-
អង្គការ NATO បញ្ជាក់ថា ការដកទ័ពពីប្រទេសអាហ្វហ្គា នីស្ថាន បានចាប់ផ្តើមហើយ ៕ (មានវីដេអូ)

-
Breaking News! ថៃប្រកាសស្លាប់អ្នកជំងឺកូវីដ ១៥នាក់ ឆ្លង១៥៨៣នាក់ ថ្ងៃនេះ

-
ថៃនឹងផលិតវ៉ាក់សាំងកូវីដដោយខ្លួនឯងបាន ឆាប់ៗនេះហើយ

Siam Bioscience (សៀម បាយអូ សាយអិនស៍) គឺជាក្រុមហ៊ុនទទួលបន្ទុកទិញបច្ចេកវិទ្យាពីអង់គ្លេសក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅប្រទេសថៃ ដោយក្នុងនោះ វ៉ាក់សាំងអាស់ស្ត្រាហ្សេនេកា ដែលផលិតនៅក្នុងរោងចក្រ ប្រទេសថៃអាចនឹងចេញជារូបរាងពិតប្រាកដ នៅក្នុងពេលឆាប់ៗនេះ។ ការរំពឹងទុកដែលថាអាចចែកចាយវ៉ាក់សាំងនេះជាបណ្ដើរៗ នៅខែមិថុនានោះ ត្រូវបានបង្ហាញឲ្យដឹងបន្ទាប់ពីគណៈកម្មការឱសថ និងចំណីអាហារបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន ចាប់ផ្ដើមដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។ក្រសួងសុខាភិបាលថៃបានដាក់ផែនការចាក់វ៉ាក់សាំងឲ្យបាន៧០%ឡើងទៅ សម្រាប់ពលរដ្ឋរស់នៅតំបន់ក្រហម (ជាពិសេស ទីក្រុងបាងកក, ឆៀងម៉ៃ និងខេត្តឈុនបុរី)។ ក្រសួងនឹងទទួលចុះឈ្មោះតាមអនឡាញនូវអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់ការពន្លឿននេះ។ សម្រាប់វ៉ាក់សាំង អាស្ត្រាហ្សេនេកា ថៃទិញទាំងបច្ចេកវិទ្យាផលិត និងទាំងវ៉ាក់សាំង ក្នុងនោះ វ៉ាក់សាំងនេះ និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនត្រូវបានថៃកំពុងចាក់ជូនពលរដ្ឋខ្លួន។ ថៃក៏ត្រៀមទទួលការផ្គត់ផ្គង់វ៉ាក់សាំងទាំងពីរនេះថែមទៀត និង វ៉ាក់សាំងអាមេរិក ភីហ្វៃសឺ និង វ៉ាក់សាំងរបស់រុស្ស៊ីដែរ៕
-
អង្គការ NATO បញ្ជាក់ថា ការដកទ័ពពីប្រទេសអាហ្វហ្គានីស្ថានបានចាប់ផ្តើមហើយ

ប៊ែលហ្ស៊ិក៖ មន្ត្រីសម្ព័ន្ធមិត្តនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា អង្គការ NATO បានចាប់ផ្តើមដកបេសកកម្មរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានហើយ ក្រោយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីនាំយកកងទ័ពអាមេរិកត្រឡប់មកកាន់មាតុប្រទេសវិញ ។មន្រ្តីអង្គការ NATO បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា សម្ព័ន្ធមិត្ត NATO បានសម្រេចចិត្តកាលពីពាក់កណ្តាលខែមេសានេះ ដើម្បីចាប់ផ្តើមដកកងកម្លាំងបេសកកម្មគាំទ្រសេចក្តីសម្រេចចិត្តនៅថ្ងៃទី១ ខែឧសភាខាងមុខ ហើយការដកនេះបានចាប់ផ្តើមហើយ ខណៈការដកនេះ នឹងដំណើរការតាមលំដាប់លំដោយ មានការសម្របសម្រួល និងប្រុងប្រយ័ត្ន ។ ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីពេលវេលាកំណត់ដកទ័ពឱ្យអស់ មន្ត្រីរូបនោះនិយាយថាការវាយប្រហារណាមួយរបស់ពួកតាលីបង់ ក្នុងអំឡុងពេលកំពុងដកទ័ពនឹងត្រូវឆ្លើយតបវិញដោយកម្លាំង… យើងគ្រោងនឹងបញ្ចប់ការដកទ័ពរបស់យើងក្នុងរយៈពេលពីរបីខែទៀត ។សូមបញ្ជាក់ថា សមាជិកនៃសម្ព័ន្ធមិត្តដែលគាំទ្រដោយសហរដ្ឋអាមេរិកបានយល់ព្រមក្នុងខែមេសានេះ ដើម្បីបញ្ចប់បេសកម្មដែលមានកម្លាំង៩ពាន់៦រយនាក់របស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីលោក ចូ បៃដិន បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមយូរបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព៖ AFP
-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលហៅហេតុការណ៍រត់ជាន់គ្នានៅឯពិធីបុណ្យសាសនាធំមួយជា “គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ”

