Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ប្រាប់​អោយ​ប្រជាជន​ស្នាក់​នៅផ្ទះ​ ​ខណៈ​អង់គ្លេស​សម្រេច​បិទ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ប្រាប់​អោយ​ប្រជាជន​ស្នាក់​នៅផ្ទះ​ ​ខណៈ​អង់គ្លេស​សម្រេច​បិទ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

    អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ជំរុញ​អោយ​ប្រជាជន​ស្នាក់​នៅក្នុងផ្ទះ​ ​ស្រប​ពេល​ដែល​រូបលោក​ប្រកាស​បិទ​ប្រទេស​សាជាថ្មី​ម្តងទៀត​ ​ពីរបី​ម៉ោង​ក្រោយ​រដ្ឋ​ម​ន្រ្តី​ដំបូង​របស់​ស្កុ​ត​ឡែ​ន​បាន​ប្រកាស​បិទទ្វារ​ប្រទេស​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។ នៅ​ក្នុង​សន្ទរកថា​តាម​កញ្ចក់ទូរទស្សន៍​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​គ្រប់រូប​នៅ​ប្រទេស​អង់គ្លេស​ ​ត្រូវតែ​ស្នាក់​នៅក្នុងផ្ទះ​ ​លើកលែងតែ​ហេតុផល​ដែល​ត្រូវ​បាន​អនុញ្ញាត​ប៉ុណ្ណោះ​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោក​ ​ចន​សុ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​រាល់​វិធានការ​ថ្មីៗ​នៅ​ក្នុង​ចក្រភពអង់គ្លេស​នឹង​មាន​រយៈពេល​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​វាយប្រហារ​ពាស​ពេញប្រទេស​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​បាន​ព្រមាន​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​នឹង​ក្លាយ​ជា​ពេលវេលា​ពិបាក​បំផុត​ ​ចំ​ពេល​មាន​ករណី​កើន​ឡើង​ ​និង​ចំនួន​អ្នកជំងឺ​ ​ហើយ​ថា​ ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ទាំងបួន​ ​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​ដំបូង​គេ​នៅ​ត្រឹម​ពាក់កណ្តាល​ខែ​ក្រោយនេះ​ ​៕

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​ទៀត​ ​ហើយ​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​នឹង​ទទួល​បាន​វ៉ាក់សាំង

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​ថៃ​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​ទៀត​ ​ហើយ​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​នឹង​ទទួល​បាន​វ៉ាក់សាំង

    ​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃចន្ទ​នេះ​ថ្លែង​ថា​ ​រដ្ឋាភិបាល​កំពុង​ស្វះស្វែង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​លាន​ដូ​ស​បន្ថែម​ទៀត​ ​នាំ​អោយ​ចំនួន​ត្រូវ​ទិញ​ឡើង​ដល់​៦​៣​លាន​ដូ​ស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ​ប្រា​យុទ្ធ​ ​បន្ត​ថា​ ​ខ្ញុំ​បាន​បញ្ជាទិញ​៣​៥​លាន​ដូ​ស​ទៀត​ ​និង​ប្រជាជន​ថៃ​ភាគច្រើន​បំផុត​ត្រូវ​រំពឹង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ប្រាប់​ថា​តើ​វ៉ាក់សាំង​បន្ថែម​នេះ​បាន​មកពី​ណា​ទេ​ ​តែ​បាន​ថា​ ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធានា​ថា​ ​ពួកវា​មាន​សុវត្ថិភាព​ ​មិន​បង្ក​ផល​ប៉ះពាល់​ក្រោយ​ចាក់​ ​និង​ស្របតាម​ស្តង់​ដា​កំណត់​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ជាតិ​ ​។​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​រូប​នេះ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ចំនួន​០​២​លាន​ដូ​ស​ដំបូង​នឹង​មកដល់​ប្រទេស​ថៃ​ ​ក្នុងរយៈពេល​០​៣​ខែ​ខាងមុខ​ ​ដោយ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​សំរាប់​អ្នកទទួល​បាន​វា​មុន​ ​។​ សូម​ជម្រាប​ថា​ ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​ក្រុម​ដំបូង​នឹង​មកដល់​នៅ​ចុង​ខែក្រោយ​ចំនួន​០​២​សែន​ដូ​ស​ ​។​ ​ហើយ​០​៨​សែន​ដូ​ស​ទៀ​តនឹង​មកដល់​នៅ​ចុងខែ​មីនា​ ​និង​១​លាន​ដូ​ស​ចុងក្រោយ​នឹង​មកដល់​នៅ​ខែ​មេសា​ខាងមុខនេះ​ ​ខណៈ​បុគ្គលិក​វេជ្ជសាស្ត្រ​ ​និង​អ្នកស្ម័គ្រចិត្ត​បំរើ​សេវា​សុខភាព​តាម​ភូមិ​នឹង​ត្រូវ​ចាក់​មុនគេ​ ​៕

