Category: ព័ត៌មានអន្តរជាតិ

  • ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​សង្ឃឹម​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​មាន​គ្រប់​ប្រទេស​ទាំងអស់​នៅ​អំឡុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​សង្ឃឹម​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នឹង​មាន​គ្រប់​ប្រទេស​ទាំងអស់​នៅ​អំឡុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    ​ស្វីស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយែសឹ​ស​ ​បាន​ស្នើ​អោយ​មានការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ ​ដូច្នេះ​ក្នុងរយៈពេល​១​០​០​ថ្ងៃខាងមុខ​ ​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​បុគ្គលិក​សុខាភិបាល​ ​និង​អ្នក​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​នៅ​ក្នុង​ប្រទេស​ទាំងអស់​អាច​ចាប់ផ្ដើម​ក្នុង​អំឡុង​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ ប្រមុខ​អង្គការ​ ​WHO​ ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​ ​ក្រុមហ៊ុន​ផលិត​ ​សង្គម​ស៊ីវិល​ ​និង​អ្នកដឹកនាំ​សាសនា​ ​ព្រមទាំង​សហគមន៍​ត្រូវតែ​រួប​រួមគ្នា​ ​ដើម្បី​បង្កើត​ការ​ប្រមូលផ្តុំ​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ប្រកបដោយ​សមធម៌​ ​។​ ជាមួយគ្នា​នេះ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​វេជ្ជបណ្ឌិត​ Bruc​e​ ​A​y​l​ward​ ​បាន​បញ្ជាក់​ដែរ​ថា​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​កំពុង​ពន្លឿន​ការ​ដាក់បញ្ចូល​វ៉ាក់សាំង​ទាំងនេះ​ ​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​ដែល​ព្យាយាម​ធ្វើ​អោយ​វ៉ា់ក់​សាំង​ទាំងនេះ​ ​ទៅកាន់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ ​និង​មធ្យម​ ​ជាពិសេស​តំបន់​មាន​ទី​ផ្សារ​ក​ម្រិ​ត​ទាប​ ​AM​C ​ចំនួន​ ​៩​២​ប្រទេស​នៅ​ទ្វីប​អា​ហ្រ្វិ​ក​ ​អាមេរិក​ ​និង​អាស៊ី​ ​៕

  • ឥណ្ឌូ​នេ​ស៊ី​៖​ ​ប្រធានាធិបតី​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​មុនគេ​​ក្នុង​ប្រទេស​ ផ្សាយផ្ទាល់

    ឥណ្ឌូ​នេ​ស៊ី​៖​ ​ប្រធានាធិបតី​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​មុនគេ​​ក្នុង​ប្រទេស​ ផ្សាយផ្ទាល់

    ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko ​W​i​do​do​ ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វី​រុ​ស​កូ​វី​ដ​១​៩​ ​ជា​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​នៅ​ថ្ងៃ​ទី​១​៣​ ​មករា​ ​២​០​២​១​ ​ធ្វើឲ្យ​លោក​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​នេះ​។​ ​លោក​ Joko ​W​i​do​do​ ​ត្រូវ​បាន​គេ​ចាក់​វ៉ាក់សាំង​នៅ​វិមាន​ប្រធានាធិបតី​ ​ក្នុង​ក្រុង​ហ្សា​កា​តា​ ​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​។​ ​ក្នុងពេលនោះ​ ​ក៏មាន​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងៗ​ទៀត​ចាក់​វ៉ាក់សាំង​ដែរ​។​ ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ​មាន​បុគ្គលិក​សុខា​ភិល​បា​ប្រមាណ​ជិត​១​លាន​៥​សែន​នាក់​នឹង​ត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ក្នុង​ស​ប្តាហ៍​នេះ​ ​ក្នុង​នោះ​ ​ច្រើនជាង​៥​៦​ម៉ឺន​នាក់​ត្រូវ​បាន​គ្រោង​ថា​ ​នឹង​ចាក់​នៅ​ក្នុង​ខែ​មករា​នេះ​ ​ខណៈ​ដែល​៩​០​ម៉ឺន​នាក់​ទៀត​ ​ត្រូវ​ចាក់​វ៉ាក់សាំង​ ​ក្នុង​ខែ​កុម្ភះ​៕​

