-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង២ពាន់នាក់ និងស្លាប់៨នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ (មានវីដេអូ)

-
ហុងកុង និង សិង្ហបុរី គ្រោងអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នាដោយពុំចាំ បាច់ធ្វើចត្តាឡីស័កនៅថ្ងៃទី២៦ ខែឧសភាខាងមុខ (មានវីដេអូ)

-
កូវីដ១៩៖ ថៃប្រកាសឆ្លងថ្មី ជាង២ពាន់នាក់ ស្លាប់៨នាក់ នៅថ្ងៃនេះ!

អាជ្ញាធរថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,០៤៨នាក់ ហើយក៏មាន អ្នកជំងឺ០៨នាក់ថែមទៀត ទើបតែស្លាប់ផងដែរ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងបាងកកមានការរកឃើញច្រើនជាងគេ ចំនួន៩០១ករណី ហើយតំបន់បន្ទាប់ទៀត ដែលរកឃើញករណីឆ្លងច្រើនៗ រួមមាននៅខេត្ត Samut Prakan ដែលមាន១១០ករណី, ខេត្ត Chonburi ដែលមាន១០៤ករណី, ខេត្ត Nonthaburi ដែលមាន៩៧ករណី និងខេត្ត Chiang Mai ដែលមាន៨៤ករណី ហើយក៏មានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន១០ករណីផងដែរ។ សម្រាប់ករណីអ្នកជំងឺ០៨នាក់ថ្មី មានអាយុចន្លោះ២៤-៩២ឆ្នាំ ហើយ០៧នាក់ មានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់។ គិតត្រឹមថ្ងៃចន្ទនេះ ករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់៥៧,៥០៨នាក់ ក្នុងនោះ៣១,៥៩៣នាក់ បានជាសះស្បើយឡើងវិញ និង១៤៨នាក់បានស្លាប់៕
-
ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាសថា នឹងចេញថ្លៃចំណាយលើការសិក្សារបស់កូនៗនៃក្រុមនាវិកទាំង៥៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍លិចនាវាមុជទឹក

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃចន្ទនេះបានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ក្រុមនាវិកទាំង៥៣នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់លិចនាវាមុជ KRI Nanggala 402 កាលពីពេលថ្មីៗនេះ ។នៅក្នុងសន្ទរកថាទៅកាន់ប្រជាជាតិខ្លួន លោកប្រធានាធិបតីឥណ្ឌូណេស៊ីថែមទាំងបានអះអាងដែរថា រដ្ឋាភិបាលនឹងទទួលរ៉ាប់រងលើការចំណាយចំពោះការសិក្សារបស់កូនៗនៃសមាជិកនាវិកដែលបានស្លាប់ទាំងនោះ ។ មេបញ្ជាការទ័ពអាកាសឥណ្ឌូណេស៊ីលោក ម៉ាហ្ស៊ល ហាឌី ចាចេនតូ បាននិយាយថា ក្រុមរុករកបានទទួលនូវរូបភាពដែលអាចបញ្ជាក់បានថា ជាបំណែកនៃនាវាមុជទឹក ខេអរអាយ ណាងហ្គាឡា ៤០២ (KRI Nanggala 402) ដូចជាផ្នែកខាងចុងបញ្ឈរខាងក្រោយ, យុថ្កា និងផ្នែកខាងក្រៅ ហើយថា ផ្អែកលើភ័ស្តុតាងពិតប្រាកដ យើងបញ្ជាក់ថា នាវានេះបានលិច ហើយសមាជិកនាវិកទាំងអស់ស្លាប់ ។សូមបញ្ជាក់ថា នាវាមុជទឹករបស់ឥណ្ឌូណេស៊ីបានបាត់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលពេលចូលរួមក្នុងសមយុទ្ធមួយនៅប៉ែកខាងជើងកោះបាលី ។ ហើយយ៉ាងហោចណាស់មាននាវាឥណ្ឌូណេស៊ីចំនួន២៥គ្រឿង ចូលរួមក្នុងការស្វែងរកនាវាមុជទឹក ខេអរអាយ ណាងហ្គាឡា ៤០២ នេះ ។ នាវាមកពីប្រទេសផ្សេងទៀត រួមមានទាំងនាវាសង្គ្រោះ MV Swift របស់សិង្ហបុរីក៏ត្រូវបានដាក់ពង្រាយផងដែរ ៕…
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង២ពាន់នាក់ និងស្លាប់៨នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានកត់ត្រាពីអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២,០៤៨ករណី និងស្លាប់ចំនួន៨នាក់បន្ថែមទៀត ដោយនាំអោយតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់៥ម៉ឺន៧ពាន់៥០៨ករណី ខណៈដែលអ្នកជំងឺបាត់បង់ជីវិតកើនឡើងដល់១៤៨នាក់ហើយ ។បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Covid-19 របស់ប្រទេសថៃ (CCSA) បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង២,០៤៨ករណីខាងលើនេះ ភាគច្រើនជាករណីឆ្លងក្នុងស្រុក ហើយមានតែ១០ករណីប៉ុណ្ណោះ ដែលជាករណីឆ្លងនាំចូលពីក្រៅប្រទេស ។ ចំនែកឯតួលេខអ្នកស្លាប់ទាំង៨នាក់វិញ គឺពាក់កណ្តាលត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងបាងកក ។សូមបញ្ជាក់ថា បាងកកនៅតែជាទីក្រុងមានអ្នកឆ្លងជំងឺ Covid-19 ច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយថ្ងៃចន្ទនេះ បានរកឃើញរហូតដល់៩០១ករណី តាមពីក្រោយដោយខេត្ត សាមុតប្រាកាន ចំនួន១១០ករណី ឈន់បុរីចំនួន១០៤ករណី ណុនថៈបុរីចំនួន៩៧ករណី និងឈៀងម៉ៃចំនួន៨៤ករណី ៕ ប្រភព៖ Bangkok Post
-
ហុងកុង និង សិង្ហបុរី គ្រោងអនុវត្តគោលការណ៍ធ្វើដំណើររវាងគ្នាដោយពុំចាំបាច់ធ្វើចត្តាឡីស័កនៅថ្ងៃទី២៦ ខែឧសភាខាងមុខ

