Category: ព័ត៌មានអន្តរជាតិ

  • ​ថៃ​ព្រមាន​ថា​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ថ្មីៗ​អាច​នឹង​កើន​ឡើង​ដល់​ខ្ទង់​ម៉ឺន​នាក់​ ​បើ​គ្មាន​វិធានការ​គ្រប់គ្រង​បាន​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​១​៥​៥​ករណី​ទៀត

    ​ថៃ​ព្រមាន​ថា​ ​ចំនួន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ថ្មីៗ​អាច​នឹង​កើន​ឡើង​ដល់​ខ្ទង់​ម៉ឺន​នាក់​ ​បើ​គ្មាន​វិធានការ​គ្រប់គ្រង​បាន​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​១​៥​៥​ករណី​ទៀត

    ​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៥​៥​ករណី​បន្ថែម​ទៀត​ ​ក្នុង​នោះ​មាន​១​៣​៤​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​, ​១​១​ករណី​ជា​ជន​ចំណាកស្រុក​ ​និង​១​០​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សិប​ ​វី​សា​នុ​យោធិន​ ​បញ្ជាក់​ថា​ ​១​០​ករណី​ថ្មី​គឺជា​ការនាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​ ​វៀតណាម​ ​ឥណ្ឌា​ ស៊ុ​យ​អែ​ត​ ​សហរដ្ឋអាមេរិក​ ទួ​រ​គី​ ​និង​បា​រ៉ែ​ន​ ​។​ ​ករណី​ថ្មី​ចំនួន​១​២​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​រីក​រាលដាល​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​និង​ករណី​ថ្មី​ចំនួន​២​ទៀត​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​វង់​ល្បែង​ក្នុង​ខេត្ត​ ​រ៉ា​យ៉ង​ ​។​ ផ្អែកលើ​ការ​គណនា​របស់​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​បានឲ្យ​ដឹង​ថា​ ​បើ​គ្មាន​វិធានការ​គ្រប់គ្រង​ទេ​នោះ​ ​ចំនួន​ករណី​ឆ្លង​ថ្មីៗ​ប្រចាំថ្ងៃ​ ​អាច​នឹង​កើន​ឡើង​ដល់​១​ម៉ឺន​៨​ពាន់​ករណី​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​វិធានការ​គ្រប់គ្រង​ក​ម្រិ​ត​មធ្យម​អាច​បណ្តាលឲ្យមាន​ករណី​ឆ្លង​ថ្មីៗ​ប្រចាំថ្ងៃ​ប្រមាណ​៨​ពាន់​ករណី​ ​ហើយ​វិធានការ​គ្រប់គ្រង​តឹងរ៉ឹង​អាច​កំណត់​ករណី​ឆ្លង​ថ្មីៗ​ប្រចាំថ្ងៃ​ទាប​ជាង​១​ពាន់​ករណី​ ​៕

  • ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​អះអាង​ថា​ ​ម​ន្រ្តី​ជំនិត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការផ្ទេរ​អំណាច

    ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​អះអាង​ថា​ ​ម​ន្រ្តី​ជំនិត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ក​ជា​ឧបសគ្គ​ដល់​ការផ្ទេរ​អំណាច

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អះអាង​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក​ស្ថិត​ក្រោម​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ក​ការ​រាំង​ស្ទះ​ដល់​ការផ្ទេរ​អំណាច​ ​ដែល​នេះ​គឺជា​ទង្វើ​គ្មាន​ភាព​ទទួលខុសត្រូវ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូប​នេះ​បញ្ជាក់​ថា​ ​យើង​បាន​ជួបប្រទះ​ការរារាំង​ ​ដែល​បង្កឡើង​ដោយ​ថ្នាក់​ដឹកនាំនយោបាយ​មួយ​ចំនួន​ ​នៃ​ក្រសួង​ការពារ​ជាតិ​ ​និង​ការិយាល័យ​គ្រប់គ្រង​កញ្ចប់​ថវិកា​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​បច្ចុប្បន្ន​ ​យើង​មិនបាន​ទទួល​ព​័ត៌ ​មាន​គ្រប់គ្រាន់​ ​តាមដែល​យើង​ត្រូវការ​នោះ​ទេ​ ​ពីសំណាក់​រដ្ឋបាល​ជិត​ផុត​អាណត្តិ​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​ជាតិ​ ​ហើយ​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​នេះ​គឺជា​ទង្វើ​គ្មាន​ភាព​ទទួលខុសត្រូវ​ ​។ ​ការ​អត្ថាធិប្បាយ​ខាងលើ​នេះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូប​នេះ​ ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ ​ជាមួយ​ក្រុម​មន្ត្រី​ចាត់ចែង​ ​គោល​នយោបាយ​ការបរទេស​របស់​លោក​ ​៕

  • ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ពន្យារពេល​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅ​អោយ​ប្រទេស​ចំនួន​០​៨​នៅ​អឺរ៉ុប​ ​ក្រោយ​ជួប​បញ្ហា​ក្នុង​ការ​ផ្ទុក​ ​និង​ដឹកជញ្ជូន​ពី​រោងចក្រ

    ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​P​f​i​z​e​r ​ពន្យារពេល​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅ​អោយ​ប្រទេស​ចំនួន​០​៨​នៅ​អឺរ៉ុប​ ​ក្រោយ​ជួប​បញ្ហា​ក្នុង​ការ​ផ្ទុក​ ​និង​ដឹកជញ្ជូន​ពី​រោងចក្រ

    អេស្ប៉ា​ញ​៖​ ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​បាន​ពន្យារពេល​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19​របស់​ខ្លួន​ទៅ​អោយ​ប្រទេស​ចំនួន​៨​នៅ​អ៊ឺរ៉ុ​ប​ ​ក្នុង​នោះ​ក៏មាន​អេស្ប៉ា​ញ​ផង​ដែរ​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​អេស្ប៉ា​ញ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CN​A​ ​នៅ​យប់​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សាខា​ក្រុមហ៊ុន​ឱសថ​ ​ភី​ហ្វីហ្សឺ ​ប្រចាំ​ប្រទេស​អេស្ប៉ា​ញ​ ​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ទីក្រុង​ម៉ា​ឌ្រី​ត​ ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ (​ម៉ោង​ក្នុង​តំបន់​) ​ពី​ការ​ព​ន្យា​ពេល​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅកាន់​ប្រទេស​អឺរ៉ុប​ចំនួន​៨​ ​ដោយសារ​មាន​បញ្ហា​នៅ​ក្នុង​ដំណើរការ​ផ្ទុក​ ​និង​ដឹកជញ្ជូន​ពី​រោងចក្រ​របស់​ខ្លួន​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ ​។​ បើ​តាម​ការ​គ្រោងទុក​នោះ​ ​ប្រទេស​អេស្ប៉ា​ញ​នឹង​ទទួល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍ ​សម្រាប់​រយៈពេល​០​៣​ខែ​បន្ទាប់​ ​៕

  • អតីត​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ក្នុងវ័យ​៥​៣​ឆ្នាំ

    អតីត​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ក្នុងវ័យ​៥​៣​ឆ្នាំ

    លោក​ ​Y​u​i​c​h​i​ro ​Hat​a​ ​អតីត​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​វ័យ​៥​៣​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណបក្ស​របស់​លោក​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​២​៨​ ​ធ្នូ​ ​ម្សិលមិញ​។​ ​អតីត​រដ្ឋមន្ត្រីការបរទេស​ ដែល​ត្រូវ​បាន​បន្ត​ក្លាយ​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​កាលពី​ឆ្នាំ​២​០​១​២​ផងដែរ​រូប​នេះ​ ​ក៏​ជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ​T​su​to​m​u ​Hat​a​ ​ដែរ​ ​ហើយ​លោក​បាន​ទទួលមរណៈភាព​ ​កាលពី​ថ្ងៃអាទិត្យ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណបក្សប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៃ​ជប៉ុន​ (​Constitutional​ ​Democratic Party​ o​f​ ​Japan​)​។​ ​ម​រណៈ​ភាព​របស់​អតីត​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នេះ​បាន​កើតមានឡើង​ ​ស្រប​ពេល​ដែល​ជប៉ុន​ទើប​សម្រេច​ដាក់​បំរាម​មិន​ឲ្យ​ជនបរទេស​ទេស​ទាំងអស់​ចូល​ទៅ​ប្រទេស​របស់​ខ្លួន​ ​បន្ទាប់ពី​​​រក​ឃើញ​ករណី​វី​រុ​ស​កូ​វី​ដ​១​៩​ បំ​លែង​ថ្មី​ ​ឬ​ ​New​ ​Strain​៕​​

