Category: ព័ត៌មានអន្តរជាតិ

  • ​សមាជិកសភា​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ជាប់ឆ្នោត​ម្តងទៀត​ជា​ប្រធាន​សភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី

    ​សមាជិកសភា​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ជាប់ឆ្នោត​ម្តងទៀត​ជា​ប្រធាន​សភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី

    ​អាមេរិក​៖​ ​សមាជិកសភា​អាមេរិក​មកពី​គណបក្ស​ប្រ​ធានា​ធិ​ប​តេយ្យ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​សាជាថ្មី​ម្តងទៀត​ ​សម្រាប់​មុខតំណែង​ជា​ប្រធាន​សភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​។​ លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បាន​ទទួល​សំឡេង​គាំទ្រ​២​១​៦​សំឡេង​ ​ពី​សមាជិកសភា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ ​ស្រប​ពេល​ដែល​សមាជិក​បក្ស​កាន់អំណាច​នេះ​ ​ចំនួន​០​២​រូប​ទៀត​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​មកពី​សាធារណរដ្ឋ​ ​និង​ ​០​៣​រូប​ទៀត​បាន​ធ្វើ​អនុប្បវាទ​ ​។​ សូម​ជម្រាប​ថា​ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ដែល​មាន​ដើមកំណើត​មកពី​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​និង​មាន​វ័យ​៨​០​ឆ្នាំ​រូប​នេះ​ ​ធ្លាប់​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ​ដែល​បាន​ឡើង​មកកាន់​តំណែង​ជា​ប្រធាន​សភាតំណាងរាស្ត្រ​ (​congress​) ​កាលពី​ឆ្នាំ​២​០​០​៧​ ​និង​បាន​កាន់​តំណែង​នេះ​ជាថ្មី​ម្តងទៀត​កាលពី​ឆ្នាំ​២​០​១​៩​ ​នៅពេលដែល​គណបក្ស​លោកស្រី​គ្រប់គ្រង​សភា​ ​៕

  • អ្នកចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែជៀសវាងការពិសារស្រា នេះបើតាមការព្រមានរបស់អ្នកជំនាញ

    អ្នកចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែជៀសវាងការពិសារស្រា នេះបើតាមការព្រមានរបស់អ្នកជំនាញ

    បរទេស៖ អ្នកដែលចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែចៀសវាងការផឹកស្រាដោយសារតែវាអាចកាត់បន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវ៉ាក់សាំង នេះបើតាមការអះអាងរបស់អ្នកជំនាញ ចុះផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។ ប្រភពខាងលើនេះបានអោយដឹងថា គ្រឿងស្រវឹងនឹងផ្លាស់ប្តូរធាតុផ្សំ នៃមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក្នុងពោះវៀន ដែលដើរតួយ៉ាងសំខាន់ក្នុងការការ ពារការវាយប្រហារពីបាក់តេរី និងវីរុស ។ ប្រការនេះនាំអោយមានការបំផ្លាញកោសិកាភាពស៊ាំនៅក្នុងឈាម ដែលត្រូវបានគេស្គាល់ថា ជាកោសិកាឈាមស រួមទាំងប្រភេទ នៃកោសិការ Lymphocyte ដែលបញ្ជូនអង្គបដិប្រាណ ដើម្បីវាយប្រហារវីរុសផងដែរ ។ ស្ថិតក្រោមការសិក្សាស្រាវជ្រាវខាងលើនេះ ក្រុមអ្នកជំនាញបានធ្វើការជំរុញអោយប្រជាជនជៀសវាងការផឹកស្រា ក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងការពារជំងឺដ៏កាចសាហារមួយនេះ ៕

  • ​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​អះអាង​ថា​ ​កុមារ​អាយុ​ចន្លោះ​ពី​១​២​ទៅ​១​៦​ឆ្នាំ​ទំនងជា​ធ្វើ​អោយ​ ​Co​v​i​d​-19 ​ឆ្លង​រាលដាល​ខ្លាំង​ជាង​ក្រុម​អាយុ​ដទៃទៀត​រហូតដល់​៧​ដង

