Category: ព័ត៌មានអន្តរជាតិ

  • ​ប្រធានាធិបតី​ព័រ​ទុ​យ​ហ្គាល់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​ចំនួន​អ្នក​ឆ្លងវីរុស​សរុប​នៅ​ទូទាំង​ប្រទេស​នេះ​កើន​ឡើង​ជិត​៤​៩​ម៉ឺន​ករណី

    ​ប្រធានាធិបតី​ព័រ​ទុ​យ​ហ្គាល់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​ចំនួន​អ្នក​ឆ្លងវីរុស​សរុប​នៅ​ទូទាំង​ប្រទេស​នេះ​កើន​ឡើង​ជិត​៤​៩​ម៉ឺន​ករណី

    ​ព័រ​ទុ​យ​ហ្គាល់​៖​ ​ប្រធានាធិបតី​ព័រ​ទុ​យ​ហ្គាល់​លោក​ ​Mar​c​e​l​o ​Rebel​o ​d​e​ ​So​us​a​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១​៩​ ​ប៉ុន្តែ​មិន​បង្ហាញ​រោគសញ្ញា​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ យោង​តាម​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដែល​បង្ហោះ​លើ​គេហទំព័រ​ផ្លូវការ​របស់​ប្រ​ធា​ ​នា​ធិ​ប​តី​ព័រ​ទុ​យ​ហ្គាល់​កាលពី​យប់​ថ្ងៃចន្ទ​ម្សិលមិញ​ ​បាន​អោយ​ដឹង​ថា​ ​លទ្ធផល​តេ​ស្ត​វិជ្ជមាន​របស់​លោក​ ​Rebel​o ​d​e​ ​So​us​a​ ​បាន​កើតឡើង​ ​បន្ទាប់ពី​គាត់​បាន​ធ្វើ​តេ​ស្ត​អ​វិជ្ជ ​មានកាល​ពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​កន្លងទៅ​ ​បន្ទាប់ពី​ទាក់ទង​ជាមួយ​អ្នក​ដែល​ឆ្លង​រោគ​ ​។​ ​លោក​ ​Rebel​o ​d​e​ ​So​us​a​ ​នឹង​ដាក់ខ្លួន​នៅ​ដាច់ពីគេ​ក្នុង​គេហដ្ឋាន​ផ្លូវការ​របស់​គាត់​នៅ​ទីក្រុង​ ​L​i​sbon ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​២​ ​ខែ​មករា​នេះ​ ​នៅ​ទូទាំង​ប្រទេស​ព័រ​ទុ​យ​ហ្គាល់​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១​៩​សរុប​៤​៨​ម៉ឺន​៩​ពាន់​២​៩​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​៧​ពាន់​៩​២​៥​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​៣​៧​ម៉ឺន​២​ពាន់​៥​៦​នាក់​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៥​លាន​២​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៥​លាន​២​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​១​លាន​៣​១​ម៉ឺន​៤​ពាន់​៣​៧​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​៥​ម៉ឺន​២​ពាន់​៨​៧​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៥​លាន​២​៨​ម៉ឺន​៦​ពាន់​៣​២​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​៣​លាន​១​៤​ម៉ឺន​៣​ពាន់​១​៩​៧​នាក់​ ​ស្លាប់​ចំនួន​៣​៨​ម៉ឺន​៥​ពាន់​២​៤​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​៦​៨​ម៉ឺន​៤​៦​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​៧​ម៉ឺន​៩​ពាន់​៩​១​៣​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​ពាន់​៣​៦​៤​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​១​១​ម៉ឺន​៧​១​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​១​៣​ម៉ឺន​៣​ពាន់​៨​៣​៣​នាក់​ ​ស្លាប់​២​០​ម៉ឺន​៣​ពាន់​៦​១​៧​នាក់​ ​និង​ជាសះស្បើយ​៧​លាន​២​០​ម៉ឺន​៧​ពាន់​៤​៨​៣​នាក់​ ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​បញ្ជាក់​ថា​ ​វៀតណាម​នឹង​កំណត់​ជើង​ហោះហើរ​ក្នុង​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី

    ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​បញ្ជាក់​ថា​ ​វៀតណាម​នឹង​កំណត់​ជើង​ហោះហើរ​ក្នុង​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ដើម្បីទប់ស្កាត់ Covid-19 ទម្រង់ថ្មី

