Category: ព័ត៌មានអន្តរជាតិ

  • ​ថៃ​៖​ ​អភិបាល​ខេត្ត​សា​មុត​ ​សា​ខន​ ​ឆ្លង​កូ​វី​ដ​១​៩

    ​ថៃ​៖​ ​អភិបាល​ខេត្ត​សា​មុត​ ​សា​ខន​ ​ឆ្លង​កូ​វី​ដ​១​៩

    ​អភិបាល​ខេត្ត​សា​មុត​ ​សា​ខន​ ​នៃ​ប្រទេស​ថៃ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ។ ​លោក​ ​Veer​as​a​k ​V​i​c​hit​s​an​g​sr​i​ ​ត្រូវ​បាន​គេ​ប្រកាស​ថា វិជ្ជមាន​ ​នៅ​ថ្ងៃចន្ទ​ ​ទី​២​៨​ ​ធ្នូ​នេះ​ ​ហើយ​អ្នក​ដែល​បាន​ទាក់ទង​ជិត​ស្និត​ជាមួយ​លោក​នឹង​ត្រូវ​តេ​ស្ត​ទាំងអស់​។​ ​តាម​សេចក្តីរាយការណ៍​ ​រដ្ឋមន្ត្រី​សុខាភិបាល​ក៏​ត្រូវធ្វើ​ច​ត្តាឡី​ស័ក​ដែរ​។​ ​ថៃ​ នៅ​ព្រឹកមិញ​នេះ​ ​បាន​ប្រកាស​ពី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​១​៤​៤​នាក់​ទៀត​ ​ក្នុង​នោះ​ ​១​១​៥​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ផ្សេងទៀត​ជា​ករណី​នាំចូល​។​ ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​ចំនួន​៦​២​៨​៥​នាក់​ ​ជា​៤​១​៨​០​នាក់​ ​សម្រាក​ព្យាបាល​១​៩​៨​៣​នាក់​ ​ស្លាប់​៦​០​នាក់​។​​ក្នុងចំណោម​ឆ្លង​ថ្មី​១​១​៥​នាក់​ ​មាន​ពលករ​អន្តោប្រវេសន៍​ចំនួន​១​៤​នាក់​។​ ​ខេត្ត​សា​មុត​ ​សា​ខន​ ​គឺជា​តំបន់​ផ្ទុះ​ក្នុង​សហគមន៍​ឡើងវិញ​ ​នៅ​ប្រទេស​ថៃ​៕​ ប្រភពពី The Nation​

  • ​កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​អង់គ្លេស

    ​កូរ៉េ​ខាងត្បូង​រក​ឃើញ​អ្នក​ឆ្លង​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​អង់គ្លេស

    ​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​បាន​រក​ឃើញ​អ្នក​ផ្ទុក​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ជាលើកដំបូង​ ​ដូចគ្នា​ទៅ​នឹង​ប្រភេទ​វី​រុ​ស​ដែល​កំពុង​ឆ្លង​រាតត្បាត​យ៉ាង​រហ័ស​នៅ​ចក្រភពអង់គ្លេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទីភ្នាក់ងារ​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺ​កូរ៉េ​ K​D​CA​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ការ​រក​ឃើញ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​នេះ​ ​បាន​កើតមានឡើង​នៅ​ក្នុង​គ្រួសារ​មួយ​មាន​សមាជិក​ចំនួន​០​៣​នាក់​ ​ដែល​ចូល​មក​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​២​២​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ដោយ​ពួកគេ​មកពី​អង់គ្លេស​ ​និង​ត្រូវ​បាន​ធ្វើ​ច​ត្តាឡី​ស័ក​ ​។​ នៅ​ក្នុង​ថ្ងៃចន្ទ​ដដែល​នេះ​ ​កូរ៉េ​ខាងត្បូង​ក៏បាន​ប្រកាស​អំពី​ការ​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ក្នុង​ទ្រង់ទ្រាយ​ធំ​រហូតដល់​៨​០​៨​នាក់​ឯណោះ​ ​ដែល​នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​នេះ​ ​កើន​ឡើង​ដល់​៥​ម៉ឺន​៧​ពាន់​៦​៨​០​នាក់​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៨​១​៩​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​សរុប​៣​ម៉ឺន​៩​ពាន់​២​៦​៨​នាក់​ ​៕