    ​អ្នក​វិទ្យា​សា​ស្រ្ត​អង់គ្លេស​អះអាង​ថា​ ​កុមារ​អាយុ​ចន្លោះ​ពី​១​២​ទៅ​១​៦​ឆ្នាំ​ទំនងជា​ធ្វើ​អោយ​ ​Co​v​i​d​-19 ​ឆ្លង​រាលដាល​ខ្លាំង​ជាង​ក្រុម​អាយុ​ដទៃទៀត​រហូតដល់​៧​ដង

    ​អង់គ្លេស​៖​ ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​១​២​ទៅ​១​៦​ឆ្នាំ​ប្រហែលជា​ធ្វើ​អោយ​ជំងឺ​ ​Co​v​i​d​-19 ​ឆ្លង​រីក​រាលដាល​ខ្លាំង​ជាង​ក្រុម​អាយុ​ដទៃទៀត​ ​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​វិទ្យា​សា​ស្រ្ត​របស់​រដ្ឋាភិបាល​អង់គ្លេស​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​Daily​ ​Star​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ជាមួយគ្នា​នេះ​ ​លោក​សា​ស្រ្តាចារ្យ ​Sir​ ​Mark​ ​W​a​l​port​ ​ដែល​មកពី​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ដើម្បី​ភាព​អាសន្ន​ (​SAGE​) ​បាន​ប្រាប់​កម្មវិធី​ ​And​r​e​w​ ​Mar​r ​Show​ ​របស់​ទូរទស្សន៍​ BBC ​ថា​ ​យើង​ដឹង​ថា​ ​មនុស្សម្នាក់​អាយុ​ចន្លោះ​ពី​១​២​ទៅ​១​៦​ឆ្នាំ​ងាយ​នឹង​ចម្លង​រោគ​ចូលក្នុង​គ្រួសារ​ខ្លាំង​ជាង​មនុស្ស​ក្រុម​អាយុ​ដទៃទៀត​ ​រហូតដល់​ទៅ​៧​ដង​ ​។​ ​ហើយ​យើង​ដឹង​ថា​ ​មានការ​ធ្លាក់ចុះ​តិចតួច​នៃ​ករណី​ឆ្លង​ក្នុងចំណោម​កុមារ​នៅ​សាលារៀន​ ​បន្ទាប់ពី​ឆមាស​ទីមួយ​ ​ប៉ុន្តែ​វា​បាន​កើន​ឡើង​ម្តងទៀត​នៅ​ពេល​ពួកគេ​ត្រឡប់​មកសាលារៀន​វិញ​ ​។​ ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​សា​ស្រ្តាចារ្យ ​Sir​ ​Mark​ ​W​a​l​port​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​កំពុង​ជំរុញ​អោយ​ឪពុក​ម្តាយ​បញ្ជូន​កូន​ៗ​របស់​ពួកគេ​ត្រឡប់ទៅ​សាលារៀន​វិញ​ ​ប៉ុន្តែ​ក្រុមប្រឹក្សា​មូលដ្ឋាន​មួយ​ចំនួន​ ​កំពុង​ទទូច​អោយ​រដ្ឋាភិបាល​ពន្យារពេល​បើកទ្វារ​សិន​ ​៕

