-
ហេតុការណ៍បាក់ផ្លូវរថភ្លើងនៅប្រទេសម៉ិកស៊ីកូ បណ្តាលអោយមនុស្ស១៥នាក់ស្លាប់ និង៧០នាក់ទៀតរងរបួស

ម៉ិចស៊ីកូ៖ មនុស្សយ៉ាងតិច១៥នាក់បានបាត់បង់ជីវិត និងប្រហែល៧០នាក់ផ្សេងទៀតទទួលរងរបួស នៅពេលដែលផ្លូវរថភ្លើងនៅទីក្រុងម៉ិកស៊ីកូ បានបាក់ធ្លាក់ពីផ្លូវដ៏មមារញឹកមួយកន្លែង កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។គ្រោះថ្នាក់ដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅស្ថានីយ៍ Olivos ដោយរូបថត និងវីដេអូពីកន្លែងកើតហេតុបានបង្ហាញពីរថភ្លើងដាំក្បាលចុះពីលើស្ពានអាកាសដែលបាក់ ហើយរថយន្តជាច្រើនគ្រឿងត្រូវជាប់នៅពីក្រោម ។ភ្លាមៗនោះ ការិយាល័យរដ្ឋាភិបាលក្នុងតំបន់ LOCATEL ដែលផ្តល់ជំនួយគ្រាអាសន្នបានគូសបញ្ជាក់ថា យើងបាននិងកំពុងបន្តធ្វើការ ដើម្បីផ្តល់ព័ត៌មានដល់សាច់ញាតិជនរងគ្រោះ និងស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ៕ ប្រភព៖ Reuters
-
តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៥លាននាក់ និងស្លាប់ជាង៦.៨៦ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ ៕ (មានវីដេអូ)

-
ក្រុមប្រទេសប្រជាធិបតេយ្យទាំង៧ នៅលោកខាងលិច មានគោល បំណងចងសម្ព័ន្ធមិត្តថ្មី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ី ៕(មានវីដេអូ)

-
លោក ចូ បៃដិន នឹងអនុញ្ញាតឱ្យជនភៀសខ្លួន៦ម៉ឺន២ពាន់៥រយនាក់ចូលមកក្នុងសហរដ្ឋអាមេរិក ក្រោយរងការរិះគន់ជុំវិញគោលនយោបាយអន្តោប្រវេសន៍ ៕ (មានវីដេអូ)

-
លោក ចូ បៃដិន នឹងអនុញ្ញាតឱ្យជនភៀសខ្លួន៦ម៉ឺន២ពាន់៥រយនាក់ចូលមកក្នុងសហរដ្ឋអាមេរិក ក្រោយទទួលរងការរិះគន់ជុំវិញគោលនយោបាយអន្តោប្រវេសន៍

អាមេរិក៖ ក្រោយទទួលរងនូវការរិះគន់ទាក់ទិននឹងគោលនយោបាយអន្តោប្រវេសន៍នោះ ទីបំផុតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ប្រកាសថា ក្នុងឆ្នាំ២០២១នេះ លោកនឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍៦ម៉ឺន២ពាន់៥រយនាក់ចូលមកក្នុងសហរដ្ឋអាមេរិក ។ប្រធានាធិបតីអាមេរិករូបនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា នេះជាការលុបចោលជាប្រវត្តិសាស្ត្រនៃការទទួលយកជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ទាបដែលបន្សល់ទុកដោយរដ្ឋបាលមុនត្រឹម១ម៉ឺន៥ពាន់នាក់ ដែលមិនបានឆ្លុះបញ្ចំាងពីតម្លៃរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រជាជាតិមួយដែលស្វាគមន៍ និងគាំទ្រជនអន្តោប្រវេសន៍ឡើយ ។ជាមួយនឹងការប្រកាសកាលពីថ្ងៃចន្ទខាងលើនេះដែរ សេតវិមានរំពឹងថា អាចនឹងបន្សាបការរិះគន់នៅក្នុងចំណោមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ហើយអាចរក្សាឯកភាពក្នុងបក្ស សំដៅជំរុញឱ្យមានការអនុម័តលើសំណើរកញ្ចប់ថវិកាសង្គម និងហេដ្ឋារចនាសម្ព័ន្ធមានទំហំរាប់ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ដែលអះអាងថា មានភាពចាំបាច់ដើម្បីប្រជែងជាមួយចិន ៕ ប្រភព៖ CNA
-
ក្រុមប្រទេសប្រជាធិបតេយ្យទាំង៧នៅលោកខាងលិច មានគោលបំណងចងសម្ព័ន្ធមិត្តថ្មី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន និងរុស្ស៊ី