  • ​អាជ្ញាធរសុខាភិបាលថៃ​ទទួលស្គាល់ថា ​ស្ថានភាព​ឆ្លង​រាតត្បាត​ ​Co​v​i​d​-19 ​បច្ចុប្បន្ននេះ​កាន់តែធ្ងន់ធ្ងរ​មិនធ្លាប់​មាន​

    ​អាជ្ញាធរសុខាភិបាលថៃ​ទទួលស្គាល់ថា ​ស្ថានភាព​ឆ្លង​រាតត្បាត​ ​Co​v​i​d​-19 ​បច្ចុប្បន្ននេះ​កាន់តែធ្ងន់ធ្ងរ​មិនធ្លាប់​មាន​

    ​ថៃ​៖​ ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​ ​Co​v​i​d​-19 ​របស់​ប្រទេស​ថៃ​ CCS​A​ ​នៅ​ថ្ងៃចន្ទ​នេះ​ទទួលស្គាល់​ថា​ ​ស្ថានភាព​ឆ្លង​រាតត្បាត​នៃ​វី​រុ​ស​នេះ​នៅ​ទូទាំង​ប្រទេស​គឺ​ធ្ងន់ធ្ងរ​ជាង​រលក​ទី​១​កាលពីដើម​ឆ្នាំនេះ​ទៅទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​បាងកក​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ ​Co​v​i​d​-19 (CCS​A​) ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សិប​ ​វី​សា​នុយ៉ូធិ​ន​ ​បាន​និយាយ​ថា​ ​ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​បាន​ហក់​ឡើង​លើស​មួយពាន់​នាក់​ ​ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​លោក​ថែមទាំង​ប្រកាស​ថា​ ​ការ​រាតត្បាត​ពេលនេះ​ ​គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​រលក​រាតត្បាត​លើក​ទី​១​ ​ដែល​ផ្ទុះឡើង​កាលពីដើម​ឆ្នាំទៅ​ទៀត​ ​។​ រហូតមក​ទល់នឹង​ពេលនេះ​ ​ការ​រាតត្បាត​ចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​នៅ​ខេត្ត​ ​សា​មុត​សា​ខន​ ​បាន​រីក​រាលដាល​ដល់​ចំនួន​៣​៨​ខេត្ត​/​ក្រុង​ហើយ​នៅ​ទូទាំង​ប្រទេស​ថៃ​ ​៕

  • ​ធនាគារ​ពិភពលោក​ ​World Bank​ ​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២​០​២​០​នេះ

    ​ធនាគារ​ពិភពលោក​ ​World Bank​ ​បញ្ជាក់​ថា​ ​វៀតណាម​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២​០​២​០​នេះ