  • ​ថៃ​គ្រោង​ហាមឃាត់​មិន​អោយ​ភ្ញៀវ​ទេសចរ​អង់គ្លេស​ចូល​ប្រទេស​ខ្លួន​ ​ដោយសារ​ព្រួយបារម្ភ​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​ថៃ​គ្រោង​ហាមឃាត់​មិន​អោយ​ភ្ញៀវ​ទេសចរ​អង់គ្លេស​ចូល​ប្រទេស​ខ្លួន​ ​ដោយសារ​ព្រួយបារម្ភ​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​ថៃ​៖​ ​ក្រសួងសុខាភិបាល​ថៃ​នឹង​អំពាវនាវ​អោយ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានការណ៍​ជំងឺ​Co​v​i​d​-19​ផ្អាក​ការ​ចូល​របស់​ភ្ញៀវ​ទេសចរ​អង់គ្លេស​មក​ក្នុង​ប្រទេស​ខ្លួន​ ​ក្រោយ​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ប្រភេទ​ថ្មី​ B117 ​ត្រូវ​បាន​រក​ឃើញ​លើ​ជនជាតិ​អង់គ្លេស​០​៤​នាក់​ដែល​ចូល​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​ធ្នូ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១ ​។​ ប្រធាន​មជ្ឈមណ្ឌល​ឧត្តមភាព​ផ្នែក​រោគ​វិទ្យា​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ ​នៃ​សាកលវិទ្យាល័យ​ ឆូឡា​ឡុង​កន​ ​លោក​វេជ្ជបណ្ឌិត​ ​Yon​g​ ​P​oo​v​o​raw​an​ ​បញ្ជាក់​ថា​ ​អ្នកជំងឺ​អង់គ្លេស​ទាំងបួន​នាក់​ ​គឺ​ជាគ្រួសារ​តែមួយ​មកពី​តំបន់​ ​ខេន​ ​។​ ​ពួកគេ​ត្រូវ​បាន​គេ​ដាក់​នៅក្នុងបន្ទប់​សម្ពាធ​អវិជ្ជមាន​របស់​មន្ទីរពេទ្យ​ ​ដើម្បី​ការពារ​ការ​ឆ្លង​ ​ហើយនឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចេញ​ទេ​ ​រហូតដល់​ម​ន្រ្តី​ពេទ្យ​ធ្វើ​តេ​ស្ត​ ​និង​បញ្ជាក់​ថា​ ​ពួកគេ​លែង​មាន​ហា​និ​ភ័យ​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ទៀតហើយ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោក​វេជ្ជបណ្ឌិត​ ​Yon​g​ ​សង្កត់ធ្ងន់​ថា​ ​មជ្ឈមណ្ឌល​បាន​និង​កំពុង​ប្រមូល​ទិន្នន័យ​ហ្សែ​ន​ពី​អ្នកជំងឺ​ ​Co​v​i​d​-19 ​សម្រាប់​ការស្រាវជ្រាវ​ ​ហើយ​ប្រជាជន​ថៃ​មិន​ចាំបាច់​មានការ​ព្រួយបារម្ភ​នោះ​ទេ​ ​ប៉ុន្តែ​ព្រមាន​ថា​ ​អាជ្ញាធរ​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ភ្ញៀវ​ទេសចរ​អង់គ្លេស​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​០​លាន​៤​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៨​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​០​លាន​៤​៤​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៥​លាន​៤​៩​ម៉ឺន​៣​ពាន់​៣​៨​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៨​៥​ម៉ឺន​២​៤​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​០​លាន​៤​៤​ម៉ឺន​៤​ពាន់​៤​៥​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​១​លាន​១​១​ម៉ឺន​៣​ពាន់​៥​២​៨​នាក់​ ​ស្លាប់​ចំនួន​៣​៦​ម៉ឺន​៧​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​២​លាន​៤​៣​ម៉ឺន​៦​ពាន់​៩​៥​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៣​៤​ម៉ឺន​១​ពាន់​២​៩​១​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៩​ពាន់​៦​៨​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​៤​ម៉ឺន​៦​ពាន់​១​៣​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៧​៣​ម៉ឺន​៣​ពាន់​៧​៤​៦​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៦​ពាន់​១​៨​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៨​១​ម៉ឺន​៣​ពាន់​៨​នាក់​ ​៕

  • កូវីដ​១​៩​៖​ ​ឥណ្ឌូ​នេ​ស៊ី​បាន​វ៉ាក់សាំង​​ចិន​លើក​ទី​២​ ​ត្រៀមទទួលវ៉ាក់សាំង​​អង់គ្លេស​និង​អាមេរិក​ទៀត​ ​​

    កូវីដ​១​៩​៖​ ​ឥណ្ឌូ​នេ​ស៊ី​បាន​វ៉ាក់សាំង​​ចិន​លើក​ទី​២​ ​ត្រៀមទទួលវ៉ាក់សាំង​​អង់គ្លេស​និង​អាមេរិក​ទៀត​ ​​

