Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សាទរ​ចំពោះ​បទ​ឈប់​បាញ់​រវាង​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ក្នុង​តំបន់​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សាទរ​ចំពោះ​បទ​ឈប់​បាញ់​រវាង​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ក្នុង​តំបន់​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សម្តែង​ការ​សាទរ​ចំពោះ​ប្រទេស​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​រិ​នី​ដែល​បាន​ឯកភាព​គ្នា​បង្កើត​បទ​ឈប់​បាញ់​ក្នុង​តំបន់​ ​ណា​ហ្គ័​រ​ណូ-​កា​រ៉ា​បា​ក​ ​ដែល​បាន​ចូលជាធរមាន​នៅ​ថ្ងៃចន្ទ​នេះ​តែម្តង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស្ពូ​ត​នី​គ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​ ​T​wit​t​e​r ​ថា​ ​អប​អរសាទរ​ដល់​នាយករដ្ឋមន្ត្រី​អា​មេ​នី​ ​លោក​ ​នី​កូ​ល​ ​ផាស៊ី​ន​យ៉ា​ន​ ​និង​ប្រធានាធិបតី​អា​ហ្សែ​របៃ​ហ្សង់ ​លោក​ ​អ៊ី​ល​ហាម​ ​អា​លី​យ៉េ​វ​ ​ដែល​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ ​ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​លើក​ទី​២​នេះ​ ​សម្រេច​បាន​ក្រោម​ការ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​រិ​នី​ ​មាន​ជំនួប​ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​កន្លងទៅ​ ​៕

  • ប្រធាន​អង្គការ​ ​WHO​ ​ព្រមាន​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ជាតិនិយម

    ប្រធាន​អង្គការ​ ​WHO​ ​ព្រមាន​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​ជាតិនិយម

    អាល្លឺម៉ង់​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ជាតិនិយម​ ​នឹង​អូស​បន្លាយ​រយៈពេល​អោយ​កាន់តែ​វែង​ ​សម្រាប់​ជំងឺ​ ​CO​V​I​D​-19 ​ដោយ​មិនមែន​ជា​ការ​បន្ថយ​រយៈពេល​អោយ​ខ្លី​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​មួយ​នា​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​ផ្នែក​សុខភាព​ពិភពលោក​ ​មាន​រយៈពេល​០​៣​ថ្ងៃ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ​ប្រទេស​អាល្លឺម៉ង់​ ​ប្រមុខ​អង្គការ​ ​WHO​ ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​មធ្យោបាយ​តែមួយ​គត់​ ​ដើម្បីឲ្យ​ពិភពលោក​បាន​ជាសះស្បើយ​ពី​ជំងឺ​ ​CO​V​I​D​-19 ​គឺ​មានតែ​ការ​សាមគ្គី​គ្នា​ ​និង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​បណ្តា​ប្រទេស​ក្រីក្រ​នានា​អាច​មាន​សិទ្ធិ​ទទួល​បាន​ ​នូវ​វ៉ាក់សាំង​ដូច​បណ្ដា​ប្រទេស​អ្នកមាន​ដែរ​ ​។​ ​សូមជំរាប​ថា​ ​គិត​មកទល់​ពេលនេះ​ ​អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុងតែ​ប្រណាំង​គ្នា​ ​ដើម្បី​អភិវឌ្ឍន៍​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ហើយ​បេក្ខភាព​វ៉ាក់សាំង​ជាច្រើន​កំពុង​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ ​ក្នុង​នោះ​មាន​វ៉ាក់សាំង​ចំនួន​១​០​ហើយ​ ​ដែល​ ​ស្ថិត​ក្រោម​ការ​ធ្វើ​តេ​ស្ត​ដំណាក់កាល​ទី​៣​ ​ឬ​ចុងក្រោយ​ដោយមាន​ការចូលរួម​ពីសំណាក់​ក្រុម​អ្នកស្ម័គ្រចិត្ត​រាប់​ម៉ឺន​នាក់​ ​៕

  • មនុស្ស​ប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់​បង្ខំចិត្ត​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ ​ស្រប​ពេល​ដែល​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​វាយប្រហារ​ប្រទេស​ហ្វីលីពីន

    មនុស្ស​ប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់​បង្ខំចិត្ត​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ ​ស្រប​ពេល​ដែល​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​វាយប្រហារ​ប្រទេស​ហ្វីលីពីន