អង់គ្លេស៖ ក្រុមប្រទេសប្រជាធិបតេយ្យទាំង៧នៅលោកខាងលិច មានគោលបំណងចងសម្ព័ន្ធមិត្តថ្មី សំដៅទប់ទល់នឹងការប្រកួតប្រជែងពីចិន និងរុស្ស៊ី ដោយមិនចាំបាច់ត្រូវប៉ែងជើងរដ្ឋាភិបាលក្រុងប៉េកាំងអោយដួល ហើយបន្តទំនាក់ទំនងកាន់តែមានស្ថិរភាពជាមួយវិមានក្រឹមឡាំង នេះបើតាមការបញ្ជាក់របស់អ្នកការទូតកំពូលរបស់អាមេរិក និងអង់គ្លេសនៅថ្ងៃចន្ទម្សិលមិញ ។រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនហ្កែន បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយជាមួយសមភាគីអង់គ្លេសលោក ដូមីនិក រ៉ាអាប នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ជួបទល់មុខគ្នាផ្ទាល់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ថា វាមិនមែនជាគោលបំណងរបស់យើង ក្នុងការព្យាយាមទប់ទល់នឹងប្រទេសចិន ឬប៉ែងជើងចិនឱ្យដួលនោះទេ ។ លោកបន្តថា លោកខាងលិចនឹងការពារសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ពីការប៉ុនប៉ងរំលោភបំពានដោយប្រទេសណាមួយ រួមទាំងចិនផងដែរ ។ លោក រ៉ាអាប និយាយថា ខ្ញុំពិតជាមើលឃើញការកើនឡើងនូវតម្រូវការ និងភាពចាំបាច់សម្រាប់ក្រុមប្រទេសដែលមានចិត្តដូចគ្នា ចែករំលែកតម្លៃរួម និងចង់ការ ពារប្រព័ន្ធពហុភាគីនិយម ។ លោកបន្ថែមថា ទោះបីជាគ្មានសម្ព័ន្ធភាពទូលំទូលាយក៏ដោយ ក៏ G7 នៅតែមានកណ្តាប់ដៃរឹងមាំដដែល… បើរួមបញ្ចូលគ្នា វាធំជាងចិន ទាំងខាងសេដ្ឋកិច្ច និងយោធា ។សូមបញ្ជាក់ថា ក្រុមប្រទេស G7 នៅសប្តាហ៍នេះ នឹងពិភាក្សាអំពីចិន និងរុស្ស៊ី ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 និងល្បឿននៃប្រែប្រួលអាកាសធាតុ ៕…
-
ក្រុមហ៊ុន Pfizer អះអាងទៅកាន់ឥណ្ឌាថា កុំព្រួយបារម្ភអំពីសុវត្ថិភាពជាមួយនឹងការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួន

ឥណ្ឌា៖ ក្រុមហ៊ុនផលិតឱសថ Pfizer នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានប្រាប់ដល់រដ្ឋាភិបាលឥណ្ឌាថា មិនមានការព្រួយបារម្ភឡើយ ជុំវិញបញ្ហាសុវត្ថិភាពនៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ខណៈដែលប្រទេសនេះ ស្នើអោយមានការធ្វើតេស្តក្នុងស្រុក សម្រាប់ការចាក់ថ្នាំបង្ការរោគរបស់បរទេស បើទោះបីជាការកើនឡើងយ៉ាងគំហុកនៃការឆ្លង និងកង្វះខាតវ៉ាក់សាំង ។ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយនៅលើគេហទំព័រ LinkedIn នៅថ្ងៃដដែលនេះថា ក្រុមហ៊ុនលោកកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកផ្លូវអនុម័តជាផ្លូវការសម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួន ។លោកបន្តថា បច្ចុប្បន្ន វ៉ាក់សាំងរបស់យើងមិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌានោះទេ ទោះបីពាក្យសុំរបស់យើងត្រូវបានដាក់ស្នើកាលពីប៉ុន្មានខែមុនក៏ដោយ ។ លោកបន្ថែមថា បច្ចុប្បន្ននេះ យើងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា នូវផ្លូវអនុម័តជាបន្ទាន់ ដើម្បីធ្វើឲ្យវ៉ាក់សាំង Pfizer-BioNTech អាចប្រើបាននៅក្នុងប្រទេសនេះ បន្ទាប់ពីកំពុងដាំក្បាលចុះក្រោមពីវិបត្តិជំងឺកូវីដ១៩ ៕ ប្រភព៖ CNA
-
តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣.៤៥លាននាក់ និងស្លាប់ជាង៦.៨៦ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ

កម្ពុជា៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងដល់៣លាន៤៥ម៉ឺន៥ពាន់១៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៦ម៉ឺន៨ពាន់៦៨៥នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺ COVID-19 លើពិភពលោក Worldometer ។ ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី ។ខាងក្រោមនេះជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១៖ ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៦៨ម៉ឺន២ពាន់៤នាក់ (ស្លាប់ ៤ម៉ឺន៥ពាន់៩៤៩នាក់) ហ្វីលីពីន ឆ្លងចំនួន ១លាន៦ម៉ឺន២ពាន់២២៥នាក់ (ស្លាប់ ១ម៉ឺន៧ពាន់៥២៥នាក់) ម៉ាទ្បេស៊ី ឆ្លងចំនួន ៤១ម៉ឺន៧ពាន់៥១២នាក់ (ស្លាប់ ១ពាន់៥៥១នាក់) មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៨៤២នាក់ (ស្លាប់ ៣ពាន់២០៩នាក់) ថៃ ឆ្លងចំនួន ៧ម៉ឺន១ពាន់២៥នាក់ (ស្លាប់ ២៧៦នាក់) សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់២៣៥នាក់ (ស្លាប់ ៣១នាក់)…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៤លាន១៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២២ម៉ឺននាក់ និងជាសះស្បើយ១៣១លាន៥៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៤លាន១៧ម៉ឺន៨ពាន់២៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២២ម៉ឺន៦ពាន់៨៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣១លាន៥៧ម៉ឺន៣ពាន់៨៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន២៣ម៉ឺន៥៦១នាក់ ស្លាប់ចំនួន៥៩ម៉ឺន១ពាន់៥១៤នាក់ និងជាសះស្បើយចំនួន២៥លាន៩០ម៉ឺន៩ពាន់៣៩៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២០លាន២៧ម៉ឺន៥ពាន់៥៤៣នាក់ ស្លាប់២២ម៉ឺន២ពាន់៣៨៣នាក់ និងជាសះស្បើយ១៦លាន៦០ម៉ឺន៧០៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៧៩ម៉ឺន១ពាន់៤៣៤នាក់ ស្លាប់ចំនួន៤០ម៉ឺន៨ពាន់៨២៩នាក់ និងជាសះស្បើយ១៣លាន៣៣ម៉ឺន៦ពាន់៤៧៦នាក់ ៕ ប្រភព៖ worldometers
-
ប្រមុខការទូតអូស្រ្តាលីអះអាងថា ការហាមឃាត់អ្នកដំណើរមកពីឥណ្ឌា មិនមែនជាទង្វើរើសអើងពូជសាសន៍នោះឡើយ (មានវីដេអូ)
