-
សហភាពអឺរ៉ុបដាក់ពាក្យប្តឹងក្រុមហ៊ុន AstraZeneca ជុំវិញបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ Covid-19 ៕(មានវីដេអូ)

-
សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំងរបស់ AstraZeneca ចំនួន៦០លានដូស បន្ទាប់ពីរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក ៕ (មានវីដេអូ)

-
អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អំពាវនាវអោយពិភពលោកកុំទទួលស្គាល់របបដឹកនាំយោធាមីយ៉ាន់ម៉ា ៕ (មានវីដេអូ)

-
លោក បារ៉ាក់ អូបាម៉ា ហៅអំពើហិង្សានៅមីយ៉ាន់ម៉ាថា “ជាសោកនាដកម្ម” និងជំរុញអោយពិភពលោកកុំទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលជាអ្នកគាំទ្រការចូលរួមជាមួយមីយ៉ាន់ម៉ាដើម្បីជំរុញការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ បាននិយាយថា រូបលោកមានអារម្មណ៍រន្ធត់ជាខ្លាំងនឹងអំពើហិង្សាដ៏ឃោរឃៅ ដែលយោធាបានប្រើប្រឆាំងនឹងជនស៊ីវិល បន្ទាប់ពីបានឡើងកាន់កាប់អំណាចនៅក្នុងការធ្វើរដ្ឋប្រហារមួយកាលពីខែកុម្ភៈមក ។នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ លោក អូបាម៉ា បានបញ្ជាក់ថា រូបលោកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន និងបណ្តាប្រទេសដែលមានគំនិតដូចគ្នា ក្នុងការរាំងខ្ទប់ប្រភពចំណូលរបស់ឧត្តមសេនីយ៍មីយ៉ាន់ម៉ា ក្នុងគោលបំណងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះឡើងវិញ ។ ជាមួយគ្នានេះ លោក អូបាម៉ា ក៏បានជំរុញអោយប្រជាជនមីយ៉ាន់ម៉ា ដែលស្វែងរកអនាគតប្រជាធិបតេយ្យនោះ បន្តបង្កើតសាមគ្គីភាពរវាងក្រុមជនជាតិ និងសាសនា ។មិនត្រឹមតែប៉ុណ្ណោះ អតីតប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាគួរតែទទួលស្គាល់ថា របបឃាតកម្មដែលត្រូវបានបដិសេធដោយប្រជាជន នឹងនាំមកនូវអស្ថិរភាពកាន់តែខ្លាំង វិបត្តិមនុស្សធម៌ និងហានិភ័យនៃរដ្ឋដែលបរាជ័យ ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca ចំនួន៦០លានដូសទៅក្រៅប្រទេស

អាមេរិក៖ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានបង្ហោះសារនៅលើ Twitter នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន៦០លានដូសទៅក្រៅប្រទេស ក្រោយរងការរិះគន់ជាច្រើនថា រដ្ឋបាលលោក ចូ បៃដិន ប្រមូលទិញវ៉ាក់សាំងស្ដុកទុក ខណៈបណ្ដាប្រទេសដទៃកំពុងខ្វះខាតវ៉ាក់សាំង ។ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាជាន់ខ្ពស់សេតវិមានរូបនេះមិនបានបញ្ជាក់លម្អិតថាតើមានវ៉ាក់សាំងចំនួនប៉ុន្មានត្រៀមរួចរាល់សម្រាប់ការនាំចេញ ឬក៏ថាតើវ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅទីណានោះទេ ដោយគ្រាន់តែលោកឱ្យដឹងថាក្នុងពេលបច្ចុប្បន្នវ៉ាក់សាំងនៅមានចំនួនតិចតួចនៅឡើយ ។ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយនៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន បានសន្យាថា នឹងផ្ដល់ជំនួយសម្រាប់ប្រជាជនឥណ្ឌាដែលកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏អាក្រក់នៃជំងឺ COVID-19 ៕ ប្រភព៖ CNA
-
សហភាពអឺរ៉ុបដាក់ពាក្យប្តឹងក្រុមហ៊ុន AstraZeneca ជុំវិញបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ Covid-19