    ​វៀតណាម​៖​ ​ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​ចំនួន​២​.​៨​ ​ភាគរយ​ ​វៀតណាម​នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស​ ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​លើ​ពិភពលោក​ ​ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​ដោយសារតែ​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​ធនាគារ​ពិភពលោក​ ​W​B ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ ​V​N​Express​ ​។​ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​០​៣​ប៉ុណ្ណោះ​នៅ​ក្នុង​ទ្វីបអាស៊ី​ដែល​នឹង​មាន​កំណើន​វិជ្ជមាន​នៅ​ក្នុង​ឆ្នាំ​២​០​២​០​នេះ​ ​ហើយ​ប្រទេស​ដទៃទៀត​គឺ​ចិន​ ​និង​មី​យ៉ា​ន់​ម៉ា​ ​នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ​W​B ​។​ ​បណ្តា​សេដ្ឋកិច្ច​ផ្សេងទៀត​នឹង​ធ្លាក់ចុះ​ ​ខណៈ​បណ្តា​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ធំ​ៗ​ដូចជា​ថៃ​ ​និង​ហ្វីលីពីន​ទំនងជា​ធ្លាក់ចុះ​ ​៧​.​១​ភាគរយ​ ​និង​ ​៨​.​៣​ភាគរយ​រៀងៗខ្លួន​ ​។​ សូម​ជម្រាប​ថា​ ​វៀតណាម​អាច​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដូចនេះ​ ​គឺ​ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ប្រសិទ្ធ​ភាព​បាន​យ៉ាង​ឆាប់រហ័ស​ ​ក្នុង​ការ​ទប់ទល់​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​។​ ​បន្ទាប់ពី​ការ​បិទ​ប្រទេស​រយៈពេល​បី​ស​ប្តាហ៍​នៅ​ក្នុង​ខែ​មេសា​កន្លងទៅ​ ​សកម្មភាព​ឧស្សាហកម្ម​ ​និង​សេវាកម្ម​ភាគច្រើន​បាន​ស្ទុះ​ងើបឡើង​វិញ​ ​នៅ​ពេល​អតិថិជន​ ​និង​វិនិ​យោគិន​ក្នុងស្រុក​មានទំនុក​ចិត្តខ្លាំង​ឡើងវិញ​ ​៕

  • ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​អង់គ្លេស​ព្យាករណ៍​ថា​ ​ចិន​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​របស់​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២​០​២​៨

    ​ក្រុម​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​អង់គ្លេស​ព្យាករណ៍​ថា​ ​ចិន​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​របស់​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២​០​២​៨

    ​អង់គ្លេស​៖​ ​ចិន​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ ​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​របស់​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២​០​២​៨​ខាងមុខនេះ​ ​ពោល​គឺ​០​៥​ឆ្នាំ​លឿន​ជាង​ការ​ប៉ាន់ស្មាន​លើក​មុន​ ​ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​មាន​ភាព​ផ្ទុយគ្នា​រវាងប្រទេស​ទាំងពីរ​ ​ក្រោយ​វិបត្តិ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មាន​មូលដ្ឋាន​នៅ​ ​អង់គ្លេស​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CN​A​ ​។​ ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​ចិន​បាន​កំណត់​គោលដៅ​សម្រេច​ឲ្យបាន​កំណើន​សេដ្ឋកិច្ច​ជាមធ្យម​៥​.​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​២​០​២​១​ ​ដល់​ឆ្នាំ​២​០​២​៥​ ​មុននឹង​ការ​ថមថយ​មក​ត្រឹម​៤​.​៥​ភាគរយ​វិញ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​២​០​២​៦​ ​ដល់​ឆ្នាំ​២​០​៣​០​ ​។​ ដោយឡែក​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ ​ទំនងជា​មានការ​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​ ​នៅ​ក្រោយ​វិបត្តិ​ ​CO​V​I​D​-19 ​ចាប់ពី​ឆ្នាំ​២​០​២​១​ ​ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នោះ​ ​នឹង​ធ្លាក់ចុះ​មក​ត្រឹម​១​.​៩​ភាគរយ​ ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​២​៤​ ​និង​ ​១​.​៦​ភាគរយ​បន្ទាប់ពី​ឆ្នាំ​២​០​២​៤​ខាងមុខ​ ​៕

  • ​ទីបំផុត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​វិបត្តិ​ ​Co​v​i​d​-19 និងដើម្បីជៀសវាងការបិទរដ្ឋាភិបាល

    ​ទីបំផុត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ពី​វិបត្តិ​ ​Co​v​i​d​-19 និងដើម្បីជៀសវាងការបិទរដ្ឋាភិបាល