  • ​សហរដ្ឋអាមេរិក​អនុញ្ញាត​អោយ​មាន​ការហោះហើរ​ ​Drone​ ​តូច​ៗ​នៅ​លើ​ពីលើ​មនុស្ស​ ​និង​នៅ​ពេល​រាត្រី​ ​ក្នុង​គោលដៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

    ​សហរដ្ឋអាមេរិក​អនុញ្ញាត​អោយ​មាន​ការហោះហើរ​ ​Drone​ ​តូច​ៗ​នៅ​លើ​ពីលើ​មនុស្ស​ ​និង​នៅ​ពេល​រាត្រី​ ​ក្នុង​គោលដៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

    ​អាមេរិក​៖​ ​យន្តហោះ​ ​Drone​ ​តូច​ៗ​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​ហោះហើរ​នៅ​ពីលើ​មនុស្ស​ ​និង​នៅ​ពេល​រាត្រី​ ​ដោយ​ការហោះហើរ​នេះ​ ​គឺ​ក្នុង​គោលដៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​នេះ​បើ​តាម​រដ្ឋបាល​អាកាសចរណ៍​សហ​ព័ន្ធ​អាមេរិក​ ​F​A​A​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ជាមួយគ្នា​នេះ​ ​រដ្ឋបាល​អាកាសចរណ៍​សហ​ព័ន្ធ​អាមេរិក​ ​F​A​A​ ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការហោះហើរ​នៃ​ពពួក​យន្តហោះ​ ​Drone​ ​តូច​ៗ​នេះ​ ​ត្រូវតែ​មានច្បាប់​ ​និង​អត្តសញ្ញាណ​សម្រាប់​សម្គាល់​ក្រុមហ៊ុន​ច្បាស់លាស់​ ​សំដៅ​រក្សា​សន្តិសុខ​ ​និង​សុ​វត្តិ​ភាព​ ​ជាពិសេស​គឺ​ត្រូវ​ចុះឈ្មោះ​ ​ដើម្បី​ទទួល​បាន​ ​Remote​ ​I​D​ ​ពី​ ​F​A​A​ ​។​ សូម​ជម្រាប​ថា​ ​យន្តហោះ​ ​Drone​ ​ឬ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​តូច​ៗ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​​​ដឹកជញ្ជូន​មួយ​ចំនួន​ ​ដោយ​ពួកគេ​គ្រាន់​តេ​កំណត់​ទី​តាំងរបស់​អតិថិជន​ ​និង​ ​ធ្វើការ​បញ្ជា​ពី​ចម្ងាយ​ ​៕

  • ​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​ដំបូង​គេ​ក្នុងរយៈពេល​០​២​ខែ​មកនេះ​ ​នាំ​អោយ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៦​១​នាក់​ហើយ

    ​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​ដំបូង​គេ​ក្នុងរយៈពេល​០​២​ខែ​មកនេះ​ ​នាំ​អោយ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៦​១​នាក់​ហើយ

    ​ថៃ​៖​ ​បុគ្គលិក​កា​ស៊ី​ណូ​ម្នាក់​ក្នុង​ខេត្ត​ ​Ray​on​g​ ​បាន​បាត់បង់ជីវិត​ ​ខណៈ​រូប​គាត់​ជា​អ្នក​ស្លាប់​ដំបូង​គេ​ ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ថៃ​នា​រយៈពេល​០​២​ខែ​មកនេះ​ ​ដែល​ជាហេតុ​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៦​១​នាក់​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​យប់​ថ្ងៃ​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​គាត់​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ ​ហើយ​នៅ​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ​ ​គាត់​មាន​អា​កា​រៈ​ពិបាក​ដកដង្ហើម​ ​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ប៉ុន្តែ​គាត់​បាន​ដាច់ខ្យល់ស្លាប់​នៅតាមផ្លូវ​ ​។​ ​ការ​ស្លាប់​របស់​គាត់​ ​គឺជា​ការ​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ដំបូងបង្អស់​របស់​ប្រទេស​ថៃ​ ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​០​៥​ ​ខែវិច្ឆិកា​កន្លងមក​ ​។​ ជាមួយគ្នា​នេះ​ ​អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​លោក​ ​Sat​it​ ​Pit​u​t​e​c​h​a​ ​បាន​ ​បង្ហោះ​សារ​នៅ​លើ​ ​Face​book​ ​កាលពី​យប់​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​បុរស​មាន​វ័យ​៤​៥​ឆ្នាំ​ដែល​ជា​សន្តិសុខ​យាម​ឡាន​ម៉ូតូ​ ​និង​សម្រួល​ចរាចរណ៍​នៅកន្លែង​លេងល្បែង​រូប​នេះ​ ​គឺ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ ​ដូចជា​ជំងឺបេះដូង​ ​និង​ទឹកនោម​ផ្អែម​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៧​លាន​៧​៩​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​១​លាន​៦​៦​ម៉ឺន​៩​ពាន់​៥​២​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​៨​ម៉ឺន​១​ពាន់​៤​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៧​លាន​៧​៩​ម៉ឺន​៥​ពាន់​៧​៨​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៩​លាន​៧​៨​ម៉ឺន​១​ពាន់​៦​២​៤​នាក់​ ​ស្លាប់​ចំនួន​៣​៤​ម៉ឺន​៣​ពាន់​១​៨​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​១​លាន​៦​៩​ម៉ឺន​៦​ពាន់​៧​២​៧​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​២​២​ម៉ឺន​៤​ពាន់​៧​៩​៧​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៨​ពាន់​១​៩​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៨​០​ម៉ឺន​៦​ពាន់​៧​៦​៧​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៥​០​ម៉ឺន​៦​ពាន់​៨​៩​០​នាក់​ ​ស្លាប់​១​៩​ម៉ឺន​១​ពាន់​៦​៤​១​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៥​៦​ម៉ឺន​៨​ពាន់​៨​៩​៨​នាក់​ ​៕

