Category: ព័ត៌មានអន្តរជាតិ

  • ​តុលាការ​អ៊ី​រ៉ា​ក់​ចេញ​ដីកាចាប់ខ្លួន​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​ការ​សម្លាប់​មេទ័ព​កំពូល​អ៊ី​រ៉​ង់ ​និង​មេដឹកនាំ​ក្រុម​ជីវពល​អ៊ី​រ៉ា​ក់​ដ៏​មានឥទ្ធិពលម្នាក់កាលពីឆ្នាំមុន​ (Video)

    ​តុលាការ​អ៊ី​រ៉ា​ក់​ចេញ​ដីកាចាប់ខ្លួន​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​ការ​សម្លាប់​មេទ័ព​កំពូល​អ៊ី​រ៉​ង់ ​និង​មេដឹកនាំ​ក្រុម​ជីវពល​អ៊ី​រ៉ា​ក់​ដ៏​មានឥទ្ធិពលម្នាក់កាលពីឆ្នាំមុន​ (Video)

    ​អ៊ី​រ៉ា​ក់​៖​ ​ចៅ​ក្រុម​ម្នាក់​របស់​តុលាការ​ក្រុង​បា​ក​ដា​ដ​ ​បាន​ចេញ​ដីកាចាប់ខ្លួន​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​សំណុំរឿង​ធ្វើឃាត​ឧត្តមសេនីយ៍​អ៊ី​រ៉​ង់​ម្នាក់​ ​និង​ ​មេដឹកនាំ​ក្រុម​ជីវពល​អ៊ី​រ៉ា​ក់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​កាលពីឆ្នាំមុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CNN ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ក្រុមប្រឹក្សា​របស់​តុលាការ​កំពូល​អ៊ី​រ៉ា​ក់​លើកឡើង​ថា​ ​ក្រោយ​បញ្ចប់​ការស៊ើបអង្កេត​បឋម​ទាំងស្រុង​ ​ចៅក្រម​បាន​សម្រេច​ចិត្ត​ចេញ​ដីកាចាប់ខ្លួន​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ​នីតិវិធី​ស៊ើប​អង្កេត​នឹង​បន្ត​ធ្វើឡើង​ ​ដើម្បី​ស្វែងរក​អ្នកចូលរួម​ ​ឬ​អ្នក​ពាក់ព័ន្ធ​ទាំង​ ​ឡាយ​ក្នុង​បទឧក្រិដ្ឋ​មួយ​នេះ​ ​មិនថា​ ​ពួកគេ​ជា​ពលរដ្ឋ​អ៊ី​រ៉ា​ក់ ​ឬ​ជនបរទេស​ឡើយ​។​ សូម​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​អា​ប៊ូ​ ​ម៉ា​ហ៍​ឌី​ ​អា​ល់ មូ​ហាន់​ឌី​ស​ ​ជា​មេបញ្ជាការ​រង​នៃ​កងជីវពល​អ៊ី​រ៉ា​ក់ ​ដែល​មាន​អ៊ី​រ៉​ង់​ជា​ខ្នង​បង្អែក​ត្រូវ​បាន​ផ្តាច់ជីវិត​ ​រួម​ជាមួយ​លោក​ ​កា​ហ្សេ​ម​ ​សូ​ឡៃ​ម៉ា​នី​ ​នៅ​ក្នុង​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​អាមេរិក​ ​ក្នុង​ទីក្រុង​បា​ក​ដា​ដ​ ​ប្រទេស​អ៊ី​រ៉ា​ក់ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​៕

  • នាយករដ្ឋមន្ត្រី​សិង្ហបុរី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ហើយ​

    នាយករដ្ឋមន្ត្រី​សិង្ហបុរី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ហើយ​

    នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី​ ​លោក​ ​លី​ ​សៀន​ឡុង​ ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ហើយ​ ​នា​ថ្ងៃសុក្រ​ទី​ ​៨​ ​មករា​ ​២​០​២​១​នេះ​ ​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​អាល្លឺម៉ង់​ ​P​f​i​z​e​r- B​ioN​T​e​c​h​។​ ​លោក​បាន​ក្លាយ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​របស់​សិង្ហបុរី​ ​ដែល​ទទួលការ​ចាក់​វ៉ាក់សាំង​ ​ដោយ​លោក​បាន​ទទួល​វ៉ាក់សាំង​ ​ក្នុង​យុទ្ធនាការ​ផ្តល់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ ​នៅ​មន្ទីរពេទ្យ​Singapore​ ​General Hospital​ (S​G​H​)​។​ ​លោក​ ​លី​បាន​និយាយ​ថា​ ​លោក​រីករាយ​ក្នុង​ការ​ឃើញ​ពី​ការ​ចាប់ផ្តើម​ផ្តល់​វ៉ាក់សាំង​ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ​នេះ​។​ ​«​ដូច្នេះ​ ​ខ្ញុំ​ឆ្លៀត​ឳ​កាស​នេះ​ ​ចាក់​ខ្លួនឯង​ដែរ​ ​ហើយ​ពេលនេះ​ ​ខ្ញុំ​ចាក់​រួចហើយ​ ​៣​០​នាទី​ក្រោយមក​ ​ពុំ​មាន​អ្វី​មិន​ស្រួល​សម្រាប់​ខ្ញុំ​ទេ​»​។​ ​លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ​លោក​នឹង​ចាក់​ម្តងទៀត​ ​ប្រមាណ​៣​ស​ប្តាហ៍​ក្រោយ​ទៀត​ ​ហើយ​ថា​ ​ពុំ​មាន​ការឈឺចាប់​ទេ​ ​តែ​មាន​សារៈសំខាន់​៕​

  • ទីបំផុត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​ផ្លូវការ​ហើយ (Video)

    ទីបំផុត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជា​ផ្លូវការ​ហើយ (Video)

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ ​មួយថ្ងៃ​ ​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​របស់​លោក​សម្រុក​ចូល​អុកឡុក​វិមាន​សភា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ស​ប្ដាហ៍​នេះ​ថា​ ​សភា​ទាំងពីរ​បាន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ហើយ​… ​ដូច្នេះ​ ​រដ្ឋបាល​ថ្មី​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាង​មុននេះ​… ​ខ្ញុំ​កំពុង​ផ្ដោ​ត​ជា​សំខាន់​លើ​ការធានា​ឱ្យ​បាន​នូវ​ការផ្ទេរ​អំណាច​ដោយ​រលូន​ ​ហើយ​បច្ចុប្បន្ន​គឺជា​ពេល​ត្រូវ​ផ្សះផ្សា​ជាតិ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អា​ណិត្ត​រូប​នេះ​ក៏បាន​ធ្វើការ​ថ្កោលទោស​ផង​ដែរ​ ​ចំពោះ​អំពើ​ហិង្សា​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​នៅ​ឯ​វិមាន​សភាជាតិ​ ​ហើយ​ថា​ ​លោក​នឹង​ផ្ដោ​ត​ទៅលើ​ការផ្ទេរ​អំណាច​ដោយ​រលូន​អោយ​លោក​ ចូ ​បៃ​ដិ​ន​ ​៕

  • ​ប្រធាន​សភា​អាមេរិក​អំពាវនាវ​អោយ​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ភ្លាម​ៗ​ ​ក្រោយក្រុមកុបករគាំទ្រលោកអុកឡុកអគារសភា (Video)

    ​ប្រធាន​សភា​អាមេរិក​អំពាវនាវ​អោយ​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ភ្លាម​ៗ​ ​ក្រោយក្រុមកុបករគាំទ្រលោកអុកឡុកអគារសភា (Video)