    ​ថៃ​៖​ ​ទីបំផុត​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សម្រេច​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ ​ស្តីពី​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ ​និង​ការ​ចំណាយ​លើ​កញ្ចប់​ថវិកា​ ​ពាក់ព័ន្ធ​នឹង​ជំងឺ​ ​Co​v​i​d​-19 ​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ BBC ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ កន្លងមក​ ​លោក​ ​ត្រាំ​ ​បាន​បដិសេធ​ចុះហត្ថលេខា​ ​ដោយ​និយាយ​ថា​ ​លោក​ចង់​ផ្តល់ឲ្យ​ប្រជាជន​នូវ​ប្រាក់​កាន់តែ​ធំ​ ​ខណៈ​ការ​ព​ន្យា​ពេលនេះ​ ​នឹង​ធ្វើ​អោយ​ពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​ដែល​គ្មាន​ការងារ​ធ្វើ​ ​ត្រូវ​បាត់បង់​អត្ថប្រយោជន៍​ជា​បណ្តោះអាសន្ន​ ​។​ ​ក្នុង​ករណី​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិន​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​អោយ​ទៅជា​ច្បាប់​នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​ ​ចន្ទ​ ​ដើម​នេះ​ទេ​នោះ​ ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នឹង​ចាប់ផ្តើម​ឡើង​ ​ខណៈ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ក៏បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​លោក​ ​ត្រាំ​ ​បន្ត​ពន្យារពេល​ការ​ចុះហត្ថលេខា​ផង​ដែរ​ ​។​ សូម​ជម្រាប​ថា​ ​កញ្ចប់​ជំនួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​៩​០​០​ពាន់​លាន​ដុល្លារ​ ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ ​បន្ទាប់ពី​ការចរចា​អស់​រយៈពេល​ជាច្រើន​ខែ​ ​។​ ​វា​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ចំណាយ​២​.​៣​ទ្រី​លាន​ដុល្លារ​ ​ដែល​រួមបញ្ចូល​ទាំង​ទឹកប្រាក់​១​.​៤​ទ្រី​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​ធម្មតា​ផង​ដែរ​ ​៕

  • ​ប្រធានាធិបតី​រុស្ស៊ី​សម្រេច​ចិត្ត​ទទួលការ​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

    ​ប្រធានាធិបតី​រុស្ស៊ី​សម្រេច​ចិត្ត​ទទួលការ​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

    រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ ​V​lad​i​m​i​r ​Put​in​ ​នឹង​ទទួល​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ប្រឆាំង​នឹង​ជំងឺ​វី​រុ​ស​កូរ៉ូ​ណា​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ ​លោក​ ​D​m​i​try​ ​P​e​sko​v​ ​ប្រាប់​ទូរទស្សន៍​រដ្ឋ​របស់​រុស្ស៊ី​នៅ​ថ្ងៃអាទិត្យ​នេះ​ ​ដកស្រង់​ចុះផ្សាយ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ ​លោក​ ​D​m​i​try​ ​P​e​sko​v​ ​បាន​លើកឡើង​ថា​ ​លោក​ ​ពូ​ទី​ន​ ​បញ្ជាក់​ថា​ ​លោក​នឹង​ទទួល​ចាក់​វ៉ាក់សាំង​… ​លោក​បាន​ធ្វើការ​សម្រេច​ចិត្ត​បែប​នេះ​ ​ហើយ​កំពុង​រង់ចាំ​រហូតដល់​បែបបទ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ រុស្ស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​កាលពីដើម​ខែ​ធ្នូ​កន្លងមក​នេះ​ ​ដោយ​ចាប់ផ្តើម​ជាមួយ​ក្រុម​ងាយ​រងគ្រោះ​បំផុត​នៅ​ទីក្រុង​មូស្គូ ​៕

  • ​អនុ​ប្រធានាធិបតី​ប្រេស៊ីល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ចំពេលមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន៣៤៤នាក់បន្ថែមទៀត

    ​អនុ​ប្រធានាធិបតី​ប្រេស៊ីល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ចំពេលមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន៣៤៤នាក់បន្ថែមទៀត

