-
ក្តីសង្ឃឹមដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅក្នុងនាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ខ្លួនកាន់តែចុះថយ ខណៈបរិមាណអុកស៊ីសែនរបស់នាវានោះបានអស់បាត់ទៅហើយ (មានវីដេអូ)

-
មេដឹកនាំអាស៊ាននឹងធ្វើកិច្ចពិភាក្សាស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងថ្ងៃសៅរ៍នេះ (មានវីដេអូ)

-
អាជ្ញាធរអាមេរិកអនុញ្ញាតអោយបន្តការប្រើប្រាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញនាពេលឆាប់ៗនេះ ប៉ុន្តែអមជាមួយការព្រមាន (មានវីដេអូ)

-
អតីតប៉ូលិសអាមេរិកលោក Derek Chauvin នឹងត្រូវផ្ដន្ទាទោសជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ George Floyd (មានវីដេអូ)

-
អតីតប៉ូលិសអាមេរិកលោក Derek Chauvin នឹងត្រូវផ្ដន្ទាទោសជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ George Floyd

អាមេរិក៖ អតីតប៉ូលិសអាមេរិកលោក ដឺរែក ឆូវីន (Derek Chauvin) នឹងត្រូវផ្ដន្ទាទោសជាផ្លូវការនៅវេលាម៉ោង១៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនាខាងមុខ (ម៉ោងក្នុងតំបន់) ពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ (George Floyd) ជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក នេះបើតាមកាលបរិច្ឆេតចេញផ្សាយដោយគេហទំព័រតុលាការរដ្ឋមីនីសូតា ។នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈវិនិច្ឆយដែលមានសមាជិក១២នាក់បានរកឃើញថា លោក ឆូវីន ពិតជាមានទោសពីបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី២, បទមនុស្សឃាតកម្រិតទី៣ និងបទមនុស្សឃាតដោយអចេតនាកម្រិតទី២ ។ តែលោក ឆូវីន នឹងត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ ។ ទន្ទឹមគ្នា ប្រធានាធិប តីអាមេរិក លោក ចូ បៃដិន បានហៅសាលក្រមសម្រេចឱ្យលោក ឆូវីន ជាប់ពិរុទ្ធពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ គឺជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក ។សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ២០២០ លោក ចច ហ្លយ បានថប់ដង្ហើមស្លាប់ កំឡុងសកម្មភាពឃាត់ខ្លួនដ៏ឃោរឃៅរបស់លោក ឆូវីន ដែលកាលនោះនៅជាប៉ូលិសនៃទីក្រុងមីនៀប៉ូលិស រដ្ឋមីនៀសូតា ។ ខ្សែវីដេអូជាង៨នាទី…
-
អាជ្ញាធរអាមេរិកអនុញ្ញាតអោយបន្តការប្រើប្រាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញនាពេលឆាប់ៗនេះ ប៉ុន្តែអមជាមួយការព្រមាន

អាមេរិក៖ និយ័តករសុខាភិបាលកំពូលនៅថ្ងៃសុក្រនេះបញ្ជាក់ថា សហរដ្ឋអាមេរិកអាចបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson & Johnson ឡើងវិញបានភ្លាមៗ ដែលនេះជាការបិទបញ្ចប់ការស៊ើបអង្កេតរយៈពេល១០ថ្ងៃមកនេះ ជុំវិញបញ្ហាកំណកឈាមដ៏កម្រ ក្រោយពេលចាក់វ៉ាក់សាំងនេះរួច ។មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺ (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ការសម្រេចឲ្យប្រើវ៉ាក់សាំងរបស់ Johnson & Johnson អាចនឹងត្រូវធ្វើឡើងភ្លាមៗ ប៉ុន្តែវានឹងត្រូវអមជាមួយការព្រមានទៅជាមួយគ្នាផងដែរ ។ដោយឡែកនៅក្នុងថ្ងៃសុក្រដដែលនេះ គណៈវិនិច្ឆ័យរបស់មជ្ឈមណ្ឌល CDC ក៏បានធ្វើការបោះឆ្នោតផងដែរ ក្នុងសំឡេងគាំទ្រ១០លើ៤ឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson អាចប្រើប្រាស់លើមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលវាជាការណែនាំដូចខ្លួនបានដាក់ឲ្យអនុវត្តកន្លងមកនេះដែរ ។ យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ៕ ប្រភព៖ Reuters
-
មេដឹកនាំអាស៊ាននឹងធ្វើកិច្ចពិភាក្សាស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងថ្ងៃសៅរ៍នេះ