    ​ហ្វីលីពីន​៖​ ​យ៉ាងហោចណាស់​មាន​អ្នកស្រុក​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ជំ​រុំ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ​ដែល​រៀបចំ​ដោយ​រដ្ឋ​នៅ​តាម​សាលារៀន​ ​និង​អគារ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ ​បា​តាង​ហ្គាស់ ​ស្ថិតនៅ​ភាគ​ខាងត្បូង​រដ្ឋ​ធាន​នី​ម៉ានីល​ ​ស្រប​ពេល​ដែល​ភូមិ​របស់​ពួកគេ​ត្រូវ​បាន​ទឹកជំនន់​ជន​លិច​ ​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​ខាងលើ​នេះ​ ​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​យ៉ាង​ដំណ​ម​ ​ជាមួយ​ល្បឿន​ខ្យល់​បោកបក់​១​៨​០​គីឡូម៉ែត្រ​ក្នុង​ម៉ោង​ ​ហើយ​បន្ទាប់មក​បាន​ថ​ម​ ​ថយកម្លាំង​មក​នៅ​ត្រឹម​២​៥​គីឡូម៉ែត្រ​ ​។​ ភ្លាម​ៗ​នោះ​ ​ក្រុម​មន្ត្រី​ហ្វីលីពីន​នៅ​ពុំទាន់​ធ្វើ​សេចក្តីរាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​ ​ឬ​រង​របួស​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​ ​នោះ​ទេ​ ​ក៏ប៉ុន្តែ​ពួកគេ​បាន​ឱ្យ​ដឹង​ថា​ ​មនុស្សម្នាក់​បាន​បាត់ខ្លួន​ ​និង​ ​០​៧​នាក់​ផ្សេងទៀត​ត្រូវ​បាន​ជួយ​ស​ង្រ្គោះ​ទាន់ពេល​វេលា​ ​។​ ​ព្យុះ​ទី​ហ្វុ​ង​ ម៉ូ​ឡាវ​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចាប់ផ្ដើម​ធ្វើដំណើរ​ចេញពី​ហ្វីលីពីន​នៅ​ថ្ងៃចន្ទ​នេះ​ ​រួច​បន្ត​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ ​៕

  • អនុ​ប្រធានាធិបតី​អា​មេ​រិក​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការបោះឆ្នោត​ ​បើ​ទោះបីជា​ជំនួយ​ការ​របស់​លោក​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    អនុ​ប្រធានាធិបតី​អា​មេ​រិក​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការបោះឆ្នោត​ ​បើ​ទោះបីជា​ជំនួយ​ការ​របស់​លោក​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​អនុ​ប្រធានាធិបតី​លោក​ ​ម៉ៃ​ ផេ​ន​ ​មាន​ផែនការ​រក្សា​ការ​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​តាម​កាលវិភាគ​នៅ​ស​ប្តាហ៍​នេះ​ដដែល​ ​បើ​ទោះបីជា​លោក​បាន​ទាក់ទង​ជាមួយ​ជំនួយ​ការ​របស់​លោក​ម្នាក់​ ​ដែល​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អ្នកនាំពាក្យ​របស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ដេ​វី​ន​ ​អូ​ម៉ា​លី​ ​ថ្លែង​ថា​ ​លោក​ ​ម៉ៃ​ ផេ​ន​ ​និង​ភរិយា​បាន​ធ្វើ​តេ​ស្ត​អវិជ្ជមាន​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​ថ្ងៃនេះ​ ​ហើយ​នៅតែ​មាន​សុខភាព​ល្អ​ដដែល​ ​។​ ​សូមជំរាប​ថា​ ​លោក​ ​ម៉ៃ​ ផេ​ន​ ​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយនឹង​ប្រធាន​បុគ្គលិក​របស់​លោក​ ​គឺ​លោក​ ​ម៉ាក​ ​សត​ ​ដែល​បាន​ឆ្លង​ ​Co​v​i​d​-19 ​តែ​លោក​មិនបាន​ដាក់ខ្លួន​នៅ​ដាច់ពីគេ​ទេ​ ​ហើយ​ថែម​ទាង​ប្តេជ្ញា​ធ្វើដំណើរ​ចេញ​ឃោសនា​តាមកាល​កំណត់​ ​ដោយសារតែ​គោលការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អាមេរិក​ ​តម្រូវ​អោយ​ពេទ្យ​តាមដាន​ ​និង​ ​តម្រូវ​អោយ​ពាក់​ម៉ាស់​មុខ​ចំពោះ​នរណា​ដែល​បាន​ទាក់ទង​ជាមួយ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​៕

  • ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ថ្មីទៀត​ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    ​នាយក​រដ្ឋ​ម​ន្រ្តីអេស្ប៉ា​ញ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ជា​ថ្មីទៀត​ ​ស្រប​ពេល​ដែល​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