    ​អាមេរិក​៖​ ​ប្រធាន​សភា​អាមេរិក​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​បាន​ទទូច​អោយ​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ប្រធានាធិបតី​អាមេរិក​ភ្លាម​ៗ​ ​តាម​ការ​ធ្វើ​វិសោធនកម្ម​ទី​២​៥​ ​សម្រាប់​ការ​ញុះញង់​អោយ​មាន​កុបកម្ម​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោកស្រី​ ​ផែល​ឡូ​ស៊ី​ ​បាន​ចូលរួម​ជាមួយ​ ​ព្រឹទ្ធសមាជិក​អាមេរិក​លោក​ ​Chuck​ S​chum​e​r ​ក្នុង​ការ​ជំរុញ​អោយ​អនុ​ប្រធានាធិបតី​លោក​ ​Mike​ ​P​e​nc​e​ ​និង​គណៈរដ្ឋ​ម​ន្រ្តី​ដក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចេញពី​តំណែង​ប្រធានាធិបតី​អាមេរិក​ភ្លាម​ៗ​ ​ដោយ​បាន​ហៅ​លោក​ ​ត្រាំ​ ​ថា​ ​ជា​ “​មនុស្ស​គ្រោះថ្នាក់​បំផុត​” ​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​បះបោរ​ ​។​ ប្រធាន​សភា​អាមេរិក​រូប​នេះ​បាន​អះអាង​ថា​ ​ប្រសិនបើ​លោក​ ​Mike​ ​P​e​nc​e​ ​នឹង​មិន​ធ្វើសកម្មភាព​ទេ​នោះ​ ​សភា​បាន​ត្រៀម​ខ្លួន​ប្តឹង​ចោទប្រកាន់​ទម្លាក់​លោក​ ​ត្រាំ​ ​សាជាថ្មី​ម្តងទៀត​ ​។​ ​ទន្ទឹមគ្នា​ ​លោកស្រី​ ​ផែល​ឡូ​ស៊ី​ ​បន្ថែម​ថា​ ​លោកស្រី​សង្ឃឹម​ថា​ ​នឹង​ទទួល​បាន​ចម្លើយ​ពី​លោក​ ​P​e​nc​e​ ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​ថា​តើ​គាត់​នឹង​ដក​វិសោធនកម្ម​ទី​២​៥​មក​ប្រើ​ដែរ​ឬក៏​អត់​ ​៕

  • ​Face​book​ ​និង​ ​Inst​a​gram​ ​បិទ​គណនី​យ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដោយ​មិនកំណត់​ពេល​ ​ក្រោយ​ក្រុម​កុបករ​គាំទ្រ​លោក​អុកឡុក​អគារ​សភា

    ​Face​book​ ​និង​ ​Inst​a​gram​ ​បិទ​គណនី​យ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដោយ​មិនកំណត់​ពេល​ ​ក្រោយ​ក្រុម​កុបករ​គាំទ្រ​លោក​អុកឡុក​អគារ​សភា

    ​អាមេរិក​៖​ ​នាយក​ប្រតិបត្តិ​ ​Face​book​ ​លោក​ ​Mark​ ​Z​uck​e​r​berg​ ​នៅ​ថ្ងៃសុក្រ​នេះ​និយាយ​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ប្រើប្រាស់​ ​Face​book​ ​និង​ ​Inst​a​gram​ ​ដោយ​គ្មាន​កំណត់ពេល​ ​ក្រោយ​មានការ​អុក​ឡុង​នៅ​វិមាន​សភា​ដ៏​សាហាវ​ដោយ​អ្នកគាំទ្រ​លោក​ ​ត្រាំ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​Z​uck​e​r​berg​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​Face​book​ ​ថា​ ​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​លោក​ត្រាំ​ ​មាន​ចេតនា​ប្រើប្រាស់​ពេលវេលា​ដែល​នៅសល់​ក្នុង​តំណែង​របស់​លោក​ ដើ ម្បី​ធ្វើឲ្យ​អន្តរាយ​ដល់​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​ ​និង​ស្រប​ច្បាប់​ ​ទៅ​ឲ្យ​អ្នកស្នង​តំណែង​ដែល​បាន​ជាប់ឆ្នោត​គឺ​លោក​ ចូ ​បៃ​ដិ​ន​ ​។​ យើង​ជឿជាក់​ថា​ ​ហា​និ​ភ័យ​នៃ​ការអនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់យើង​ក្នុង​អំឡុង​ពេលនេះ​ ​គឺ​ពិតជា​ខ្ពស់​ខ្លាំង​ណាស់​ ​។​ ​ដូច្នេះ​យើង​កំពុង​ពង្រីក​បម្រាម​ដែល​យើង​បាន​ដាក់​នៅ​លើ​គណនី​ ​Face​book​ ​និង​ ​Inst​a​gram​ ​របស់​គាត់​ដោយ​គ្មាន​ពេលកំណត់​ ​ហើយ​យ៉ាងហោចណាស់​ពីរ​ស​ប្តាហ៍​ទៀត​រហូតដល់​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​ត្រូវ​បាន​បញ្ចប់​ ​៕