  • ​កូរ៉េ​ខាងត្បូង​មាន​ករណី​​​កូ​វី​ដ​១​៩​ បំ​លែង​ថ្មី​ដែ​រហើយ​ ​បន្ទាប់ពី​ជប៉ុន​និង​សិង្ហបុរី​ ​​

    ​កូរ៉េ​ខាងត្បូង​មាន​ករណី​​​កូ​វី​ដ​១​៩​ បំ​លែង​ថ្មី​ដែ​រហើយ​ ​បន្ទាប់ពី​ជប៉ុន​និង​សិង្ហបុរី​ ​​

    ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃចន្ទ​ ទី២៨ ធ្នូនេះ ​បាន​រាយការណ៍​ឲ្យដឹង​ថា​ ​ខ្លួន​បាន​រក​ឃើញ​ករណី​ឆ្លង​ដំបូង​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​មាន​ប្រភព​ចេញពី​ចក្រភពអង់គ្លេស​ ជាការរកឃើញបន្ទាប់ពីសិង្ហបុរី និងជប៉ុនទើបរកឃើញដែរ សម្រាប់តំបន់អាស៊ី។ ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ជនជាតិ​កូរ៉េ​ ​០​៣​នាក់​ ​ដែល​ធ្លាប់​បាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​របស់​អង់គ្លេស​ ​និង​បាន​មកដល់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដោយ​បច្ចុប្បន្ននេះ​ពួកគេ​ត្រូវ​បាន​ដាក់​ ​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេឯង​ហើយ​។​ ​ចំណែក​ឯ​ជនជាតិ​កូរ៉េ​ ​០​៤​នាក់​ផ្សេងទៀត​ ​ដែល​បាន​មកដល់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​និង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ពី​ប្រទេស​អង់គ្លេស​ ​ក៏បាន​ធ្វើ​តេ​ស្ដ​វិជ្ជមាន​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ដែរ​ ​និង​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​ថា​ ​តើ​ពួកគេ​បាន​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​នេះ​ដែរ​ឬទេ​៕

  • ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​ជាមួយ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​ជាមួយ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

