-
និយតករអឺរ៉ុបអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នៅតាមបណ្តាប្រទេសសមាជិករបស់ខ្លួន

អឺរ៉ុប៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃពុធនេះ បានអនុម័តអោយប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា នៅតាមបណ្តាប្រទេសសមាជិករបស់សហភាពអឺរ៉ុប បន្ទាប់ពីទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុប EMA បានបើកភ្លើងខៀវនាពេលថ្មីៗ នេះបើតាមសារព័ត៌មាន CNBC នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា គឺជាវ៉ាក់សាំងទី២ហើយដែលត្រូវបាននិយតករអឺរ៉ុបផ្តល់ភ្លើងខៀវអោយប្រើប្រាស់ សម្រាប់ប្រជាជនរបស់ខ្លួន ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនេះ បានចែកចាយរួចហើយនៅអង់គ្លេស និងសហរដ្ឋអាមេរិក ។ បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុប EMA គណៈកម្មាធិការវេជ្ជសាស្ត្ររបស់យើងបានវាយតម្លៃយ៉ាងហ្មត់ចត់នូវទិន្នន័យស្តីពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង និងបានផ្តល់អនុសាសន៍ ដោយព្រមព្រៀងលើការយល់ព្រមទីផ្សារតាមលក្ខខណ្ឌផ្លូវការ ដែលត្រូវបានផ្តល់ដោយគណៈកម្មការអឺរុប ៕
-
ថៃទទួលស្គាល់ព័ត៌មានអំពីការរកឃើញអ្នកឆ្លង COVID-19 ជាង៩០០នាក់ ក្នុងរោងចក្រផលិតត្រីខកំប៉ុងក្នុងខេត្តសាមុត សាខន ប៉ុន្តែវាជាព័ត៌មានចាស់

ថៃ៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ ទទួលស្គាល់នូវសេចក្ដីរាយការណ៍ពីការរកឃើញ COVID-19 ជាង៩០០ករណីថ្មី នៅក្នុងរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងក្នុងខេត្ត សាមុត សាខន ក្រោយការធ្វើតេស្ដលើមនុស្ស៣ពាន់៨០០នាក់ ប៉ុន្តែតួលេខទាំងនេះគឺជាព័ត៌មានចាស់ ដែលត្រូវបានរាយការណ៍រួចហើយ នៅក្នុងរបាយការណ៍មុនៗនាពេលថ្មីៗ នេះបើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ អគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃលោក អូផាស កានកាវីងផុង និយាយថា ករណីឆ្លងខាងលើគឺជាការពិត ហើយលោកក៏បានបញ្ជាក់ដែរថា រោងចក្រផលិតត្រីខកំប៉ុងមួយកន្លែងក្នុងខេត្ត សាមុត សាខន គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនផលិតចំណីអាហារ ប៉ាតាយ៉ា ។ លោក អូផាស បានសង្កត់ធ្ងន់ថា តួលេខឆ្លងទាំងនោះ គឺជាព័ត៌មានចាស់ ដោយមានរាប់បញ្ចូលទាំងករណីឆ្លងថ្មីសរុបច្រើនជាង៥០០ករណីក្នុងខេត្តដដែលនេះ ដែលមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 បានចេញផ្សាយជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុននេះ ៕
-
បាតុកម្មនៅថៃកើតមានជាថ្មី ទោះក្នុងពេលរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក៏ដោយ

បើទោះបីជាថៃកំពុងផ្ទុះរាលដាលនៃជំងឺកូវីដ១៩ រលកថ្មីធ្ងន់ធ្ងរក៏ដោយ ក្រុមបាតុករបានរៀបចំគម្រោងធ្វើបាតុកម្មនៅស្ថានីយ៍នគរបាល Thung Mahamek ដើម្បីបង្ហាញពីការគាំទ្រដល់មេដឹកនាំរបស់ខ្លូន១៣នាក់ដែលត្រូវបានតុលាការសម្រេចចោទប្រកាន់ ទាក់ទងនឹងញត្តិប្រគល់ជូនស្ថានទូតអាល្លឺម៉ង់ ដើម្បីស៊ើបអង្កេតលើព្រះមហាក្សត្រថៃ ថាតើព្រះអង្គបានដឹកនាំប្រទេសថៃពីប្រទេសអាល្លឺម៉ង់ឬយ៉ាងណា។ ក្រុមបាតុករបានប្រកាសតាមបណ្តាញសង្គមហ្វេសបុក កាលពីម្សិលមិញថា ថ្ងៃទី៧ មករា នេះមេដឹកនាំទាំង១៣នាក់នេះនឹងជួបតតាំងជាមួយព្រះរាជអាជ្ញា នៅស្ថានីយ៍នគរបាល។ ដូច្នេះពួកគេនឹងរៀបចំការប្រមូលផ្តុំគ្នា នៅពេលនោះ ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំទាំងនោះ។ មេដឹកនាំបាតុករទាំង១៣នាក់ត្រូវបានចោទប្រកាន់ពីបទបំពានលើច្បាប់ប្រមាថព្រះមហាក្សត្រថៃ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ១៥ឆ្នាំ។ អាជ្ញាធរសុខាភិបាលថៃ កាលពីថ្ងៃពុធ ទី៦ មករា ២០២១ម្សិលមិញ មានការរកឃើញអ្នកឆ្លងថ្មី ៣៦៥នាក់ ធ្វើឱ្យអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៩៣៣១នាក់៕
-
ថៃរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៦៥ករណីទៀត ខណៈមានអ្នកជំងឺម្នាក់ទៀតស្លាប់ (មានវីដេអូ)

