-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់កញ្ចប់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រទេសឥណ្ឌា ដែលកំពុងរងការរាតត្បាតពីជំងឺ Covid-19 យ៉ាងគំហុក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បញ្ជាក់ថា ប្រទេសរបស់លោកនឹងធ្វើការបញ្ជូនវត្ថុធាតុដើមជាបន្ទាន់សម្រាប់វ៉ាក់សាំងបង្ការជំងឺ Covid-19 , ឧបករណ៍វេជ្ជសាស្រ្ត និងឧបករណ៍ការពារជាដើម ដើម្បីជួយដល់ប្រទេសឥណ្ឌា ក្នុងការឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងវីរុសនេះដ៏ច្រើនលើសលុប ។លោក បៃដិន បានបង្ហោះសារនៅលើ Twitter បន្ទាប់ពីបានប្រកាសពីបញ្ជីវិធានការណ៍នៅឯសេតវិមានថា ដូចដែលប្រទេសឥណ្ឌាបានបញ្ជូនជំនួយទៅអោយសហរដ្ឋអាមេរិក នៅពេលមន្ទីរពេទ្យរបស់យើងមានភាពតានតឹងនៅដំណាក់កាលដំបូងដោយសារជំងឺរាតត្បាតនោះ ពួកយើងបានប្តេជ្ញាចិត្តជួយដល់ឥណ្ឌាវិញក្នុងពេលមានតម្រូវការចាំបាច់ ។ហើយក្រៅពីសហរដ្ឋអាមេរិកនោះ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើមក៏បានសន្យាផ្តល់ជំនួយដល់ប្រទេសឥណ្ឌាផងដែរកាលពីថ្ងៃចុងសប្តាហ៍មុន ។ ឆ្លើយតបនឹងការកើនឡើងករណីឆ្លង Covid-19 យ៉ាងគំហុកនេះដែរ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានធ្វើការជំរុញអោយប្រជាជនរបស់ខ្លួនទាំងអស់ទៅទទួលការចាក់វ៉ាក់សាំង និងបង្កើនការប្រុងប្រយ័ត្នខ្លាំងឡើង នៅពេលដែលប្រទេសខ្លួនបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ករណីឆ្លងថ្មីៗក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ៕ ប្រភព៖ Reuters
-
សហភាពអឺរ៉ុបនឹងអនុញ្ញាតអោយពលរដ្ឋអាមេរិកទាំងឡាយណា ដែលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 រួចរាល់ហើយ អាចទៅលេងបានចាប់ពីរដូវក្តៅនេះ

អាមេរិក៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុបបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 រួចរាល់ហើយនោះ នឹងអាចធ្វើដំណើរមកលេងទ្វីបអឺរ៉ុបបានចាប់ពីរដូវក្តៅខាងមុខនេះ ស្របពេលដែលមានការបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ ។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងប្រាប់សារព័ត៌មាន The New York Times ថា សមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុបគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះការសម្រេចចិត្តខាងលើ ដោយជនជាតិអាមេរិកាំងណាក៏ដោយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានអនុម័តឲ្យប្រើដោយនិយ័តករឱសថអឺរ៉ុប (EMA) នោះ នឹងអាចធ្វើដំណើរមកកាន់អឺរ៉ុបឡើងវិញ ។ស្របពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ មិនបានបញ្ជាក់់ អំពីថ្ងៃកំណត់ជាក់លាក់នោះឡើយ នៃការបើកឲ្យធ្វើដំណើរសេរី ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួច មកពីសហរដ្ឋអាមេរិកនោះ ។ សហភាពអឺរ៉ុបបានបិទការធ្វើដំណើរមិនចាំបាច់ជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាងមួយឆ្នាំទៅហើយ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ៕ ប្រភព៖ Reuters
-
យោធាឥណ្ឌូណេស៊ីបញ្ជាក់ថា នាវិកទាំង៥៣នាក់បានស្លាប់អស់ហើយ ខណៈដែលបំបែកនាវាដែលបាត់ខ្លួនត្រូវបានរកឃើញ

