-
ប្រជាជនឥណ្ឌាកំពុងប្រញាប់ប្រញាល់ចុះឈ្មោះចាក់វ៉ាក់សាំងតាមអនឡាញ ខណៈរលកទី២នៃវីរុសកូវីដ១៩ ឆក់យកជីវិតមនុស្សកើនលើស២សែននាក់ក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ ស្របពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅទូទាំងប្រទេសខ្លួនកើនលើស២សែននាក់នោះ ប្រជាជនឥណ្ឌាបាននិងកំពុងរួសរាន់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ ដែលនឹងត្រូវធ្វើឡើងនៅចុងសប្ដាហ៍នេះ ។នៅក្នុងរលកទី២នៃវីរុសកូវីដ១៩ ឥណា្ឌបានរាយការណ៍ពីអ្នកឆ្លងលើស៣សែននាក់ក្នុងមួយថ្ងៃ ដែលនេះបានធ្វើឱ្យប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យខ្វះខាតបរក្ខាពេទ្យ ជាពិសេសអុកស៊ីសែន និងគ្រែដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ។ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណ៣៨ភាគរយ នៃអ្នកឆ្លង៥.៧លាននាក់ ដែលត្រូវបានរាយការណ៍នៅជុំវិញពិភពលោកកាលពីសប្ដាហ៍មុន ។ស្របពេលជាមួយគ្នានោះដែរ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះ B.1.617 ដែលត្រូវបានរកឃើញនៅឥណ្ឌា ហើយអ្នកជំនាញជឿថា មានសមត្ថភាពចម្លងលឿនរហ័ស និងកាចសាហាវជាងវីរុសដើមនោះ អាចជាមូលហេតុមួយនៅពីក្រោយរលកទី២នាពេលបច្ចុប្បន្ន ៕ ប្រភព៖ AFP
-
រដ្ឋាភិបាលថៃកំពុងស្វែងរកកម្មសិទ្ធិបញ្ញាពីជប៉ុន ដើម្បីផលិតថ្នាំប្រឆាំងនឹងជំងឺកូវីដ១៩ Favipiravir ដោយខ្លួនឯង

ថៃ៖ រដ្ឋាភិបាលថៃបាននិងកំពុងពិភាក្សាជាមួយប្រទេសជប៉ុន ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់ឱសថ ហ្វាវីភីរ៉ាវៀរ (Favipiravir) ដែលជាប្រភេទថ្នាំប្រឆាំងនឹងវីរុសកូវីដ១៩ ដើម្បីទទួលបានសិទ្ធិផលិតថ្នាំនេះនៅប្រទេសរបស់ខ្លួន ។រដ្ឋមន្ត្រីសុខាភិបាលថៃលោក Anutin Chanvirakul បានរាយការណ៍ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីថា ការបញ្ជាទិញត្រូវបានដាក់ហើយ ដើម្បីទិញថ្នាំ Favipiravir ពីក្រុមហ៊ុនជប៉ុន សម្រាប់ការចែកចាយដល់អ្នកជំងឺនៅមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនទូទាំងប្រទេស ។ លោករដ្ឋមន្រ្តីបន្ថែមថា អង្គការឱសថរដ្ឋាភិបាល (GPO) ត្រូវបានណែនាំឲ្យស្វែងរកសិទ្ធិអនុញ្ញាតពីប្រទេសជប៉ុន ដើម្បីផលិតថ្នាំ Favipiravir នៅប្រទេសថៃ ។ជាមួយគ្នានេះ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ កញ្ញា Traisuree Taisaranakul បញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានតាមដានយ៉ាងយកចិត្តទុកដាក់ពីការព្យាបាលអ្នកជំងឺកូវីដ១៩ ដូច្នេះលោកអាចបញ្ជាទិញយ៉ាងឆាប់រហ័ស ជុំវិញសិទ្ធិប៉ាតង់ និងឧបករណ៍ផលិតឱសថ ហើយថា មន្ទីរពេទ្យឯកជនក៏អាចនាំចូលថ្នាំនេះផងដែរ ៕ ប្រភព៖ Bangkok Post
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥០លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៦ម៉ឺននាក់ និងជាសះស្បើយ១២៧លាន៧៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥០លាន២១ម៉ឺន៦ពាន់៥៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៦ម៉ឺន៣ពាន់៨៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៧លាន៧៣ម៉ឺន៦ពាន់២០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៩៨ម៉ឺន៣ពាន់៦៩៥នាក់ ស្លាប់ចំនួន៥៨ម៉ឺន៨ពាន់៣៣៧នាក់ និងជាសះស្បើយចំនួន២៥លាន៥៨ម៉ឺន៥ពាន់៧៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៨លាន៣៦ម៉ឺន៨ពាន់៩៦នាក់ ស្លាប់២០ម៉ឺន៤ពាន់៨១២នាក់ និងជាសះស្បើយ១៥លាន៧ម៉ឺន៨ពាន់២៧៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥២ម៉ឺន៣ពាន់៨០៧នាក់ ស្លាប់ចំនួន៣៩ម៉ឺន៨ពាន់៣៤៣នាក់ និងជាសះស្បើយ១៣លាន៩ម៉ឺន១ពាន់៧១៤នាក់ ៕ ប្រភព៖ worldometers
-
កូវីដ៖ ថៃប្រកាសពីការស្លាប់១៥នាក់ទៀត និងឆ្លងថ្មីជាង២ពាន់ករណី នៅថ្ងៃនេះ