  • ​ចិន​អះអាង​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ជន​ងាយ​រងគ្រោះ​នៅមុន​ពិធីបុណ្យ​និទាឃរដូវ

    ​ចិន​អះអាង​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ជន​ងាយ​រងគ្រោះ​នៅមុន​ពិធីបុណ្យ​និទាឃរដូវ

    ​ចិន​៖​ ​ទីក្រុង​ប៉េកាំង​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ​ ​នៅមុន​ពេល​ដែល​បុណ្យ​និទាឃរដូវ​ ​ដែល​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ខាងមុខ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​ចុះផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ ​នៅ​យប់​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ គណៈកម្មការ​សុខាភិបាល​ក្រុង​ប៉េកាំង​ ​បាន​និយាយ​ថា​ ​នៅពេលដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជុំ​នេះ​បិទ​បញ្ចប់​ ​ប្រជាជន​ដែល​សក្តិ​សម​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ ​នឹង​ទទួល​បានការ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទាំងអស់គ្នា​ ​ខណៈ​ដែល​សកម្មភាព​ផលិត​វ៉ាក់សាំង​ ​កំពុងតែ​បង្កើន​សម​ត្ថិ​ភាព​ផលិត​របស់​ខ្លួន​កាន់តែ​ច្រើនឡើង​ ​។​ សូម​ជម្រាប​ថា​ ​ក្នុងរយៈពេល​០​២​ថ្ងៃ​ ​ចាប់តាំង​ពី​ទីក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​យុទ្ធ​ ​នា​ការ​ចាក់​វ៉ាក់សាំង​ ​ក្នុងចំណោម​ក្រុម​មនុស្ស​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែ​មករា​កន្លងទៅ​ ​មាន​ប្រជាជន​សរុប​ចំនួន​៧​ម៉ឺន​៣​ពាន់​៥​៣​៧​នាក់​នៃ​តំបន់​ចំនួន​២​២​០​កន្លែងនៅ​ទូទាំង​ទីក្រុង​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ដូ​ស​ដំបូង​រួចរាល់​ហើយ​ ​៕

  • ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​របស់​ប្រទេស​ចិន​ ​នឹង​បើក​ទទួល​អ្នក​វិទ្យា​សា​ស្រ្ត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១

    ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​របស់​ប្រទេស​ចិន​ ​នឹង​បើក​ទទួល​អ្នក​វិទ្យា​សា​ស្រ្ត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១

    ​ចិន​៖​ ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​របស់​ប្រទេស​ចិន​ ​ដែល​ធំបំផុត​នៅ​លើ​ពិភពលោក​ ​នឹង​បើក​ទទួល​អ្នក​វិទ្យា​សា​ស្រ្ត​ជា​លក្ខណៈ​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៤​ខែ​មករា​ឆ្នាំ​២​០​២​១​ ។​ ទីភ្នាក់ងារ​អង្កេត​តារា​សា​ស្រ្ត ​នៃ​សភា​វិទ្យា​សា​ស្រ្ត​ចិន​ ​ដែល​ជា​អ្នកធ្វើ​ប្រតិបត្តិការ​តេឡេ​ស្កូ​ប​ខាងលើ​បញ្ជាក់​ថា​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អ្នក​វិទ្យា​សា​ស្រ្ត​ទាំងអស់​នៅ​លើ​ពិភពលោក​ ​អាច​ចាប់ផ្តើម​ដាក់ពាក្យ​ស្នើសុំ​តាម​អន​ឡា​ញ​បាន​ ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​តេឡេ​ស្កូ​ប​ ​FAST​ ​សម្រាប់​ការងារ​អង្កេត​ផ្សេងៗ​ផ្នែក​តារា​សា​ស្រ្ត ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ ​G​u​i​z​h​ou ​ភាគ​និរតី​ប្រទេស​ចិន​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៨​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​៨​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៦​១​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​៦​លាន​៩​ម៉ឺន​២​ពាន់​៥​៦​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៨​៥​ម៉ឺន​៩​ពាន់​៨​១​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៦​១​លាន​៤​ម៉ឺន​១​ពាន់​៩​០​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​២​១​លាន​៣​៥​ម៉ឺន​១​ពាន់​៧​៨​៧​នាក់​ ​ស្លាប់​ចំនួន​៣​៦​ម៉ឺន​២​ពាន់​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​២​លាន​៧​៣​ម៉ឺន​២​ពាន់​៨​៣​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៣​៥​ម៉ឺន​៧​ពាន់​៥​៦​៩​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៩​ពាន់​៨​៨​៦​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៩​៧​ម៉ឺន​៥​ពាន់​៣​៤​០​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៧​៥​ម៉ឺន​៤​ពាន់​៥​៦​០​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៦​ពាន់​៥​៩​១​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៨​៧​ម៉ឺន​៥​ពាន់​២​៣​០​នាក់​ ​៕