  • ​វៀតណាម​មាន​ធ្លាក់​ព្រិ​ល​ ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង

    ​វៀតណាម​មាន​ធ្លាក់​ព្រិ​ល​ ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង

    ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ ​រួម​ទាំង​ទីប្រជុំជន​ S​a​ ​P​a​ផង​ដែរ​ ​មានការ​ធ្លាក់ព្រិល​យ៉ាង​ក្រាស់​កំពុង​គ្របដណ្តប់​លើ​តំបន់​នេះ​ធ្វើឲ្យ​ប្រជាជន​វៀតណាម​ជាច្រើន​នាក់​ កំពុង​សម្រុក​ទៅលេង​តំបន់​នោះ​ នេះបើតាមការចេញផ្សាយរបស់ VN Express នាថ្ងៃទី១១ មករា ២០២១។ ​ព្រិល​បាន​គ្របដណ្តប់​ភ្នំ​ O Qu​y​ ​H​o ​ក្នុង​ខេត្ត​ ​L​a​i​ C​h​a​u ​និង​ទីប្រជុំជន​ S​a​ ​P​a​ ​ដែល​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ក្នុង​ខេត្ត​ ​Lao​ ​Ca​i​ ​ចាប់តាំង​ពី​យប់​ថ្ងៃអាទិត្យ​មក​៕

  • ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ ​Co​v​i​d​-19 (Video)

    ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​សំដៅ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ ​Co​v​i​d​-19 (Video)

    ម៉ាឡេស៊ី​៖​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ព្រះចៅ​ ស៊ុ​ល​តង់​ ​អាប់​ឌុ​ល​ឡាហ៍ ​បាន​ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ចូលក្នុង​គ្រា​មានអាសន្ន​ ​ដើម្បី​ព្យាយាម​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​ ​ចេញពី​ព្រះបរមរាជវាំង​ម៉ាឡេស៊ី​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ការ​សម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ ​កើតមានឡើង​ក្រោយ​ទ្រង់​បាន​ជួប​ជាមួយ​នាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​ ​លោក​ មូហ៍​យី​ដ​ទី​ន​ ​យ៉ា​ស​ស៊ី​ន​ ​នៅ​វិមាន​ជាតិ​ក្នុង​ថ្ងៃចន្ទ​នេះ​ ​និង​បន្ទាប់ពី​លោកនាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​បាន​ប្រកាស​ដាក់​ចេញ​ចាត់វិធានការ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ​ ​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​តទៅ​ ​ដើម្បី​ទប់​ស្កាត់​ ​CO​V​I​D​-19 ​។​ បើ​តាម​សេចក្ដីថ្លែង​ការណ៍​ចេញពី​ព្រះបរមរាជវាំង​ម៉ាឡេស៊ី​ ​ការ​ប្រទេស​ដាក់​ក្នុង​គ្រាអាសន្ន​ខាងលើ​នេះ​ ​នឹង​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី​០​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ឬក៏​អាច​លឿន​ជាង​នេះ​ ​អាស្រ័យ​ទៅលើ​ស្ថានភាព​ ​CO​V​I​D​-19 ​។​ ​ជាមួយគ្នា​នេះ​ ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ក៏បាន​ស្នើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​រក្សា​ភាព​ស្ងៀមស្ងាត់​ ​និង​អត់ធ្មត់​ផង​ដែរ​ ​កំឡុង​ការ​អនុវត្ត​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​ ​៕

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ជួប​ពិភាក្សាគ្នា​ក្នុង​សេតវិមាន​ ​ខណៈ​បក្ស​ប្រជាធិបតេយ្យ​នឹង​បោះឆ្នោត​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ (Video)

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ៃ​ ភែ​ន​ ​ជួប​ពិភាក្សាគ្នា​ក្នុង​សេតវិមាន​ ​ខណៈ​បក្ស​ប្រជាធិបតេយ្យ​នឹង​បោះឆ្នោត​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ (Video)

