-
ចំនួនអ្នកស្លាប់កើនដល់៨នាក់ ក្រោយមនុស្សរាប់ពាន់ចេញធ្វើបាតុកម្មសាជាថ្មីនៅថ្ងៃអាទិត្យម្សិលមិញ

មីយ៉ាន់ម៉ា៖ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ទៅលើក្រុមបាតុករដែលបានធ្វើការតវ៉ាទ្រង់ទ្រាធំប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយហោចណាស់មនុស្ស៨នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យម្សិលមិញ ។ការតវ៉ាបន្ទាប់ពីមនុស្សច្រើនបានថយចុះ និងហាក់ដូចជាមានការអត់ធ្មត់ពីការបង្ក្រាបដោយកម្លាំងសន្តិសុខមួយរយៈពេលមក បានកើតឡើងជាថ្មីដែលលើកនេះជាបណ្តាញនៃបាតុកម្មពីសហគមន៍មីយ៉ាន់ម៉ាទូទាំងពិភពលោក ដែលត្រូវបានកត់សំគាល់ឃើញថា ជា «បដិវត្តនិទាឃរដូវពិភពលោករបស់មីយ៉ាន់ម៉ា» ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅចំកណ្តាលទីក្រុងពាណិជ្ជកម្មរ៉ង់ហ្គូន នៅពេលដែលក្រុមសកម្មជនបានអំពាវនាវឱ្យបង្ហាញកម្លាំង និងធ្វើបដិវត្តនិទាឃរដូវ ។ យុវជនបានប្រមូលផ្តុំគ្នានៅផ្លូវកាច់ជ្រុងមួយ មុនពេលហែក្បួនតាមដងផ្លូវក្នុងហ្វូងមនុស្សយ៉ាងច្រើនកកកុញបានចាប់ផ្តើមយ៉ាងលឿន ហើយបែកខ្ចាត់ខ្ចាយភ្លាមៗដើម្បីចៀសវាងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ។សូមជម្រាបថា ទីក្រុងធំៗ ទីជនបទ តំបន់ដាច់ស្រយាល និងសូម្បីតែតំបន់ព្រំដែនដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏កំពុងស្ថិតក្នុងភាពច្របូកច្របល់ផងដែរ ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។ បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនោះ រហូតមកទល់ពេលនេះមានមនុស្ស៧៥៩នាក់ហើយ បានស្លាប់នៅក្នុងការបះទង្គិចជាមួយកងកម្លាំងយោធារបស់រដ្ឋាភិបាល ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៣លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២១ម៉ឺននាក់ និងជាសះស្បើយ១៣០លាន៧៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៣លាន៤៨ម៉ឺន២ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២១ម៉ឺន៦ពាន់២២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣០លាន៧៩ម៉ឺន៣ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១៨ម៉ឺន៤៤១នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៦២នាក់ និងជាសះស្បើយចំនួន២៥លាន៨២ម៉ឺន៣ពាន់៨០០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន៩១ម៉ឺន៩ពាន់៧១៥នាក់ ស្លាប់២១ម៉ឺន៨ពាន់៩៤៥នាក់ និងជាសះស្បើយ១៦លាន២៨ម៉ឺន១ពាន់៧៣៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៧៥ម៉ឺន៤ពាន់៩១០នាក់ ស្លាប់ចំនួន៤០ម៉ឺន៧ពាន់៧៧៥នាក់ និងជាសះស្បើយ១៣លាន២៧ម៉ឺន៨ពាន់៧១៨នាក់ ៕ ប្រភព៖ worldometers
-
ព្រឹកនេះ! ថៃថាមានស្លាប់អ្នកជំងឺកូវីដដល់ទៅ៣១នាក់ ស្លាប់ប្រចាំថ្ងៃដ៏ច្រើនមិនដែរមាន

អាជ្ញាធរថៃបានប្រកាសនៅមុននេះបន្តិចថា រយៈពេល២៤ម៉ោងមុននេះ មានអ្នកជំងឺកូវីដ១៩បានស្លាប់ដល់ទៅ៣១នាក់ ក្នុងប្រទេស ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតពុំធ្លាប់មាន កន្លងមក សម្រាប់ប្រទេសនេះ។ អាជ្ញាធរក៏បានប្រកាសពីការឆ្លងថ្មី ចំនួន២០៤១នាក់ថែមទៀតផងដែរ នាព្រឹកថ្ងៃទី៣ ឧសភា ២០២១នេះ៕ ប្រភពពី The Nation
-
វ៉ាក់សាំងកូវីដជំនួយរបស់ចិន ៥០ម៉ឺនដូស បញ្ជូនដល់មីយ៉ាន់ម៉ា

