Category: ព័ត៌មានអន្តរជាតិ

  • មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 (មានវីដេអូ)

    មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 (មានវីដេអូ)
  • កូរ៉េខាងជើងបញ្ជាក់ថា គោលនយោបាយរបស់លោក ចូ បៃដិន បង្ហាញពីចេតនាអរិភាពរបស់សហរដ្ឋអាមេរិក និងប្តេជ្ញាឆ្លើយតបវិញ (មានវីដេអូ)

    កូរ៉េខាងជើងបញ្ជាក់ថា គោលនយោបាយរបស់លោក ចូ បៃដិន បង្ហាញពីចេតនាអរិភាពរបស់សហរដ្ឋអាមេរិក និងប្តេជ្ញាឆ្លើយតបវិញ (មានវីដេអូ)
  • ប្រមុខការទូតអាមេរិកអះអាងថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក (មានវីដេអូ)

    ប្រមុខការទូតអាមេរិកអះអាងថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក (មានវីដេអូ)
  • នេប៉ាល់សម្រេចផ្អាកជើងហោះហើរជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ក្រោយប្រទេសទាំងនេះផ្ទុះករណីឆ្លង Covid-19 យ៉ាងគំហុក

    នេប៉ាល់សម្រេចផ្អាកជើងហោះហើរជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ក្រោយប្រទេសទាំងនេះផ្ទុះករណីឆ្លង Covid-19 យ៉ាងគំហុក

    នេប៉ាល់៖ មន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីនេប៉ាល់ពីររូបបាននិយាយថា រដ្ឋាភិបាលនេប៉ាល់នៅថ្ងៃអាទិត្យម្សិលមិញបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិទាំងអស់ជាមួយឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីល បន្ទាប់ពីប្រទេសទាំងនេះបានរាយការណ៍ពីករណីឆ្លងជំងឺ Covid-19 ដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃដូចគ្នាមកនេះ ។រដ្ឋមន្រ្តីក្រសួងសន្តិសុខសង្គម មុខរបរ និងការងារនេប៉ាល់លោក ហ្គោរី ហ្សានការ ឆូដហារី បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃអាទិត្យម្សិលមិញថា គណៈរដ្ឋមន្រ្តីបានសម្រេចចិត្តផ្អាកជើងហោះហើរទាំងអស់ទូទាំងប្រទេស ចាប់ពីពាក់កណ្តាលយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈដែលជើងហោះហើរអន្តរជាតិជាមួយប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងប្រេស៊ីលក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី០៥ ខែឧសភានេះតទៅ ។ការសម្រេចចិត្តបែបនេះរបស់រដ្ឋាភិបាលនេប៉ាល់ បានកើតមានឡើងបន្ទាប់ពីក្រសួងសុខាភិបាលនេប៉ាល់កាលពីថ្ងៃអាទិត្យម្សិលមិញបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៧ពាន់២១១ករណីបន្ថែមទៀត ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ថ្មីមួយ ចាប់តាំងពីវីរុសរាតត្បាតជាសកលដ៏កាចសាហាវមួយនេះបានវាយប្រហារប្រទេសនេប៉ាល់កាលពីដើមឆ្នាំមុន ៕ ប្រភព៖ ស៊ីនហួរ

  • ប៉ាគីស្ថានផ្អាកការធ្វើដំណើររបស់អ្នកដំណើរមកពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ព្រំដែនគោក ដើម្បីទប់ស្កាត់ជំងឺ Covid-19

    ប៉ាគីស្ថានផ្អាកការធ្វើដំណើររបស់អ្នកដំណើរមកពីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ព្រំដែនគោក ដើម្បីទប់ស្កាត់ជំងឺ Covid-19

    ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាននឹងបិទខ្ទប់ការហូរចូល នៃក្រុមអ្នកថ្មើរជើងមកពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ តាមរយៈការឆ្លងកាត់ច្រកព្រំដែនគោករយៈពេល២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៥ ខែឧសភានេះតទៅ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ។មជ្ឈមណ្ឌលបញ្ជា និងប្រតិបត្តិការជាតិរបស់ប្រទេសប៉ាគីស្ថាន (NCOC) បានអោយដឹងថា ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងសម័យប្រជុំពិសេសមួយ ស្តីពីកិច្ចការគ្រប់គ្រងច្រកព្រំដែនគោករបស់មជ្ឈមណ្ឌល (NCOC) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ។គួរបញ្ជាក់ថា គោលនយោបាយគ្រប់គ្រងព្រំដែនគោកដែលត្រូវបានកែសម្រួលនេះ នឹងមានសុពលភាពចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២០ ខែឧសភាខាងមុខនេះ ហើយនឹងត្រូវអនុវត្តតែចំពោះអ្នកថ្មើរជើងចូល ដោយមិនប៉ះពាល់ដល់សកម្មភាពដឹកជញ្ជូនទំនិញ ឬពាណិជ្ជកម្មដែលមានស្រាប់នោះទេ ។ ចំនែកឯប្រជាជនប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ក៏នឹងត្រូវបានអនុញ្ញាតអោយវិលត្រឡប់មកវិញផងដែរ ៕ ប្រភព៖ ស៊ីនហួរ

  • ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ

    ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ

    អូស្រ្តាលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បានចេញមុខបដិសេដការចោទប្រកាន់ដែលថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលបាលអូស្ត្រាលី ជុំវិញការហាមឃាត់ជាបណ្ដោះអាសន្នលើអ្នកដំណើរមកពីឥណ្ឌាចូលក្នុងប្រទេសអូស្ត្រាលី គឺជាចេតនារើសអើងពូជសាសន៍ ។ប្រមុខការទូតអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះ គឺស្ថិតក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមពលរដ្ឋអូស្ត្រាលីនៅតាមមណ្ឌលធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេធ្វើដំណើរមកពីឥណ្ឌា ។ ការអះអាងបែបនេះរបស់លោក ម៉ារីស ផេន បានកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រកាសថា អ្នកទាំងឡាយណាដែលមកពីឥណ្ឌាអាចនឹងប្រឈមមុខនូវការពិន័យយ៉ាងធ្ងន់ធ្ងរ ឬ ជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ប្រសិនបើពួកគេចូលមកក្នុងប្រទេសអូស្រ្តាលី អំឡុងការអនុវត្តបម្រាមធ្វើដំណើរនេះ ។សូមជម្រាបថា បម្រាមធ្វើដំណើរលើអ្នកដំណើរមកពីឥណ្ឌារបស់ប្រទេសអូស្រ្តាលី បានចាប់ផ្តើមចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយអាចនឹងត្រូវពិចារណាឡើងវិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ

  • ប្រមុខការទូតអាមេរិកអះអាងថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក

    ប្រមុខការទូតអាមេរិកអះអាងថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក

    អាមេរិក៖ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី៦០នាទីរបស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ការកើនឡើងនៃឥទ្ធិពលរបស់ចិនកំពុងបំផ្លាញដល់សណ្ដាប់ធ្នាប់ពិភពលោក តាមរយៈសកម្មភាព ដែលអាមេរិកចាត់ទុកថា ជាទង្វើផ្ដាច់ការ និងឈ្លានពាន ។ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលយើងបានឃើញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនកំពុងធ្វើសកម្មភាពកាន់តែផ្ដាច់ការនៅក្នុងស្រុក និងកាន់តែឈ្លានពាននៅក្រៅស្រុក… ហើយទាំងនេះគឺជាការពិត ។ ការអត្ថាធិប្បាយរបស់លោក អាន់តូនី ប្លីងគែន ខាងលើនេះ ធ្វើឡើងក្រោយ ប្រធានាធិបតីលោក ចូ បៃដិន នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់សភាអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុនបានបញ្ជាក់ថា លោកមិនចង់បង្កជម្លោះជាមួយចិននោះទេ ។ប៉ុន្តែលោក បៃដិន សង្កត់ធ្ងន់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងដឹកនាំចិនក្នុងការប្រជែងគ្រប់គ្រងពិភពលោកនៅក្នុងសតវត្សរ៍ទី ២១ នេះ ដែលតម្រូវអោយអាមេរិកចាត់វិធានការឆ្លើយតប ហើយស្វាគមន៍រាល់ការប្រកួតប្រជែង ៕ ប្រភព៖ CNA

  • មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19

    មន្រ្តីជាន់ខ្ពស់អាមេរិកគ្រោងបើកកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីការចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19

    អាមេរិក៖ យោងតាមប្រភពពីមន្រ្តីសេតវិមាន២នាក់បានអោយដឹងថា អ្នកសម្របសម្រួលផ្នែកពាណិជ្ជកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមកិច្ចចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) សំដៅដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងក្លាយជាឧបសគ្គរារាំងដល់ការចែកចាយវ៉ាក់សាំង COVID-19 នៅជុំវិញពិភពលោក ។តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai នឹងដឹកនាំកិច្ចចរចាជាមួយអង្គការ WTO ដើម្បីពិភាក្សាគ្នាថាតើត្រូវ ធ្វើដូចម្ដេចទើបអាចលើកលែងប៉ាតង់ ឬកម្មសិទ្ធិបញ្ញាវ៉ាក់សាំង សំដៅបង្កើនការចែកវ៉ាក់សាំង នេះបើតាមនាយកសេនាធិការសេតវិមានលោក Ron Klain ។ លោក Ron Klain បន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ព័ត៌មានបន្ថែមជុំវិញបញ្ហានៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។បច្ចុប្បន្នសហរដ្ឋអាមេរិករិះគន់ជុំវិញការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួន ក៏ដូចជាការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកលែងច្បាប់ប៉ាតង់ ដើម្បីអនុញ្ញាតឱ្យប្រទេសក្រីក្រីអាចចាប់ផ្ដើមផលិតវ៉ាក់សាំងដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យា ឬរូបមន្តនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយ ៕ ប្រភព៖ CNA

