Category: ព័ត៌មានអន្តរជាតិ

  • អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ (មានវីដេអូ)

    អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ (មានវីដេអូ)
  • លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 (មានវីដេអូ)

    លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 (មានវីដេអូ)
  • លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19

    លោក ចូ បៃដិន ចេញបំរាមហាមឃាត់លើការធ្វើដំណើរពីឥណ្ឌាចូលមកកាន់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់ចេញនូវការរឹតបន្តឹងថ្មីលើការធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិក ដែលអនុវត្តតលើប្រជាជន មិនទាន់មានសញ្ជាតិអាមេរិកភាគច្រើន ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានចុះហត្ថលេខាលើសេចក្តីប្រកាសអនុវត្តការរឹតត្បិត ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌ មានរ៉យទ័រ ។ សេចក្តីប្រកាសនេះបញ្ជាក់ថា ឥណ្ឌាបានកត់ត្រានូវករណីឆ្លងថ្មីៗប្រហែលជាងមួយភាគបី នៃករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក ហើយថា ការរឹតត្បឹតថ្មីនេះត្រូវតែដាក់ចេញ ដើម្បីការពារសុខភាពសាធារណៈរបស់ប្រទេសជាតិ ចំពោះអ្នកដែលបានធ្វើដំណើរមកពីឥណ្ឌា ចូលមកកាន់សហរដ្ឋអាមេរិក ។ស្របពេលជាមួយគ្នានេះដែរ សេតវិមានបានបញ្ជាក់ថា ការរឹតត្បិតខាងលើនឹងចូលជាធរមាននៅវេលាម៉ោង១២៖០១នាទីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី០៤ ខែឧសភាខាងមុខនេះ ដោយយោងតាមដំបូន្មានរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) ហើយវាត្រូវបានដាក់ចេញដោយសារតែទំហំ និងវិសាលភាពនៃជំងឺកូវីដ១៩នៅឥណ្ឌា ដែលមានការកើនឡើងយ៉ាងខ្លាំង ៕ ប្រភព៖ Reuters

  • អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ

    អូស្រ្តាលីបិទខ្ទប់ការធ្វើដំណើរពីឥណ្ឌា ហើយព្រមានថា អ្នកល្មើសនឹងត្រូវរងការផាកពិន័យជាប្រាក់ និងជាប់ពន្ធធនាគារ

    អូស្រ្តាលី៖ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនិយាយថា ពលរដ្ឋអូស្ត្រាលី និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ ដែលមានគម្រោងត្រឡប់មកផ្ទះវិញនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភានេះ ហើយអ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារ ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt) បាននិយាយថា បម្រាមខាងលើនេះនឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់០៥ឆ្នាំ ។ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភាខាងមុខ ។គួរបញ្ជាក់ផងដែរថា ការដាក់ចេញបម្រាមបន្ទាន់នេះ បានកើតមានឡើងកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ គឺជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះអ្នកធ្វើដំណើរទៅកាន់ឥណ្ឌា ពីព្រោះនៅទីនោះ ទាំងករណីឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩កំពុងកើនឡើងយ៉ាងគំហុក ៕ ប្រភព៖ CNA

  • វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក (WHO)

    វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក (WHO)

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា ខ្លួនបានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ហើយសម្រាប់ករណីបន្ទាន់ ។ការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Moderna នៅក្នុងករណីបន្ទាន់នេះ បានកើតមានឡើងបន្ទាប់ពីក្រុមជំនាញផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាពអាចប្រឆាំងនឹងការឆ្លងវីរុសកូវីដ១៩រហូតដល់ទៅ៩៤.១ភាគរយ ។សូមជម្រាបថា បច្ចប្បន្នអង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងករណីបន្ទាន់មានចំនួន៥រួចហើយ ក្នុងនោះរួមមាន Pfizer-BioNTEch របស់អាមេរិក-អាល្លឺម៉ង់ AstraZeneca របស់អង់គ្លេស វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum របស់ឥណ្ឌា និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ៕ ប្រភព៖ CNA

  • ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ

    ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃសៅរ៍នេះ អំពីអ្នកជំងឺបាត់បង់ជីវិតបន្ថែមទៀតដោយសារជំងឺ COVID-19 ចំនួន២១នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៨៩១នាក់ផងដែរ ។ថៃបាននិងកំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ ក្រោយទទួលបានជោគជ័យរយៈពេល១ឆ្នាំក្នុងការគ្រប់គ្រងវា ។ ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអង់គ្លេស មានឈ្មោះថា B.1.1.7 បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន៣ម៉ឺន៦ពាន់២៩០នាក់ និងអ្នកស្លាប់ចំនួន១០៩នាក់នៅក្នុងខែមេសាតែមួយប៉ុណ្ណោះ ។សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែឧសភានេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុប៦ម៉ឺន៧ពាន់៤៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់២២៤នាក់ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥២លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៩ម៉ឺននាក់ និងជាសះស្បើយ១២៩លាន២៩ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥២លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៩ម៉ឺននាក់ និងជាសះស្បើយ១២៩លាន២៩ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥២លាន២ម៉ឺន៥ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៩ម៉ឺន៣ពាន់៩៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៩លាន២៩ម៉ឺន៣ពាន់៣២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១០ម៉ឺន៣ពាន់៩៧៤នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥៥នាក់ និងជាសះស្បើយចំនួន២៥លាន៧១ម៉ឺន១៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន១៦ម៉ឺន៤ពាន់៩៦៩នាក់ ស្លាប់២១ម៉ឺន១ពាន់៨៥៣នាក់ និងជាសះស្បើយ១៥លាន៦៨ម៉ឺន៤ពាន់៤០៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៦៦ម៉ឺន៥ពាន់៩៦២នាក់ ស្លាប់ចំនួន៤០ម៉ឺន៤ពាន់២៨៧នាក់ និងជាសះស្បើយ១៣លាន១៩ម៉ឺន៤ពាន់៥៣៨នាក់ ៕ ប្រភព៖ worldometers

  • ​​អ៊ីស្រាអែល​ដែលថាជោគជ័យនោះ ស្រាប់តែឆ្លង​វី​រុ​ស​កូ​វី​ដ​ ប​ម្លែ​ង​ថ្មី​ពី​ឥណ្ឌា​៤​១​ករណី​ ​មាន​កុមារ​ដែរ​

    ​​អ៊ីស្រាអែល​ដែលថាជោគជ័យនោះ ស្រាប់តែឆ្លង​វី​រុ​ស​កូ​វី​ដ​ ប​ម្លែ​ង​ថ្មី​ពី​ឥណ្ឌា​៤​១​ករណី​ ​មាន​កុមារ​ដែរ​

    បន្ទាប់ពី​ប្រកាស​ពី​ជោគជ័យ​លើ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​នោះ​ ​អ៊ីស្រាអែល​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​ពី​ឥណ្ឌា​ ​៤​១​ករណី​ ​រួម​មាន​ទំា​ង​កុមារ​៥​នាក់​ផង​ដែរ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ប្រកាស​ឲ្យដឹង​ ​កាលពី​ពេលថ្មីៗនេះ​។​ ​ករណី​ថ្មី​ទាំង​៤​១​នេះ​មិន​រួម​ប​ញ្ជូ​ល​ទាំង​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ទេ​ ​ហើយ​ក្នុងចំណោម​៤​១​នាក់​ ​មាន​៤​នាក់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​រួចរាល់​ហើយ​។​ ​កុមារ​ទាំង​៥​នាក់​ដែល​បាន​ឆ្លង​វី​រុ​សប​ម្លែ​ង​ថ្មី​ពី​ឥណ្ឌា​នោះ​ ​មិន​អា​ចចាក់​វ៉ាក់សាំង​បានទេ​ ​ខណៈ​ដែល​ការ​ឆ្លង​ថ្មីៗ​នេះ​បាន​កើតឡើង​ ​ក្រោយពេល​ដែល​អ៊ីស្រាអែល​ធ្លាក់ចុះ​ការ​ឆ្លង​ច្រើន​ ​ប៉ុន្មាន​ខែ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​អ៊ីស្រាអែល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាង​ឆាប់រហ័ស​។​ ​ដោយសារតែ​ជោគជ័យ​នេះ​ហើយ​បាន​អ៊ី​ស្រាល​អែ​ល​ ​ថ្មីៗ​នេះ​ ​បាន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ជួបជុំ​សាសនា​មនុស្ស​រាប់​ម៉ឺន​នាក់​ ​ហើយក៏​មាន​ហេតុការណ៍​រត់​ជាន់គ្នា​ស្លាប់​មនុស្ស​រាប់​សិប​នាក់​ទៀត​ផង​៕​

