Category: ព័ត៌មានអន្តរជាតិ

  • យន្តហោះមួយគ្រឿងរបស់ឥណ្ឌូណេស៊ីបាត់ដំណឹងជាមួយនឹងមនុស្សសរុបជាង៥០នាក់

    យន្តហោះមួយគ្រឿងរបស់ឥណ្ឌូណេស៊ីបាត់ដំណឹងជាមួយនឹងមនុស្សសរុបជាង៥០នាក់

    ឥណ្ឌូណេស៊ី៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន ស្រ៊ីវីចាយ៉ា ប្រភេទ Boeing 737-500 មានជើងហោះហើរ SJY182 បានបាត់ដំណឹងជាមួយមនុស្សជិះនៅលើនោះសរុបជាង៥០នាក់ នេះបើតាមអាជ្ញាធរឥណ្ឌូណេសុី ចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។ យន្តហោះ Boeing 737-500 ខាងលើនេះ មានអាយុកាលធ្វើប្រតិបត្តិការ២៧ឆ្នាំមកហើយ ហើយវាបានបាត់ដំណឹងកាលពីវេលាម៉ោង ៣៖៤០នាទី (ម៉ោងក្នុងតំបន់) ។ បើតាមក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី យន្តហោះដឹកអ្នកដំណើរខាងលើនេះ បានចាកចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទី (ម៉ោងក្នុងតំបន់) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន ផុនធាណាក់ ស្ថិតនៅក្នុងខេត្ត កាលីម៉ាន់តាន់ខាងលិច ។ រហូតមកទល់ពេលនេះ អាកាសចរណ៍ Sriwijaya Air មិនទាន់ចេញសេចក្តីថ្លែងការណ៍អ្វីទៀតឡើយ ដោយត្រូវរង់ចាំការបញ្ជាក់ ព័ត៌មានផ្លូវការបន្ថែមពីអាជ្ញាធរឥណ្ឌូណេស៊ី ដែលកំពុងតាមរកយន្តហោះនោះ ៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៩​លាន​៣​៥​ម៉ឺន​៨​ពាន់​៩​៨​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​២​ម៉ឺន​២​ពាន់​១​៥​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៤​លាន​១​ម៉ឺន​៥​២​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​៤​៥​ម៉ឺន​៦​ពាន់​៩​០​២​នាក់​ ​ស្លាប់​ចំនួន​៣​៧​ម៉ឺន​៨​ពាន់​១​៤​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​២​៥​ម៉ឺន​៩​ពាន់​៩​៤​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​៣​ម៉ឺន​២​ពាន់​៥​២​៦​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៨​៣​៥​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៥​ម៉ឺន​៦​ពាន់​៦​៥​១​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​១​ម៉ឺន​៥​ពាន់​៩​២​០​នាក់​ ​ស្លាប់​២​០​ម៉ឺន​១​ពាន់​៥​៤​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​១​ម៉ឺន​៤​ពាន់​៤​៧​៤​នាក់​ ​៕

  • មេដឹកនាំ​ក្រុម​ ​ហេ​បូ​ឡា ​នៅ​លីប​ង់​បញ្ជាក់​ថា​ ​ប៊ូតុង​នុយ​ក្លេអ៊ែ​រ​ស្ថិតនៅ​ក្នុង​ដៃ​មនុស្ស​ល្ងីល្ងើ​ឆ្កួត​ដូច​លោក​ ដូ​ណា​ល់ ​ត្រាំ (Video)

    មេដឹកនាំ​ក្រុម​ ​ហេ​បូ​ឡា ​នៅ​លីប​ង់​បញ្ជាក់​ថា​ ​ប៊ូតុង​នុយ​ក្លេអ៊ែ​រ​ស្ថិតនៅ​ក្នុង​ដៃ​មនុស្ស​ល្ងីល្ងើ​ឆ្កួត​ដូច​លោក​ ដូ​ណា​ល់ ​ត្រាំ (Video)