    ​វៀតណាម​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​លោក​ ង្វៀ​ន​ ​សួន​ផុក​ ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​កំណត់​ជើង​ហោះហើរ​ដែល​នាំ​ពលរដ្ឋ​មក​ប្រទេស​វិញ​ ​ចាប់ពី​ពេលនេះ​រហូតដល់​ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ង្វៀ​ន​ ​សួន​ផុក​ ​បញ្ជាក់​ថា​ ​វៀតណាម​នឹង​អនុញ្ញាត​អោយ​មានតែ​ជើង​ហោះហើរ​ចាំបាច់​ប៉ុណ្ណោះ​ចូលក្នុង​ប្រទេស​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​ក្រសួងសុខាភិបាល​ ​ក្រសួងការបរទេស​ ​ក្រសួង​ការពារ​ជាតិ​ ​ក្រសួង​សន្តិសុខ​សាធារណៈ​ ​និង​ដឹកជញ្ជូន​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​វៀតណាម​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​០​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ក្រសួង​ដឹកជញ្ជូន​នឹង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាប់ផ្តើម​ជើង​ហោះហើរ​អន្តរជាតិ​ឡើងវិញ​ ​៕

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​ទៀត​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​ទៀត​នៅ​ថ្ងៃចន្ទ​នេះ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ថៃ​៖​ ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៩​ករណី​បន្ថែម​ទៀត​ ​ដោយ​ក្នុង​នោះ​មាន​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ខណៈ​តួលេខ​កត់ត្រា​ថ្មី​នេះ​ ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​១​ម៉ឺន​៥​៤​៧​ករណី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ នៅ​ក្នុង​របាយការណ៍​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ដែរ​ ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​នោះ​ទេ​ ​ដែល​មកទល់​ពេលនេះ​ ​មាន​អ្នក​ស្លាប់​សរុប​៦​៧​នាក់​ដដែល​ ​។​ ​ដោយឡែក​ជន​អន្តោប្រវេសន៍​ជា​ពលករ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជិត​៣​០​០​នាក់​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​និង​បាន​ក្លាយ​ជា​ក្រុម​អន្តោប្រវេសន៍​ដ៏​ច្រើន​លើកដំបូង​ ​ដែល​ជាសះស្បើយ​ពី​វី​រុ​ស​នេះ​ ​។​ សូម​ជម្រាប​ថា​ ​មកទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ ​១​ម៉ឺន​៥​៤​៧​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៨​ពាន់​៣​៨​១​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​២​ពាន់​១​៦​៦​នាក់​ជា​ករណី​នាំចូល​ ​។​ ​ហើយ​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់​នោះ​ទៀតសោត​ ​មាន​៦​៧​នាក់​ស្លាប់​ ​និង​ ​៦​ពាន់​៥​៦​៦​នាក់​បាន​ជាសះស្បើយ​ឡើងវិញ​ ៕

  • លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បញ្ជាក់​ថា​ ​សភា​នឹង​រៀបចំ​ដំណើរការ​នីតិវិធី​ ​ដើម្បី​ទម្លាក់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​នៅមុន​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខ

    លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បញ្ជាក់​ថា​ ​សភា​នឹង​រៀបចំ​ដំណើរការ​នីតិវិធី​ ​ដើម្បី​ទម្លាក់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​នៅមុន​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខ

    ​អាមេរិក​៖​ ​សភា​អាមេរិក​នឹង​រៀបចំ​ដំណើរការ​នីតិវិធី​ ​ដើម្បី​ទម្លាក់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សភាតំណាងរាស្ត្រ​អាមេរិក​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ចុះផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បាន​បញ្ជាក់​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជា​ការ​គំរាមកំហែង​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ ​ក្រោយ​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ក្នុង​វិមាន​សភា​អាមេរិក​កាលពី​ស​ប្តាហ៍​មុន​ ​ដែល​បណ្តាល​អោយ​មនុស្ស​មួយ​ចំនួន​បាត់បង់ជីវិត​ ​និង​រង​របួស​ ​។​ ​សូម​ជម្រាប​ថា​ ​សមាជិកសភា​របស់​គណបក្សប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​ពិភាក្សា​អំពី​ដំណើរការ​ទម្លាក់​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ​ ​ពី​អំណាច​នៅ​ថ្ងៃចន្ទ​ ​ឬ​យ៉ាង​យូរ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ហើយ​ (​ម៉ោង​ក្នុង​តំបន់​) ​៕

  • ​សហរដ្ឋអាមេរិក​បើក​ការស៊ើបអង្កេត​ ​ជុំវិញ​អំពើ​ភេរវកម្ម​ក្នុង​ប្រទេស​ចំនួន​២​៥​ករណី​ ​បន្ទាប់ពី​ផ្ទុះ​កុបកម្ម​នៅ​វិមាន​សភា

    ​សហរដ្ឋអាមេរិក​បើក​ការស៊ើបអង្កេត​ ​ជុំវិញ​អំពើ​ភេរវកម្ម​ក្នុង​ប្រទេស​ចំនួន​២​៥​ករណី​ ​បន្ទាប់ពី​ផ្ទុះ​កុបកម្ម​នៅ​វិមាន​សភា

