Category: ព័ត៌មានអន្តរជាតិ

  • ​មនុស្ស​០​៣​នាក់​របួស​អំឡុង​ថ្ងៃ​បុណ្យណូអែល​ ​ដោយសារ​ហេតុការណ៍​បំ​ផ្ទុះ​គ្រាប់បែក​​ក្នុងទីក្រុង​ N​ash​v​ill​e​ ​របស់​សហរដ្ឋអាមេរិក

    ​មនុស្ស​០​៣​នាក់​របួស​អំឡុង​ថ្ងៃ​បុណ្យណូអែល​ ​ដោយសារ​ហេតុការណ៍​បំ​ផ្ទុះ​គ្រាប់បែក​​ក្នុងទីក្រុង​ N​ash​v​ill​e​ ​របស់​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​០​៣​នាក់​រង​របួស​ ​ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​រង​របួសធ្ងន់​ធ្ង​រ​ដល់អាយុ​ជិវិ​ត​នោះ​ទេ​ ​បន្ទាប់ពី​រថយន្ត​បង្កប់​គ្រាប់បែក​មួយ​គ្រឿង​ត្រូវ​ក្រុម​ភេ​រ​វក​រ​មិន​ស្គាល់​មុខ​ ​បាន​យកមក​ចត​ចោល​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​ N​ash​v​ill​e​ ​និង​បាន​បំ​ផ្ទុះ​កាល​ពីព្រឹក​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ត្រូវជា​ថ្ងៃបុណ្យ​អូ​អែ​ល​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ តាមរយៈ​កា​មេ​រ៉ា​សុវត្ថិភាព​បង្ហាញ​ដោយ​ស្នងការ​ប៉ូលិសក្រុង​ N​ash​v​ill​e​ ​គេ​ឃើញ​ ​រថយន្ត​បង្កប់​គ្រាប់បែក​មួយ​នេះ​ ​ត្រូវ​ជន​មិន​ស្គាល់​យកមក​ចត​ចោល​តាំងពី​ម៉ោង​ ​១​ ​និង​ ​២​២​នាទី​រំលង​អ​ធ្រា​ត​ ​ហើយ​ផ្ទុះ​នៅ​ម៉ោង​០​៦​ព្រឹក​ (​ម៉ោង​ក្នុង​តំបន់​) ​។​ ភ្លាម​ៗ​ ​ចៅហ្វាយក្រុង​ N​ash​v​ill​e​ ​លោក​ Jo​h​n ​Cooper​ ​បាន​បញ្ជា​ឲ្យ​កងកម្លាំង​របស់​លោក​ ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​កើតហេតុ​ ​និង​បាន​និយាយ​ថា​ ​ការ​បំ​ផ្ទុះ​គ្រាប់បែក​នេះ​ ​មិនបាន​គំរាមកំហែង​សន្តិសុខ​ដល់​ទីក្រុង​ឡើយ​ ​។​ ​ហើយ​មក​ទល់នឹង​ពេលនេះ​ ​មិនទាន់​មាន​ក្រុមសកម្ម​ប្រយុទ្ធ​ណា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​នៅឡើយ​ទេ​ ​៕

  • បារាំងរកឃើញករណីឆ្លងដំបូងនៃវីរុស Covid-19 ទម្រង់ថ្មី

    បារាំងរកឃើញករណីឆ្លងដំបូងនៃវីរុស Covid-19 ទម្រង់ថ្មី

    បារាំង៖ ប្រទេសបារាំងបានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពចេញពីអង់គ្លេស ចំពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ នៅអឺរ៉ុបមួយនេះ កំពុងប្រឈមមុខនឹងការចម្លងវីរុសរលកថ្មី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបារាំងបញ្ជាក់ថា ប្រជាជនបារាំងម្នាក់ដែលរស់នៅអង់គ្លេស បានធ្វើដំណើរចាកចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ មកកាន់បារាំងវិញ ហើយក៏បានធ្វើតេស្តរកឃើញវីរុស COVID-19 ទម្រង់ថ្មី ។ ករណីឆ្លងថ្មីនេះ គឺជាករណីឆ្លងគ្មានរោគសញ្ញា ហើយអ្នកជំងឺកំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅក្នុងផ្ទះ ស្ថិតនៅតំបន់ ធួរ ភាគកណ្តាលប្រទេសបារាំង ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អាជ្ញាធរសុខាភិបាលបារាំងបាននិងកំពុងតាមដាន រកអ្នកទាំងឡាយណា ដែលបានប៉ះពាល់ជាមួយករណីឆ្លងខាងលើ ជាពិសេសអ្នកដែលធ្លាប់មានទំនាក់ទំនងជិតសិ្នទ្ធ គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ៕

  • ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​ច្រានចោល​ការ​អះអាង​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​របស់​ប្រទេស​ខ្លួន​ ​បង្ក​គ្រោះថ្នាក់​ជាង​វី​រុ​ស​នៅ​ចក្រភពអង់គ្លេស

    ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​ច្រានចោល​ការ​អះអាង​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​របស់​ប្រទេស​ខ្លួន​ ​បង្ក​គ្រោះថ្នាក់​ជាង​វី​រុ​ស​នៅ​ចក្រភពអង់គ្លេស

    អាហ្វ្រិក​ខាងត្បូង​៖​ ​រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​ ​លោក​ ស្វេ​លី​នី​ អឹ​ម​ឃីហ្សេ ​បាន​ទាត់ចោល​ការ​អះអាង​របស់​សម​ភាគី​អង់គ្លេស​ដែល​ថា​ ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​ ​បង្ក​គ្រោះថ្នាក់​ជាង​វី​រុ​ស​ទម្រង់​ថ្មី​ស្រដៀងគ្នា​មួយទៀត​ ​ដែល​កំពុង​ឆ្លង​រាលដាល​នៅ​ចក្រភពអង់គ្លេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រតិកម្ម​ខាងលើ​នេះ​របស់​លោក​ ស្វេ​លី​នី​ អឹ​ម​ឃីហ្សេ ​បាន​កើតមានឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​លោក​ ​ម៉ា​ត​ ​ហែ​ន​ខក់​ ​និយាយ​ថា​ ​ប្រភេទ​វី​រុ​ស​នេះ​គួរ​អោយ​ព្រួយបារម្ភ​ ​ដោយសារ​វា​ឆ្លង​ខ្លាំង​ជាង​ ​និង​ទំនងជា​ប្រែរូប​រាង​លឿន​ជាង​វី​រុ​ស​មួយ​នៅ​អង់គ្លេស​ ​។​ ​ការ​ថ្លែង​បែប​នេះ​របស់​លោក​ ​ម៉ា​ត​ ​ហែ​ន​ខក់​ ​បាន​នាំ​អោយ​មាន​ហាមឃាត់​ការធ្វើដំណើរ​ពី​អាហ្វ្រិក​ខាងត្បូង​ ​ពីសំណាក់​ប្រទេស​ចំនួន​០​៨​ ​ក្នុង​នោះ​រួម​មាន​អង់គ្លេស​ផ្ទាល់​ ​អា​ឡឺម៉ង់ ​តួ​ក​គី​ ​និង​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ផង​ដែរ​ ​។​ យ៉ាងណាមិញ​ ​រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ​វី​រុ​ស​កូរ៉ូ​ណា​ប្រភេទ​501.​V​2​ឆ្លង​ខ្លាំង​ជាង​វី​រុ​ស​មួយ​ប្រភេទ​ទៀត​នៅ​អង់គ្លេស​ ​ដូចដែល​រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស​បាន​លើកឡើង​នោះ​ទេ​ ​ហើយ​ថា​ ​ក៏​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​ ​វា​បង្ក​ជំងឺ​ធ្ងន់​ ​ឬ​សម្លាប់​មនុស្ស​ច្រើនជាង​វី​រុ​ស​នៅ​អង់គ្លេស​ដែរ​ ​៕