    ​លីប​ង់​៖​ ​មេដឹកនាំ​ក្រុម​ ​ហេ​បូ​ឡា ​នៅ​លីប​ង់ ​លោក​ ​សាយ​យ៉េ​ដ​ ​ហា​សាន់​ ​ណា​ស្រា​ឡា ​នៅ​ថ្ងៃសុក្រ​នេះ​និយាយ​ថា​ ​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​ផលវិបាក​ជាស​កល​ ​ហើយ​លោក​បាន​អធិស្ឋាន​ដល់​ព្រះ​ការពារ​ពិភពលោក​រហូតដល់​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខ​ ​នៅពេលដែល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប៊ូតុង​នុយ​ក្លេអ៊ែ​រ​ស្ថិតនៅ​ក្នុង​ដៃ​របស់​មនុស្ស​ល្ងីល្ងើ​ឆ្កួត​ ​ដែល​ហៅឈ្មោះ​ថា​ ​ត្រាំ​ …​ព្រះ​នឹង​ការពារ​ពិភពលោក​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​នៃ​អង្គការ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ ​។​ ​លោក​ ​ណា​ស្រា​ឡា ​បន្ថែម​ថា​ ​ការ​អុកឡុក​នៅ​វិមាន​សភា​ដោយ​អ្នកគាំទ្រ​របស់​លោក​ ​ត្រាំ​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​បាន​បង្ហាញ​ពី​ប្រធានាធិបតី​ត្រៀម​សម្លាប់​ប្រជាជន​របស់​ខ្លួន​ដើម្បី​រក្សា​អំណាច​ ​។​ លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​មនុស្ស​០​៥​នាក់​ ​រួម​ទាំង​ម​ន្រ្តី​ប៉ូលិស​អគារ​សភា​ ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​បាញ់​ដោយ​ប៉ូលិស​នោះ​ ​បាន​ស្លាប់​នៅ​ក្នុង​កុបកម្ម​នៅ​វិមាន​កា​ពី​តូ​ល​… ​វា​គឺ​ជាឧទាហរណ៍​តូច​មួយ​នៃ​អ្វី​ដែល​លោក​ ​ត្រាំ​ ​បាន​ប្តេជ្ញា​ចិត្ត​ក្នុងរយៈពេល​០​៤​ឆ្នាំ​របស់​លោក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​ ​៕

  • ​T​wit​t​e​r ​សម្រេច​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍​ ​ក្រោម​ហេតុផល​ថា​ ​អាច​មាន​ហា​និ​ភ័យ​នៃ​ការ​ញុះញង់​អោយ​ផ្ទុះ​អំពើ​ហិង្សា​បន្ថែម​ទៀត (Video)

    ​T​wit​t​e​r ​សម្រេច​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍​ ​ក្រោម​ហេតុផល​ថា​ ​អាច​មាន​ហា​និ​ភ័យ​នៃ​ការ​ញុះញង់​អោយ​ផ្ទុះ​អំពើ​ហិង្សា​បន្ថែម​ទៀត (Video)

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នៅ​ថ្ងៃសុក្រ​នេះ​ ​សម្រេច​បិទ​គណនី​ ​T​wit​t​e​r ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍​ ​ក្រោម​ហេតុផល​ថា​ ​អាច​មាន​ហា​និ​ភ័យ​នៃ​ការ​ញុះញង់​អោយ​ផ្ទុះ​អំពើ​ហិង្សា​បន្ថែម​ទៀត​ ​ក្រោយ​មានការ​អុកឡុក​នៅ​វិមាន​សភា​អាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ បន្ទាប់ពី​ការ​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​លើ​ការ​បង្ហោះ​សារ​នា​ពេលថ្មីៗនេះ​ ​ដោយ​គណនី​ @​real​Don​a​l​d​Trump​ ​ហើយនិង​ខ្លឹមសារ​ទាំងនោះ​ ​យើង​បាន​សម្រេច​ផ្អាក​គណនី​នេះ​ជា​អ​ចិន្រ្តៃយ៍ ​ដោយសារ​ហា​និ​ភ័យ​នៃ​ការ​ញុះញង់​អោយ​ផ្ទុះ​អំពើ​ហិង្សា​បន្ថែម​ទៀត​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ ​T​wit​t​e​r ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​នេះ​គឺ​ជាលើកដំបូង​ហើយ​ ​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ​បាន​សម្រេច​បិទ​ជាអចិន្ត្រៃយ៍​នូវ​គណនី​ ​T​wit​t​e​r ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋ​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អះអាង​ថា​ ​នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើយ (Video)