ឥណ្ឌូណេស៊ី៖ មេបញ្ជាការយោធាឥណ្ឌូណេស៊ីបញ្ជាក់ថា សមាជិកនាវិកទាំង៥៣ នាក់ ដែលស្ថិតនៅលើនាវាមុជទឹករបស់ឥណ្ឌូណេស៊ីដែលបាត់ខ្លួននោះ ត្រូវបានគេអះអាងថា បានស្លាប់ និងបំណែកនាវាត្រូវបានរកឃើញ ។មេបញ្ជាការទ័ពអាកាសឥណ្ឌូណេស៊ីលោក ម៉ាហ្ស៊ល ហាឌី ចាចេនតូ (Marshal Hadi Tjahjanto) បាននិយាយថា ក្រុមរុករកបានទទួលនូវរូបភាពដែលអាចបញ្ជាក់បានថា ជាបំណែកនៃនាវាមុជទឹក KRI Nanggala 402 ដូចជាផ្នែកខាងចុងបញ្ឈរខាងក្រោយ, យុថ្កា និងផ្នែកខាងក្រៅ ហើយថា ផ្អែកលើភ័ស្តុតាងពិតប្រាកដ យើងបញ្ជាក់ថា នាវានេះបានលិច ហើយសមាជិកនាវិកទាំងអស់ស្លាប់ ។សូមបញ្ជាក់ថា នាវាមុជទឹករបស់ឥណ្ឌូណេស៊ីបានបាត់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈដែលពេលចូលរួមក្នុងសមយុទ្ធមួយនៅប៉ែកខាងជើងកោះបាលី ។ ហើយយ៉ាងហោចណាស់មាននាវាឥណ្ឌូណេស៊ីចំនួន២៥គ្រឿង ចូលរួមក្នុងការស្វែងរកនាវាមុជទឹក KRI Nanggala ៤០២ នេះ ។ នាវាមកពីប្រទេសផ្សេងទៀត រួមមានទាំងនាវាសង្គ្រោះ MV Swift របស់សិង្ហបុរីក៏ត្រូវបានដាក់ពង្រាយផងដែរ ៕ ប្រភព៖ CNA
-
មនុស្សស្លាប់កើនឡើងដល់៨២នាក់ ក្រោយអគ្គិភ័យឆាបឆេះមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដនៅប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ គ្រោះអគ្គិភ័យដ៏អាក្រក់មួយបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលអោយស្លាប់មនុស្សកើនឡើងដល់៨២នាក់ និងរងរបួស១១០នាក់ ។មន្ទីរពេទ្យដែលមានឈ្មោះថា Ibn al-Khatib នេះ ស្ថិតក្នុងទីក្រុងបាដាដ នេះជាបញ្ជាក់របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ ។ បើតាមប្រភពបានអោយដឹងថា អ្នករបួសមានស្ថានភាពធ្ងន់ធ្ងរច្រើននាក់ ។ អ្នករបួសដែលត្រូវបានសង្គ្រោះ មាន៩០នាក់គឺជាអ្នកជំងឺកូវីដ១៨កំពុងដាក់អ៊ុកស៊ីសែន និងគ្រូពេទ្យ ។ស្របពេលជាមួយគ្នានេះដែរ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត ចំពោះហេតុការណ៍អគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ៕ ប្រភព៖ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៧លាន៧៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១២ម៉ឺននាក់ និងជាសះស្បើយ១២៥លាន៣២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៧លាន៧៨ម៉ឺន៨ពាន់៩៩៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១២ម៉ឺន២ពាន់៦៣៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៥លាន៣២ម៉ឺន២ពាន់៨១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៨២ម៉ឺន៤ពាន់៣៨៩នាក់ ស្លាប់ចំនួន៥៨ម៉ឺន៦ពាន់១៥២នាក់ និងជាសះស្បើយចំនួន២៥លាន៣៧ម៉ឺន៩ពាន់៨៣១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៣០ម៉ឺន៦ពាន់៣០០នាក់ ស្លាប់១៩ម៉ឺន៥ពាន់១១៦នាក់ និងជាសះស្បើយ១៤លាន២៩ម៉ឺន៦ពាន់៦៤០នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៣៤ម៉ឺន៧៨៧នាក់ ស្លាប់ចំនួន៣៩ម៉ឺន៩២៥នាក់ និងជាសះស្បើយ១២លាន៨០ម៉ឺន៩ពាន់១៦៩នាក់ ៕ ប្រភព៖ worldometers
-
អគ្គិភ័យឆេះមន្ទីរពេទ្យអ្នកជំងឺកូវីដមួយកន្លែង ស្លាប់មនុស្សជិត១០០នាក់

គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្ស៨២នាក់ រងរបួស១១០នាក់ កាលពីថ្ងៃទី២៤ មេសា ២០២១។ មន្ទីរពេទ្យឈ្មោះថា Ibn al-Khatib នេះស្ថិតក្នុងក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ នេះជាបញ្ជាក់របស់ក្រសួងមហាផ្ទៃប្រទេសមួយនេះ។ ប្រភពបន្តថា អ្នករបួសមានស្ថានភាពធ្ងន់ធ្ងរច្រើននាក់។ អ្នករបួសដែលត្រូវបានសង្គ្រោះ មាន៩០នាក់គឺជាអ្នកជំងឺកូវីដកំពុងដាក់អ៊ុកសុីសែន និងគ្រូពេទ្យ។ មូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រភពពីស៊ីនហួរ
-
ចិនផ្តល់អំណោយវ៉ាក់សាំងស៊ីណូហ្វាមដល់ស៊ីរី កញ្ចប់ដំបូងទៅដល់ហើយ

កាលពីថ្ងៃសៅរ៍ទី២៤ មេសា ២០២១ ម្សិលមិញ ប្រទេសស៊ីរីទទួលបានវ៉ាក់សាំងកូវីដ បាច់ដំបូងពីប្រទេសចិន ផ្តល់អំណោយជូន។ រដ្ឋមន្ត្រីសុខាភិបាលស៊ីរី Bashar al-Jaafari និង ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ីរី Syria Feng Biao បានទៅទទួលវ៉ាក់សាំងស៊ីណូហ្វានេះ នៅចំណតអាកាសយានដ្ឋាន នៅទីក្រុងដាម៉ាស់។ នេះបើតាមប្រភពពីស៊ីនហួរ តែមិនបានបញ្ជាក់ពីចំនួនវ៉ាក់សាំងទេ៕
-
ថ្ងៃនេះ! ឡាវបន្តឆ្លងកូវីដ១៩ ខ្លាំងក្លា ៣ថ្ងៃជាប់គ្នាហើយ

អាជ្ញាធរឡាវ នាថ្ងៃទី២៥ មេសា ២០២១នេះ បានប្រកាសពីការឆ្លងកូវីដ១៩ ចំនួន៧៦នាក់ទៀត កើនដល់ ៣២៣នាក់ហើយ។ ជាការឆ្លងច្រើនខ្លាំងក្លា ៣ថ្ងៃជាប់ៗគ្នា ក្នុងប្រទេសឡាវ បន្ទាប់ពីស្ងប់ស្ងាត់ ជាយូរមកហើយនោះ។ ម្សិលមិញ ឡាវប្រកាសពីការឆ្លង៨៨នាក់ កាលពីថ្ងៃទី២៣ ប្រកាសឆ្លងជាង៦០នាក់។ យ៉ាណាក៏ដោយ ឡាវពុំទាន់មនុស្សស្លាប់ដោយសារកូវីដ១៩នៅឡើយទេ។ ប្រភពបញ្ជាក់ថា ករណីឆ្លងថ្មីៗ ភាគច្រើនក្នុងរដ្ឋធានីវៀងចន្ទ ដោយរបាយការណ៍ថ្ងៃនេះបញ្ជាក់ថា ក្នងចំណោម៧៦នាក់ វៀងចន្ទមាន៦០ករណីហើយ៕
-
ព្រឹកនេះ! ថៃមានស្លាប់អ្នកជំងឺកូវីដ ១១នាក់ទៀត មានទាំងស្ត្រីមានផ្ទៃពោះ

The Nation បានចេញផ្សាយថា មានអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ទៀតបានស្លាប់ នៅប្រទេសថៃ រួមមានទាំងស្ត្រីមានផ្ទៃពោះម្នាក់ដែរ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ ហៅកាត់ថា CCSA នាថ្ងៃទី២៥ មេសា ២០២១។ ថៃក៏ប្រកាសពីការឆ្លងថ្មី ចំនួន២៤៣៨នាក់ទៀតដែរ នៅថ្ងៃនេះ។ ស្ត្រីមានផ្ទៃពោះ២៥សប្តាហ៍ វ័យ៣២ឆ្នាំ ដែលបានស្លាប់ គឺជាពលរដ្ឋនៅបាងកក បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ មេសា តែមូលហេតុនៃការស្លាប់នៅតែបន្តស្រាវជ្រាវ៕
-
ថ្ងៃនេះ! ឥណ្ឌាប្រកាសឆ្លងកូវីដជាង៣៤ម៉ឺននាក់ ស្លាប់ជាង២៦០០នាក់