    អង់គ្លេស​៖​ ​ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ​ ​អា​ស្រ្តាហ្សេណេ​កា​ ​ដែល​កំពុង​បង្កើត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទទួលការ​អនុម័ត​អោយ​ប្រើ​ដោយ​អាជ្ញាធរ​អង់គ្លេស​នៅ​ស​ប្តាហ៍​នេះ​ ​បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​ក្រុម​អ្នកស្រាវជ្រាវ​ជឿ​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​នឹង​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​ជាមួយ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​ឆ្លង​រាតត្បាត​យ៉ាង​រហ័ស​នៅ​ប្រទេស​អឺរ៉ុប​នេះ​ ​។​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​លោក​ ​ប៉ា​ស្កា​ល់ ​សូ​រៀ​ត​ ​ក៏បាន​ប្រាប់​កាសែត​ ​Sunday​ ​Time​s ​ថា​ ​អ្នកស្រាវជ្រាវ​ដែល​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​របស់​ខ្លួន​ ​បាន​រក​ឃើញ​រូបមន្ត​ឈ្នះ​ ​ដែល​ធ្វើ​អោយ​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​ដូច​វ៉ាក់សាំង​របស់​គូប្រជែង​ដែរ​ ​។​ ​លោក​ ​សូ​រៀ​ត​ ​បាន​សង្កត់ធ្ងន់​ថា​ ​បន្ទាប់ពី​ចាក់​ពីរ​ដូ​ស​ ​យើង​គិតថា​ ​យើង​បាន​រក​ឃើញ​រូបមន្ត​ឈ្នះ​ ​និង​វិធី​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​… ​វា​ត្រៀម​រួចហើយ​សម្រាប់​មនុស្ស​គ្រប់គ្នា​… ​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​បន្ថែម​ទៀត​បានទេ​ ​ព្រោះ​យើង​នឹង​ចេញផ្សាយ​លទ្ធផល​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​។​ សូម​ជម្រាប​ថា​ ​យោង​តាម​លទ្ធផល​មួយ​ផ្នែក​បង្ហាញ​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​មាន​ប្រសិទ្ធ​ភាព​ប្រហែល​៧​០​ភាគរយ​ ​ក្នុង​ការ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​បើ​ធៀប​ទៅ​នឹង​ប្រសិទ្ធ​ភាព​៩​៥​ភាគរយ​ ​ដែល​រាយការណ៍​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ដៃគូ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​៕

  • ​តួ​ក​គី​និយាយ​ថា​ ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​ផ្អាក​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅ​តួ​ក​គី​ ​បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង

    ​តួ​ក​គី​និយាយ​ថា​ ​ក្រុមហ៊ុន​ឱសថ​ចិន​ ​Sin​o​v​a​c ​ផ្អាក​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ទៅ​តួ​ក​គី​ ​បន្ទាប់ពី​មាន​ករណី​ឆ្លង​នៅ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង

    ​តួ​ក​គី​៖​ ​ការ​​​ដឹកជញ្ជូន​ដំបូង​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ស៊ី​ណូ​វ៉ា​ក់ ​ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​តួ​ក​គី​ ​ត្រូវ​សម្រេច​ផ្អាក​ក្នុង​ពេល​មួយថ្ងៃ​ ​ឬ​ពីរ​ថ្ងៃជា​បណ្តោះអាសន្ន​សិន​ ​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​វី​រុ​ស​នេះ​នៅ​ឯ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង​ ​នេះ​បើ​តាម​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​តួ​ក​គី​លោក​ ​ហ្វា​រ៉េត​ធី​ន​ ខូ​កា​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​តួ​ក​គី​រូប​នេះ​បាន​បង្ហោះ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​ដោយសារតែ​ការព្រមាន​ពី​ ​Co​v​i​d​-19 ​ក្នុង​ទីក្រុង​ប៉េកាំង​ ​និង​ករណី​ឆ្លង​វី​រុ​ស​នេះ​នៅ​ឯ​ការិយាល័យ​គយ​ក្រុង​ប៉េកាំង​នោះ​ ​ការ​​​ដឹកជញ្ជូន​ត្រូវ​ពន្យារពេល​សិន​ ​។​ ​សម្រាប់​ហេតុផល​នេះ​ ​ការ​មកដល់​នៃ​វ៉ាក់សាំង​របស់យើង​ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចេញដំណើរ​ ​បន្ទាប់ពី​ប្រតិបត្តិការ​ការិយាល័យ​គយ​ ​នឹង​ត្រូវ​យឺត​រយៈពេល​មួយ​ ​ឬ​ពីរ​ថ្ងៃ​ ​។​ សូម​ជម្រាប​ថា​ ​តួ​ក​គី​បាន​ព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ក្រុមហ៊ុន​ឱសថ​ ​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​៥​០​លាន​ដូ​ស​ ​ហើយ​រំពឹង​ថា​ ​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​ជាលើកដំបូង​នៅ​ក្នុង​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ​បន្ថែម​លើ​នេះ​ ​តួ​ក​គី​ក៏​នឹង​ទិញ​វ៉ាក់សាំង​៤​.​៥​លាន​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ជាមួយនឹង​ជម្រើស​ទទួល​បាន​៣​០​លាន​ដូ​ស​បន្ថែម​ទៀត​នៅ​ពេលក្រោយ​ ​៕