អ៊ីស្រាអែល៖ មនុស្សរាប់សិបនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ចលាចលនៅឯពិធីបុណ្យសាសនាដ៏ធំមួយ ហើយជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាត់ទុកគ្រោះថ្នាក់នេះថា ជា “សោកនាដកម្មដ៏ធ្ងន់ធ្ងរ” ។ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា ផ្នែកមួយនៃកៅអីអង្គុយក្នុងពហុកីឡដ្ឋានបានបាក់រលំ នៅឯពីបុណ្យសាសនាជី្វហ្វ Lag B’Omer នៅភ្នំ Meron ស្ថិននៅក្នុងតំបន់ Galilee ។ ប៉ុន្តែខាងមន្ត្រីអ៊ីស្រាអែលសន្និដ្ឋានបឋមថា អ្នកដែលបានស្លាប់អាចបណ្ដាលមកពីថប់ដង្ហើម ឬរត់ជាន់គ្នា ដោយសារតែមាន មនុស្សជាច្រើនចូលរួមក្នុងពិធីនេះ ។បើតាមក្រុមគ្រូពេទ្យនោះ មនុស្សយ៉ាងហោច១០៣នាក់បានរងរបួស ក្នុងនោះមានជាច្រើននាក់បានស្លាប់ ។ ទូរទស្សន៍ Channel 12 TV ក៏បានបញ្ជាក់ដែរថាមនុស្ស៣៨នាក់បានស្លាប់ ។ បច្ចុប្បន្នប៉ូលិសបានចុះបិទទីតាំងកើតហេតុ និងបង្គាប់ឱ្យអ្នកចូលរួមទាំងអស់ជម្លៀសខ្លួនតាមរថយន្ដក្រុង ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង ៕ ប្រភព៖ CNA
-
ចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រេស៊ីល កើនឡើងដល់លើស៤សែននាក់ហើយ

ប្រេស៊ីល៖ ចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវ Covid-19 នៅទូទាំងប្រទេសប្រេស៊ីល បានកើនឡើងលើស៤០ម៉ឺននាក់ ដែលនេះជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។ក្រសួងសុខាភិបាលប្រេស៊ីលបានអោយដឹងថា មានអ្នកស្លាប់ចំនួន៣ពាន់១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់ពីកម្រិតខ្ពស់បំផុតឈានដល់ទៅជាង ៤ពាន់នាក់កាលពីដើមខែមេសានេះ ។ វិទ្យាស្ថានសុខភាពប្រេស៊ីល ហ្វីអូគ្រូស (Fiocruz ) បានបញ្ជាក់ថា អត្រានៃអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ គឺនៅតែមាន ឬលើស៩០ភាគរយនៅក្នុងរដ្ឋជាងមួយភាគបី ។ប្រទេសប្រេស៊ីលបានកត់ត្រាការស្លាប់ចំនួន១០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៣៧ថ្ងៃ ចន្លោះពីខែមីនា ដល់ខែមេសានេះ ដែលជាខែដ៏អាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីល ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជាង១៤.៥លានករណីហើយ ៕ ប្រភព៖ AFP
-
តំបន់អាស៊ាន មានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៣៨ម៉ឺននាក់ និងស្លាប់ជាង៦ម៉ឺន៧ពាន់នាក់

កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៣៨ម៉ឺន៤៦៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៦ម៉ឺន៧ពាន់៥២៧នាក់ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ។ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ ខាងក្រោមនេះជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៦ម៉ឺន២ពាន់៨៦៨នាក់ (ស្លាប់ ៤ម៉ឺន៥ពាន់៣៣៤នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន២ម៉ឺន៨ពាន់៧៣៨នាក់ (ស្លាប់ ១ម៉ឺន៧ពាន់១៤៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤០ម៉ឺន៤ពាន់៩២៥នាក់ (ស្លាប់ ១ពាន់៤៩២នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨រយនាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៦ម៉ឺន៣ពាន់៥៧០នាក់ (ស្លាប់ ១៨៨នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់១២១នាក់ (ស្លាប់…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥១លាន១១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៧ម៉ឺននាក់ និងជាសះស្បើយ១២៨លាន៥១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥១លាន១១ម៉ឺន៧ពាន់៦៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៧ម៉ឺន៩ពាន់១៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៨លាន៥១ម៉ឺន៧៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤ម៉ឺន៤ពាន់៦៨នាក់ ស្លាប់ចំនួន៥៨ម៉ឺន៩ពាន់២០៧នាក់ និងជាសះស្បើយចំនួន២៥លាន៦៤ម៉ឺន១ពាន់៥៧៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៨លាន៧៥ម៉ឺន៤ពាន់៩៨៤នាក់ ស្លាប់២០ម៉ឺន៨ពាន់៣១៣នាក់ និងជាសះស្បើយ១៥លាន៣៧ម៉ឺន៣ពាន់៧៦៥នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៥៩ម៉ឺន២ពាន់៣៩០នាក់ ស្លាប់ចំនួន៤០ម៉ឺន១ពាន់៤១៧នាក់ និងជាសះស្បើយ១៣លាន១៥ម៉ឺន២ពាន់១១៨នាក់ ៕ ប្រភព៖ worldometers
-
តារាកម្លែងល្បីម្នាក់នៅថៃ ស្លាប់ដោយសារជំងឺកូវីដ១៩

លោក Na Khom ដែលជាតារាកំប្លែង និងជាពិធីករល្បីល្បាញនៅប្រទេសថៃបានទទួលមរណៈភាព ដោយសារជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២១។ តារាកំប្លែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃរូបនេះ ហើយក៏អាចមានអ្នកគាំទ្រនៅកម្ពុជាច្រើនផងដែរនោះ បានស្លាប់ក្នុងវ័យ៦៤ឆ្នាំ។ ផេកហ្វេសប៊ុកមួយបានបង្ហោះសារយ៉ាងដូច្នេះថា «តារាកំប្លែងរបស់ប្រទេសថៃ “Na Khom” បានទទូមរណភាពហើយ ដោយសារ Covid 19 កាលពីព្រឹកមិញនេះ Idol របស់អ្នកទាំងអស់គ្នា៕»
-
វៀតណាមមានឆ្លងកូវីដ១៩ក្នុងសហគមជាថ្មី បន្ទាប់ពីស្ងប់ជាង១ខែ

វៀតណាមបានប្រកាសពីការរកឃើញការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមចំនួន៣ករណីថ្មីទៀត នៅហាណូយ និងខេត្ត Hung Yen នាព្រឹកថ្ងៃទី៣០ មេសា ២០២១នេះ ធ្វើឲ្យកើនដល់៩នាក់ហើយសម្រាប់ការឆ្លងក្នុងសហគមន៍នេះ រាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ម្សិលមិញមក នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNExpress។ ករណីឆ្លងក្នុងសហគមន៍ថ្មី លើកដំបូងបានកើតឡើងនៅហាណូយ ដោយគេដឹងថា អ្នកជំងឺបានរស់នៅក្នុងឃុំ Viet Hung សង្កាត់ Dong Anh ៧៣ថ្ងៃមកហើយនោះ ពោលគឺបន្ទាប់ពីធ្វើដំណើរពីប្រទេសជប៉ុន។ អ្នកជំងឺគឺជាអ្នកបើកបររថយន្តដឹកទំនិញ ដែលបានទៅកាន់ទីកន្លែងជាច្រើន ក្នុងអំឡុងស្នាក់នៅវៀតណាម។ សូមបញ្ជាក់ដែរថា ក្នុងពេល២៤ម៉ោងចុងក្រោយ វៀតណាមបានរកឃើញពីការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន៩ករណី ក្រោយពេលជាង១ខែហើយដែលវៀតណាមគ្មានករណីឆ្លងក្នុងសហគមន៍នោះ។ វៀតណាមមានអ្នកឆ្លងកូវីដ១៩ សរុបកើនដល់២៩១៤នាក់ ជាសះស្បើយចំនួន២៥១៦នាក់ និងស្លាប់៣៥នាក់៕