-
ថៃបើកភ្លើងខៀវអោយវិស័យឯកជនអាចនាំចូលវ៉ាក់សាំង Covid-19 បាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល (មានវីដេអូ)

ថៃ៖ រដ្ឋាភិបាលថៃបានផ្តល់ការអនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំង COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល ។ស្របពេលជាមួយគ្នានេះ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ស៊ូផាន់ មង្គលស៊ូធី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាកវ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភាខាងមុខ ។សូមរំលឹកថា រដ្ឋាភិបាលថៃ កន្លងមក បានបញ្ជាទិញវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប្រមាណ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចា ដើម្បីធ្វើការទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី៥ទៅ១០លានដូសទៀតផងដែរ ៕ ប្រភព៖ The Nation
-
អាជ្ញាធរក្រុងហាណូយ របស់វៀតណាមស្នើអោយបិទបារ ហាងខារ៉ាអូខេ និងសាលហាត់ប្រាណ ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 រលកថ្មី (មានវីដេអូ)

វៀតណាម៖ អាជ្ញាធរក្រុងហាណូយ បានអំពាវនាវអោយបិទបារ ហាងខារ៉ាអូខេ ឌីស្កូតែក និងបន្ទប់ហាត់ប្រាណ ដោយគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៣០ ខែមេសានេះតទៅ ស្របពេលមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ១៩រលកថ្មី ។អាជ្ញាធរវៀតណាមបានអះអាងអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣នាក់នៅទីក្រុងហាណូយ និងខេត្ត ហ៊ុង យេន ភាគខាងជើងកាលពីព្រឹកថ្ងៃសុក្រ ដោយបង្កើនករណីឆ្លងដល់៩ករណីចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ។ ប្រជាជនក្នុងតំបន់បានតំរូវអោយបន្តការពាក់ម៉ាស់នៅតាមទីសាធារណៈ ខណៈដែលបណ្តាទីភ្នាក់ងារពាក់ព័ន្ធត្រូវបានស្នើអោយបង្កើនការត្រួតពិនិត្យ ហើយដាក់ទោសអ្នកចូលខុសច្បាប់ ។គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានអនុវត្តវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩នៅរលកថ្មី ស្របពេលរកឃើញអ្នកឆ្លងវីរុសនេះថ្មីៗ បន្ទាប់ពីស្ងប់ស្ងាត់អស់៧២ថ្ងៃ ដោយគ្មានការឆ្លងក្នុងសហគមន៍ ។ ហើយគិតត្រឹមថ្ងៃសុក្រនេះ នៅទូទាំងប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២ពាន់៩១៤ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងអ្នកជំងឺជាសះស្បើយឡើងវិញ២ពាន់៥១៦នាក់ ៕ ប្រភព៖ VNExpress
-
កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន (មានវីដេអូ)

-
រត់ជាន់គ្នានៅស៊ីស្រាអែល បណ្តាលឲ្យស្លាប់មនុស្ស ៤០នាក់

ព្រឹកព្រលឹមថ្ងៃទី ៣០ ខែមេសា ២០២១ នៅតំបន់បូជនីយដ្ឋានមួយនៅ តំបន់ភាគខាងជើងអ៊ីស្រាអែលឧប្បត្តិហេតុរត់ជាន់គ្នានៅពេលធ្វើសកម្មភាពសាសនា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់បាត់បង់ជីវិត និងរបួសជាង១០០នាក់ ធ្ងន់ធ្ងរជិត៤០នាក់។ អាជ្ញាធរបានអនុញ្ញាតឱ្យមានការជួបជុំច្រើនបំផុត១ ម៉ឺននាក់ តែអ្នករៀបចំកម្មវិធីនិយាយថា តាមពិតទៅ នាថ្ងៃដដែលនោះ មានមនុស្សប្រមាណ ៣ ម៉ឺននាក់បានធ្វើដំណើរពីតំបន់នានានៅទូទាំងប្រទេសមកាន់បូជនីយដ្ឋាននេះ។ លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា ឧប្បត្តិហេតុនេះគឺជាគ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់។ អ៊ីស្រាអែលជាប្រទេសទើបប្រកាសពីជោគជ័យលើកូវីដ ដោយសារចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនលើសលុប ក្នុងនោះ បំរាមនានាត្រូវបានដកចេញ ដូចជា ការពាក់ម៉ាស់នៅតាមទីសាធារណៈផង៕
-
ថៃបើកភ្លើងខៀវអោយវិស័យឯកជនអាចនាំចូលវ៉ាក់សាំង Covid-19 បាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល

ថៃ៖ រដ្ឋាភិបាលថៃបានផ្តល់ការអនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំង COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល ។ស្របពេលជាមួយគ្នានេះ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ស៊ូផាន់ មង្គលស៊ូធី បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាកវ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភាខាងមុខ ។សូមរំលឹកថា រដ្ឋាភិបាលថៃ កន្លងមក បានបញ្ជាទិញវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប្រមាណ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចា ដើម្បីធ្វើការទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី៥ទៅ១០លានដូសទៀតផងដែរ ៕ ប្រភព៖ The Nation
-
អាជ្ញាធរក្រុងហាណូយ របស់វៀតណាមស្នើអោយបិទបារ ហាងខារ៉ាអូខេ និងសាលហាត់ប្រាណ ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 រលកថ្មី

វៀតណាម៖ អាជ្ញាធរក្រុងហាណូយ បានអំពាវនាវអោយបិទបារ ហាងខារ៉ាអូខេ ឌីស្កូតែក និងបន្ទប់ហាត់ប្រាណ ដោយគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៣០ ខែមេសានេះតទៅ ស្របពេលមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ១៩រលកថ្មី ។អាជ្ញាធរវៀតណាមបានអះអាងអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣នាក់នៅទីក្រុងហាណូយ និងខេត្ត ហ៊ុង យេន ភាគខាងជើងកាលពីព្រឹកថ្ងៃសុក្រ ដោយបង្កើនករណីឆ្លងដល់៩ករណីចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ។ ប្រជាជនក្នុងតំបន់បានតំរូវអោយបន្តការពាក់ម៉ាស់នៅតាមទីសាធារណៈ ខណៈដែលបណ្តាទីភ្នាក់ងារពាក់ព័ន្ធត្រូវបានស្នើអោយបង្កើនការត្រួតពិនិត្យ ហើយដាក់ទោសអ្នកចូលខុសច្បាប់ ។គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានអនុវត្តវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩នៅរលកថ្មី ស្របពេលរកឃើញអ្នកឆ្លងវីរុសនេះថ្មីៗ បន្ទាប់ពីស្ងប់ស្ងាត់អស់៧២ថ្ងៃ ដោយគ្មានការឆ្លងក្នុងសហគមន៍ ។ ហើយគិតត្រឹមថ្ងៃសុក្រនេះ នៅទូទាំងប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២ពាន់៩១៤ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងអ្នកជំងឺជាសះស្បើយឡើងវិញ២ពាន់៥១៦នាក់ ៕ ប្រភព៖ VNExpress
-
កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកដឹកទៅដល់ឥណ្ឌាហើយ ខណៈអាមេរិកក៏កំពុងស្វះស្វែងជួយឥណ្ឌាបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន

ឥណ្ឌា៖ កញ្ចប់ជំនួយបន្ទាន់ដំបូងរបស់សហរដ្ឋអាមេរិកបានដឹកទៅដល់ប្រទេសឥណ្ឌាហើយ ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលកំពុងកើនឡើងយ៉ាងគំហុក ស្ទើរពេញមន្ទីរពេទ្យ និងកន្លែងបូជាសព ។យន្ដហោះយោធាដំបូងគេរបស់អាមេរិក Super Galaxy បានដឹកជញ្ជូនជំនួយបន្ទាន់ ក្នុងនោះរួមមានទាំងអុកស៊ីសែន ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដរហ័សជាដើម ទៅដល់ប្រទេសឥណ្ឌា ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង១០០លានដុល្លារនឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត ។ទន្ទឹមគ្នា នាយកប្រតិបត្តិអង្គភាពប្រយុទ្ធប្រឆាំង COVID-19 នៃទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោក ជេរេមី ខូនីនឌីគ បានប្រាប់ទីភ្នាក់ ងារព័ត៌មាន AFP ថា ខ្ញុំគិតថា យើងចាំបាច់ត្រូវតែជួយពួកគេ (ឥណ្ឌា) ដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការបង្កើនការផ្ដល់ជំនួយឱ្យបានឆាប់រហ័ស និងបង្កើនការខ្សែចង្វាក់ផ្គត់ផ្គង់អុកស៊ីសែន ឬបរិក្ខាដែលអាចជួយឱ្យពួកគេផលិតអុកស៊ីសែន ៕ ប្រភព៖ CNA
-
តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៣៨ម៉ឺននាក់ និងស្លាប់ជាង៦ម៉ឺនពាន់នាក់ ៕ (មានវីដេអូ)

-
ចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រេស៊ីល កើនឡើងដល់លើស៤សែនម៉ឺននាក់ហើយ ៕(មានវីដេអូ)

-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ហៅហេតុការណ៍រត់ជាន់គ្នានៅឯពិធីបុណ្យសាសនាធំមួយជា “គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ” ៕ (មានវីដេអូ)