  • អាជ្ញាធរ​ថៃ​ព្រមាន​បិទ​ប្រទេស​ទាំងមូល​នៅ​ខែ​មិនា​ ​ឆ្នាំក្រោយ​ ​ប្រសិនបើ​ប្រជាជន​មិន​ចូលរួម​សហការ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    អាជ្ញាធរ​ថៃ​ព្រមាន​បិទ​ប្រទេស​ទាំងមូល​នៅ​ខែ​មិនា​ ​ឆ្នាំក្រោយ​ ​ប្រសិនបើ​ប្រជាជន​មិន​ចូលរួម​សហការ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ថៃ​៖​ ​អាជ្ញាធរ​ដោះស្រាយ​វិបត្តិ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ថៃ​ ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​បាន​ចេញ​ការព្រមាន​ធ្ងន់​ថា​ ​សូម​សហការ​ជាមួយ​គោលការណ៍​ណែនាំ​របស់យើង​បើមិនដូច្នោះទេ​ ​នឹង​មានការ​បិទ​ប្រទេស​ថៃ​ទាំងមូល​តែម្តង​ ​នៅ​ត្រឹម​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ CCS​A​ ​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​បញ្ជាក់​ថា​ ​វិធានការ​ចុងក្រោយ​នឹង​ត្រូវ​អនុវត្ត​ ​ប្រសិនបើ​មិន​មាន​កិច្ច​សហប្រតិបត្តិការ​ត្រឹមត្រូវ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​និង​ ​បើ​សិន​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​នោះ​ ​។​ ការព្រមាន​ខ្លាំង​ៗ​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​កំពុង​ធ្វើការ​ដោះស្រាយ​នូវ​ក្តី​ព្រួយបារម្ភ​ជាទូទៅ​ ​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ករណី​ឆ្លង​ថ្មីៗ​ដែល​កើត​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​ ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ដែល​ប៉ះពាល់​ដល់​ពលករ​ចំណាកស្រុក​ភាគច្រើន​ ​៕

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​៦​៤​ករណី​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​១​១​០​ករណី

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​៦​៤​ករណី​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​១​១​០​ករណី

    ​ថៃ​៖​ ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​សរុប​១​១​០​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៦​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​តំបន់​ ​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ករណី​ឆ្លង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ CCS​A​ ​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​បញ្ជាក់​ថា​ ​នៅក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​៣​០​នាក់​គឺជា​ពលករ​ចំណាកស្រុក​ ​និង​ ​១​៦​នាក់​ទៀត​ជា​ប្រភេទ​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​។​ ករណី​ឆ្លង​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​ថៃ​ ​បាន​ផ្ទុះឡើង​កាលពី​ស​ប្តាហ៍​មុននេះ​ ​ទៅលើ​ក្រុម​ពលករ​ចំណាកស្រុក​ ​មកពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​និង​កំពុង​បង្ក​ឲ្យ​មាន​ការរើសអើង​ ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ថៃ​ផង​ដែរ​ ​។​ ​គិត​ចាប់តាំង​ពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ ​ពលករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ​ ​សរុប​ជាង​១​ពាន់​នាក់​ហើយ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​ចេញ​លទ្ធផលវិជ្ជមាន​ ​ចំពោះ​ ​CO​V​I​D​-19 ​៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៥ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន៤៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៥ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន៤៧ម៉ឺននាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​០​លាន​២​០​ម៉ឺន​៩​ពាន់​៨​១​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​៥​ម៉ឺន​៧​ពាន់​៧​០​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៦​លាន​៤​៧​ម៉ឺន​៤​ពាន់​២​៨​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៩​លាន​២​១​ម៉ឺន​១​៦​៦​នាក់​ ​ស្លាប់​ចំនួន​៣​៣​ម៉ឺន​៨​ពាន់​២​៦​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​១​លាន​២​៥​ម៉ឺន​៧​ពាន់​៧​១​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​១​៦​ម៉ឺន​៩​ពាន់​៨​១​៨​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៧​ពាន់​៣​៧​៩​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៧​៤​ម៉ឺន​១​០​៨​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៤​៤​ម៉ឺន​៨​ពាន់​៥​៦​០​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៥​១​៥​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៤​៥​ម៉ឺន​៩​ពាន់​៣​៣​៥​នាក់​ ​៕

  • ​ថៃ​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ភូមា​១​១​នាក់​ ​​ឆ្លង​ដែន​ពី​ម៉ាឡេស៊ី ខណៈផ្ទុះកូវីដឡើងវិញផ្តើមពីពលករខុសច្បាប់