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនត្រូវបានបញ្ជូនទៅដល់ចំណតអាកាសយានដ្ឋានអន្តរជាតិយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ាហើយ កាលពីថ្ងៃអាទិត្យ ទី២ ឧសភា ២០២១។ ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាបានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងនេះនឹងជួយការពារអាយុនិងសុខភាពប្រជាជនមីយ៉ាន់ម៉ា និងប្រយុទ្ធនឹងជំងឺវីរុសនេះ។ ប្រភពបានបន្ថែមទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក ចិននិងមីយ៉ាន់ម៉ាមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងមានប្រសិទ្ធិភាព ក្នុងនោះ មិនត្រឹមផ្តល់ជាថ្នាំនិងឧបករណ៍សម្ភារៈទេ ប៉ុន្តែថែមទាំងបញ្ជូនក្រុមជំនាញការវេជ្ជសាស្ត្រទៅមីយ៉ាន់ម៉ា ទប់ស្កាត់ជំងឺកូវីដ១៩ទៀតផង៕
-
ថ្ងៃនេះ! ឡាវបំបែកកំណត់ត្រាឆ្លងកូវីដ ប្រចាំថ្ងៃច្រើនបំផុតពុំធ្លាប់មាន

ប្រទេសឡាវបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុសCovid-19 ចំនួន១១២នាក់ នៅថ្ងៃអាទិត្យនេះ ជាហេតុនាំឲ្យឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់៩៣៣នាក់។ ខេត្តបូកែវច្រើនជាងគេ មាន៦០ករណី ខណៈរដ្ឋធានីវៀងចន្ទ មាន៣៤ករណី។ ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ឡាវពុំទាន់មានករណីស្លាប់ទេ៕
-
ថៃស្លាប់អ្នកជំងឺកូវីដ ៤២នាក់ សៅរ៍ អាទិត្យនេះ!

-
ពលរដ្ឋអូស្ត្រាលីនៅឥណ្ឌា តែហ៊ានចូលប្រទេសវិញ នឹងត្រូវជាប់គុក

ពលរដ្ឋអូស្ត្រាលី និងអ្នកដំណើដែលស្នាក់នៅឥណ្ឌា គឺត្រូវបានហាមមិនឲ្យចូលប្រទេសអូស្ត្រាលីវិញទេ ហើយបើនរណាហ៊ានល្មើសនឹងត្រូវផាកពិន័យហើយជាប់ពន្ធនាគារទៀត នេះបើតាមមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី។ ការសម្រេចបណ្តោះអាសន្ននេះត្រូវបានធ្វើឡើង នៅថ្ងៃនេះតែម្តង ហើយក៏ជាលើកដំបូងដែរ ដែលអូស្ត្រាលីធ្វើបែបនេះដាក់ពលរដ្ឋខ្លួនដែលចង់មកមាតុប្រទេសវិញនោះ។ ការហាមដែលមានរយៈ១៤ថ្ងៃសិននេះធ្វើឡើងខណៈឥណ្ឌាផ្ទុះស៊ូណាមិ កូវីដ១៩ ឆ្លងក៏ច្រើន ស្លាប់ក៏ច្រើន សម្រាប់ប្រទេសមានចំនួនប្រជាជនច្រើនជាងគេ លំដាប់ទី២មួយនេះ៕ ប្រភពពី CNA
-
កំពុងវឹកវរផង! ឥណ្ឌាមានឆេះពេទ្យព្យាបាលកូវីដស្លាប់អ្នកជំងឺនិងបុគ្គលិកជិត២០នាក់

អគ្គីភ័យបានឆាបឆេះនៅមន្ទីរពេទ្យមួយក្នុងរដ្ឋGujarat កាលពីម្សិលមិញ សម្លាប់អ្នកជំងឺកូវីដ១៩ ចំនួន១៦និងគិលានុបដ្ឋាយិកា២នាក់បានស្លាប់។ អាជ្ញាធរនិយាយថា អគ្គិភ័យនេះស្ថិតនៅក្រោមការគ្រប់គ្រងវិញ ក្រោយឆេះបានមួយម៉ោង។ ទោះយ៉ាងណាមនុស្ស១៨នាក់បានស្លាប់ដោយសារអគ្គភ័យនិងការស្រូបផ្សែងខណៈអ្នកជំងឺ៥០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យនិងបុគ្គលិកមន្ទីរពេទ្យ។ មូលហេតុនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។កាលពីខែមុនអគ្គីភ័យបានឆាបឆេះនៅក្នុងបន្ទប់ថែទាំយ៉ាងយកចិត្តទុកដាក់មួយនៅជាយក្រុងMumbaiដែលបានសម្លាប់អ្នកជំងឺCovidចំនួន១៣នាក់។ បច្ចុប្បន្ន ប្រទេសឥណ្ឌាបានកត់ត្រាករណីជាង១៩,១លានករណីនិងជិត ២១២.០០០ នាក់បានស្លាប់។ ក្នុងមួយសប្តាហ៍កន្លងទៅនេះប្រទេសឥណ្ឌាបានរាយការណ៍ថាមានអ្នកឆ្លងថ្មីច្រើនជាង២,៥លាននាក់ដែលស្មើនឹងជាង៤៣%នៃការឆ្លងទាំងអស់នៅទូទាំងពិភពលោក៕
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ (មានវីដេអូ)

-
វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក WHO (មានវីដេអូ)
