-
កូវីដ១៩៖ ថៃទទួលបានវ៉ាក់សាំងចិន ជាលើកទី៤ ព្រឹកនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់របស់ចិន នូវបាច់ទី៤ នាព្រឹកថ្ងៃទី២៤ មេសា ២០២១នេះ។ បាច់ទី៤ដែលទើបបញ្ជូនមកនេះ មានចំនួន៥០ម៉ឺនដូស នេះបើតាមស្ថានទូតចិនប្រចាំប្រទេសថៃ។ ស្ថានទូតថា «ចាប់តាំងពីដើមឆ្នាំ២០២១មក ប្រទេសចិនបានផ្គត់ផ្គង់វ៉ាក់សាំង២លាន៥សែនដូសហើយមកដល់ប្រទេសថៃ បើទោះបីជាការផលិតវ៉ាក់សាំងនៅប្រទេសចិនមិនគ្រប់គ្រាន់តាមតម្រូវការក៏ដោយ។ ដោយសារតែទំនាក់ទំនងជិតស្និតរវាងប្រជាជនចិននិងថៃ ចិននឹងបន្តផ្តល់ជំនួយដល់ប្រទេសថៃ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕»
-
អង្គការសុខភាពពិភពលោកអាចឲ្យប្រើវ៉ាក់សាំងចិន ផ្លូវការ ដើមសប្តាហ៍ក្រោយ

-
ទាន់ហេតុការណ៍! ថ្ងៃនេះ ឡាវប្រកាសពីការឆ្លងកូវីដច្រើនបំផុត ពុំធ្លាប់មាន

នៅថ្ងៃទី២៣ មេសា ២០២១នេះ អាជ្ញាធរប្រទេសឡាវបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ដ៏ច្រើនលើសលុប មិនធ្លាប់មានកន្លងមក គឺ៦៥ករណី។ នេះជាកំណត់ត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត តាំងពីខែមីនា ២០២០មក សម្រាប់ប្រទេសមិនទាន់មានមនុស្សស្លាប់ដោយសារកូវីដ មួយនេះ។ វៀងចន្ទឆ្លងច្រើនជាងគេ មានដល់ទៅ៦០នាក់។ឡាវមកទល់ពេលនេះ មានអ្នកកើតកូវីដត្រឹម១១០នាក់ទេ៕
-
ប្រមុខការទូតចិនរំពឹងថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅមីយ៉ាន់ម៉ា (មានវីដេអូ)

-
លោក ស៊ី ជិនពីង ថ្លែងថា ចិននឹងខិតខំកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ដែលនេះជាផ្នែកនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (មានវីដេអូ)

-
លោក ស៊ី ជិនពីង ថ្លែងថា ចិននឹងខិតខំកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ដែលនេះជាផ្នែកនៃការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុថ្នាក់មេដឹកនាំតាមប្រព័ន្ធវីដេអូថា ប្រទេសរបស់លោកនឹងចាប់ផ្តើមដំណាក់កាលកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូថ្មក្នុងអំឡុងឆ្នាំ២០២៦-២០៣០ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ប្រធានរដ្ឋចិនរូបនេះបានបន្ថែមថា ចិននឹងប្រឹងប្រែងសម្រេចការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលពីនេះដល់ឆ្នាំ២០៣០ សម្រេចអព្យាក្រឹត្យភាពកាបូនពីនេះដល់ឆ្នាំ២០៦០ ។ ចិនសន្យាថា ពេលវេលាសម្រាប់សម្រេចពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បន្ទាប់ពីឡើងដល់ចំណុចកំពូលដល់អព្យាក្រឹត្យភាពកាបោនខ្លី ដាច់ឆ្ងាយជាងប្រទេសអភិវឌ្ឍន៍ ប្រការនេះ ចិនចាំបាច់ត្រូវតែធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិន ។លោកស៊ី បានចង្អុលជាចុងក្រោយថា ចិននឹងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យអារ្យធម៌អេកូឡូស៊ី ជាខ្លឹមសារសំខាន់នៃការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ ដោយបានលើកឡើងគំនិតផ្តួចផ្តើម ស្តីពីសកម្មភាពបៃតងមួយចំនួន ហើយចាត់វិធានការណ៍មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង ធ្វើដំណើរបែបបៃតង និងហិរញ្ញវត្ថុបៃតង ដើម្បីបន្តផ្តល់ផលអត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ ដែលចូលរួមក្នុងការរួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ ។ ចិនអនុវត្តយ៉ាងរឹងមាំនូវពហុភាគីនិយម និងខិតខំជំរុញការបង្កើតប្រព័ន្ធអភិ បាលកិច្ចបរិស្ថានពិភពលោក ដែលមានភាពយុត្តិធម៌ សមហេតុផល សហប្រតិត្តិការ និងឈ្នះឈ្នះ ៕
-
ប្រមុខការទូតចិនរំពឹងថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ថ្លែងថា ប្រទេសរបស់លោករំពឹងថា កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ អាចនឹងជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅមីយ៉ាន់ម៉ា ។កំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក វ៉ាង យី បាននិយាយថា ចិននឹងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទជាមួយអាស៊ាន ប៉ុន្តែលោកនៅតែសង្កត់ធ្ងន់ដដែលថា ការដោះស្រាយវិបត្តិគឺនៅតែត្រូវពឹងលើមីយ៉ាន់ម៉ាខ្លួនឯង ។ប្រមុខការទូតចិនរូបនេះក៏បានសង្កត់ធ្ថន់ផងដែរថា ចិនប្រឆាំងរាល់អន្តរាគមន៍មិនសមស្របពីខាងក្រៅ ហើយទោះជាមិនបានបញ្ជាក់លម្អិត តែគេដឹងថា លោកចង់សំដៅលើអឺរ៉ុប និងសហរដ្ឋអាមេរិកដែលកំពុងដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ៕ ប្រភព៖ ស៊ីនហួរ
-
ក្រុមអ្នកជំនាញ WHO ចង់បានទិន្នន័យបន្ថែម ពាក់ព័ន្ធនឹងបញ្ហាកំណកឈាមនៃវ៉ាក់សាំង AstraZeneca នៅក្រៅទ្វីបអឺរ៉ុប ៕

-
ចិនជំរុញអោយអូស្រ្តាលីពិចារណាឡើងវិញ ជុំវិញការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងចំនួនពីរស្តីពីគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់ និងផ្លូវ ៕

-
វ៉ាក់សាំងបង្ការជំងឺ Covid-19 កំពុងធ្វើអោយក្រុមហ៊ុនអាកាសចរណ៍របស់សហរដ្ឋអាមេរិកធ្វើដំណើរឆ្ពោះរកការស្តារសេដ្ឋកិច្ចឡើងវិញ ៕