    ​អាមេរិក​៖​ ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ​ ​បាន​ជួប​ពិភាក្សាគ្នា​ក្នុង​សេតវិមាន​ ​ខណៈ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​កំពុង​ដាក់​សម្ពាធ​អោយ​លោក​ ភែ​ន​ ​ចូលរួម​ក្នុង​ការ​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្មាន​បំណង​លាលែង​ពី​តំណែង​ប្រធានាធិបតី​ ​នៅមុន​ពេល​លោក​ត្រូវ​ផុត​អាណត្តិ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​នោះ​ទេ​ ​ខណៈ​លោក​ ភែ​ន​ ​វិញ​ក៏​គ្មាន​បំណង​ចូលរួម​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​ ​តាមរយៈ​ការប្រកាស​ថា​ ​ប្រ​ធា​ ​នា​ធិ​ប​តី​រូប​នេះ​អសមត្ថភាព​ ​តាម​ការ​ស្នើសុំ​របស់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​នោះ​ដែរ​ ​។​ កិច្ចប្រជុំ​រវាង​លោក​ ​ត្រាំ​ ​និង​លោក​ ភែ​ន​ ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​សមាជិក​សភាតំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ ​នឹង​ធ្វើ​ការបោះឆ្នោត​មួយ​ ​នៅ​ល្ងាច​ថ្ងៃអង្គារ​នេះ​ ​លើ​ដំណោះស្រាយ​មួយ​ ​ដែល​នឹង​ស្នើ​ឱ្យ​លោក​ ​ម៉ៃ​ ភែ​ន​ ​យក​ច្បាប់​វិសោធនកម្ម​ទី​២​៥​មក​ប្រើ​ ​ដើម្បី​ដក​លោក​ ​ត្រាំ​ ​ពី​តំណែង​…

  • ​ឥណ្ឌូ​នេ​ស៊ី៖ ធ្លាក់​យន្តហោះ​បាន​១​ថ្ងៃ​ ​​មាន​បាក់​ដី​ស្លាប់​មនុស្ស​១​៣​នាក់​ ​បាត់ខ្លួន​រាប់​សិប​នាក់​ទៀត

    ​ឥណ្ឌូ​នេ​ស៊ី៖ ធ្លាក់​យន្តហោះ​បាន​១​ថ្ងៃ​ ​​មាន​បាក់​ដី​ស្លាប់​មនុស្ស​១​៣​នាក់​ ​បាត់ខ្លួន​រាប់​សិប​នាក់​ទៀត

    ​បន្ទាប់ពី​មាន​ករណី​ធ្លាក់​យន្តហោះ​១​គ្រឿង​ ​ផ្ទុក​មនុស្សជា​ង​៦​០​នាក់​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បាន​មួយថ្ងៃ​ ​ក៏​ស្រាប់តែ​មាន​ករណី​បាក់​ដី​ចំនួន​២​លើក​ ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​១​៣​នាក់​ ​បាត់ខ្លួន​២​៦​នាក់​ផ្សេងទៀត​ ​ក្នុង​ប្រទេស​មួយ​នេះ​ទៀត​។​ ​អាជ្ញាធរ​កំពុង​ព្យាយាម​រុករក​អ្នក​បាត់ខ្លួន​ ​ក្នុង​ករណី​បាក់​ដី​ផ្ទួនៗគ្នា​ ​នៅ​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ ​West​ ​Java​ ​កាលពី​ចុង​ស​ប្តាហ៍ ​នេះ​បើ​តាម​ការ​ការ​បញ្ជាក់​របស់​មន្ត្រី​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១​២​ ​មករា​ ​២​០​២​១​នេះ​។​ ​បំណាក់​ដី​នេះ​កើន​ឡើង​ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ​កាលពី​ថ្ងៃអាទិត្យ​។​ ​រម្លឹក​ដែរ​ថា​ ​យន្ដហោះ​ Bo​e​in​g​ 737-500 ដឹ​កមនុស្ស​សរុប​ ​៦​២​នាក់​ ​ក្នុង​នោះ​រួម​មាន​អ្នកដំណើរ​ ​៥​០​នាក់​ ​និង​ក្រុម​ការងារ​អាកាសយានិក​ ​១​២​នាក់​ ​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជា្វ ​កាលពី​ថ្ងៃសៅរ៍​ស​ប្ដាហ៍​មុន​ ​៤​នាទី​បន្ទាប់ពី​ហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​ហ្សាកាតា​៕​ ​

