Category: ព័ត៌មានអន្តរជាតិ

  • កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca

    កាណាដារាយការណ៍ពីករណីឆ្លងស្លាប់ដំបូងបង្អស់ដែលជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំង AstraZeneca

    កាណាដា៖ ខេត្ត កេប៉ិច (Quebec) របស់ប្រទេសកាណាដានៅថ្ងៃអង្គារនេះបានរាយការណ៍ពីករណីស្លាប់អ្នកជំងឺដំបូងបង្អស់ ដោយសារតែបញ្ហាកំណកឈាមដ៏កម្រ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ។អភិបាលខេត្តកេប៉ិច លោក ហ្វ្រង់ស័រ ឡឺហ្គាត់ (Francois Legault) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមានសោកស្តាយដែលទទួលបានដំណឹងថា ស្រ្តីវ័យ៥៤ឆ្នាំម្នាក់បានស្លាប់ ដោយសារតែស្រ្តីរូបនោះបានចាក់វ៉ាក់សាំង… វាលំបាកណាស់ក្នុងការទទួលយករឿងនេះ ។បើតាមប្រធានផ្នែកសុខាភិបាលសាធារណៈរដ្ឋកេប៉ិច លោក ហូរ៉ាស៊ីអូ អារ៊ូដា (Horacio Arruda) បាននិយាយថា ការព្យាបាលសង្គ្រោះជីវិតមិនមានប្រសិទ្ធិភាពទេ ហើយអ្នកជំងឺដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណបានស្លាប់ ដោយសារជំងឺស្ទះសរសៃរក្នុងខួរក្បាល បន្ទាប់ពីបានចាក់វ៉ាក់សាំង ។ ប៉ុន្តែលោកបានព្រមានថា ការស្លាប់នេះ មិនគួរផ្លាស់ប្តូរអនុសាសន៍របស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុលើសពី៤៥ឆ្នាំឡើយ ។គួរបញ្ជាក់ថា កាណាដាបានរាយការណ៍យ៉ាងហោចណាស់៥ករណីនៃបញ្ហាកំណកឈាម បន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែមន្រ្តីសុខភាពសាធារណៈនៅតែបញ្ជាក់ថា អត្ថប្រយោជន៍របស់វ៉ាក់សាំង AstraZeneca មានច្រើនជាងហានិភ័យ ៕ ប្រភព៖ Reuters

  • យោធាមីយ៉ាន់ម៉ាចង់បាន «ស្ថេរភាពឡើងវិញ» មុនពេលស្តាប់ការអំពាវនាវរបស់អាស៊ានអោយបញ្ឈប់ការប្រើអំពើហិង្សា

    យោធាមីយ៉ាន់ម៉ាចង់បាន «ស្ថេរភាពឡើងវិញ» មុនពេលស្តាប់ការអំពាវនាវរបស់អាស៊ានអោយបញ្ឈប់ការប្រើអំពើហិង្សា

    មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ាអះអាងថា ខ្លួននឹងស្តាប់ការអំពាវនាវរបស់មេដឹកនាំអាស៊ានអោយបញ្ឈប់ការប្រើអំពើហឹង្សា ដរាបណាប្រទេសមួយនេះវិលត្រលប់ទៅរកស្ថេរភាពឡើងវិញ ខណៈការវាយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជនជាតិភាគតិចក៏បានផ្ទុះឡើងនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ។មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ានទាំង ១០ នៅប្រទេសឥណ្ឌូណេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាយាមដោះស្រាយវិបត្តិក្នុងប្រទេសរបស់ខ្លួន ។ វាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកបានឡើងកាន់អំណាច ។ លទ្ធផលនៃកិច្ចប្រជុំកំពូលខាងលើនេះ មេដឹកនាំអាស៊ានទបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលពួកគេបានឯកភាពគ្នាលើ៥ចំណុច ដោយបានអំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហឹង្សាទៅលើក្រុមបាតុករជាបន្ទាន់ និងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា ។ជុំវិញសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាបានឆ្លើយតបនៅថ្ងៃអង្គារនេះថា ខ្លួននឹងពិចារណាលើសំណូមពរបែបស្ថាបនាដែលធ្វើឡើងដោយមេដឹកនាំអាស៊ាន នៅពេលដែលស្ថានការណ៍ប្រទេសវិលត្រឡប់ទៅរកស្ថេរភាពឡើងវិញ ។ យោធាមីយ៉ាន់ម៉ាបានបន្ថែមទៀតថា យោបល់របស់ប្រទេសជិតខាងនឹងត្រូវបានពិចារណាបែបវិជ្ជមាន ប្រសិនបើ (អាស៊ាន) នឹងជួយសម្រួលដល់ការអនុវត្ត នៃផែនទីបង្ហាញផ្លូវប្រាំជំហានរបស់ខ្លួន ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៩លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៤ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩៨ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៩លាន៣៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៤ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩៨ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៩លាន៣៣ម៉ឺន១ពាន់៣៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៤ម៉ឺន៨ពាន់៨២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៦លាន៩៨ម៉ឺន៣ពាន់៧៣៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៩២ម៉ឺន៧ពាន់៩១នាក់ ស្លាប់ចំនួន៥៨ម៉ឺន៧ពាន់៣៨៤នាក់ និងជាសះស្បើយចំនួន២៥លាន៥២ម៉ឺន១ពាន់៩១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៩៨ម៉ឺន៨ពាន់៦៣៧នាក់ ស្លាប់២០ម៉ឺន១ពាន់១៦៥នាក់ និងជាសះស្បើយ១៤លាន៨០ម៉ឺន៧ពាន់៧០៤នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៤៤ម៉ឺន៦ពាន់៥៤១នាក់ ស្លាប់ចំនួន៣៩ម៉ឺន៥ពាន់៣២៤នាក់ និងជាសះស្បើយ១២លាន៩៩ម៉ឺន២ពាន់៤៤២នាក់ ៕ ប្រភព៖ worldometers

  • ថៃ​ពន្លឿន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ជូន​ពលរដ្ឋ​​ ៥​០​លាន​នាក់​ ត្រឹមចុងឆ្នាំនេះ

    ថៃ​ពន្លឿន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ជូន​ពលរដ្ឋ​​ ៥​០​លាន​នាក់​ ត្រឹមចុងឆ្នាំនេះ

    រាជរដ្ឋាភិបាល​ថៃ​នឹង​សម្របសម្រួល​ប្រព័ន្ធ​បញ្ជាការ​តែមួយ​ ​ក្នុង​ការ​ជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ប្រមាណ​៣​០​លាន​នាក់​ ​ក្នុងរយៈពេល​៣​ខែ​ ​និង​៥​០​លាន​នាក់​ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​នេះ​ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​ ​បើ​តាម​ប្រភព​ថា​ ​លោក​ នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្តា​ទីប្រឹក្សា​នៅ​វិមាន​រដ្ឋាភិបាល​ ​ជជែក​ពី​ការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​នេះ​ ​ដោយ​លោក​ហៅថា​ ​ជា​កិច្ចការ​អាទិភាព​បំផុត​សម្រាប់​ប្រទេស​។​ ​រាជរដ្ឋាភិបាល​នឹង​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ក្នុង​ការរៀបចំ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ ​ដោយមាន​គោលដៅ​ទិញ​វ៉ាក់សាំង​ពី​១​០​ទៅ​១​៥​លាន​ដូ​ស​ ​ក្នុង​១​ខែ​។​ ​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​ថៃ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (ចិន) ​អា​ស្ត្រាហ្សេ​នី​កា (អង់គ្លេស)​ ​និង​ ​ភី​ហ្វៃហ្សឺ (អាមេរិក) ស្ពូនិ​ក​ ​វី​ (រុស្ស៊ី) ​ខណៈ​ដែល​រាជរដ្ឋាភិបាល​ក៏​កំពុង​ព្យាយាម​នាំចូល​វ៉ាក់សាំង​ហ្វៃហ្សឺ ​និង​ ស្ពូនិ​ក​ ​វី​។​ ​ចាប់ពី​ថ្ងៃ​ទី​២​៨​ ​កុម្ភៈ​ ​ដល់​ ​២​៥​ ​មេសា​ ​២​០​២​១​ស​ ​ថៃ​បាន​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ ដូ​ស​ទី​១​ ​បាន​៩​៧​ម៉ឺន​២​២​០​៤​នាក់​ ​ខណៈ​ដែល​អ្នក​ចាក់​ដូ​ស​ទី​២​បាន​១​៧​ម៉ឺន​៧​៤​៦​២​នាក់​ ​ហើយ​វ៉ាក់សាំង​ ​១​.​១​៤​លាន​ដូ​ស​ ត្រូវ​បាន​បញ្ជូន​ទៅដល់​៧​៧​រាជធានី​ខេត្ត​ហើយ​៕​