  • ​ថៃ​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ម្នាក់ទៀត​ស្លាប់​ ​និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៧​៤​៥​នាក់​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ម្នាក់ទៀត​ស្លាប់​ ​និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​៧​៤​៥​នាក់​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍

    ​ថៃ​៖​ ​ប្រទេស​ថៃ​នៅ​ថ្ងៃចន្ទ​នេះ​បាន​កត់ត្រា​ពី​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​៧​៤​៥​ករណី​ទៀត​ ​ក្នុង​នោះ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​រួម​ជាមួយ​ករណី​ស្លាប់​ថ្មី​ម្នាក់​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ ​CO​V​I​D​-19 ​របស់​រដ្ឋាភិបាល​ថៃ​បញ្ជាក់​ថា​ ​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​គឺ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ទីក្រុង​បាងកក​ ​និង​ ​ជា​កន្លែង​ដែល​ការ​រាតត្បាត​រលក​ទី​ ​២​ ​បាន​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​អំឡុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បន្ទាប់ពី​គ្រប់គ្រង​ស្ថានការណ៍​បាន​យ៉ាងល្អ​ ​ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំមុន​ ​។​ សូម​ជម្រាប​ថា​ ​បន្ទាប់ពី​ការ​បូកបន្ថែម​ករណី​ថ្មីៗ​ខាងលើ​នេះ​ ​ករណី​ឆ្លង​សរុប​នៃ​ជ​ងឺ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ថៃ​ ​បាន​កើន​ឡើង​ដល់​៨​ពាន់​៤​៣​៩​ករណី​ ​ក្នុង​នោះ​មនុស្ស​ស្លាប់​មាន​៦​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៤​ពាន់​៣​៥​០​នាក់​ ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​នឹង​ពិចារណា​ដាក់​ទីក្រុង​ តូក្យូ ​ក្នុង​ស្ថានភាព​អាសន្ន ដើម្បីទប់ស្កាត់ Covid-19

    ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​នឹង​ពិចារណា​ដាក់​ទីក្រុង​ តូក្យូ ​ក្នុង​ស្ថានភាព​អាសន្ន ដើម្បីទប់ស្កាត់ Covid-19