  • ​ប្រធាន​ប៉ូលិស​ប្រ​ចំា​វិមាន​សភា​អាមេរិក​លាលែង​ចេញពី​តំណែង​ ​ក្រោយ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ក្រុម​កុបករ​គាំទ្រ​លោក​ ​ត្រាំ​ ​

    ​ប្រធាន​ប៉ូលិស​ប្រ​ចំា​វិមាន​សភា​អាមេរិក​លាលែង​ចេញពី​តំណែង​ ​ក្រោយ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ក្រុម​កុបករ​គាំទ្រ​លោក​ ​ត្រាំ​ ​

    ​អាមេរិក​៖​ ​ប្រធាន​មន្ត្រី​ប៉ូលិស​ប្រចាំ​វិមាន​សភា​អាមេរិក​ ​លោក​ S​t​even​ ​Sun​d​ ​បាន​សម្រេច​ចិត្ត​លាលែង​ចេញពី​តំណែង​ ​ក្រោយ​មាន​ការរិះគន់​ជាច្រើន​ចំពោះ​ការ​បរាជ័យ​ដើម្បី​ទប់​ស្កាត់​ក្រុម​កុបករ​គាំទ្រ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​បាន​សម្រុក​ចូល​វិមាន​សភា​យ៉ាង​ងាយស្រួល​ ​ក្នុង​បំណង​រារាំង​ការ​ទទួលស្គាល់​ជ័យ​ជម្នះ​ ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ការលាលែង​ចេញពី​តំណែង​របស់​លោក​ S​t​even​ ​Sun​d​ ​នឹង​ត្រូវ​ចូលជាធរមាន​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​នេះ​ ​ពោល​គឺ​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ ​មុននឹង​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋអាជ្ញា​សហ​ព័ន្ធ​នៃ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ក៏បាន​និយាយ​ដែរ​ថា​ ​លោក​នឹង​បើក​ការស៊ើបអង្កេត​ ​ក៏ដូចជា​ចោទប្រកាន់​លើ​ក្រុម​មន្ត្រី​ប៉ូលិស​ប្រចាំ​វិមាន​សភា​ទាំងឡាយ​ណា​ដែល​បាន​សមគំនិត​ ​ឬ​បើកដៃ​ឱ្យ​ក្រុម​បាតុករ​សម្រុក​ចូលក្នុង​វិមាន​សភា​បាន​យ៉ាង​ងាយស្រួល​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​៦​១​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៩​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​៣​លាន​៦​១​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៨​លាន​៤​៩​ម៉ឺន​៩​ពាន់​៨​៦​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៩​០​ម៉ឺន​៦​ពាន់​៦​៩​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​៣​លាន​៦​១​ម៉ឺន​៦​៨​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​២​លាន​១​៣​ម៉ឺន​២​ពាន់​៤​៥​នាក់​ ​ស្លាប់​ចំនួន​៣​៧​ម៉ឺន​៤​ពាន់​១​២​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​៣​លាន​១​៤​ម៉ឺន​៣​ពាន់​៣​១​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៤​១​ម៉ឺន​៤​ពាន់​៤​៤​នាក់​ ​ស្លាប់​ចំនួន​១​៥​ម៉ឺន​៦​០​៦​នាក់​ ​និង​ជាសះស្បើយ​១​០​លាន​៣​ម៉ឺន​៦​ពាន់​៧​២​២​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៩​៦​ម៉ឺន​១​ពាន់​៦​៧​៣​នាក់​ ​ស្លាប់​២​០​ម៉ឺន​៤​៩​៨​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៩​ម៉ឺន​៦​ពាន់​៩​៣​១​នាក់​ ​៕