ថៃ៖ បុរសម្នាក់ដែលដឹកកម្មករចំណាកស្រុកទៅ និងមកធ្វើការបានស្លាប់ដោយ សារជំងឺ Covid-19 ស្របពេលដែលរដ្ឋាភិបាលថៃបានកត់ត្រាអ្នកឆ្លងថ្មីៗចំនួន៣៦៥ករណីបន្ថែមទៀត នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ ករណីស្លាប់របស់បុរសខាងលើនេះ បាននាំអោយចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 នៅក្នុងប្រទេសថៃកើនឡើងដល់៦៦នាក់ ខណៈដែលតួលេខអ្នកឆ្លងសរុបកើនឡើងដល់៩ពាន់៣៣១ករណីគិតត្រឹមថ្ងៃពុធទី០៦ ខែមករា ឆ្នាំ២០២១នេះ ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត តាវីសិប វីសានុយោធិន បញ្ជាក់ថា អ្នកស្លាប់ចុងក្រោយនេះ គឺជាបុរសមានវ័យ៦៣ឆ្នាំម្នាក់ ជាអ្នកដឹកកម្មករបរទេសអោយទៅធ្វើការ និងត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេនៅខេត្ត សាមុត សាខន ។ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា បុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្តនេះកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវបានប្រកាសថា បានបាត់បង់ជីវិតកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារតែបញ្ហាជំងឺជាច្រើននៅក្នុងខ្លួន ៕
-
ចិនចាប់ផ្តើមរឹតបន្តឹងវិធានការទប់ស្កាត់ Covid-19 ជាថ្មី បន្ទាប់ពីមានការកើនឡើងខ្លាំងករណីក្នុងសហគមន៍ (មានវីដេអូ)

ចិន៖ អាជ្ញាធរចិនអះអាងថា ពួកគេបាននិងកំពុងរឹតបន្តឹងវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ជាថ្មី ចំពេលដែលករណីឆ្លងក្នុងប្រទេសកំពុងស្ទុះឡើងខ្លាំងទៀត ពិសេសករណីឆ្លងក្បែរទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ តំបន់ភាគខាងជើង ឈាងខាងកើតខេត្តហឺប៉ី ដែលឡោមព័ន្ធជុំវិញទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះបានប្រកាសអាសន្នបន្ទាន់ បន្ទាប់ពីរកឃើញករណីឆ្លងរាតត្បាតក្នុងសហគមន៍ជាច្រើនមិនធ្លាប់មានក្នុងពេល០៦ខែចុងក្រោយនេះ ។ ជាការឆ្លើយតប រដ្ឋាភិបាលចិនបានសម្រេចរឹតបន្តឹងវិធានការគម្លាតសង្គមជាថ្មី ក្នុងនោះរាប់បញ្ចូលទាំងការធ្វើតេស្តទ្រង់ទ្រាយធំ ការបិទសាលារៀន និងរឹតបន្តឹងលើអ្នកដំណើរមកពីគ្រប់តំបន់ហានិភ័យខ្ពស់ឆ្លង Covid-19 ។ ក្រៅពីនេះ អាជ្ញាធរចិនក៏នឹងស៊ើបអង្កេតតាមដានលើគ្រប់ទំនិញនាំចូលទាំងអស់ ដើម្បីប្រាកដថា មិនមានវីរុស Covid-19 តោងមកជាប់ទំនិញទាំងនោះផងដែរ ៕
-
អនាគតប្រមុខការទូតអាមេរិកចេញមុខរិះគន់ ជុំវិញការចាប់ខ្លួនក្រុមសកម្មជនប្រជាធិបតេយ្យនៅហុងកុង (មានវីដេអូ)