    ​ថៃ​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ភូមា​១​១​នាក់​ ​​ឆ្លង​ដែន​ពី​ម៉ាឡេស៊ី ខណៈផ្ទុះកូវីដឡើងវិញផ្តើមពីពលករខុសច្បាប់

    ​ជន​អន្តោប្រវេសន៍​មី​យ៉ា​ន់​ម៉ា​១​១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ ​ក្នុង​ខេត្ត​ណា​រ៉ា​ធី​វ៉ាត់​ ​បន្ទាប់ពី​ឆ្លង​ដែន​ពី​ម៉ាឡេស៊ី​ចូល​ប្រទេស​ថៃ​ ​ដែល​កំពុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ជាថ្មី​ ​ជា​ទ្រង់ទ្រាយ​ធំ​ ​ហើយ​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​លើ​ពលករ​មី​យ៉ា​ន់​ម៉ា​ចំពោះ​ករណី​ផ្ទុះ​ជាថ្មី​នេះ​។​ ​អភិបាលស្រុក​ ​Sun​g​a​i​ Ko​l​ok ​លោក​ ​Rung​r​e​un​g​ ​T​him​abut​r ​កាលពី​ថ្ងៃសុក្រ​ ​ទី​២​៥​ ​ធ្នូ​ម្សិលមិញ​ ​បាន​ប្រកាស​ពី​ការ​ចាប់ខ្លួន​ជន​អន្តោប្រវេសន៍​ជា​បុរស​ទាំង​១​១​នាក់​នេះ​ ​ខណៈ​ដែល​ពូក​គេ​ព្យាយាម​ចូល​មក​ក្នុង​ទឹកដី​ថៃ​ ​ដោយ​ធ្វើដំណើរ​តាម​កាណូត​នៅ​លើ​ទន្លេ​ ​ក្នុង​តំបន់​ ​P​as​e​mat​ ​ជា​ចំណុចព្រំដែន​រវាង​ថៃ​និង​ម៉ាឡេស៊ី​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ទាំង​១​១​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​ ​និង​តេ​ស្ត​វី​រុ​ស​កូ​វី​ដ​១​៩​ដែរ​ ​ហើយ​បញ្ចូន​ទៅ​ដាក់​នៅកន្លែង​ដាច់ដោយឡែក​ផង​ដែរ​ ​រង់ចាំ​តេ​ស្ត​បន្ត​ទៀត​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation

  • ​កូវីដ​១​៩​ ​ប្រភេទ​ថ្មី​ ​new​ ​strain​ ​ឆ្លង​មកដល់​ជប៉ុន​ដែ​រហើយ​ ​បន្ទាប់ពី​សិង្ហបុរី

    ​កូវីដ​១​៩​ ​ប្រភេទ​ថ្មី​ ​new​ ​strain​ ​ឆ្លង​មកដល់​ជប៉ុន​ដែ​រហើយ​ ​បន្ទាប់ពី​សិង្ហបុរី

    ​ក្រសួងសុខាភិបាល​ជប៉ុន​បាន​អះអាង​ថា​ ​ជប៉ុនមាន​កូ​វី​ដ​១​៩​ប្រភេទ​ថ្មី​៥​ករណី​ដំបូង ​​ទើប​មកពី​អង់គ្លេស​ ​ដោយ​គេ​ដឹង​ថា​ ​វី​រុ​ស​បំ​លែង​ថ្មី​ពី​កូ​វី​ដ​១​៩​នេះ​មាន​ប្រភព​មកពី​អង់គ្លេស​។​ សម្រាប់​អាស៊ី​ ​មិនមែន​ទើប​មាន​ករណី​នេះ​ ​ក្នុង​ប្រទេស​ជប៉ុន​ទេ​ ​ដោយ​សិង្ហបុរី​ក៏​ទើបបាន​ប្រកាស​ពី​ករណី​ថ្មី​ new​ ​strain នេះ​ដែរ​ ​ថ្មីៗ​នេះ​។​ ​អ្នកដំណើរទាំង​៥​នាក់នេះបាន​មកពី​អង់គ្លេស​ ​នៅចន្លោះ​ពី​ថ្ងៃ​ទី​១​២​ ​ដល់​ ​២​១​ ធ្នូ​ ​ពោល​គឺ​មុន​ពេល​ជប៉ុន​ពង្រឹង​ការ​គ្រប់គ្រង​ព្រំដែន​ ​សម្រាប់​អ្នកដំណើរ​មកពី​អង់គ្លេស​ ​កាលពី​ថ្ងៃ​ទី​២​៥​ ​ធ្នូ​ ​២​០​២​០​។​ ​បុរសវ័យជាង៦០ឆ្នាំម្នាក់បានចេញរោគសញ្ញា ប៉ុន្តែ​ ​៤​នាក់​ទៀត​មិន​មាន​រោគសញ្ញា​អ្វី​ទេ​៕​​

