Category: ព័ត៌មានអន្តរជាតិ

  • ​វៀតណាម​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ ​និង​ដែនដី​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​ផ្ទុះ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​វៀតណាម​ផ្អាក​ជើង​ហោះហើរ​ពី​ប្រទេស​ ​និង​ដែនដី​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​ផ្ទុះ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​វៀតណាម​៖​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ ភុ​ក​ ​បាន​ហាមឃាត់​ជើង​ហោះហើរ​ពី​បណ្តា​ប្រទេស​ ​និង​ ​ដែនដី​ ​ដូចជា​អង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ដែល​កំពុង​កត់ត្រា​ករណី​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​យប់​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ ​នៅ​ថ្ងៃអង្គារ​នេះ​ថ្លែង​ថា​ ​ក្រសួងការបរទេស​ ​ក្រសួងសុខាភិបាល​ ​និង​ក្រសួង​ដឹកជញ្ជូន​ ​ត្រូវ​សម្របសម្រួល​ជាមួយគ្នា​ ​និង​រៀបចំ​បញ្ជី​ឈ្មោះ​ប្រទេស​ ​និង​ដែនដី​ ​ដែល​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ ​។​ សម្រាប់​ពេលនេះ​ ​បញ្ជី​ខាងលើ​នេះ​ ​រួមបញ្ចូល​ចក្រភពអង់គ្លេស​ ​និង​អាហ្វ្រិក​ខាងត្បូង​ ​ជាទី​ដែល​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ផ្សេងគ្នា​ចំនួន​ពីរ​ត្រូវ​បាន​រក​ឃើញ​ ​។​ ​រហូតមក​ទល់​ពេលនេះ​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​មាន​ប្រភព​នៅ​ចក្រភពអង់គ្លេស​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​ ​៣​៨​ ​៕

  • ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់ចុងខែកុម្ភៈខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​រលក​ថ្មី

    ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់ចុងខែកុម្ភៈខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​រលក​ថ្មី

    ​ថៃ​៖​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​កំពុង​ស្នាក់​នៅ​ ​សិក្សា​ ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​អោយ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយ​:​ពេល​ជាង​១​ខែ​ ​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ដល់​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​បន្ត​ទប់​ស្កាត់​ ​និង​គ្រប់គ្រង​ការ​រីក​រាលដាល​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​រលក​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ ​។​ ស្ថានទូត​កម្ពុជា​បាន​សើ្នឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​ ​បន្ត​ចូលរួម​ ​សហការ​យ៉ាងសកម្ម​ថែមទៀត​ ​ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ​ ឱ្យ​បាន​ខ្ជាប់​ខ្លួន​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ព្រមទាំង​រក្សា​សុខភាព​អនាម័យ​ ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ត​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​នៅ​ទូទាំង​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៨​ពាន់​៩​៦​៦​នាក់​ ​ក្នុង​នោះ​ស្លាប់​៦​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៤​ពាន់​៣​៥​២​នាក់​ ​៕

  • ផ្ទុះកូវីដ១៩ជាថ្មី នាយករដ្ឋមន្ត្រី​ថៃ​ប្រកាសបញ្ចេញថវិកាដ៏ច្រើនជួយរ៉ាប់រងជីវភាពពលរដ្ឋ​៤​០​លាន​នាក់​

    ផ្ទុះកូវីដ១៩ជាថ្មី នាយករដ្ឋមន្ត្រី​ថៃ​ប្រកាសបញ្ចេញថវិកាដ៏ច្រើនជួយរ៉ាប់រងជីវភាពពលរដ្ឋ​៤​០​លាន​នាក់​

    នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាល​ពីម្សិលមិញ​ ​បាន​ប្រកាស​សន្យា​ថា​នឹង​ជួយ​ដោះស្រាយ​និង​ជួយ​ទ្រទ្រង់​ជីវភាព​ដល់​ប្រជាពលរដ្ឋ​៤​០​លាន​នាក់​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​ការ​ផ្ទុះ​ចម្លង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ជាថ្មី​។​ ​អាជ្ញាធរ​បាន​អនុវត្ត​វិធានការ​រឹតត្បិត​ក្នុង​ខេត្ត​ជាច្រើន​ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារតែ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម​នានា​ ​និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ ​លោក​ប្រា​យុទ្ធ​បាន​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ Su​pat​tan​a​p​on​g​ ​Pan​me​e​c​h​a​o ​ព្រមទាំង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​ជាតិ​ ​ឲ្យ​ជួប​ប្រ​ជុំគ្នា​រក​វិធានការ​បន្ថែម​ជួយ​ដល់​ប្រជាពលរដ្ឋ​ ​រយៈពេល​២​ខែ​បន្ទាប់​។​ ​លោក​នាយករដ្ឋមន្ត្រី​បាន​សន្យា​ថា​ ​«​វិធានការ​ជំនួយ​ថ្មី​នេះ​ ​ដែល​មាន​គោលបំណង​ជួយ​ដល់​មនុស្ស​ប្រមាណ​៤​០​លាន​នាក់​ ​នឹង​មាន​តម្រូវ​ការ​ថវិកា​ដ៏​ច្រើន​»​៕​

  • ​​ថៃ​ទិញ​​វ៉ាក់សាំងកូវីដ ៣​៥​លាន​ដូ​ស​ថែមទៀត​ ​កើនដល់​៦​៣​លាន​ដូ​ស ​ក្នុងពេលវឹកវរខ្លាំង

    ​​ថៃ​ទិញ​​វ៉ាក់សាំងកូវីដ ៣​៥​លាន​ដូ​ស​ថែមទៀត​ ​កើនដល់​៦​៣​លាន​ដូ​ស ​ក្នុងពេលវឹកវរខ្លាំង

    លោក​នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ​ប្រទេស​របស់លោក​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ចំនួន​៣​៥​លាន​ដូ​ស​បន្ថែម​ទៀត​ ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​នាំឲ្យ​វ៉ាក់សាំង​ដែល​ថៃ​ទិញ​សរុប​ទាំង​លើក​មុន​ ​កើន​ដល់​៦​៣​លាន​ដូ​ស​។​ ​គិត​ត្រឹម​ថ្ងៃ​ទី​៥​ ​មករា​ ​២​០​២​១​នេះ​ ​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៥​នាក់​ហើយ​ ​ខណៈ​អ្នក​ឆ្លង​សរុប​ជិត​៩​ម៉ឺន​នាក់​ ​ខណៈ​ដែល​២​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ថៃ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ប្រមាណ​១​ពាន់​នាក់​។​ ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​«​ថ្ងៃនេះ​ ​ពួកយើង​បាន​សម្រេច​ទិញ​បន្ថែម​ពី​ ​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​ចំនួន​៣​៥​លាន​ដូ​ស​»​៕ ប្រភពពី CNA

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​ទៀត​ ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​ទៀត​ ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក

    ​ថៃ​៖​ ​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​កត់ត្រា​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៥​២​៧​ករណី​បន្ថែម​ទៀត​ ​ហើយ​លើកលែងតែ​០​៦​នាក់​ចេញ​ ​នៅសល់​ពី​នេះ​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ទាំងអស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ បើ​បូក​បញ្ចូល​ទាំង​ករណី​ឆ្លង​ខាងលើ​នេះ​ ​នៅ​ទូទាំង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​កើន​ឡើង​ដល់​៨​ពាន់​៩​៦​៦​ករណី​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​នៅ​ថៃ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​។​ ​ទន្ទឹម​នឹង​របាយការណ៍​នេះ​ដែរ​ ​មិន​មាន​អ្នក​ស្លាប់​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​ទេ​ ​ពោល​គឺ​មាន​ចំនួន​៦​៥​នាក់​ដដែល​ ​។​ ករណី​បន្ថែម​នៅ​ថ្ងៃអង្គារ​នេះ​ ​គឺ​តិច​ជាង​ករណី​ឆ្លង​ថ្មី​ចំនួន​៧​៤​៥​ករណី​ដែល​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​ខណៈ​ចំនួន​នេះ​គឺ​មាន​ជាង​៥​០​០​ករណី​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​ជា​ចំណុច​កណ្តាល​ ​នៃ​ការ​ផ្ទុះឡើង​ចុងក្រោយបង្អស់​ ​៕