    ឥណ្ឌូ​នេ​ស៊ី​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​ ​CO​V​I​D​-19 ​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​ជា​លើក​ទី​២​ហើយ​ ​កាល​ពីម្សិលមិញ​ ​ខណៈ​ប្រទេស​នេះ​កំពុង​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជូន​ប្រជាជន​របស់​ខ្លួន​។​ ​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួល​វ៉ាក់សាំង​ចិន​ ​ចំនួន​ ​១​.​៨​លាន​ដូ​ស​បន្ថែម​ ​បន្ទាប់ពី​បាន​ទទួល​វ៉ាក់សាំង​នេះ​ចំនួន​ ​១​.​២​លាន​ដូ​ស​ ​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​កន្លងទៅ​។​ ​ឥណ្ឌូ​នេ​ស៊ី​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​នៅមុន​ដំណាច់​ឆ្នាំ​២​០​២​០​នេះ​ ​ឬនៅ​ស​ប្តាហ៍​ដំបូង​នៃ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ផង​ដែរ​ ​ខណៈ​ដែល​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​ ​ចំនួន​ ​១​០​០​លាន​ដូ​ស​។​

  • កូវីដ​១​៩​៖​ ​ថៃ​ឆ្លងកើន​ដល់​៥​១​ខេត្ត​ហើយ​ ​ពលរដ្ឋ​បង្ខំចិត្ត​ឆ្លង​ឆ្នាំ​ថ្មី​តាម​ផ្ទះ​ យប់មិញ

    កូវីដ​១​៩​៖​ ​ថៃ​ឆ្លងកើន​ដល់​៥​១​ខេត្ត​ហើយ​ ​ពលរដ្ឋ​បង្ខំចិត្ត​ឆ្លង​ឆ្នាំ​ថ្មី​តាម​ផ្ទះ​ យប់មិញ

    សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ ​នៅ​ថ្ងៃ​ទី​១​ ​មករា​ ​២​០​២​១​នេះ​ថា​ ​មាន​រាជធានី​-​ខេត្ត​ចំនួន​៦​​ត្រូវ​បាន​ចាត់ទុកថា​ជា​តំបន់​គ្រប់គ្រង​ខ្លាំង​ជាងគេ​ ​ទាក់ទង​ករណី​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ផ្តើម​ចេញពី​ករណី​ខេត្ត​សា​មុត​ ​សា​ខុន​ ​ខណៈ​ដែល​ករណី​ឆ្លង​នេះ​បាន​រាលដាល​កើន​ដល់​៥​១​ខេត្ត​ហើយ​។​ រាជធានី​ខេត្ត​ទាំងនោះ​រួម​មាន​ ​បាងកក​ ​ឈុន​ប៊ូ​រី​ ​ណា​ខន​ផា​ទុ​ម​ ​នុត​ថា​ប៊ូ​រី​ ​រ៉ា​យ៉ង​ ​និង​សា​មុត​ ​សា​ខន​ ​ដោយ​ក្នុង​តំបន់​នីមួយៗ​ ​មាន​ឆ្លង​ជាង​៥​០​ករណី​ឡើង​ទៅ​ ​តម្រូវ​ឲ្យ​មាន​វិធានការ​ពិសេស​ ​ទប់​ស្កាត់​ខ្លាំង​ជាងគេ​។ ​ព្រោះតែ​ការ​ឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ ​ទើប​បង្ខំចិត្ត​ពលរដ្ឋ​ពិបាក​ជួបជុំ​ឆ្លង​ឆ្នាំ​ ​ហើយ​មើល​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​។​ ​ម្សិលមិញ​នេះ​ ​ថៃ​មាន​ឆ្លង​ថ្មី​១​៩​៤​នាក់​ទៀត​ ​ក្នុង​នោះ​ ​១​៨​១​ឆ្លង​ក្នុង​សហគមន៍​ ​និង​១​៣​នាក់​គឺជា​ករណី​នាំចូល​ ​នាំឲ្យ​ថៃ​មាន​កូ​វី​ដ​១​៩​សរុប​ ​៦​៨​៨​៤​នាក់​ហើយ​។​ ​កាលពី​ថ្ងៃពុធ​ ​ក៏មាន​២​៥​០​ករណី​ថ្មី​ដែរ​៕​