ឥណ្ឌូណេស៊ី៖ មេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន នឹងធ្វើកិច្ចពិភាក្សាស្តីពីវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងថ្ងៃសៅរ៍នេះ ជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង (Min Aung Hlaing) ដែលបាននិងកំពុងទទួលរងនូវការខឹងសម្បារជាខ្លាំងពីអន្តរជាតិ ជុំវិញការធ្វើរដ្ឋប្រហារយោធា និងការបង្ក្រាបដ៏ឃោរឃៅ ដែលធ្វើអោយមនុស្សជាង៧០០នាក់បាត់បង់ជីវិត ។លោកអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ារូបនេះត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូណេស៊ី ដែលនេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ចាប់តាំងពីកងកម្លាំងសន្តិសុខបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមកនេះ ។សូមបញ្ជាក់ថា ការតវ៉ាទ្រង់ទ្រាយធំរបស់ប្រជាជនដែលពោលពេញដោយកំហឹងតែងតែជួបប្រទះនូវការបង្ក្រាបដ៏ឃោរឃៅ ដែលបានបន្សល់ទុកឈាមដាបនៅពាសពេញដងផ្លូវ ។ បើតាមបេសកជនពិសេសអង្គការសហប្រជាជាតិនោះ ប្រជាជនមីយ៉ាន់ម៉ាប្រមាណ២៥ម៉ឺននាក់បានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលមេដឹកនាំជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការលាក់ខ្លួន ឬនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ៕ ប្រភព៖ AFP
-
ក្តីសង្ឃឹមដើម្បីជួយសង្គ្រោះជីវិតមនុស្សនៅក្នុងនាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ខ្លួនកាន់តែចុះថយ ខណៈបរិមាណអុកស៊ីសែនរបស់នាវានោះបានអស់បាត់ទៅហើយ

ឥណ្ឌូណេស៊ី៖ នៅថ្ងៃសៅរ៍នេះក្តីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់សិបនាក់នៅលើនាវាមុជទឹកឥណ្ឌូណេស៊ី ដែលបានដំណឹងប៉ុន្មានថ្ងៃមកនេះ កាន់តែបាត់បង់ទៅៗ ស្របពេលដែលបរិមាណអុកស៊ីសែនរបស់នាវាមុជទឹកនោះ ត្រូវបានគេជឿជាក់ថា បានអស់បាត់ទៅហើយ ។នាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន០៥គ្រឿងរបស់ឥណ្ឌូណេស៊ីបានបាត់ដំណឹង កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងកំឡុងពេលហ្វឹកហាត់សមយុទ្ធបាញ់គ្រាប់ពិតនៅឯដែនទឹកកោះបាលី ។ អាជ្ញាធរឥណ្ឌូណេស៊ីធ្លាប់បានបញ្ជាក់ថា នាវាដែលផលិតនៅប្រទេសអាល្លឺម៉ង់នេះ ត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែន អាចផ្គត់ផ្គង់សម្រាប់តែរយៈពេល០៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបាត់បង់ថាមពល ។ហើយរហូតមកទល់ពេលនេះ ពេលវេលាកំណត់នោះ បានកន្លងផុតបាត់ទៅហើយនៅព្រឹកថ្ងៃសៅរ៍នេះ ដោយគេនៅតែមិនទាន់ទទួលបានសញ្ញាណាមួយ ពីនាវាដែលបាត់ដំណឹងជាមួយនឹងនាវិកចំនួន៥៣នាក់នោះនៅឡើយទេ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៦លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩ម៉ឺននាក់ និងជាសះស្បើយ១២៤លាន៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៦លាន២៥ម៉ឺន៣ពាន់២៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩ម៉ឺន៩ពាន់៦២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៤លាន៥ម៉ឺន៤២៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៧៣ម៉ឺន៥ពាន់៧០៤នាក់ ស្លាប់ចំនួន៥៨ម៉ឺន៥ពាន់៧៥នាក់ និងជាសះស្បើយចំនួន២៥លាន២៩ម៉ឺន៦ពាន់៤៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៦លាន៦១ម៉ឺន៤៨១នាក់ ស្លាប់១៨ម៉ឺន៩ពាន់៥៤៩នាក់ និងជាសះស្បើយ១៣លាន៨៦ម៉ឺន៧ពាន់៩៩៧នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន២៣ម៉ឺន៨ពាន់១១០នាក់ ស្លាប់ចំនួន៣៨ម៉ឺន៦ពាន់៦២៣នាក់ និងជាសះស្បើយ១២លាន៧១ម៉ឺន១ពាន់១០៣នាក់ ៕ ប្រភព៖ worldometers
-
ព្រឹកនេះ! ថៃប្រកាសឆ្លងកូវីដ ជិត៣ពាន់នាក់ទៀត ស្លាប់ថែម៨នាក់