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អះអាង​ថា​ ​នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើយ (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃសុក្រ​នេះ​អះអាង​ថា​ ​លោក​នឹង​មិនទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នោះ​ឡើយ​ ​ខណៈ​ការ​អះអាង​បែប​នេះ​កើតមានឡើង​មួយម៉ោង​ក្រោយ​លោក​សន្យា​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ឆ្លើយតបនឹង​ការប្រកាស​ខាងលើ​នេះ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នោះ​ ​ប្រ​ធានា​ ធិ​ប​តី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​អវត្តមាន​របស់​លោក​ ​ត្រាំ​ ​នឹងជា​រឿង​ល្អ​ ​ក៏ប៉ុន្តែ​លោក​ស្វាគមន៍​វត្តមាន​របស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ក៍ ភែ​ន​ ​ប្រសិនបើ​លោក​ ភែ​ន​ ​សម្រេច​ចិត្ត​ចូលរួម​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​តាម​ទម្លាប់​ ​ប្រធានាធិបតី​ដែល​ផុត​អាណត្តិ​ ​និង​ប្រ​ធានា​ ធិ​ប​តី​ថ្មី​ដែល​ជាប់ឆ្នោត​ ​គឺ​តែងតែ​ធ្វើដំណើរ​ទៅកាន់​វិមាន​សភា​អាមេរិក​រួមគ្នា​ ​ដើម្បី​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ ​ដែល​វា​គឺជា​និមិត្តសញ្ញា​តំណាង​អោយ​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ ​៕

  • លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​គណបក្សប្រជាធិបតេយ្យ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​បោះឆ្នោត​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែងម្តងទៀត (Video)

    លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​គណបក្សប្រជាធិបតេយ្យ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​បោះឆ្នោត​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែងម្តងទៀត (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ថ្លែង​ថា​ ​ដល់ពេលហើយដែល​សភា​ត្រូវ​សម្រេច​ចិត្ត​បោះឆ្នោត​ ​ដើម្បី​ដក​តំណែង​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជា​លើក​ទី​២​ ​ខណៈ​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រា​ស្រ្ត ​គ្រោង​នឹង​បង្ហាញ​ការចោទប្រកាន់​ពី​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នៅ​ថ្ងៃចន្ទ​នេះ​ ​បន្ទាប់ពី​អ្នកគាំទ្រ​ដ៏​ឃោរឃៅ​របស់​លោក​ ​ត្រាំ​ ​បាន​ចូល​អុកឡុក​អគារ​សភា​ ​ដែល​នេះ​ជា​ការវាយប្រហារ​លើ​លទ្ធិប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​អ្វី​ដែល​មនុស្ស​៨​១​លាន​នាក់​បាន​ក្រោកឈរ​ ​ហើយ​និយាយ​ថា​ ​វា​ដល់ពេល​ដែល​គាត់​ (​លោក​ ​ត្រាំ​) ​ត្រូវ​ទៅ​ហើយ​ ​។​ ​វិធី​លឿន​បំផុត​ដែល​នឹង​កើតឡើង​ ​គឺ​យើង​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​២​០​ ​។​ ​តើ​មាន​អ្វី​កើតឡើង​ ​មុន​ រឺ​ក្រោយ​នោះ​ ​គឺជា​សាលក្រម​ដែល​សភា​ត្រូវធ្វើ​ ​ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​ ​គឺ​គាត់​ (​លោក​ ​ត្រាំ​) ​ចាកចេញ​ពី​តំណែង​ ​។​ ដោយឡែក​សមាជិកព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោកស្រី​ ​L​i​s​a​ ​M​urko​w​ski​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ក៏បាន​អំពាវនាវ​អោយ​លោក​ ​ត្រាំ​ ​លាលែង​ពី​តំណែង​ផង​ដែរ​ ​ដោយ​លោកស្រី​បាន​ប្រាប់​សារ​ព័ត៌មាន​ ​Anchorage​ ​Daily​ ​News​ ​ដូច្នេះ​ថា​…