  • លោក ចូរ បៃឌិន ចាត់ទុកការអុកឡុកវិមានសភាថា ជាការបះបោរយ៉ាងច្បាស់

    លោក ចូរ បៃឌិន ចាត់ទុកការអុកឡុកវិមានសភាថា ជាការបះបោរយ៉ាងច្បាស់

    អាមេរិក៖ ប្រធានាធិបជាប់ឆ្នោតអាមេរិកលោក ចូ បៃឌិន ដែលនិយាយពីទីក្រុង Wilmington រដ្ឋ Delaware បានថ្កោលទោសយ៉ាងខ្លាំងាំង ចំពោះក្រុមកុបកម្ម ដោយហៅសកម្មភាពរបស់ពួកគេថា ជាការវាយលុកដែលមិនធ្លាប់មានពីមុនមក មិនដូចអ្វីដែលយើងបានឃើញនៅសម័យទំនើប នេះបើតាមសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។ នៅក្នុងវីដេអូដែលត្រូវបានចេញផ្សាយនៅលើបណ្ដាញសង្គម twitter លោក ត្រាំ បាននិយាយជាមួយអ្នកគាំទ្ររបស់គាត់ថា ខ្ញុំដឹងថាអ្នកឈឺចាប់… យើងមានការបោះឆ្នោតមួយ ដែលត្រូវបានគេលួចពីយើង ។ ជាមួយគ្នានេះ លោក បៃដិន បានអំពាវនាវដល់លោក ត្រាំ ដែលត្រូវបានសរសេរសារ twitter ពីសេតវិមាន ក្នុងអំឡុងពេលតវ៉ានេះ ឲ្យមានការថ្លែងទៅកាន់ប្រទេសជាតិ តាមទូរទស្សន៍ជាតិ និងទាមទារឲ្យបញ្ចប់ការឡោមព័ទ្ធនេះ ។ ផ្ទុយទៅវិញលោក ត្រាំ បានបង្ហោះវីដេអូរបស់គាត់នៅលើបណ្ដាញ Twitter ដែលបញ្ចប់ដោយត្រឹមតែថា គាត់បានស្នើឲ្យអ្នកគាំទ្ររបស់គាត់ទៅផ្ទះវិញប៉ុណ្ណោះមិនមានអ្វីជាដំណោះស្រាយនោះទេ ។ សូមជម្រាបថា អំពើហិង្សាខាងលើនេះ បានផ្ទុះឡើងនៅពេលដែលសមាជិកសភាកំពុងឋិតក្នុងដំណើរការ ដើម្បីបញ្ជាក់ពីជ័យជំនះនៃការបោះឆ្នោត របស់លោក ចូ…

  • ក្រុមហ៊ុន​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ព្រមាន​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍

    ក្រុមហ៊ុន​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ព្រមាន​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​ខ្លួន​បាន​បិទ​គណនី​របស់​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អា​ណិត្ត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​រយៈពេល​១​២​ម៉ោង​ជា​បណ្តោះអាសន្ន​ ​ហើយ​បាន​ព្រមាន​ថា​ ​ខ្លួន​អាច​នឹង​បិទ​ជាអចិន្ត្រៃយ៍​តែម្តង​ ​បន្ទាប់ពី​លោក​ ​ត្រាំ​ ​បាន​បង្ហោះ​សារ​ចោទប្រកាន់​មិន​ពិត​ជាថ្មី​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​និង​នៅ​ក្រោយ​អ្នកគាំទ្រ​លោក​សំរុកចូល​វិមាន​សភា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ក្រុមហ៊ុន​ ​T​wit​t​e​r ​បញ្ជាក់​ថា​ ​យើង​បាន​តម្រូវ​ឲ្យ​លុប​ការ​បង្ហោះ​ចំនួន​០​៣​របស់​គណនី​ @​real​Don​a​l​d​Trump​ ​ដែល​បង្ហោះ​នៅ​ព្រឹក​ថ្ងៃនេះ​ ​ដោយសារតែ​ការ​រំលោភបំពាន​ម្តង​ហើយ​ម្តងទៀត​ ​និង​ ​ធ្ងន់ធ្ងរ​ប្រឆាំង​គោល​នយោបាយ​ភាព​ស្មោះត្រង់​របស់​ពលរដ្ឋ​ ​។​ ​T​wit​t​e​r ​បន្ថែម​ទៀត​ថា​ ​ការ​រំលោភបំពាន​នា​ពេល​អនាគត​នឹង​បណ្តាល​អោយ​មានការ​បិទ​គណនី​ @​real​Don​a​l​d​Trump​ ​ជាអចិន្ត្រៃយ៍​តែម្តង​ ​។​ សូម​ជម្រាប​ថា​ ​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​ក្រុមហ៊ុន​ ​T​wit​t​e​r ​Face​book​ ​និង​ ​Y​ou​Tube​សុទ្ធតែ​បាន​លុបចោល​វីដេអូ​ខ្លី​មួយ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដែល​អំពាវនាវ​អោយ​អ្នកគាំទ្រ​វិល​ទៅផ្ទះ​ ​និង​ក៏បាន​ធ្វើ​ការចោទប្រកាន់​មិន​ពិត​ ​អំពី​សុច្ចរិ​ត​ភាព​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រាប់​អោយ​អ្នកគាំទ្រ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​ក្រោយ​ពួកគេ​ចូល​អុកឡុក​វិមាន​សភា