សិង្ហបុរី៖ សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃចន្ទនេះថា សិង្ហបុរី និងហុងកុងបានយល់ព្រមយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចាប់ផ្ដើមអនុវត្តគោលការណ៍ធ្វើដំណើរដោយពុំចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក (Travel Bubble) រវាងភាគីទាំងពីរ ។ប្រភពបានអោយដឹងថា ការសម្រេចចិត្តខាងលើនេះបានកើតមានឡើងស្របពេលដែលករណីឆ្លងក្នុងទីក្រុងហុងកុង និងសិង្ហបុរីមានការថយចុះគួរអោយកត់សម្គាល់ ខណៈដែលពួកគេកំពុងបង្កើនល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ។បើតាមក្រសួងដឹកជញ្ជូនសិង្ហបុរីនោះ ទីក្រុងហុងកុង និងសិង្ហបុរីបានត្រួតពិនិត្យឡើងវិញលើការរៀបចំទាំងឡាយ និងធ្វើបច្ចុប្បន្នភាពបន្ថែមលើកិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងលក្ខខណ្ឌតឹងរ៉ឹង សម្រាប់អនុវត្តគោលការណ៍ធ្វើដំណើរ Travel Bubble ឡើងវិញ និងតម្រូវឱ្យផ្អាកគោលការណ៍នេះ នៅក្នុងករណីដែលការឆ្លង COVID-19 ជាសហគមន៍ផ្ទុះឡើងជាថ្មី ៕ ប្រភព៖ CNA
-
មនុស្សស្លាប់កើនឡើងដល់៨០នាក់ ក្រោយអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដនៅប្រទេសអ៊ីរ៉ាក់ ៕ (មានវីដេអូ)

-
យោធាឥណ្ឌូនេស៊ីបញ្ជាក់ថា នាវិកទាំង៥៣នាក់បានស្លាប់អស់ហើយ ខណៈដែលបំណែកនាវាដែលបាត់ខ្លួនត្រូវបានរកឃើញបន្ថែមទៀត ៕(មានវីដេអូ)

-
សហភាពអឺរ៉ុបនឹងអនុញ្ញាតអោយពលរដ្ឋអាមេរិកទាំងឡាយណា ដែលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 រួចរាល់ហើយ អាចទៅលេងបាននារដូវក្តៅនេះ ៕ (មានវិដេអូ)

-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់ កញ្ចប់ជំនួយផ្នែក វេជ្ជសាស្រ្តដល់ឥណ្ឌា ដែលកំពុងរងការរាតត្បាតពីជំងឺ Covid-19 យ៉ាងគំហុក ៕(មានរីដេអូ)