  • ឡាវប្រកាសបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ថ្ងៃនេះ!

    ឡាវប្រកាសបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ថ្ងៃនេះ!

    ក្រសួងសុខាភិបាលឡាវបានប្រកាស កាលពីល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ករណីឆ្លងជំងឺ COVID-19 លើមនុស្ស ៧៥នាក់ទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥១១នាក់។ ក្រសួងសុខាភិបាលឡាវថា ករណីឆ្លងថ្មីៗខាងលើនេះ ៥៩នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងច័ន្ទ។ ឡាវដែលពុំទាន់មានករណីស្លាប់ដោយសារជំងឺ COVID-19នោះ កំពុងកើនឡើងខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ៕

  • មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង (មានវីដេអូ)

    មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង (មានវីដេអូ)

    អាមេរិក៖ កិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចំនួន៣ទៀតដែលជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅឥណ្ឌា នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅឥណ្ឌាកើនឡើងខ្លាំង នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃចន្ទម្សិលមិញ ។ប្រភពបានអោយដឹងថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 ចំនួន១ពាន់លានដូសខាងលើនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ដែលគេស្គាល់ថា ក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកព្រមព្រៀងថា នឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ។ដោយឡែកជប៉ុនក៏បានយល់ព្រមថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕ ប្រភព៖ CNA

  • ចិន​ប្រាប់វៀតណាម​ថា យើងទប់​ស្កាត់​កូ​វី​ដ​ជោគជ័យ​ដូចគ្នា​ ​ក្រោមរបបដឹកនាំនៃ​បក្ស​ក​ម្មុ​យ​នី​ស្ត

    ចិន​ប្រាប់វៀតណាម​ថា យើងទប់​ស្កាត់​កូ​វី​ដ​ជោគជ័យ​ដូចគ្នា​ ​ក្រោមរបបដឹកនាំនៃ​បក្ស​ក​ម្មុ​យ​នី​ស្ត

    ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​​លើ​វិ​ស័យ​យោធា​ ​ជា​ការ​ឯកភាព​ក្នុង​ពេល​រដ្ឋមន្ត្រីការពារជាតិ​ចិន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ ​កាលពី​ថ្ងៃ​ទី​២​៦​ ​មេសា​ ​២​០​២​១​ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ​។ ​រដ្ឋមន្ត្រីការពារជាតិ​ចិន​អះអាង​ថា​ ​ចិន​និង​វៀតណាម​គឺជា​សហ​គម​តែមួយ​ ​លើ​ការ​ចែករំលែក​អនាគត​នៃ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ ​និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដូចគ្នា​ ​និង​ជ័យជំនះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ទាំងនេះ​បង្ហាញ​ពី​ភាព​រឹង​មាំ​នៃ​ការ​​​ដឹកនាំ​របស់​បក្ស​ក​ម្មុ​យ​នី​ស្ត​ទាំងពីរ​ ​និង​ប្រព័ន្ធ​សង្គម​បែប​នេះ​។​ ​ក្នុង​ទស្សនកិច្ច​នេះ​ ​លោក​រដ្ឋមន្ត្រីការពារជាតិ​ចិន​ ​W​e​i​ ​Fen​g​h​e​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​វៀតណាម ​និង អគ្គលេខាធិការ​បក្ស​កុម្មុ​នី​ស្ត​វៀតណាម​ ​ព្រមទាំងរដ្ឋមន្ត្រីការពារជាតិ​វៀតណាម​។​ ​ភាគី​វៀតណាម​បាន​ប្រកាស​ថា​ ​វៀតណាម​ប្រឆាំង​រាល់​ការ​ជ្រែ​ត​ជ្រែក​ដោយ​កម្លាំង​ណាមួយ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ដោយ​ឈ​រលើ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ហើយនឹង​មិន​ធ្វើតាម​ប្រទេស​ផ្សេងៗ​ ​ក្នុង​ការ​ប្រឆាំង​ជាមួយ​ចិន​ទេ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​វៀតណាម​ ង្វៀ​ន​ ​សួន​ហ្វុ​ក​៕

  • ថៃបន្តរកឃើញអ្នកស្លាប់ដោយសារ Covid-19 រហូតដល់១៥នាក់ជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងអ្នកឆ្លងថ្មីៗចំនួន២,១៧៩ករណីទៀតនៅថ្ងៃអង្គារនេះ

    ថៃបន្តរកឃើញអ្នកស្លាប់ដោយសារ Covid-19 រហូតដល់១៥នាក់ជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងអ្នកឆ្លងថ្មីៗចំនួន២,១៧៩ករណីទៀតនៅថ្ងៃអង្គារនេះ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីអ្នកស្លាប់ដោយ សារជំងឺ COVID-19 រហូតដល់១៥នាក់ទៀត ដែលជាកំណត់ត្រាប្រចាំថ្ងៃមួយទៀតនៅក្នុងរលកទី៣ ដែលមានការកើនឡើងយ៉ាងលឿន ដោយកំពុងជំរុញអោយមានការបិទខ្ទប់ជាថ្មីនៅទីក្រុងបាងកក និងតំបន់ផ្សេងទៀតរបស់ប្រទេសថៃ ។អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានអោយដឹងដែរថា នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកឆ្លងជំងឺ COVID-19 សរុប ២ពាន់១៧៩នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ ក្នុងនោះ២ពាន់១៤៩នាក់ជាករណីឆ្លងក្នុងស្រុក និង២៥នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស ។បន្ទាប់ពីការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសថៃកើនដល់ជិត៦ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់សរុប១៦៣នាក់ និងជះស្បើយឡើងវិញជិត៣ម៉ឺន២ពាន់នាក់ ៕ ប្រភព៖ CNA

  • មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង

    មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង

    អាមេរិក៖ កិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចំនួន៣ទៀតដែលជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅឥណ្ឌា នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅឥណ្ឌាកើនឡើងខ្លាំង នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃចន្ទម្សិលមិញ ។ប្រភពបានអោយដឹងថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 ចំនួន១ពាន់លានដូសខាងលើនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ដែលគេស្គាល់ថា ក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកព្រមព្រៀងថា នឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ។ដោយឡែកជប៉ុនក៏បានយល់ព្រមថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕ ប្រភព៖ CNA

  • ប្រមុខ WHO និយាយថា ស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេស​ឥណ្ឌាកើនឡើងហួសពីសោកនាដកម្មទៅទៀត ៕(មានវីដេអូ)

    ប្រមុខ WHO និយាយថា ស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេស​ឥណ្ឌាកើនឡើងហួសពីសោកនាដកម្មទៅទៀត ៕(មានវីដេអូ)