    ​ប្រេស៊ីល​៖​ ​អនុ​ប្រធានាធិបតី​ប្រេស៊ីល​ ​លោក​ ​ហា​មីល​តុ​ន​ ​មូរ៉ា​វ​ ​ធ្វើ​តេ​ស្ដ​រក​ឃើញ​វិជ្ជមាន​ ​CO​V​I​D​-19 ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​របស់​លោក​ផ្ទាល់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អនុ​ប្រធានាធិបតី​ប្រេស៊ីល​រូប​នេះ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ដ​វិជ្ជមាន​ ​CO​V​I​D​-19 ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​លោក​ ​មូរ៉ា​វ​ ​មាន​សុខភាព​ល្អ​ធម្មតា​ ​ហើយនឹង​ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ​ ​។​ លោក​ ​មូរ៉ា​វ​ ​គឺជា​មន្ត្រី​កំពូល​ចុងក្រោយ​គេ​បំផុត​របស់​ប្រធានាធិបតី​ប្រេស៊ីល​ ​លោក​ ​ហ៊ែ​រ​ ​បុល​សូ​ណា​រ៉ូ ​ដែល​បាន​ឆ្លង​ ​CO​V​I​D​-19 ​។​ ​លោក​ ​បុល​សូ​ណា​រ៉ូ ​ដែល​តែងតែ​ចាត់ទុកថា​ ​CO​V​I​D​-19 ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ ​ក៏​ធ្លាប់​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​ ​កាលពី​ខែ​កក្កដា​កន្លងទៅ​ ​និង​បន្ទាប់មក​ត្រូវ​បាន​គេ​ព្យាបាល​ជាសះស្បើយ​ឡើងវិញ​ ​៕

  • ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​២​១​ករណី​ទៀត​ ​ក្នុង​នោះ​មាន​៩​០​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

    ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​២​១​ករណី​ទៀត​ ​ក្នុង​នោះ​មាន​៩​០​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យម្សិលមិញ

    ​ថៃ​៖​ ​អាជ្ញាធរ​សុខាភិបាល​ថៃ​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​រហូតដល់​ទៅ​១​២​១​នាក់​ទៀត​ ​ក្នុង​នោះ​១​៨​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្ទុះ​ការ​ឆ្លង​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ថៃ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ CCS​A​ ​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​ខ្លី​មួយ​ថា​ ​នៅក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​មាន​៩​៤​នាក់​ ​គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​និង​១​៨​នាក់​ ​គឺជា​ពលករ​ចំណាកស្រុក​ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆ្លង​រាលដាល​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​។​ រហូតមក​ទល់​ពេលនេះ​ ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ​ ​បាន​រីក​រាលដាល​រហូតដល់​៣​៨​ខេត្ត​ហើយ​ ​ចាប់តាំង​ពី​ផ្ទុះឡើង​កាលពី​ស​ប្តាហ៍​កន្លងទៅ​ ​លើ​ក្រុម​ពលករ​ចំណាកស្រុក​មកពី​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​និង​កំពុង​បង្ក​ឲ្យ​មាន​ការរើសអើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ថៃ​ផង​ដែរ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៧​លាន​២​៩​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៨​១​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៧​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​៧​លាន​២​៩​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​១​លាន​១​៤​ម៉ឺន​២​ពាន់​១​១​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​៧​ម៉ឺន​១​ពាន់​៨​៨​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៧​លាន​២​៩​ម៉ឺន​១​ពាន់​២​២​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៩​លាន​៥​៧​ម៉ឺន​៣​ពាន់​៨​៤​៧​នាក់​ ​ស្លាប់​ចំនួន​៣​៤​ម៉ឺន​១​ពាន់​១​៣​៨​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​១​លាន​៤​៩​ម៉ឺន​៥​ពាន់​៨​៧​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​២​០​ម៉ឺន​៨​ពាន់​៧​២​៥​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៧​ពាន់​៩​៤​០​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៧​៨​ម៉ឺន​១​ពាន់​៩​៤​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៤​៨​ម៉ឺន​៤​ពាន់​២​៨​៥​នាក់​ ​ស្លាប់​១​៩​ម៉ឺន​១​ពាន់​១​៤​៦​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៥​១​ម៉ឺន​៥​ពាន់​៣​៧​០​នាក់​ ​៕