អាមេរិក៖ អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខេន ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានរិះគន់អាជ្ញាធរហុងកុង ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុងជាង៥០នាក់ នៅថ្ងៃពុធនេះ ពីបទរំលោភបំពានច្បាប់សន្តិសុខជាតិថ្មី នេះបើតាមសារពត៌មាន AFP នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ លោក អាន់តូនី ប្លីនខេន បានបង្ហោះសារលើ ធ្វីតធើ ថា ការចាប់ខ្លួនក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺជាការវាយលុកទៅលើអ្នកតស៊ូមតិដោយក្លាហាន ដើម្បីសិទ្ធិជាសកល ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោក ចូ បៃដិន និងលោកស្រី ហារីស នឹងគាំទ្រដល់ប្រជាជនហុងកុង ហើយប្រឆាំងទៅនឹងការបង្ក្រាបរបស់ទីក្រុងប៉េកាំង លើលទ្ធិប្រជាធិបតេយ្យ ។ ប្រតិកម្មរបស់អនាគតរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានកើតមានឡើងក្រោយអាជ្ញាធរហុងកុងបានចាប់ខ្លួនក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាង៥០នាក់ក្នុងនោះរួមមានសកម្មជនប្រជាធិបតេយ្យលេចធ្លោ និងអតីតសមា ជិកសភា គឺលោក ជែម ធូ លោក ឡាម ឆឹក ទីង និងលោក លេសស្ទើ ហ៊្សូម ផងដែរ ៕
-
សហព័ន្ធអាហារសមុទ្រនៅថៃដំណើរការរោងចក្រឡើងវិញ ព្រោះបុគ្គលិកឆ្លងកូវីដ១៩ តិចពេក

សហព័ន្ធអាហារសមុទ្រនៅប្រទេសថៃ ឈ្មោះថា Thai Union បានអះអាងនៅថ្ងៃពុធ ទី៦ មករា ២០២១នេះថា បណ្តារោងចក្ររបស់ខ្លួនបានបន្តដំណើរការធម្មតាវិញ ក្រោយពេលបុគ្គលិករបស់ខ្លួនឆ្លងកូវីដ១៩ ចំនួន៦៩នាក់ ក្នុងចំណោមបុគ្គលិកច្រើនជាង២៣០០០នាក់ ក្នុងបណ្តារោងចក្រនានា ស្ថិតនៅក្រុងបាងកក។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនលក់ត្រីធូណាលំដាប់លេខ១លើពិភពលោកមួយនេះបាននិយាយថា ខ្លួនបានធ្វើតេស្តបុគ្គលិក៨៥ភាគរយ ឬ ២៣៦៣០នាក់ ក្នុងខេត្តសាមុត សាខន ជាខេត្តមានផ្សារលក់អាហារសមុទ្រផ្ទុះការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំឡើងវិញ នៅប្រទេសថៃនោះ។ ក្រុមហ៊ុននេះថា រោងចក្រទាំងនោះនឹងបន្តប្រតិបត្តិការ ដោយមានការជួបប្រជុំមនុស្សតិចតួច ប្រកាន់ខ្ជាប់អនាម័យដ៏ខ្ពស់ និងអនុវត្តតាមវិធានសុខាភិបាលរបស់ក្រសួង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Thiraphong Chansiri បាននិយាយថា «ដោយសារតែចំនួនបុគ្គលិកឆ្លងតិចតួច បណ្តារោងចក្ររបស់ Thai Union ថ្មីៗនេះ នៅតែបន្តបើកទ្វារ រហូតដល់ធ្វើប្រតិបត្តិការផលិត»។ Thai Union អះអាងថា មិនទាន់បិទទ្វាររោងចក្រនៅក្នុងខេត្តទេ ហើយអាងថា ការបិទខេត្ត២សប្តាហ៍ប៉ះពាល់ប្រមាណ២ភាគរយប៉ុណ្ណោះនៃចំណូលសរុបរបស់ក្រុមហ៊ុន៕ ប្រភពពី CNA
-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាហាមឃាត់ App របស់ក្រុមហ៊ុនចិនចំនួន០៨ ដែលនេះនឹងបង្កភាពតានតឹងបន្ថែមទៀតជាមួយទីក្រុងប៉េកាំង មុនលោក ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការក្នុងខែនេះ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ចុះហត្ថលេ ខាលើបទបញ្ជាថ្មីមួយទៀត ដោយហាមធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនចិនធំៗចំនួន០៨ ក្នុងនោះមាន Alipay របស់ក្រុមហ៊ុន Ant Group ផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ ការសម្រេចចិត្តខាងលើនេះ ត្រូវបានគេមើលឃើញថា នឹងកាន់តែដុតបញ្ឆេះភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១នេះ ។ លោក ត្រាំ បញ្ជាក់ថា App ទាំងនេះអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ជាពិសេសវាត្រូវបានគ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិន ដូច្នេះអាមេរិកត្រូវតែមានវិធានការទប់ស្កាត់ ខណៈដែល App ទាំងនេះកំពុងតែពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ។ បន្ថែមលើនេះ លោក ត្រាំ បានទុកពេល៤៥ថ្ងៃអោយក្រសួងពាណិជ្ជកម្មធ្វើការដកចេញ App ទាំងនេះចេញពីទឹកដីអាមេរិក ខណៈលោកនឹងត្រូវចាកចេញនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ ។ សូមជម្រាបថា App របស់ក្រុមហ៊ុនចិន ដែលលោក ដូណាល់…
-
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាហាមឃាត់ App របស់ក្រុមហ៊ុនចិនចំនួន០៨ ដែលនេះនឹងបង្កភាពតានតឹងបន្ថែមទៀតជាមួយទីក្រុងប៉េកាំង មុនលោក ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការក្នុងខែនេះ