  • កូវីដ​១​៩​៖​ ​WHO​សម្រេច​ឲ្យ​ប្រើ​បន្ទាន់​ ​វ៉ាក់សាំង​ ​P​f​i​z​e​r​-B​ioN​T​e​c​h​

    កូវីដ​១​៩​៖​ ​WHO​សម្រេច​ឲ្យ​ប្រើ​បន្ទាន់​ ​វ៉ាក់សាំង​ ​P​f​i​z​e​r​-B​ioN​T​e​c​h​

    អង្គការ​សុខាភិបាល​ពិភពលោក​ (​WHO​) ​កាលពី​ថ្ងៃម្សិលមិញ​ ​បាន​សម្រេច​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ចំនួន​២​ ​គឺ​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​ក្នុង​គោលបំណង​ជំរុញ​ល្បឿន​បញ្ជូន​វ៉ាក់សាំង​ទៅកាន់​ពិភពលោក​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ CN​A​ ​។​ ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បានឲ្យ​ដឹង​ថា​ ​ខ្លួន​នឹង​ធ្វើការ​ជាមួយ​បណ្តា​ដៃគូ​តាម​តំបន់​ក្នុង​ការ​ប្រាប់​ដល់​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នីមួយៗ​ ​អំពី​ការ​ចាក់​វ៉ាក់សាំង​២​ដូ​ស​នេះ​ ​និង​ ​អំពី​អត្ថប្រយោជន៍​នៃ​ការ​សហការ​។​ ​ប្រធាន​កម្មវិធី​ថ្នាំ​វេជ្ជសាស្ត្រ​របស់​អង្គការសុខភាព​ពិភពលោក​ ​Mar​i​angel​a​ S​i​ma​o ​បាន​និយាយ​ថា​ ​«​នេះ​គឺជា​ជំហាន​វិជ្ជមាន​បំផុត​ ​ក្នុង​ការធានា​ដល់​ដល់​ច្រក​ចូល​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​សម្រាប់​ពិភពលោក​»​។​​វ៉ាក់សាំង​អាមេរិក​និង​អាល្លឺម៉ង់​នេះ​ ​P​f​i​z​e​r ​និង​ B​ioN​T​e​c​h​ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ប្រសិទ្ធ​ភាព​៩​៥​ភាគរយ​ ​ក្រោយពេល​ចាក់​ទៅលើ​មនុស្ស​២​ដូ​ស​ ​ក្នុង​ពេល​២​១​ថ្ងៃ​៕​

  • ​មនុស្ស​ស្លាប់​ ​និង​របួស​ជាង​៧​០​នាក់​ ​ក្រោយ​យន្តហោះ​ដឹក​រដ្ឋាភិបាល​យ៉េ​មែន​រង​ការវាយប្រហារ

    ​មនុស្ស​ស្លាប់​ ​និង​របួស​ជាង​៧​០​នាក់​ ​ក្រោយ​យន្តហោះ​ដឹក​រដ្ឋាភិបាល​យ៉េ​មែន​រង​ការវាយប្រហារ