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រាប់​អោយ​អ្នកគាំទ្រ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​ក្រោយ​ពួកគេ​ចូល​អុកឡុក​វិមាន​សភា

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​អំពាវនាវ​ទៅកាន់​អ្នកគាំទ្រ​របស់​លោក​នៅ​ថ្ងៃពុធ​នេះ​ ​អោយ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​បន្ទាប់ពី​ពួកគេ​បាន​សំរុកចូល​វិមាន​សភា​ ​បន្ទាប់ពី​លោក​ ​ត្រាំ​ ​បាន​បង្ហោះ​សារ​ចោទប្រកាន់​មិន​ពិត​ជាថ្មី​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អ្នកគាំទ្រ​ហិង្សា​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សម្រុក​ចូល​វិមាន​ ​កា​ពី​តូ​ល​ (​សភា​អាមេរិក​) ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​ខណៈ​សមាជិកសភា​បាន​ជួបគ្នា​ដើម្បី​បញ្ជាក់​ពី​ជ័យ​ជម្នះ​នៃ​ការបោះឆ្នោត​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​។​ ​ក្រុម​បាតុករ​បាន​ឡើង​អគារ​ ​ស្រប​ពេល​សមាជិកសភា​ត្រូវ​បាន​ប៉ូលិស​នាំ​ចេញក្រៅ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​វា​គឺជា​ការបះបោរ​ ​ខណៈ​សម័យប្រជុំ​សភា​ ​ដែល​បញ្ជាក់​ពី​ជ័យ​ជម្នះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ផ្អាក​ ​និង​បង្ខំ​អោយ​លើក​ទៅ​ពេលក្រោយ​ ​។​ ទន្ទឹមគ្នា​ ​មាន​របាយការណ៍​អំពី​ការ​បាញ់កាំភ្លើង​នៅ​ក្នុង​អគារ​ ​ហើយ​មនុស្សម្នាក់​បាន​ស្លាប់​ ​ខណៈ​ប៉ូលិស​ជាច្រើន​នាក់​បាន​រង​របួស​ ​។​ ​មានការ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​អាវុធ​នៅ​មាត់ទ្វារ​សភា​ ​ហើយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក៏​ត្រូវ​បាន​គេ​ប្រើ​ផង​ដែរ​។​ ​ក្រុម​កុបករ​ត្រូវ​បាន​គេ​មើលឃើញ​ដើរក្បួន​តាម​អគារ​ដោយ​ស្រែក​ថា​ ​យើង​ចង់បាន​លោក​ ​ត្រាំ​ ​ហើយ​ម្នាក់​ត្រូវ​បាន​គេ​ថត​ជាប់​អង្គុយ​កៅអី​ប្រធាន​ព្រឹទ្ធសភា​ ​។​ ​កងទ័ព​ ​និង​ប៉ូលិស​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រដ្ឋ​ជិត​ៗ​នោះ​ផង​ដែរ​ ​ហើយ​ ​F​B​I​…