  • ​ក្រសួងសុខាភិបាល​ថៃ​ស្នើ​ថវិកា​ជាង​១​៥​០​លាន​ដុល្លារ​ឆ្លើយតបបន្ទាន់ ​រលក​ថ្មី​​​កូ​វី​ដ​១​៩

    ​ក្រសួងសុខាភិបាល​ថៃ​ស្នើ​ថវិកា​ជាង​១​៥​០​លាន​ដុល្លារ​ឆ្លើយតបបន្ទាន់ ​រលក​ថ្មី​​​កូ​វី​ដ​១​៩

    ​ក្រសួងសុខាភិបាល​ថៃ​បាន​ស្នើសុំ​ថវិកា​ ​៤​.​៦​៦​ពាន់​លាន​បាត​ ​ឬ​ ​ជាង​១​៥​០​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​យកមក​ប្រើប្រាស់​ទប់ទល់​​​នឹង​រលក​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការប្រកាស​របស់​អ្នកនាំពាក្យ​រង​នៃ​រាជរដ្ឋាភិបាល​ថៃ​ ​T​r​a​i​sure​e​ ​T​a​i​s​ar​an​a​ku​l​ ​ប្រកាស​ ​នៅ​ថ្ងៃ​ទី​៨​ ​មករា​ ​២​០​២​១​នេះ​។​ លោកស្រី​ថា​ ​ថវិកា​ដែល​ត្រូវ​យក​ពី​កញ្ចប់​ថវិកាជាតិ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​ក្រសួង​ឆ្លើយតប​បន្ទាន់ ​លើ​ការ​ផ្ទុះ​ជំងឺ​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​នេះ​។​ ​ថវិកា​ជាង​១​៥​៤​លាន​ដុល្លារ​អាមេរិក​ទាំងនេះ​នឹង​ត្រូវ​យកទៅ​ទិញ​ស​ម្ភារៈ​បរិ​ក្ខា​ចាំបាច់​បន្ថែម​ ​ព្រមទាំង​យកទៅ​ចំណាយ​លើ​ក្រុម​គ្រូពេទ្យ​ជួរមុខ​ស្ម័គ្រចិត្ត​៕​ ប្រភពពីបាងកកប៉ុស្តិ៍​

  • ​ថៃ៖ ស្ថានីយ៍ទូរទស្សន៍​មួយ​​បិទទ្វារ​អគារ​របស់ខ្លួន ​ក្រោយ​មាន​បុគ្គលិក​ឆ្លង​កូ​វី​ដ​១​៩

    ​ថៃ៖ ស្ថានីយ៍ទូរទស្សន៍​មួយ​​បិទទ្វារ​អគារ​របស់ខ្លួន ​ក្រោយ​មាន​បុគ្គលិក​ឆ្លង​កូ​វី​ដ​១​៩

    ​គណៈ​គ្រប់គ្រង​ស្ថា​នី​យ៍​ទូរទស្សន៍​ ​T​V​ ​Channel​ 3 ​បាន​បិទ​អគារ​ ​Male​e​non​ 2​របស់​ខ្លួន​ ​នៅ​វិថី​ ​Ram​a​ ​I​V​ ​កាលពីយប់មិញ​នេះ​ ​ក្រោយពេល​មាន​បុគ្គលិក​ម្នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​។​ ​អ្នកនាង​ ​Pitch​a​y​a​tan​ C​h​an​put​ ​អ្នកអា​ន​ព័ត៌មាន​របស់​ទូរទស្សន៍​ ​Channel​ 3 ​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី​៨​ ​មករា​ ​២​០​២​១​នេះ​ បាន​ប្រកាស​ពី​ការ​បិទ​អគារ​ផ្សាយ​មួយ​នេះ​ ​ដោយ​និយាយ​ថា​ ​បុគ្គលិក​ផ្នែក​ក្រាហ្វិក​ ​ជា​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ជាន់​ទី​៥​ ​និង​ទី​៦​នៃ​អគារ​មួយ​នេះ​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​។​ ​អគារ​ទាំងមូល​ត្រូវ​បាន​បិទទ្វារ​ ​តាំងពី​ម៉ោង​១​០​យប់​ ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​៧​ ​មករា​ ​២​០​២​១​ ​ហើយ​បុគ្គលិក​នៅ​លើ​ជាន់​ទាំងពីរ​ត្រូវ​បាន​គិតថា​ ​មាន​ហា​និ​ភ័យ​ឆ្លង​ដ៏​ខ្ពស់​ ​ប៉ុន្តែ​អ្នកគ្រប់គ្នា​ត្រូវធ្វើ​តេ​ស្ត​កូ​វី​ដ​១​៩​។ ព្រឹកមិញនេះ​ ថៃប្រកាសពីការរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២០៥នាក់ទៀត ភាគច្រើន ជាការឆ្លងក្នុងសហគមន៍ ផ្តើមចេញពីករណីផ្សារលក់អាហារសមុទ្រក្នុងខេត្តសាមុត សាខន ធ្វើឲ្យថៃ មានកូវីដ១៩កើនដល់ ៩៨៤១នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី៨ មករានេះ៕ ប្រភពពីបាងកកប៉ុស្តិ៍ ​