    ​អាមេរិក​៖​ ​អំពើ​ភេ​វរ​កម្ម​ក្នុង​ប្រទេស​យ៉ាងហោចណាស់​២​៥​ករណី​ត្រូវ​បាន​បើក​ការស៊ើបអង្កេត​ ​បន្ទាប់ពី​កើតមាន​ការ​អុកឡុក​នៅ​វិមាន​សភា​អាមេរិក​ ​កាលពី​ស​ប្តាហ៍​មុន​ ​ដោយក្រុម​កុបករ​គាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នេះ​បើ​តាម​លេខាធិការ​កងទ័ព​ ​អាមេរិក​លោក​ R​y​an​ ​M​c​Cart​h​y​ ​បាន​ប្រាប់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ J​a​son​ ​Crow​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​សេវា​ប្រដាប់​អាវុធ​នៃ​សភាតំណាងរាស្ត្រ​បាន​និយាយ​ថា​ ​លោក​ ​M​c​Cart​h​y​ ​បាន​ប្រាប់​គាត់​ថា​ ​មន្ទីរ​បញ្ចកោណ​ដឹង​អំពី​ការ​គំរាមកំហែង​ដែល​អាច​កើតមាន​បន្ថែម​ទៀត​ ​ដែល​បង្កឡើង​ដោយក្រុម​ភេ​រ​វក​រ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​និង​នៅ​ថ្ងៃ​នៃ​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខនេះ​ ​។​ លោក​ ​Crow​ ​បាន​និយាយដោយសង្ខេប​ទៅកាន់​លោក​ ​M​c​Cart​h​y​ ​ថា​ ​កាំភ្លើងវែង​ ​គ្រាប់បែក​ ​M​o​lot​o​v​ ​ឧបករណ៍​ផ្ទុះ​ ​និង​ ​ខ្សែ​រឺត​ត្រូវ​បាន​រក​ឃើញ​ ​ដែល​នេះ​បង្ហាញ​ថា​ ​គ្រោះ​មហន្តរាយ​កាន់តែ​ធំ​ត្រូវ​បាន​ជៀស​ផុត​ ​។​ ​លោក​ ​M​c​Cart​h​y​ ​បាន​ធានា​ចំពោះ​គាត់​ថា​ ​មន្ទីរ​បញ្ចកោណ​កំពុង​ធ្វើការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​តំបន់​ ​និង​សហ​ព័ន្ធ​ ​ដើម្បី​សម្របសម្រួល​ការ​ត្រៀមលក្ខណៈ​ផ្នែក​សន្តិសុខ​ ​បន្ទាប់ពី​អ្វី​ដែល​គាត់​បាន​ពិពណ៌នា​ថា​ ​ជា​ការខ្វះចន្លោះ​ផ្នែក​សន្តិសុខ​ ​មុន​កុបកម្ម​ថ្ងៃ​០​៣​ ​ខែ​មករា​កន្លងទៅ​នេះ​…

  • ​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ ​H​y​un​d​a​i​ ​គ្រោងផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២​០​២​៤

    ​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ ​H​y​un​d​a​i​ ​គ្រោងផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២​០​២​៤

    អាមេរិក​៖​ ​ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ ​Apple​ ​Inc​ ​មានផែនការ​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ​ ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ២០២១នេះ​ ​ខណៈ​​សង្វាក់​ផលិតកម្ម​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២​០​២​៤ខាងមុខ​នៅ​​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យទ័័​រនាពេលថ្មីៗ​ ​។​ ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ក្រុមហ៊ុន​ ​Apple​ ​បាន​ពិភាក្សាគ្នា​លើ​គម្រោង​មួយ​នេះ​អស់​រយៈ​ជាយូរមកហើយ​ ​ខណៈ​ដែល​សារ​ព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា​ ​Apple​ ​គ្រោង​នឹង​បង្កើត​រថយន្ត​ដោយខ្លួនឯង​នៅ​ឆ្នាំ​២​០​២​៤​ ​នេះបើតាម​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​។ ​ជាមួយគ្នានេះ​ ​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​បាន​ចេញផ្សាយ​ដោយ​បញ្ជាក់​ទាំង​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​ ​ប៉ុន្តែ​ក្រោយ​ពី​ចេញផ្សាយ​ ​បាន​ ​ប៉ុន្មាន​ ​ក៏​លុបចោល​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​វិញ​ ​ដោយ​រក្សាទុក​ត្រឹមតែ​កាលបរិច្ឆេទ​ប៉ុណ្ណោះ​ ​ព្រមទាំង​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​ដាក់​ឱ្យ​សាកល្បង​រថយន្ត​អគ្គ​ស​នី​បើកបរ​ដោយស្វ័យប្រវត្តិ​នេះ​នៅ​ឆ្នាំក្រោយ​ ​៕

