ត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតគ្រប់ពេលវេលា។ នាថ្ងៃនេះ ថៃបានរកឃើញអ្នកឆ្លងកូវីដ ថ្មី១៧៦៣ នាក់ទៀត និងស្លាប់៣១នាក់ទៀត៕
-
រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer ទៅលើក្មេងជំទង់នៅសប្តាហ៍ក្រោយ

អាមេរិក៖ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ត្រូវបានគេរំពឹងថា នៅសប្តាហ៍ក្រោយនេះ នឹងអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី១២ដល់១៥ឆ្នាំ ។បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូប ការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer ទៅលើក្មេងជំទង់មានអាយុចាប់ពី១២ដល់១៥ឆ្នាំ អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយការអនុម័តឲ្យប្រើបន្ថែមទៀតទៅលើមនុស្សមានវ័យក្មេងជាងនេះ អាចនឹងត្រូវការពេលប៉ុន្មានខែទៀត ។សូមរំលឹកផងដែរថា ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តបឋមរបស់ខ្លួន បន្ទាប់ពីការចាក់វ៉ាក់សាំងសាកល្បងទៅលើក្មេងៗស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី១២ដល់១៥ឆ្នាំចំនួន២ពាន់២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស ហើយលទ្ធផលបង្ហាញថា ពួកគេទាំងអស់គ្នាអាចមានលទ្ធភាពទប់ទល់នឹងជំងឺកូវីដ១៩ ៕ ប្រភព៖ CNA
-
លោក ស្កុត ម៉ូរីសុន និយាយថា វាទំនងជាមិនអាចទៅរួចឡើយ ដែលពលរដ្ឋអូស្ត្រាលីដែលបំពានបម្រាមធ្វើដំណើរមកពីឥណ្ឌាត្រូវជាប់ពន្ធនាគារនោះ

អូស្រ្តាលី៖ ក្រោយទទួលរងនូវការរិះគន់នោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃអង្គារនេះ បានការពារខ្លួនពីការចោទប្រកាន់រើងអើសពូជសាសន៍ និងដៃប្រឡាក់ឈាម ដោយលោកបានដកថយពីការព្រមានដាក់ពន្ធនាគារលើពលរដ្ឋអូស្ត្រាលី ដែលបំពានបម្រាមធ្វើដំណើរមកពីឥណ្ឌា ។នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វាទំនងជាមិនអាចទៅរួចឡើយ ដែលពលរដ្ឋអូស្ត្រាលីដែលបំពានបម្រាមត្រូវជាប់ពន្ធនាគារ… ខ្ញុំគិតថា រឿងបែបនេះ កម្រិតដែលអាចនឹងកើតឡើងគឺសូន្យភាគរយ ។ការអត្ថាធិប្បាយខាងលើនេះរបស់លោក ស្កុត ម៉ូរីសុន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកកាលពីសប្ដាហ៍មុន បានដាក់ចេញបម្រាមដ៏តឹងរ៉ឹងលើអ្នកដំណើរមកពីឥណ្ឌាមិនឱ្យចូលចូលមកកាន់អូស្រ្តាលី រហូតដល់ថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយព្រមានថា អ្នកដែលបំពានបម្រាមនេះ រួមទាំងពលរដ្ឋអូស្ត្រាលីអាចនឹងប្រឈមនូវការពិន័យជាប្រាក់ ឬជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ៕ ប្រភព៖ CNA
-
ថៃណែនាំពលរដ្ឋខ្លួនចេញពីឥណ្ឌា ព្រោះផ្ទុះកូវីដខ្លាំងក្លា

ស្ថានទូតថៃប្រចាំប្រទេសឥណ្ឌាបានផ្តល់យោបល់ឲ្យប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនៅទីនោះ។ ស្ថានទូតដែលមិនចាំបាច់ស្នាក់នៅក្នុងប្រទេសនេះ គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលគ្រោងចេញដំណើរពីទីក្រុង Chennai នៅថ្ងៃសៅរ៍នេះ និងចេញពី New Delhi នៅថ្ងៃទី១៥ខែឧសភា។ ស្ថានទូតថៃបញ្ជាក់ដែរ អ្នកដែលត្រូវការវិលត្រឡប់ជាបន្ទាន់ អាចចុះឈ្មោះសម្រាប់ការធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរពិសេស នៅថ្ងៃពុធស្អែកនេះ៕