  • កូរ៉េខាងជើងបញ្ជាក់ថា គោលនយោបាយរបស់លោក ចូ បៃដិន បង្ហាញពីចេតនាអរិភាពរបស់សហរដ្ឋអាមេរិក ហើយទីក្រុងព្យុងយ៉ាងនឹងប្តេជ្ញាឆ្លើយតបវិញ

    កូរ៉េខាងជើងបញ្ជាក់ថា គោលនយោបាយរបស់លោក ចូ បៃដិន បង្ហាញពីចេតនាអរិភាពរបស់សហរដ្ឋអាមេរិក ហើយទីក្រុងព្យុងយ៉ាងនឹងប្តេជ្ញាឆ្លើយតបវិញ

    កូរ៉េខាងជើង៖ កូរ៉េខាងជើងបានផ្ញើសារព្រមានចំៗទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺកូរ៉េខាងត្បូងថា សេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះបានបង្ហាញភស្តុតាងយ៉ាងច្បាស់ពីគោលនយោបាយអរិភាព ដែលទាម ទារអោយមានការឆ្លើយតបវិញពីទីក្រុងព្យុងយ៉ាង ។ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពី កាលពីសប្តាហ៍មុន នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួនទៅកាន់សភាអាមេរិកនោះ លោក ចូ បៃដិន បានហៅកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ថា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអាមេរិក និងពិភពលោក ហើយនិយាយថា លោកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាទាំងនោះ តាមរយៈការទូត និងការទប់ស្កាត់ដ៏តឹងរ៉ឹង ។ឆ្លើយតបនឹងការអត្ថាធិប្បាយខាងលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង លោក ក្វុន ជុងគុន បានបញ្ជាក់ថា វាប្រាកដណាស់ថា ប្រមុខដឹកនាំអំណាចប្រតិបត្តិរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានកំហុសដ៏ធំ ក្រោយបញ្ចេញទស្សនៈអំពីបច្ចុប្បន្នភាព ។ ឥឡូវនេះសុន្ទរកថាសំខាន់នៃគោលនយោបាយថ្មីស្តីពីកូរ៉េខាងជើងរបស់អាមេរិក កាន់តែមានភាពច្បាស់លាស់ យើងនឹងត្រូវបង្ខំចិត្តជំរុញឱ្យមានវិធានការសមស្របគ្នា ហើយនៅពេលខាងមុខ អាមេរិកនឹងជួបស្ថានភាពធ្ងន់ធ្ងរ ៕ ប្រភព៖ Reuters

  • នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលយ៉ាងគំហុក

    នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ចាញ់ការបោះឆ្នោតដ៏កម្រនៅរដ្ឋសំខាន់មួយ ស្របពេលជំងឺ Covid-19 កំពុងឆ្លងរីករាលដាលយ៉ាងគំហុក

    ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចាញ់ក្នុងការបោះឆ្នោតដ៏កម្រនៅក្នុងរដ្ឋដ៏សំខាន់មួយ ដែលបង្ហាញឲ្យពីសញ្ញានៃអ្នកគាំទ្របានថយចុះជំនឿរបស់ពួកគេលើភាពដឹកនាំរបស់លោក ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ដែលបានកំពុងឆ្លងរាតត្បាតប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរបំផុត ។លោក ណារិនដ្រា ម៉ូឌី ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់កាលពីថ្ងៃអាទិត្យម្សិលមិញ នៅរដ្ឋ West Bengal ដែលជារដ្ឋដ៏សំខាន់មួយ ក្នុងចំណោមរដ្ឋសំខាន់ៗមួយចំនួនតូចសម្រាប់គណបក្ស Bharatiya Janata (BJP) របស់លោកដែលកំពុងកាន់អំណាច ។ ផ្ទុយទៅវិញ លោកស្រី Mamata Banerjee ជាអ្នកនយោបាយលេចធ្លោម្នាក់ និងជាអ្នករិះគន់ដ៏ខ្លាំងៗលើលោក ម៉ូឌី បានឈ្នះអាណត្តិទី៣ជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីប្រចាំរដ្ឋនេះ ។ លទ្ធផលនៅរដ្ឋ West Bengal បង្ហាញថា លោកស្រី Banerjee បានឈ្នះដាច់តែម្តងគឺទទួលបាន២១៦កៅអី ក្នុងចំណោមកៅអីសរុប២៩៤ ។គួរបញ្ជាក់ថា ការបរាជ័យរបស់លោក ម៉ូឌី ខាងលើនេះ ត្រូវបានគេជឿជាក់ថា បណ្តាលមកពីចំណាត់ការធូររលុងក្នុងការទប់សស្កាត់ជំងឺកូវីដ១៩ ដែលរយៈពេលពីរសប្តាហ៍ចុងក្រោយនេះផ្ទុះឡើងខ្លាំងបំផុត។ ក្រៅពីនេះ ប្រជាជនក៏ប្រហែលជាមិនពេញចិត្តនឹងនយោបាយប្រឆាំងនឹងមូស្លីម ដែលបែកបាក់គ្នារបស់គណបក្ស BJP នៅក្នុងរដ្ឋ Bengal ៕ ប្រភព៖ Reuters