អាមេរិក៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ចុះហត្ថលេ ខាលើបទបញ្ជាថ្មីមួយទៀត ដោយហាមធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនចិនធំៗចំនួន០៨ ក្នុងនោះមាន Alipay របស់ក្រុមហ៊ុន Ant Group ផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ ការសម្រេចចិត្តខាងលើនេះ ត្រូវបានគេមើលឃើញថា នឹងកាន់តែដុតបញ្ឆេះភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន មុនពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ឡើងកាន់តំណែងជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១នេះ ។ លោក ត្រាំ បញ្ជាក់ថា App ទាំងនេះអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ជាពិសេសវាត្រូវបានគ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិន ដូច្នេះអាមេរិកត្រូវតែមានវិធានការទប់ស្កាត់ ខណៈដែល App ទាំងនេះកំពុងតែពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ។ បន្ថែមលើនេះ លោក ត្រាំ បានទុកពេល៤៥ថ្ងៃអោយក្រសួងពាណិជ្ជកម្មធ្វើការដកចេញ App ទាំងនេះចេញពីទឹកដីអាមេរិក ខណៈលោកនឹងត្រូវចាកចេញនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ ។ សូមជម្រាបថា App របស់ក្រុមហ៊ុនចិន ដែលលោក ដូណាល់…
-
អ៊ីរ៉ង់ស្នើអោយប៉ូលិសអន្តរជាតិ អាំងទែប៉ូល ចាប់ខ្លួនលោក ដូណាល់ ត្រាំ ជុំវិញសំណុំរឿងធ្វើឃាតមេទ័ពកំពូលរបស់ខ្លួន (មានវីដេអូ)

អ៊ីរ៉ង់៖ អាជ្ញាធរអ៊ីរ៉ង់បានស្នើជាលើកទី២ ឱ្យប៉ូលិសអន្តរជាតិ អាំងទែប៉ូល ចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសំណុំរឿងធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាហ្សេម សូឡៃម៉ានី នេះបើតាមសារព័ត៌មាន The Hill នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។ អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ លោក ហ្គូឡែមហូសិន អ៊ីស្មេលី បញ្ជាក់ថា អ៊ីរ៉ង់បានស្នើឱ្យប៉ូលិសអន្តរជាតិ អាំងទែប៉ូល ចាប់ខ្លួនលោក ត្រាំ និងក្រុមមន្ត្រីអាមេរិក៤៧នាក់ផ្សេងទៀត ដែលត្រូវបានចោទថា បានចូលរួមក្នុងការធ្វើឃាតលោក កាហ្សេម សូឡៃម៉ានី ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ លោក អ៊ីស្មេលី បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នៅតែបន្តការតាមចាប់ខ្លួនអ្នកទាំងឡាយណា ដែលបានបង្គាប់ និងអនុវត្តបទឧក្រិដ្ឋមួយនេះ ។ សូមរំលឹកថា មេទ័ពកំពូលអ៊ីរ៉ង់លោក កាហ្សេម សូឡៃម៉ានី ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយលោក ត្រាំ ផ្ទាល់អះអាងថា…