អ្នកជំងឺ COVID-19 ថ្មីៗចំនួន ២០១២ករណីបន្ថែមទៀត ត្រូវបានរកឃើញ និងអ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត បានបាត់បង់ជាជីវិត នៅប្រទេសថៃ នេះបើតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA)។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,០០១ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៣០ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៦១ករណីនៅខេត្តសាមុត ប្រាកាន, ១០៨ករណីនៅខេត្ត ឈុនបុរី, និងជាច្រើនករណីទៀត នៅតាមបណ្ដាខេត្តផ្សេងៗ។ ចំណែកឯ ១១ករណីផ្សេងទៀត ជាករណីនាំចូលមកពីក្រៅប្រទេសវិញ។ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ៦១,៦៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៧៨នាក់ និងអ្នកជាសះស្បើយ ៣៤,៤០២នាក់៕
-
យោធាមីយ៉ាន់ម៉ាចង់បាន «ស្ថេរភាពឡើងវិញ» មុនពេលស្តាប់ការអំពាវនាវរបស់អាស៊ានអោយបញ្ឈប់ការប្រើអំពើហិង្សា (មានវីដេអូ)

-
កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca (មានវីដេអូ)

-
អង្គការ WHO បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មីមានប្រភពដើមនៅឥណ្ឌាត្រូវបានរកឃើញយ៉ាងតិចចំនួន១៧ប្រទេស (មានវីដេអូ)

-
លោក ចូ បៃដិន សាទរវិធានការណ៍បន្ធូរបន្ថយច្បាប់ពាក់ម៉ាស ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំងបានពេញលេញមិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅ (មានវីដេអូ)

-
អង្គការ WHO បញ្ជាក់ថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មីមានប្រភពដើមនៅឥណ្ឌាត្រូវបានរកឃើញយ៉ាងតិចចំនួន១៧ប្រទេស

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះប្រកាសថា វីរុស Covid-19 បំប្លែងខ្លួនប្រភេទថ្មី ដែលបង្កជាការភ័យខ្លាច និងកំពុងជំរុញឲ្យមានការឆ្លងកាន់តែខ្លាំងឡើងក្នុងប្រទេសឥណ្ឌានោះ គិតមកទល់ពេលនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន១៧ហើយ ។ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះបញ្ជាក់វីរុស Covid-19បំប្លែងខ្លួនថ្មីមានឈ្មោះ B1617 ដែលគេរកឃើញដំបូងបង្អស់នៅឥណ្ឌា បច្ចុប្បន្នបានឆ្លងរាតត្បាតចូលដល់ក្នុងប្រទេសយ៉ាងតិច១៧ហើយ ។ អង្គការ WHO បានបញ្ជាក់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីរោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួនថា វីរុសភាគច្រើនត្រូវបានរកឃើញនៅឥណ្ឌា អង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី ។សូមជម្រាបថា ឥណ្ឌាកំពុងប្រឈមមុខនូវករណីឆ្លងថ្មីៗ និងការស្លាប់កាន់តែខ្លាំងឡើង ហើយមានការភ័យខ្លាចថា វីរុសនេះអាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង ។ បច្ចុប្បន្នជំងឺ Covid-19 បានសម្លាប់មនុស្សជាង៣.១លាននាក់ហើយនៅទូទាំងពិភពលោក ៕ ប្រភព៖ AP
-
លោក ចូ បៃដិន សាទរវិធានការណ៍បន្ធូរបន្ថយច្បាប់ពាក់ម៉ាស ខណៈអាជ្ញាធរអនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំងបានពេញលេញមិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅ

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះថ្លែងថា ពលរដ្ឋអាមេរិកទាំងឡាយណាដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 បានពេញលេញហើយនោះ មិនចាំបាច់ពាក់ម៉ាសពេលចេញក្រៅឡើយ លើកលែងតែតំបន់មានមនុស្សច្រើនកុះករប៉ុណ្ណោះ ។លោក ចូ បៃដិន បានអបអរការណែនាំថ្មីនេះថា ជា “វឌ្ឍនភាពដ៏អស្ចារ្យ” ហើយលោកក៏បានជំរុញឲ្យជនជាតិអាមេរិក ដែលមិនទាន់បានទទួលវ៉ាក់សាំង ត្រូវទៅចាក់បង្ការជំងឺ Covid-19 ផងដែរ ដោយលោកបានហៅរឿងនេះថាជា “សកម្មភាពស្នេហាជាតិ” ។ ការធ្វើបច្ចុប្បន្នភាពផ្នែកសុខាភិបាលនេះត្រូវបានធ្វើឡើងក្រោយច្រើនជាងពាក់កណ្តាលនៃមនុស្សពេញវ័យទាំងអស់នៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 យ៉ាងហោចណាស់មួយដូសរួចរាល់ហើយ ។ជាមួយគ្នានេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានប្រកាសថា ជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងបានពេញលេញហើយ គឺមិនចាំបាច់ពាក់ម៉ាសទេ នៅពេលពួកគេចេញក្រៅ ។ ប៉ុន្តែ CDC នៅតែរក្សាគោលការណ៍ណែនាំរបស់ខ្លួនឲ្យពាក់ម៉ាសនៅកន្លែងបិទជិត និងនៅកន្លែងដែលមានមនុស្សកកកុញ ។ រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង៩៥លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូស ៕ ប្រភព៖ Reuters