  • ​ថៃ​ឆ្លងកូវីដ​១​៩​ក្នុង​សហគមន៍​ថ្មីៗ​ ​ជិត​៣​០​០​នាក់​ទៀត​ ​នៅថ្ងៃទី១២ មករានេះ

    ​ថៃ​ឆ្លងកូវីដ​១​៩​ក្នុង​សហគមន៍​ថ្មីៗ​ ​ជិត​៣​០​០​នាក់​ទៀត​ ​នៅថ្ងៃទី១២ មករានេះ

    ​នៅ​ថ្ងៃ​ទី​១​២​ ​មករា​ ​២​០​២​១​នេះ​ ​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មីៗ​ចំនួន​ ​២​៧​៨​នាក់​ទៀត​ ​និង​មាន​នាំចូល​៩​ករណី​ទៀត​ ​សរុប​ថ្ងៃនេះ​រក​ឃើញ​ ​២​៨​៧​នាក់​។​ ​ចំនួន​នេះ​ធ្វើឲ្យ​ថៃ​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​១​០​៨​៣​៤​នាក់​ហើយ​ ​ចាប់តាំង​ពី​ខែ​មករា​ ​២​០​២​០​មក​។​ ​ថ្ងៃនេះ​ ​ពុំ​មាន​ករណី​ស្លាប់​ថ្មី​ទេ​ ​ធ្វើឲ្យ​អ្នក​ស្លាប់​នៅតែ​មាន​ចំនួន​៦​៧​នាក់​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍

  • ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​គុយបា​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​គាំទ្រ​ភេរវកម្ម​ឡើងវិញ (Video)

    ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​គុយបា​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​គាំទ្រ​ភេរវកម្ម​ឡើងវិញ (Video)

    អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដាក់បញ្ចូល​គុយបា​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ប្រទេស​គាំទ្រ​ភេរវកម្ម​ឡើងវិញ​ ​ដែល​ប្រការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ដើម្បី​បង្ក​ឧបសគ្គ​ដល់​នយោបាយ​ការទូត​ ​នៃ​រដ្ឋបាល​របស់​ប្រ​ធានា​ ធិ​ប​តី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ថ្ងៃចន្ទ​ស​ប្ដាហ៍​នេះ​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ប្រជាជន​គុយបា​ ​ដែល​ចង់បាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ​និង​គោរព​សិទ្ធិមនុស្ស​ ​សេរីភាព​ ​និង​សាសនា​ ​ហើយ​ថា​ ​ការ​សម្រេច​ចិត្ត​បែប​នេះ​របស់​សហរដ្ឋអាមេរិក​ ​គឺ​ដោយ​ ​សារ​គុយបា​គាំទ្រ​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​កូឡុំ​ប៊ី​ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​វេណេស៊ុ​យ​អេឡា ​។ សូម​រំលឹក​ផង​ដែរ​ថា​ ​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​ធ្លាប់​បាន​ដក​គុយបា​ចេញពី​បញ្ជី​ខ្មៅ​នៃ​ប្រទេស​គាំទ្រ​ភេរវកម្ម​កាលពី​ឆ្នាំ​២​០​១​៥​ ​ក្នុង​គោលបំណង​ស្ដារ​ទំនាក់ទំនង​ការទូត​រវាងប្រទេស​ទាំងពីរ​ឡើងវិញ​ ​៕

  • ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក​លាលែង​ពី​តំណែង​ ​បន្ទាប់ពី​ចេញមុខ​រិះគន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធ​នឹង​កុបកម្ម​នៅ​វិមាន​សភា (Video)

    ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក​លាលែង​ពី​តំណែង​ ​បន្ទាប់ពី​ចេញមុខ​រិះគន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពាក់ព័ន្ធ​នឹង​កុបកម្ម​នៅ​វិមាន​សភា (Video)