ប៊ែលហ្ស៊ិក៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានចាត់វិធានការតាមច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថ អាស្រ្តាហ្សេណេកា (AstraZeneca) ជុំវិញបញ្ហាកង្វះការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនៅទូទាំងប្លុកមួយនេះ ។អ្នកនាំពាក្យសហភាពអឺរ៉ុបលោក Stefan De Keersmaecker បានបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈកម្មការចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន អាស្រ្តាហ្សេណេកា ដោយឈរលើមូលដ្ឋាននៃការរំលោភលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ ។ ជាការឆ្លើយតបវិញនោះ ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត អាស្រ្តាហ្សេណេកា បានច្រានចោលចំពោះវិធានការច្បាប់នេះ ដោយបានពិពណ៌នាថា «គ្មានមូលដ្ឋាន» ។ បន្ថែមលើនេះ ក្រុមហ៊ុន អាស្រ្តាហ្សេណេកា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនខ្លួនបានអនុវត្តយ៉ាងពេញលេញជាមួយនឹងកិច្ចព្រមព្រៀងស្តីពីការទិញទុកជាមុនជាមួយគណៈកម្មការអឺរ៉ុប ហើយយើងនឹងការពារខ្លួនយ៉ាងរឹងមាំនៅក្នុងតុលាការ ។សូមបញ្ជាក់ផងដែរថា គណៈកម្មការអឺរ៉ុប និងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត អាស្រ្តាហ្សេណេកា បានឈានដល់ជម្លោះមួយ ពាក់ព័ន្ធនឹងកង្វះខាតការផ្គត់ផ្គង់ដ៏ច្រើន ដែលរារាំងដល់កិច្ចប្រឹងប្រែងនៅដំណាក់កាលដំបូងនៃប្លុកនេះ ក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ៕ ប្រភព៖ CNA
-
ប្រមុខ WHO និយាយថា ស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសឥណ្ឌាកើនឡើងហួសពីសោកនាដកម្មទៅទៀត

ស្វីស៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសអាសន្នពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ដោយបញ្ជាក់ថា អង្គការ WHO បាននិងកំពុងដុតដៃដុតជើង ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ ។ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺជាច្រើន ប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីសុំជំនួយដូចជាការផ្គត់ផ្គង់អុកស៊ីសែន និងទីតាំងដែលមានគ្រែពេទ្យ ព្រមទាំងបានបង្ខំអោយរដ្ឋធានីញូដេលីបន្តការបិទខ្ទប់រយៈពេល១សប្តាហ៍ទៀត ។ ជុំវិញបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា គឺលើសពីសោកនាដកម្មទៅទៀត ។លោក ថេដ្រូស បន្ថែមថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមទីភ្នាក់ងារជាច្រើនទៀត ដែលកំពុងបញ្ជូនអុកស៊ីសែនរាប់ពាន់បំពង់ មន្ទីរពេទ្យចល័តដែលបានរៀបចំទុកជាមុន និងការផ្គត់ផ្គង់មន្ទីរពិសោធន៍ជាដើម ។ រីឯអង្គការ WHO ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនជាង២ពាន់៦រយនាក់ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌា ក្នុងការជួយឆ្លើយតបនឹងវីរុស Covid-19 ផងដែរ ៕ ប្រភព៖ Reuters
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៤៨លាន៤៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៣ម៉ឺននាក់ និងជាសះស្បើយ១២៦លាន៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤៨លាន៤៨ម៉ឺន៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៣ម៉ឺន៣ពាន់៦៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៦លាន៩ម៉ឺន៩ពាន់៨៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣២លាន៨៧ម៉ឺន៥ពាន់៤៥នាក់ ស្លាប់ចំនួន៥៨ម៉ឺន៦ពាន់៦១១នាក់ និងជាសះស្បើយចំនួន២៥លាន៤៧ម៉ឺន៥ពាន់៧៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៥ពាន់៧៣៥នាក់ ស្លាប់១៩ម៉ឺន៧ពាន់៨៨០នាក់ និងជាសះស្បើយ១៤លាន៥៤ម៉ឺន៥ពាន់៣៤២នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៣៧ម៉ឺន៤៥៦នាក់ ស្លាប់ចំនួន៣៩ម៉ឺន២ពាន់២០៤នាក់ និងជាសះស្បើយ១២លាន៨៧ម៉ឺន៩ពាន់៥១នាក់ ៕ ប្រភព៖ worldometers
-
នាយករដ្ឋមន្ត្រីថៃក្លាយជាមនុស្សដំបូងក្នុងប្រទេសត្រូវបានពិន័យព្រោះមិនពាក់ម៉ាស់

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានក្លាយជាមនុស្សដំបូងគេនៅថៃ ដែលត្រូវបានពិន័យ ដោយសារបំពានច្បាប់ពាក់ម៉ាស់ នៅថ្ងៃចន្ទ ទី២៦ មេសា ២០២១នេះ។ បើតាមអភិបាលក្រុងបាងកក Aswin Kwanmuang ថា លោកប្រាយុទ្ធ ត្រូវបានពិន័យជាប្រាក់ ៦ពាន់បាតឬប្រមាណ១៩០ដុល្លារអាមេរិក ដោយសារប្រជុំអត់ពាក់ម៉ាស់។ សូមបញ្ជាក់ថា ថៃរឹតបន្តឹងខ្លាំងលើការពាក់ម៉ាស់ នៅតានទីសាធារណៈ ខណៈផ្ទុះខ្លាំងរលកទី៣៕
-
ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាសថា នឹងចេញថ្លៃចំណាយលើការសិក្សារបស់កូនៗនៃក្រុមនាវិកទាំង៥៣នាក់ដែលបានស្លាប់ក្នុងហេតុការណ៍លិចនាវាមុជទឹក (មានវីដេអូ)