    ​ជប៉ុន​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ យ៉ូ​ស៊ី​ហ៊ី​ដេ ​ស៊ូ​ហ្គា ​នៅ​ថ្ងៃចន្ទ​នេះ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​ប្រកាស​ភាព​អាសន្ន​ ​សម្រាប់​តំបន់​ទីប្រជុំជន​នៅ​ទីក្រុង​តូក្យូ ​ចំ​ពេល​មានការ​កើន​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​និង​បន្ទាប់ពី​​​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​កូរ៉ូ​ណា​ទម្រង់​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ អេ​ភី​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​រូប​នេះ​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដើម្បី​ចាប់ផ្តើម​ឆ្នាំ​២​០​២​១​ថា​ ​ក្នុង​អំឡុង​ពេល​០​៣​ថ្ងៃ​ ​នៃ​ថ្ងៃឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ ​ករណី​ឆ្លង​នានា​មិនបាន​ធ្លាក់ចុះ​ទេ​នៅ​ក្នុង​តំបន់​ក្រុង​តូក្យូ ​។​ ​លោក​បន្ថែម​ថា​ ​ការ​បន្ថយ​រយៈពេល​ម៉ោង​ធ្វើការ​សម្រាប់​ភោជនីយដ្ឋាន​ ​បាន​ជួយ​ទប់​ស្កាត់​ការ​កើន​ឡើង​ ​នៃ​ការ​ឆ្លង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​រួម​មាន​ក្រុង​អូ​សា​កា​ ​និង​ហុ​ក​កា​ដូ ​។​ ជា​វិធានការ​បណ្តោះអាសន្ន​នោះ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​ខា​រ៉ា​អូខេ​នៅ​ក្នុង​តំបន់​ក្រុង​តូក្យូ ​កំពុង​ត្រូវ​បាន​ស្នើ​ឲ្យ​បិទទ្វារ​នៅ​ម៉ោង​០​៨​យប់​ ​ពោល​គឺ​លឿន​ជាង​មុន​ដែល​បិទ​នៅ​ម៉ោង​១​០​យប់​ ​ខណៈ​អាជីវកម្ម​ដែល​បម្រើ​ស្រា​គួរតែ​បិទ​នៅ​ម៉ោង​០​៧​ ​យប់​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​អនុម័ត​នោះ​ ​វា​នឹង​ក្លាយ​ជា​ការប្រកាស​អា​ន្ន​លើក​ទីពីរ​របស់​ប្រទេស​ជប៉ុន​ ​ជុំវិញ​បញ្ហា​ជំងឺរាតត្បាត​Co​v​i​d​-19 ​ខណៈ​លើកដំបូង​បាន​ធ្វើឡើង​រយៈពេល​ជាង​មួយ​ខែ​កាលពី​និទាឃរដូវ​ឆ្នាំមុន​ ​ហើយ​សាលារៀន​ ​និង​អាជីវកម្ម​ដែល​មិន​ចាំបាច់​ត្រូវ​បាន​ស្នើសុំ​អោយ​បិទ​ ​៕

  • ​កូ​វី​ដ​១​៩៖ ថៃ​នឹង​ផ្តើមទទួល​វ៉ាក់សាំង​​​​ចិន ពីខែក្រោយដល់់ខែមេសា ២លានដូស

    ​កូ​វី​ដ​១​៩៖ ថៃ​នឹង​ផ្តើមទទួល​វ៉ាក់សាំង​​​​ចិន ពីខែក្រោយដល់់ខែមេសា ២លានដូស

    ​ថៃ​នឹង​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩ ផលិតនៅ​ប្រទេស​ចិន​ ​នាខែ​ក្រោយនេះ​ ​ជា​ការ​ផ្តើម​មាន​វ៉ាក់សាំង​ដំបូង​ ​ស្រប​ពេល​ដែល​ប្រទេស​នេះ​មាន​ហា​និ​ភ័យ​ឆ្លង​ដ៏​ខ្លាំង​។​ វ៉ាក់សាំង​របស់​ចិន​ ​Sin​o​v​a​c B​i​o​t​e​c​h​ ​L​t​d​ ​នឹង​មកដល់ថៃ ​ជាបន្តបន្ទាប់​ ​ចាប់ពី​ខែ​កុម្ភះ ​សរុប​២​លាន​ដូ​ស​ ​ខណៈ​ដែល​ថៃ​ក៏​កំពុង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ខ្លួនឯង​ ​ដោយ​ទិញ​បច្ចេកវិទ្យា​ផលិត​ពី​ក្រុមហ៊ុន​​ AstraZeneca Plc ហើយ​រំពឹង​ថា​ ​នឹង​ចែកចាយ​ ​នា​ខែ​ឧសភា​ ​២​០​២​១​ ​នេះ​បើ​តាម​ការ​ក្រសួងសុខាភិបាល​ថៃ​។​ ​ប្រភព​ថា​ ​វ៉ាក់សាំង​ចិន​ ​៣​កញ្ចប់​ធំ​ៗ​ ​នឹង​មកដល់​ថៃ​ ​ក្នុង​នោះ​ ​២​០​ម៉ឺដូ​ស​ដំបូង​មកដល់​ ​ក្នុង​ខែ​កុម្ភះ ​៨​០​ម៉ឺន​ទៀត​មកដល់​ខែ​មីនា​ ​និង​១​លាន​ដូ​ស​ទៀត​មកដល់​នៅ​ខែ​មេសា​។​ ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ធ្លាប់​អះអាង​ថា​ ​នឹងចាក់វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​សម្រាប់​មនុស្ស​ប្រមាណ​៣​៣​លាន​នាក់​ ​ឬ​ ​៥​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុបនៃប្រទេសថៃ​ ​​​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​ ​មកពី​ប្រភព​ចំនួន​៤​ផ្សេងៗ​គ្នា​ ​ក្នុង​នោះ​ ​ក៏មាន​ពី​កម្មវិធី​ ​Co​v​a​x ​របស់​អង្គការសុខភាព​ពិភពលោក​ផង​ដែរ​៕​ ប្រភពពីបាងកកប៉ុស្តិ៍ ​

  • ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការ​ធ្វើ​ព្យុហយាត្រា​តាម​អន​ឡា​ញ​នៅ​ទូទាំង​ប្រទេស

    ​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​ការ​ធ្វើ​ព្យុហយាត្រា​តាម​អន​ឡា​ញ​នៅ​ទូទាំង​ប្រទេស

    ​អាមេរិក​៖​ ​ក្រុម​អ្នក​រៀបចំ​កម្មវិធី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​ពិធី​ឡើង​ស្បថ​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ ​នឹង​ប្រព្រឹត្តទៅ​ដោយមាន​រួមបញ្ចូល​ការ​ធ្វើ​ព្យុហយាត្រា​តាម​អន​ឡា​ញ​ ​នៅ​ទូទាំង​ប្រទេស​ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ អេ​ភី​ ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ក្រុម​អ្នក​រៀបចំ​កម្មវិធី​ពិធី​បាន​បញ្ជាក់​ថា​ ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ខាងមុខនេះ​ ​នៅ​វិមាន​កា​ពី​តូ​ល​ ​នឹង​ត្រូវធ្វើ​ឡើង​តាម​លំដាប់លំដោយ​ ​ប៉ុន្តែ​កម្មវិធី​ភាគច្រើន​នឹង​ត្រូវធ្វើ​ឡើង​ពី​ចម្ងាយ​ ​ឬ​ត្រូវ​អនុវត្ត​តាម​វិធានការ​គ​ម្លា​ត​សុវត្ថិភាព​ ​កា​រពាក់​ម៉ា​ស​ ​ការកំណត់​ចំនួន​មនុស្ស​ចូលរួម​ ​និង​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏​នឹង​ទទួល​បានការ​អម​ដំណើរ​ជា​លក្ខណៈ​ប្រពៃណី​របស់​ប្រ​ធា​ ​នា​ធិ​ប​តី​ផង​ដែរ​ ​ពីសំណាក់​ក្រុម​អ្នកតំណាង​មកពី​គ្រប់​ស្ថាប័នយោធា​ទាំងអស់​ចាប់ពី​ផ្លូវ​លេខ​ ​១​៥​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ឆ្ពោះទៅ​កាន់​សេតវិមាន​ផង​ដែរ​ ​៕

  • កូវីដ១​៩​៖​ ​ថ្ងៃនេះ ថៃ​ឆ្លង​ក្នុង​សហគមន៍​៧​០​៩​នាក់​ទៀត​ ​រីឯអ្នកស្លាប់​​កើន​ដល់​៦​៥​នាក់​ហើយ

    កូវីដ១​៩​៖​ ​ថ្ងៃនេះ ថៃ​ឆ្លង​ក្នុង​សហគមន៍​៧​០​៩​នាក់​ទៀត​ ​រីឯអ្នកស្លាប់​​កើន​ដល់​៦​៥​នាក់​ហើយ

    ​នៅ​ថ្ងៃចន្ទ​ ​ទី​៤​ ​មករា​ ​២​០​២​១​នេះ​ ​ប្រទេស​ថៃ​បាន​ប្រកាស​ពី​​​រក​ឃើញ​ករណី​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៧​៤​៥​នាក់​ទៀត​ ​ក្នុង​នោះ​ ​៧​០​៩​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។​ ​ក្រៅពី​នេះ​ ​ក៏មាន​ករណី​ស្លាប់​ម្នាក់ទៀត​ផង​ដែរ​។​ ​គិត​ចាប់តាំង​ពី​ខែ​មករា​ ​២​០​២​០​ ​មកដល់​ព្រឹក​ថ្ងៃ​ទី​៤​ ​មករា​ ​២​០​២​១​នេះ​ ​ថៃ​មាន​ករណី​កូ​វី​ដ​១​៩​សរុប​ចំនួន​៨​៤​៣​៩​នាក់​។​ ​រីឯ​អ្នក​ស្លាប់​កើន​ដល់​៦​៥​នាក់​៕​ ប្រភពពីបាកកប៉ុស្តិ៍​