    ​អាមេរិក​៖​ ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ស្ដីទី​អាមេរិក​ ​លោក​ C​h​a​d​ ​Wolf​ ​បាន​ចុះចេញ​ពី​តំណែង​នៅ​ថ្ងៃចន្ទ​នេះ​ ​ប៉ុន្មាន​ថ្ងៃក្រោយ​លោក​ចេញមុខ​រិះគន់​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទាក់ទិន​នឹង​ក្រុម​កុបករ​ចូល​អុកឡុក​វិមាន​សភា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ឆ្នា ​២​០​២​១​ ​។​ ការប្រកាស​ខាងលើ​នេះ​ ​បាន​ធ្វើ​អោយ​លោក​ C​h​a​d​ ​Wolf​ ​ក្លាយ​ជា​មនុស្ស​ទី​៣​ហើយ​ ​ដែល​បាន​ដើរចេញ​ពី​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បន្ទាប់ពី​ក្រុម​កុបករ​គាំទ្រ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​ចូល​អុកឡុក​វិមាន​សភា​កាលពី​ស​ប្ដាហ៍​មុន​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ C​h​a​d​ ​Wolf​ ​មិនបាន​បញ្ជាក់​អោយ​ច្បាស់​ៗ​ពី​មូលហេតុ​ជុំវិញ​ការ​សម្រេច​ចិត្ត​បែប​នេះ​នោះ​ទេ​ ​ខណៈ​ដែល​លោក​នឹង​លាលែង​ពី​តំណែង​នៅ​ពាក់កណ្តាល​យប់​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ សូម​ជម្រាប​ថា​ ​លោក​ C​h​a​d​ ​Wolf​ ​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ ​មាតុភូមិ​ស្ដីទី​អាមេរិក​ ​ចាប់តាំង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ប៉ុន្តែ​តំណែង​របស់​លោក​មិនទាន់​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ព្រឹទ្ធសភា​នៅឡើយ​ទេ​ ​៕

  • ​ទីភ្នាក់ងារ​ ​F​B​I​ ​ព្រមាន​ថា​ ​ក្រុម​កុបករ​គាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អាច​នឹង​បង្ក​ភាព​ចលាចល​នៅ​ថ្ងៃ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន (Video)

    ​ទីភ្នាក់ងារ​ ​F​B​I​ ​ព្រមាន​ថា​ ​ក្រុម​កុបករ​គាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អាច​នឹង​បង្ក​ភាព​ចលាចល​នៅ​ថ្ងៃ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន (Video)

    អាមេរិក​៖​ ​ទីភ្នាក់ងារ​ ​F​B​I​ ​បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​តវ៉ា​ប្រដាប់​អាវុធ​ ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​មុន​ពេល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។ ​មាន​របាយការណ៍​អំពី​ក្រុម​ប្រដាប់​អាវុធ​ដែល​គ្រោង​ប្រមូលផ្តុំ​គ្នា​ ​នៅ​ឯ​អគារ​រដ្ឋាភិបាល​ក្នុង​រដ្ឋ​ទាំង​៥​០​ ​និង​នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​មុន​ការ​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខនេះ​ ​។​ ​ការ​ភ័យខ្លាច​នេះ​បាន​កើតឡើង​ស្រប​ពេល​ផែនការ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ​។​ នៅ​ថ្ងៃអង្គារ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​មិន​ខ្លាច​ក្នុង​ការ​ស្បថ​ចូលកាន់​តំណែង​នៅ​ខាងក្រៅ​វិមាន​កា​ពី​តូ​ល​អាមេរិក​ទេ​ ​។​ ​ទាំង​រូបលោក​ ​និង​លោកស្រី​ ​Kam​a​l​a​ ​H​arris​ ​នៅតែ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ខាងក្រៅ​អគារ​ ​ពោល​គឺ​មាន​រយៈពេល​ត្រឹមតែ​ពីរ​ស​ប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ទីនោះ​ ​បាន​ក្លាយ​ជា​កន្លែង​ដែល​អ្នកគាំទ្រ​របស់​លោក​ ​ត្រាំ​ ​ធ្វើ​កុបកម្ម​ដ៏​សាហាវ​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ ​៕