  • កូរ៉េ​ខាងជើង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​ស្នើសុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បើ​ទោះបីជា​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ក៏ដោយ

    កូរ៉េ​ខាងជើង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បាន​ស្នើសុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បើ​ទោះបីជា​ប្រទេស​ខ្លួន​គ្មាន​ករណី​ឆ្លង​ក៏ដោយ

    ​កូរ៉េ​ខាងជើង​៖​ ​កូរ៉េ​ខាងជើង​បាន​ដាក់ពាក្យ​សុំ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ជាមួយ​អង្គការ​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​ជា​ដៃគូ​សុខភាព​សាធារណៈ​ឯកជន​ ​ដែល​ធ្វើការ​ដើម្បី​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​W​SJ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ជាមួយគ្នា​នេះ​ ​អង្គការ​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​មិនបាន​ផ្តល់​ការ​បញ្ជាក់​ដោយ​ផ្ទាល់​អំពី​សេចក្តីថ្លែង​ការណ៍​នេះ​នោះ​ទេ​ ​ប៉ុន្តែ​បាន​និយាយ​ថា​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​នឹង​ត្រូវធ្វើ​ឡើង​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​។​ ប៉ុន្តែ​ស​ម្ព័ន្ធ​ភាព​វ៉ាក់សាំង​បាន​និយាយ​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន​៨​៦​ ​ក្នុងចំណោម​៩​២​ ​បាន​ស្នើសុំ​វ៉ាក់សាំង​នេះ​ ​ខណៈ​កូរ៉េ​ខាងជើង​ក៏បាន​ស្នើសុំ​ព័ត៌មាន​ស្តីពី​ការ​ទទួល​បាន​វ៉ាក់សាំង​ ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ផង​ដែរ​ ​៕

  • ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ​២​៦​ម៉ឺន​៥​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ពលរដ្ឋ​អាល្លឺម៉ង់​ប្រមាណ​២​៦​ម៉ឺន​៥​ពាន់​នាក់​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    អាល្លឺម៉ង់​៖​ ​ប្រជាជន​អាល្លឺម៉ង់​សរុប​២​៦​ម៉ឺន​៥​ពាន់​៩​៨​៦​នាក់​ហើយ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ម្សិលមិញ​ ​នេះ​បើ​តាម​វិទ្យាស្ថាន​អាល្លឺម៉ង់​ រ៉ូប៊ឺ​ត​ ​ខូច​ ​ឬ​ RK​I​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាល្លឺម៉ង់​ ​លោក​ ហ្សែ​ន​ស៍ ស្ពេ​ន​ ​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​គឺជា​ផ្លូវដើរ​ចេញពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ ​CO​V​I​D​-19 … ​មួយ​ជំហាន​ៗ​ ​យើង​នឹង​អា​ចចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់យើង​បាន​កាន់តែ​ច្រើន​ ​ដូច្នេះ​យើង​នឹង​អាច​វិល​ត្រលប់​មករ​ក​សភាព​ធម្មតា​វិញ​បាន​ ​។​ សូម​ជម្រាប​ថា​ ​នៅក្នុងចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ខាងលើ​នេះ​ ​គឺ​មាន​ប្រជាជន​ជាង​១​១​ម៉ឺន​៤​ពាន់​៦​០​០​នាក់​ដែល​រស់នៅ​តាម​មជ្ឈ​ ​មណ្ឌល​ថែទាំ​ ​រួម​ទាំង​បុគ្គលិក​ពេទ្យ​ជាង​១​២​ម៉ឺន​៣​ពាន់​១​០​០​នាក់​ផង​ដែរ​ ​នេះ​បើ​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បណ្តា​រដ្ឋ​របស់​ប្រទេស​អាល្លឺម៉ង់​ ​ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​៕

