Category: ព័ត៌មានអន្តរជាតិ

  • អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន (មានវីដេអូ)

    អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន (មានវីដេអូ)
  • ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២ នៃវីរុសកូវីដ១៩ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា (មានវីដេអូ)

    ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២ នៃវីរុសកូវីដ១៩ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា (មានវីដេអូ)
  • សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា (មានវីដេអូ)

    សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា (មានវីដេអូ)
  • លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន (មានវីដេអូ)

    លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន (មានវីដេអូ)
  • អាមេរិក​ឲ្យ​វ៉ាក់សាំង​កូ​វី​ដ​​ទៅឥណ្ឌា តម្លៃ​ជាង​១​០​០​លានដុល្លារ​ ​ស្មើនឹងជាង២០លានដូស

    អាមេរិក​ឲ្យ​វ៉ាក់សាំង​កូ​វី​ដ​​ទៅឥណ្ឌា តម្លៃ​ជាង​១​០​០​លានដុល្លារ​ ​ស្មើនឹងជាង២០លានដូស

    សហរដ្ឋអាមេរិកបាន​ប្រកាស​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា​ចំនួន​ ជាង២០លានដូស​ មានតម្លៃជាង​១​០​០​លាន​ដុល្លារអាមេរិក ​ដើម្បី​ជួយ​ដល់​ឥណ្ឌា​ដែល​កំពុង​ដុនដាប​ខ្លាំង​លើ​បញ្ហា​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​សេត​វិ​មានប្រកាស​ ​នៅ​ថ្ងៃ​ទី​២​៩​ ​មេសា​ ​២​០​២​១​នេះ​។​ ​សេចក្តីថ្លែង​ការ​របស់​សេតវិមាន​ថា​ ​ការ​ផ្គត់ផ្គង់​ដែល​នឹង​ចាប់ផ្តើម​បញ្ជូន​ដល់​ឥណ្ឌា​ ​នា​ថ្ងៃស្អែក​នេះ​ ​និង​បន្ត​ទៅ​ស​ប្តាហ៍​ក្រោយ​ទៀត​ន​ផះ ​រួម​ប​ញ្ជូ​ល​ទាំង​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​ ​១​០​០​០​គ្រឿង​ ​ម៉ា​ស​ N95 ​ចំនួន​១​៥​លាន​ម៉ាស់​ ​ឧបករណ៍​តេ​ស្ត​រហ័ស​ ​ចំនួន​១​លាន​ឈុត​ទៀត​ដែរ​។​ ​គួរ​បញ្ជាក់​ថា​ ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ជាង​២​០​ម៉ឺន​នាក់​ហើយ​ ​គិត​ត្រឹម​ថ្ងៃនេះ​ ​ខណៈ​ដែល​ឥណ្ឌា​ខ្វះខាត​ខ្លាំង​ចំពោះ​គ្រែ​ព្យាបាល​ ​និង​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន​៕​

  • លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន

    លោក ចូ បៃដិន ស្នើសុំកញ្ចប់ថវិកាខ្ទង់ទ្រីលានដុល្លារពីសភា ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយចិន

    អាមេរិក៖ បន្ទាប់ពីឡើងកាន់អំណាចបាន១០០ថ្ងៃ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសារជាលើកដំបូងនៅចំពោះមុខសភា ដោយលោកបានយកឱកាសនោះ ស្នើសុំថវិកា១,៨ទ្រីលានដុល្លារ ដែលលោកនិយាយថា ជារឿងចាំបាច់ដើម្បីប្រកួតប្រជែងជាមួយចិន ។នាឱកាសនោះដែរ លោក បៃដិន បានគូសបញ្ជាក់ថា ចិនកំពុងតែបោះជំហានយ៉ាងប្រកៀកខ្លាំងណាស់ និងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានបំណងប្រាកដប្រជា ក្នុងការប្រែក្លាយចិនអោយទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក ។ ជាមួយគ្នានេះ លោកបានប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមានយោធាដ៏ខ្លាំងក្លានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលយើងបានធ្វើសម្រាប់អង្គការណាតូនៅអឺរ៉ុបដែរ គឺមិនមែនចាប់ផ្តើមជម្លោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ជម្លោះ ។ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងងើបឡើងប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដែលធ្វើឱ្យអន្តរាយដល់និយោ ជិត និងឧស្សាហកម្មអាមេរិក ដូចជា ការឧបត្ថម្ភធនដល់សហគ្រាស ដែលគ្រប់ គ្រងដោយរដ្ឋ និងការលួចបច្ចេកវិជ្ជា និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក ៕ ប្រភព៖ CNA

  • សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា

    សេតវិមានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់១០០លានដុល្លារទៅឥណ្ឌា

    អាមេរិក៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ ពុធ នេះថា សហរដ្ឋអាមេរិកកំពុងបញ្ជូនជំនួយគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារដល់ឥណ្ឌា សំដៅជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុក នៃវីរុសកូវីដ១៩ ។បើតាមសេតវិមាននោះ សហរដ្ឋអាមេរិកក៏បានយល់ព្រមបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ដែលខ្លួនស្ដុកទុកឱ្យឥណ្ឌាផងដែរ ដោយឥណ្ឌាអាចនឹងទទួលបានជាង២០លានដូស ។បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ជំនួយរបស់សហរដ្ឋអាមេរិកនឹងត្រូវទៅដល់ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងបន្តមកដល់ជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយ ។ ជំនួយទំាងនេះ ក្នុងនោះរួមមានអុកស៊ីសែន១ពាន់បំពង់ ម៉ាសN95ចំនួន១៥លានម៉ាស និងឧបករណ៍ធ្វើតេស្ដរហ័សមួយលានគ្រឿង ៕ ប្រភព៖ CNA

  • អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន

    អង់គ្លេសបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន៦០លានដូសបន្ថែមទៀត ដើម្បីបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសខ្លួន

    អង់គ្លេស៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក ម៉ាត់ ហាន់ខុក (Matt Hancock) បញ្ជាក់ថា ប្រទេសរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៦០លានដូសបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងដែលនឹងជួយបង្កើនការផ្គត់ផ្គង់ទ្វេដងសម្រាប់ប្រទេសអឺរ៉ុបមួយនេះ ដើម្បីឆ្ពោះទៅលើកម្ពស់កម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជននៅចុងឆ្នាំនេះ ។លោក ហាន់ខុក បាននិយាយថា កិច្ចព្រមព្រៀងខាងលើត្រូវបានធានាដល់ការផ្គត់ផ្គង់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលកំពុងចាប់ផ្តើមពីរដូវស្លឹកឈើជ្រុះ ហើយថា ហានិភ័យធំបំផុតនោះចំពោះដំណើរការចាក់វ៉ាក់សាំងរបស់អង់គ្លេសនោះ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មី ។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសរូបនេះបាននិយាយដូច្នេះថា យើងបាននិងកំពុងធ្វើការទៅលើផែនការបង្កើនការចាក់វ៉ាក់សាំង ។ វ៉ាក់សាំង៦០លានដូសបន្ថែមទៀត នឹងត្រូវបានប្រើប្រាស់ជាមួយថ្នាំដទៃទៀត ដែលជាផ្នែកមួយនៃកម្មវិធីបង្កើនការចាក់វ៉ាក់សាំងរបស់យើងចាប់ពីចុងឆ្នាំនេះ ដូច្នេះយើងអាចការពារវឌ្ឍនភាពដែលយើងបានធ្វើ ។គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សរុបចំនួន១០០លានដូស ហើយ១ភាគ៣នៃវ៉ាក់សាំងទាំងអស់បានចាប់ផ្តើមចាក់ជូនដល់ប្រជាជនខ្លួននៅក្នុងប្រទេស ៕ ប្រភព៖ Reuters

  • ឥណ្ឌាខ្វះឧស្ម័ន​អុកស៊ីសែន! អង់គ្លេសសម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​​ទៅតែម្តង​

    ឥណ្ឌាខ្វះឧស្ម័ន​អុកស៊ីសែន! អង់គ្លេសសម្រេច​បញ្ជូន​ម៉ាស៊ីន​ផលិត​ឧស្ម័ន​អុកស៊ីសែន​​ទៅតែម្តង​

    អង់គ្លេស កាលពីម្សិលមិញ បានប្រកាសបញ្ជូនម៉ាស៊ីនផលិតឧស្ម័នអុកស៊ីសែនចំនួន៣គ្រឿងទៅកាន់ឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងពីកូវីដ១៩ នេះបើតាមរដ្ឋាភិបាលអង់គ្លេស។ ប្រភពថា ម៉ាស៊ីនទាំងនេះអាចផលិតអុកស៊ីសែន៥០០លីត្រក្នុងមួយនាទី។ ជំនួយនេះត្រូវបានប្រកាសឡើងក្រោយការបញ្ជូនឧបករណ៍អុកស៊ីសែននិងប្រដាប់ដកដង្ហើមពីអង់គ្លេស ដែលបានទៅដល់ឥណ្ឌាកាលពីពេលកន្លងទៅ។ ការប្រកាសនេះ ខណៈដែលឥណ្ឌាមានអ្នកជំងឺថ្មីជោរជន់មន្ទីរពេទ្យនិងបញ្ជូនគ្រួសារជាច្រើនចេញទៅស្វែងអុកស៊ីសែននិងថ្នាំព្យាបាលដោយខ្លួនឯង៕

  • សហស្ថាបនិកក្រុមហ៊ុន BioNTech ជឿជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា

    សហស្ថាបនិកក្រុមហ៊ុន BioNTech ជឿជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពអាចប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា

    អាល្លឺម៉ង់៖ សហស្ថាបនិកក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech លោក អ៊ូហ្គ័រ សាហ៊ីន (Ugur Sahin) នៅថ្ងៃពុធនេះបានបង្ហាញការជឿជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនលោក ដែលបានចូលរួមសហការផលិតជាមួយក្រុមហ៊ុនអាមេរិក Pfizer ពិតជាអាចប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌាបាន ។បច្ចុប្បន្នឥណ្ឌាកំពុងប្រឈមមុខនូវការកើនឡើងយ៉ាងគំហុក ចំពោះករណីឆ្លងថ្មីៗ និងស្លាប់ដោយសារវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានឈ្មោះថា B.1.617 នៅក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ ដោយសារតែករណីឆ្លងបានលោតដល់លើស ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺរាប់ពាន់នាក់បានស្លាប់ ។ជុំវិញបញ្ហានេះដែរ សហស្ថាបនិកក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់ BioNTech បានអះអាងថា យើងនៅតែកំពុងធ្វើពិសោធន៍ទៅលើវីរុសបំប្លែងថ្មីនៅឥណ្ឌានៅឡើយ ប៉ុន្តែវីរុសបំប្លែងថ្មីនៅឥណ្ឌានោះ គឺមានការវិវឌ្ឍដូចទៅនឹងអ្វី ដែលយើងបានពិសោធន៍កន្លងមករួចទៅហើយ ដោយលក្ខណៈនៃវីរុសបែបនេះ គឺវ៉ាក់សាំងរបស់យើងអាចប្រឆាំងវាបាន ដូច្នេះខ្ញុំមានទំនុកចិត្ត ៕ ប្រភព៖ Reuters