    យ៉េ​មែន​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​២​២​នាក់​បាត់បង់ជីវិត​ ​និង​ច្រើនជាង​៥​០​នាក់​ទៀត​រង​របួស​ ​នៅ​ក្នុង​ករណី​វាយប្រហារ​មួយ​នៅ​ឯ​ព្រ​លាន​យន្តហោះ​ទីក្រុង​ ​អា​ឌេ​ន​ ​ភាគ​អាគ្នេយ៍​ប្រទេស​យ៉េ​មែន​ ​នេះ​បើ​តាម​ម​ន្រ្តី​រដ្ឋាភិបាល​យ៉េ​មែន​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ យ៉ាងហោចណាស់​មានការ​ផ្ទុះ​មួយ​ភ្លាម​ៗ​ ​បន្ទាប់ពី​យន្តហោះមួយគ្រឿង​ដែល​ដឹក​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី​របស់​ប្រទេស​យ៉េ​មែន​ ​បាន​មកដល់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត​ ​ខណៈ​ដែល​បុគ្គលិក​ជំនួយ​ ​និង​ម​ន្រ្តី​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ ​និង​របួស​ទាំងនោះ​ ​។​ វីដេអូ​នៃ​ឧប្បត្តិហេតុ​នៅ​ថ្ងៃពុធ​នេះ​បាន​បង្ហាញ​ថា​ ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ពេល​អ្នកដំណើរ​ចាប់ផ្តើម​ចុះ​ពី​យន្តហោះ​ ​ដែល​ដឹក​គណៈរដ្ឋ​ម​ន្រ្តី​ថ្មី​ទៅកាន់​ទីក្រុង​ ​អា​ឌេ​ន​ ​។​ ​ហ្វូង​មនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ព្រ​លាន​ ​ដើម្បី​ស្វាគមន៍​ក្រុម​រដ្ឋ​ម​ន្រ្តី​បាន​រត់​គេច​ខ្លួន​ ​នៅ​ពេល​ផ្សែង​យ៉ាង​ក្រាស់​ហុយចេញ​ពី​អាកាសយានដ្ឋាន​ ​។​ មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​ ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ទេ​ ​ប៉ុន្តែ​ប្រភព​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​គ្រាប់កាំភ្លើង​ត្បាល់​ចំនួន​ ​០​៣​ ​គ្រាប់​បាន​ធ្លាក់​នៅ​ឯ​ព្រ​លាន​យន្តហោះ​ ​។​ ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ដែរ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​យ៉េ​មែន​បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ ​ហ៊ូ​ត​ធី​ ​ថា​ ​ជា​អ្នក​ធ្វើសកម្មភាព​ភេរវកម្ម​ដ៏​កំសាក​នេះ​ ​៕

  • លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​អះអាង​ថា​ ​អាល្លឺម៉ង់​នឹង​ប្រឈម​មុខជា​មួយ​ការលំបាក​នៃ​វិបត្តិ​ ​Co​v​i​d​-19 ​រហូតដល់​ឆ្នាំ​២​០​២​១

    លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​អះអាង​ថា​ ​អាល្លឺម៉ង់​នឹង​ប្រឈម​មុខជា​មួយ​ការលំបាក​នៃ​វិបត្តិ​ ​Co​v​i​d​-19 ​រហូតដល់​ឆ្នាំ​២​០​២​១

    ​អាល្លឺម៉ង់​៖​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្លែង​ថា​ ​វិបត្តិ​ ​CO​V​I​D​-19 ​ជា​ប្រវត្តិសាស្ត្រ​របស់​អាល្លឺម៉ង់​ ​នឹង​អូស​បន្លាយ​រហូតដល់​ឆ្នាំ​២​០​២​១​ ​បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​កំពុង​ផ្ដល់​ក្ដី​សង្ឃឹម​ខ្លះ​ក៏ដោយ​នោះ​ ​នេះ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អាល្លឺម៉ង់​ក៏​មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​ ​ដោយ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​យ៉ាង​គំហុក​ ​នៅ​ក្រោយ​ទិវា​ឆ្លង​ឆ្នាំ​សកល​ ​ជា​ពេល​ដែល​មនុស្សម្នា​នឹង​ជួបជុំគ្នា​ ​ស្រប​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ ​។​ ជុំវិញ​បញ្ហា​នេះ​ដែរ​ ​នៅ​ក្នុង​សុន្ទរកថា​អប​អរសាទរ​ឆ្នាំ​ថ្មី​ទៅកាន់​ប្រជាជាតិ​អាល្លឺម៉ង់​ ​នៅ​ថ្ងៃពុធ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែឡា ​មើ​គែល​ ​បញ្ជាក់​ថា​ ​ថ្ងៃនេះ​ ​និង​ស​ប្ដាហ៍​នេះ​ ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ប្រទេស​របស់យើង​… ​រដូវរងា​រ​នឹង​ក្លាយ​ជា​ពេល​កាន់តែ​ពិបាក​ ​ហើយ​វិបត្តិ​ ​CO​V​I​D​-19 ​អាច​នឹង​អូស​បន្លាយ​រហូតដល់​ឆ្នាំ​២​០​២​១​ ​បើ​ទោះបីជា​ចាក់​វ៉ាក់សាំង​កំពុង​ផ្ដល់​ក្ដី​សង្ឃឹម​ខ្លះ​ក៏ដោយ​ ​៕