  • អ៊ី​រ៉​ង់​អះអាង​ថា​ ​ខ្លួន​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់ក​ម្រិ​ត​២​០​ភាគរយ​ ​ដោយ​មិន​ខ្វះ​ពី​ក្រសែភ្នែក​របស់​សហរដ្ឋអាមេរិក

    អ៊ី​រ៉​ង់​អះអាង​ថា​ ​ខ្លួន​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់ក​ម្រិ​ត​២​០​ភាគរយ​ ​ដោយ​មិន​ខ្វះ​ពី​ក្រសែភ្នែក​របស់​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​អង្គការ​ថាមពល​អា​តូមិ​ក​អ៊ី​រ៉​ង់ (​A​E​O​I​) ​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​២​០​ភាគរយ​ ​បាន​ចាប់ផ្តើម​ចម្រាញ់​នៅ​ឯ​រោងចក្រ​នុយ​ក្លេអ៊ែ​រ​ក្រោម​ដី​ ហ្វ័​រដូវ​ ​របស់​ខ្លួន​ ​និង​បាន​ឈាន​ដល់ក​ម្រិ​ត​ស្ថេរ​ភាព​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ទន្ទឹមគ្នា​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អ៊ី​រ៉​ង់ ​លោក​ ម៉ូហាំ​ម៉ាត់​ ​ហ្សាវ៉ា​ដ​ ហ្សា​រី​ហ្វ ​ក៏បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​របស់​លោក​នៅ​ថ្ងៃ​ដដែល​ថា​ ​សកម្មភាព​របស់​អ៊ី​រ៉​ង់ ​បាន​អនុលោម​យ៉ាង​ពេញលេញ​ ​ស្រប​ទៅតាម​ក​​​ថា​ខណ្ឌ​ទី​៣​៦​ ​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់ (JC​P​O​A​) ​បន្ទាប់ពី​ការ​មិន​គោរពច្បាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដោយ​អ្នកចូលរួម​ ​នៃ​កិច្ចព្រមព្រៀង​នេះ​ជាច្រើន​ផ្សេងទៀត​ ​។​ ជា​ការ​ឆ្លើយតប​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ម្នាក់​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​អ៊ី​រ៉​ង់​ដែល​បាន​ចាប់ផ្ដើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់ក​ម្រិ​ត​២​០​ភាគរយ​ ​គឺជា​ការប៉ុនប៉ង​យ៉ាង​ច្បាស់​មួយ​ ​ដើម្បី​បង្កើន​យុទ្ធនាការ​នៃ​ការ​គំរាមកំហែង​នុយ​ក្លេអ៊ែ​រ​ ​ដែល​ជា​ការប៉ុនប៉ង​មួយ​ដែល​នឹង​បន្ត​ទៅ​រកការ​បរាជ័យ​ ​។​ ​បន្ថែម​លើ​នេះ​ ​សហរដ្ឋអាមេរិក​ ​និង​សហគមន៍​អន្តរជាតិ​ ​នឹង​បន្ត​ឃ្លាំមើល​អធិការ​ ​នៃ​ទីភ្នាក់ងារ​អន្តរជាតិ​ថាមពល​អា​តូមិ​ក​ (​I​A​E​A​) ​ដើម្បី​រាយការណ៍​អំពី​អង្គ​ហេតុ​នៅនឹង​កន្លែង​ ​៕

  • ​កូវីដ​១​៩​រាលដាលខ្លាំង​ ​វាំង​ថៃ​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​បិទទ្វារ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា

    ​កូវីដ​១​៩​រាលដាលខ្លាំង​ ​វាំង​ថៃ​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​បិទទ្វារ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា

    ​កា​រិ​យាយ​ព្រះរាជវាំង​ថៃ​បាន​ប្រកាស​ ​កាលពី​ថ្ងៃ​ទី​៤​ ​មករា​ ​២​០​២​១​ថា​ ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១​៩​ ​ព្រះរាជវាំង​និង​ទីតាំង​រាជទ្រព្យ​ផ្សេងៗ​ទៀត​ ​នឹង​ត្រូវ​បិទ​មិន​ឲ្យ​សាធារណជន​ចូល​ទស្សនា​ ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​មករា​ ​២​០​២​១​។​ ​តំបន់​ទាំងនោះ​រួម​មាន​ វាំង​ Grand​ ​Palace​ ​និង​ ប្រាសាទ ​Temple​ o​f​ ​t​h​e​ ​Emerald​ ​Buddha​, វិមាន​Bang​ ​P​a​-​In​ ​Palace​, វិមាន B​hub​in​g​ ​Palace​, គម្រោង C​hang​ ​H​u​a​ ​Man​, សារមន្ទីរវាយនភណ្ឌ ​Queen​ ​Sir​i​kit​, សារមន្ទីរជាតិ ​Art​s o​f​ ​t​h​e​ ​Kingdom​ ​Museum​ ​និង​ រោងភាពយន្ត S​a​l​a​ C​hale​r​m​k​rung​ ​Royal​ ​T​heat​r​e​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation

  • ​វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ ​លើកដំបូង​​ក្នុង​ពេល​រាប់​សិប​ឆ្នាំ

    ​វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ ​លើកដំបូង​​ក្នុង​ពេល​រាប់​សិប​ឆ្នាំ

    ​វៀតណាម​ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​ទី​៣​ ​លើ​ពិភពលោក​នោះ ​បាន​ចាប់ផ្តើម​បញ្ជាទិញ​អង្ករ​ពី​គូប្រជែង​របស់​ខ្លួន​ ​គឺឥណ្ឌា​ ​ជាលើកដំបូង​ក្នុងរយៈពេល​រាប់​សិប​ឆ្នាំ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​តម្លៃ​អង្ករ​ក្នុងស្រុក​របស់​ប្រទេស​ទាំងពីរ​ទាំងពីរ​បាន​ហក់​ឡើង​ខ្លាំង​បំផុត​ក្នុង​ពេល​៩​ឆ្នាំ​មកនេះ​ ​ហើយការ​ផ្គត់ផ្គង់​ក្នុងស្រុក​ត្រូវ​បាន​កំណត់​នោះ​។​ ​«​ជាលើកដំបូង​ហើយ​ ​ដែល​ពួកយើង​នាំចេញ​ទៅ​វៀតណាម​»​ ​នេះ​បើ​តាម​លោក​ B.​V​. Kr​i​s​h​n​a​ R​a​o ​ប្រធាន​សមាគម​ន៍​នាំចេញ​អង្ករ​ឥណ្ឌា​ ​ប្រាប់​សារ​ព័ត៌មាន​រយ​ធឺ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​៤​ ​មករា​ ​ដោយ​លោក​បន្ថែម​ទៀត​ថា​«​តម្លៃ​ (​អង្ករ​) ​របស់​ឥណ្ឌា​គឺ​ទាក់ទាញ​ខ្លាំង​ណាស់​ ​ភាព​ខុសគ្នា​នៃ​តម្លៃ​ធ្វើឲ្យ​ការនាំចេញ​អាច​ធ្វើ​បាន​»​ ​។​ ​ក្រុមហ៊ុន​នាំចេញ​អង្ករ​នៅ​ឥណ្ឌា​ចំនួន​៤​បាន​ចុះ​កុងត្រា ចាប់ផ្តើម​នាំចេញ​៧​ម៉ឺន​តោន​នៃ​អង្ករ​ទៅ​វៀតណាម​ ​នៅ​ខែ​មករា​ ​និង​ខែ​កុម្ភះ ​ក្នុង​តម្លៃ​ប្រមាណ​៣​១​០​ដុល្លារ​ ​ក្នុង​១​តោន​ ​នេះ​បើ​តាម​ស​មា​គ​ម៍​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​