  • ថៃ​បំបែក​កំណត់​ត្រា​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ថ្ងៃ​ទី​​១​ ​ឧសភា​នេះ​

    ថៃ​បំបែក​កំណត់​ត្រា​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ ថ្ងៃ​ទី​​១​ ​ឧសភា​នេះ​

    នៅ​ថ្ងៃសៅរ៍​ ​ទី​១​ ​ឧសភា​ ​២​០​២​១​នេះ​ ​ថៃ​បាន​ប្រកាស​ពី​ការ​ស្លាប់​អ្នកជំងឺ​កូ​វី​ដ​១​៩​ ​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន ​កន្លងមក​ ​ក្នុង​នោះ​ ​មាន​ស្លាប់​ដល់ទៅ​២​១​នាក់​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​។​ ​ប្រភព​ថា​ ​ក្រៅពី​ស្លាប់​២​១​នាក់​ ​ក៏​មានការ​ឆ្លង​ថ្មី​១​៨​៩​១​នាក់​ផង​ដែរ​ ​ក្នុងពេលដែល​ថៃ​កំពុង​ផ្ទុះ​រលក​ទីបី​នោះ​ ​ជា​ការ​ផ្ទុះឡើង​វិញ​ ​ក្រោយពេល​ជោគជ័យ​គួរសម​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​ ​រយៈពេល​១​ឆ្នាំ​មក​នោះ​។​ ​ថៃ​មាន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ​៦​៧​០​៤​៤​នាក់​ ​ចាប់តាំង​ពី​ជំងឺ​នេះ​បាន​ចាប់ផ្តើម​កើតឡើង​ ​កាលពីឆ្នាំមុន​ ​ខណៈ​ដែល​អ្នក​ស្លាប់​កើន​ដល់​២​២​៤​នាក់​៕​ ​ប្រភព​ពី​ ​CAN​​

  • ឡាវបន្តឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំទៀត ៧ថ្ងៃជាប់ៗគ្នាមកហើយ

    ឡាវបន្តឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំទៀត ៧ថ្ងៃជាប់ៗគ្នាមកហើយ

    ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-19 ចំនួន ៨៥ នាក់បន្ថែមទៀត នៅថ្ងៃទី៣០ មេសា ២០២១នេះ ដោយនៅទីក្រុងវៀងចន្ទន៍ មានចំនួនករណីឆ្លងខ្ពស់បំផុត។ ឡាវផ្តើមឆ្លងខ្លាំង កាលពីថ្ងៃទី២១ មេសា ដោយប្រកាសថា រកឃើញ២៨ករណី ពោលគឺ១ថ្ងៃបន្ទាប់ពីមាន២ករណី ហើយថ្ងៃទី២០ មេសា មានសរុបត្រឹម៦០ករណីប៉ុណ្ណោះ។ ក្រោយមក ចេះតែបន្តរកឃើញករណីថ្មីៗ រហូតដល់ថ្ងៃទី២៣ មេសា រកឃើញ៦៥នាក់ បន្ទាប់មកទៀត រាប់សិបនាក់ប្រចាំថ្ងៃ រហូតដល់បច្ចុប្បន្ន។ អាជ្ញាធរបានបញ្ជាក់ថា សរុបទាំងករណីឆ្លងថ្មីនៃ Covid-19 ចំនួន ៨៥ នាក់នេះទៀត ចំនួនករណីសរុបនៅក្នុងប្រទេសឡាវកើនដល់ ៧៥៧ នាក់ហើយ។ ក្នុងចំណោមករណីថ្មី គឺអ្នកឆ្លងចំនួន ៦៩ ករណីត្រូវបានកត់ត្រានៅទីក្រុងវៀងចន្ទន៍, ៧ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តបកែវ, ៣ ករណីនៅខេត្ត Savannakhet និងខេត្តចំនួន៣ទៀត៕