  • មន្រ្តីជាន់ខ្ពស់​ ​WHO​ ​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ

    មន្រ្តីជាន់ខ្ពស់​ ​WHO​ ​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ

    ​ស្វីស​៖​ ​ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោកស្រី​ ខេ​ត​ ​អូ​ប្រាយ​អ៊ែន​ ​បញ្ជាក់​ថា​ ​CO​V​A​X ​ដែល​ជា​គម្រោង​អន្តរជាតិ​ស្តីពី​ការ​ទិញ​ ​និង​ចែកចាយ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ​ ​សម្រេច​បាន​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ចំនួន​២​ពាន់​លាន​ដូ​ស​ ​ហើយ​ដូ​ស​ដំបូង​ក្នុងចំណោម​នោះ​ ​នឹង​ចាប់ផ្តើម​ចែកចាយ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ប្រធាន​ផ្នែក​វ៉ាក់សាំង​របស់​ ​WHO​ ​រូប​នេះ​បន្ថែម​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​គម្រោង​ ​CO​V​A​X ​ទិញ​បាន​នោះ​ ​នឹង​ត្រូវ​ចាប់ផ្តើម​ចែកចាយ​នៅចន្លោះ​ចុងខែ​មករា​ ​និង​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ហើយ​ ​។​ លោកស្រី​ ខេ​ត​ ​អូ​ប្រាយ​អ៊ែន​ ​បាន​អះអាង​ទៀត​ថា​ ​សកម្មភាព​នេះ​ជា​មធ្យោបាយ​ដែល​បណ្តា​ប្រទេស​ក្រីក្រ​នៅ​តំបន់​អា​ហ្រ្វិ​ក​ ​និង​អាស៊ី​ខាងត្បូង​ ​ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​ ​ដែល​មិនសូវ​មានលទ្ធភាព​ ​ដើម្បី​ទិញ​ដោយខ្លួនឯង​ផ្ទាល់​អាច​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​៕

  • ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 (Video)

    ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 (Video)

    ស​ង្ហិ​បុរី​៖​ ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​លោក​ ​លី​ ​សៀន​ឡុង​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​លី​ ​សៀន​ឡុង​ ​បាន​ក្លាយ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​សិង្ហបុរី​ ​ដែល​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ដោយ​លោក​បាន​ទទួល​វ៉ាក់សាំង​ ​ក្នុង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ ​។​ ​លោក​ ​លី​ ​បាន​និយាយ​ថា​ ​លោក​រីករាយ​ក្នុង​ការ​ឃើញ​ពី​ការ​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ​នេះ​ ​។​ ​ដូច្នេះ​ ​ខ្ញុំ​ឆ្លៀត​ឳ​កាស​នេះ​ ​ចាក់​ខ្លួនឯង​ដែរ​ ​ហើយ​ពេលនេះ​ ​ខ្ញុំ​ចាក់​រួចហើយ​ ​៣​០​នាទី​ក្រោយមក​ ​ពុំ​មាន​អ្វី​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ​ ​។​ នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ​បន្ថែម​ទៀត​ថា​ ​លោក​នឹង​ចាក់​ម្តងទៀត​ប្រមាណ​៣​ស​ប្តាហ៍​ក្រោយ​ ​ហើយ​ថា​ ​ពុំ​មាន​ការឈឺចាប់​ទេ​ ​តែ​មាន​សារៈសំខាន់​ ​៕