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្នុង​នោះ​២​២​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​៖​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​២​៤​៥​ករណី​ថែមទៀត​ ​ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហ​គ​ម៍ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់​គ្រប់​ស្ថានការណ៍​ ​CO​V​I​D​-19 ​របស់​ថៃ​ ​លោក​វេជ្ជបណ្ឌិត​ ​ថា​វី​ស៊ី​ន​ ​វី​សា​នុយ៉ូ​ធី​ន​ ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​ ​មាន​រហូតដល់​២​២​៤​ករណី​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ផ្ទាល់​តែម្តង​ ​ខណៈ​ដែល​ ​២​១​ករណី​ទៀត​ ​គឺជា​អ្នក​ដែល​ទើប​ធ្វើដំណើរ​ត្រឡប់មក​ពីក្រៅ​ប្រទេស ​។​ សូម​ជម្រាប​ថា​ ​មកទល់​ពេលនេះ​ ​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​សរុប​ ​១​ម៉ឺន​២​៩​៨​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៨​ពាន់​១​៥​៧​ករណី​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​២​ពាន់​១​៤​១​នាក់​ជា​ករណី​នាំចូល​ ​។​ ​ហើយ​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់​លើ​នោះ​ទៀតសោត​ ​មាន​៦​៧​នាក់​ស្លាប់​ ​និង​ ​៦​ពាន់​៤​២​៨​នា​ក​បាន​ជាសះស្បើយ​ឡើងវិញ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​៨​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៩​០​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៤​លាន​៨​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៩​០​លាន​៦​៨​ម៉ឺន​៩​ពាន់​៧​៣​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​៤​ម៉ឺន​៣​ពាន់​៩​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៤​លាន​៨​១​ម៉ឺន​១​ពាន់​៣​៨​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​៩​១​ម៉ឺន​៧​ពាន់​៣​៣​៤​នាក់​ ​ស្លាប់​ចំនួន​៣​៨​ម៉ឺន​៣​ពាន់​២​៧​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​៤​៨​ម៉ឺន​៣​ពាន់​៤​៩​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​៦​ម៉ឺន​៧​ពាន់​៤​៣​១​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​១​ពាន់​១​៩​៨​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៩​ម៉ឺន​២​ពាន់​១​៣​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៨​លាន​១​០​ម៉ឺន​៥​ពាន់​៧​៩​០​នាក់​ ​ស្លាប់​២​០​ម៉ឺន​៣​ពាន់​១​៤​០​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​៦​ម៉ឺន​៧​ពាន់​៦​៥​១​នាក់​ ​៕

  • ​ថៃ​ឲ្យពលករ​មី​យ៉ា​ន់​ម៉ា​ជិត​៣​០​០​នាក់​ចេញពី​មន្ទីរពេទ្យ​​នៅ​សា​មុត​ ​សា​ខន​ ​ក្រោយជាកូវីដ១៩ ម្សិលមិញ

    ​ថៃ​ឲ្យពលករ​មី​យ៉ា​ន់​ម៉ា​ជិត​៣​០​០​នាក់​ចេញពី​មន្ទីរពេទ្យ​​នៅ​សា​មុត​ ​សា​ខន​ ​ក្រោយជាកូវីដ១៩ ម្សិលមិញ

    ​ជន​អន្តោប្រវេសន៍​ជា​ពលករ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជិត​៣​០​០​នាក់​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃអាទិត្យ​ទី​១​០​ ​មករា​ ​២​០​២​១​ម្សិលមិញ​ ​បាន​ក្លាយ​ជា​ក្រុម​អន្តោប្រវេសន៍​ដ៏​ច្រើន​លើកដំបូង​ ​ដែល​ជាសះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១​៩​។​ ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​សរុប​២​៩​២​នាក់​ត្រូវ​បាន​ប្រកាស​ថា​ ​បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ត្រូវ​បានឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ព្យាបាល​ ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​កីឡា​មួយ​កន្លែង​។​​ពួកគេ​បាន​គ្រវី​ដៃ​លា​ ​ទៅកាន់​ក្រុម​គ្រូពេទ្យ​ ​មុន​ពេល​បញ្ជូន​ឡើង​រថយន្ត​យោធា​ ​ទៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ ​ត្រង់កន្លែង​ដែល​ពួកគេ​រស់នៅ​និង​ធ្វើការ​។​ តែ​ផ្សារ​នេះ​មិនទាន់​បើក​ដំណើរការ​ទេ​ ​ដោយ​គេ​គ្រោង​នឹង​បើក​វិញ​ ​នៅ​ចុងខែ​មករា​នេះ​ ​នេះ​បើ​តាម​លោក​ ​T​h​i​rap​hat​ K​hatch​a​mat​ ​អភិបាល​រង​ខេត្ត​ ​សា​មុត​ ​សា​ខន​៕ ប្រភពពីបាងកកប៉ុស្តិ៍