  • ​វៀតណាម​ខាង​បង់​ ​១​.​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដោយសារគ្រោះ​ធម្មជាតិឆ្នាំ២០២០

    ​វៀតណាម​ខាង​បង់​ ​១​.​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដោយសារគ្រោះ​ធម្មជាតិឆ្នាំ២០២០

    ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ​ដូចជា​ព្យុះ​ ​ទឹកជំនន់​ ​និង​ភាព​រាំង​ស្ងួត​បាន​ធ្វើឲ្យ​វៀតណាម​ខាតបង់​ថវិកា​ ​៣​៧​.​៤​ទ្រី​លាន​ដុ​ង​ ​ឬ​ ​១​.​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​ធៀប​នឹង​ឆ្នាំមុន​ ​កើន​ឡើង​៥​ដង​។​ ​វៀតណាម​ក៏មាន​មនុស្ស​ស្លាប់​ឬ​បាត់ខ្លួន​ដោយសារតែ​បញ្ហា​ទឹកជំនន់​ ចំនួន៣​៥​៧​នាក់​ដែរ​ ​ដោយ​ឆ្នាំមុន​ ​មាន​ត្រឹម​១​៣​៣​នាក់ប៉ុណ្ណោះ​ ​នេះ​បើ​តាម​ប្រភព​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​វៀតណាម​ ​ចេញផ្សាយ​ ​កាលពីថ្ងៃទី២៤ ​ធ្នូ​ ​២​០​២​០​​។​ ​ប្រភព​បន្ថែម​ទៀត​ថា​ ​វៀតណាម​ត្រូវ​បាន​ព្យុះ​វាយប្រហារ​១​៤​លើក​ ​ខណៈ​ដែល​តំបន់​កណ្តាលនៃប្រទេសបាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​ ​ចន្លោះ​ពី​ចុង​ខែកញ្ញា​ ដល់​ពាក់កណ្តាល​ខែវិច្ឆិកា​៕​ ​

  • ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​ចំនួន​៧​២​នាក់​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​៨​១​ករណី

    ​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​ចំនួន​៧​២​នាក់​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​៨​១​ករណី

    ​ថៃ​៖​ ​ក្រសួងសុខាភិបាល​ថៃ​បញ្ជាក់​ថា​ ​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃសុក្រ​នេះ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​ចំនួន​៧​២​ករណី​ទៀត​ ​និង​០​៩​នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​ស្ថិត​នៅក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​ចំនួន​៨​១​ករណី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រភព​ខាងលើ​នេះ​បាន​អោយ​ដឹង​ថា​ ​ក្នុងចំណោម​ករណី​ឆ្លង​សហគមន៍​ទាំង​៧​២​នាក់​នេះ​ ​ពាក់កណ្តាល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្ទុះ​ការ​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​ទី​ផ្សារ​លក់​អាហារ​សមុទ្រ​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ថៃ​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អាជ្ញាធរ​ថៃ​ពុំបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​បន្ថែម​ ​ជុំវិញ​អត្តសញ្ញាណ​ ​ឬ​ខេត្ត​-​ក្រុង​ដែល​អ្នក​ឆ្លង​ជំងឺ​ថ្មីៗ​នេះ​រស់នៅ​នោះ​ឡើយ​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃសុក្រ​នេះ​ ​នៅ​ទូទាំង​ប្រទេស​អាស៊ី​មួយ​នេះ​ ​មាន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​៥​ពាន់​៩​១​០​ករណី​ ​ក្នុង​នោះ​ស្លាប់​៦​០​នាក់​ ​និង​ជាសះស្បើយ​វិញ​៤​ពាន់​១​៣​០​នាក់​ ​៕