    អេស្ប៉ា​ញ​៖​ ​នាយករដ្ឋមន្ត្រី​អេស្ប៉ា​ញ​ ​លោក​ ផេ​ត​ដ្រូ ​សាន់​ឆេ​ស​ ​សម្រេច​ចិត្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​គ្រាអាសន្ន​ជាថ្មី​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​ដាក់​បម្រាម​គោចរ​នៅ​ពេលយប់​ ​និង​ ​ហាមឃាត់​ការធ្វើដំណើរ​រវាង​តំបន់​ក្នុង​ករណី​ខ្លះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នាយករដ្ឋមន្ត្រី​អេស្ប៉ា​ញ​រូប​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈ​ម​ន្រ្តី​ថា​ ​យើង​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​… ​វា​គឺជា​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​បំផុត​នៅ​សតវត្សរ៍​ចុងក្រោយ​ ​។​ ​សូមជំរាប​ថា​ ​វិធានការ​ណ៍​ខាងលើ​នេះ​ ​បាន​ចូលជាធរមាន​ចាប់ពី​យប់​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុននេះ​ ​ហើយ​តម្រូវ​ឱ្យ​គ្រប់តំបន់​ទាំងអស់​ ​លើកលែងតែ​ប្រជុំកោះ​Canary​ ​ដាក់​បំរាមគោចរ​នៅ​ពេលយប់​ ​និង​ ​ក​ម្រិ​ត​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួបជុំ​ត្រឹមតែ​០​៦​នាក់​ចុះ​ ​៕

  • អាមេរិក​ឲ្យ​វៀតណាម​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​លើ​ការនាំចូល​បង្គា​រ​ ​តែ​ក្រុមហ៊ុន​វៀតណាម​ជំទាស់​

    អាមេរិក​ឲ្យ​វៀតណាម​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​លើ​ការនាំចូល​បង្គា​រ​ ​តែ​ក្រុមហ៊ុន​វៀតណាម​ជំទាស់​

    អាមេរិក​ឲ្យ​វៀតណាម​បង់ពន្ធ​ប្រឆាំង​នឹង​កា​រលក់​បង្ខូច​ថ្លៃ​លើ​ការនាំចូល​បង្គា​រ

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៣​លាន​៣​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៩​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៣​លាន​៣​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៩​សែន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៣​លាន​៣​២​ម៉ឺន​៨​ពាន់​៣​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៥​ម៉ឺន​៩​ពាន់​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​១​លាន​៩​០​ម៉ឺន​៦​៣​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋ​អា​មេរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៨​៨​ម៉ឺន​៩​ពាន់​១​៧​៩​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៥​១​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៧​៧​ម៉ឺន​២​ពាន់​៤​៩​៨​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៩​០​ម៉ឺន​៩​ពាន់​៥​០​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៩​ពាន់​៣​០​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​៣​ម៉ឺន​៣​ពាន់​៩​៩​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​៩​ម៉ឺន​៤​ពាន់​១​២​៨​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៧​ពាន់​១​៦​៣​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៨​៣​ម៉ឺន​៥​ពាន់​៩​១​៥​នាក់​ ​៕

  • ​បាតុករ​ថៃ​គ្រោង​ដាក់​ញាត្តិ​ទៅកាន់​អាល្លឺម៉ង់​ ​ដើម្បី​ស៊ើប​អង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ខ្លួន​នា​អំឡុង​ស្នាក់​នៅ​ប្រទេស​អឺរ៉ុប​នេះ

    ​បាតុករ​ថៃ​គ្រោង​ដាក់​ញាត្តិ​ទៅកាន់​អាល្លឺម៉ង់​ ​ដើម្បី​ស៊ើប​អង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ខ្លួន​នា​អំឡុង​ស្នាក់​នៅ​ប្រទេស​អឺរ៉ុប​នេះ

    ​ថៃ​៖​ ​ក្រុម​បាតុករ​ថៃ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បញ្ជាក់​ថា​ ​ពួកគេ​នឹង​ដាក់​ញាតិ្ត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ ​ដើម្បីស្នើអោយមានការ​បើក​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​អំណាច​របស់​ព្រះមហាក្សត្រ​ថៃ​ថ្មី​ ​ព្រះបាទ​ ​មហា​ វិជ្ជ​រ៉ា​ឡុង​កន​ ​អំឡុង​ពេល​ទ្រង់​ស្នាក់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​ខណៈ​មនុស្សរាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ទៀត​ ​នៅ​ចំកណ្តាល​ទីក្រុង​បាងកក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ​មនុស្សរាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​សាជាថ្មី​ម្តងទៀត​ ​នៅ​ចំកណ្តាល​ទីក្រុង​បាងកក​របស់​ប្រទេស​ថៃ​ ​ដែល​ជា​បាតុកម្ម​លើកដំបូង​ ​ចាប់តាំង​ពី​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ព្រងើយកន្តើយ​នឹង​កាល​កំណត់​បី​ថ្ងៃ​របស់​ពួកគេ​ ​ដែល​ទាមទារ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចុះចេញ​ពី​មុខតំណែង​បាន​ផុត​កំណត់កាល​ពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុន​ ​។​ ​បាតុកម្ម​ថ្ងៃអាទិត្យ​នេះ​ជា​ការ​ប្រមូលផ្តុំ​គ្នា​ជា​ទ្រង់​ទាយ​ធំ​ជាលើកដំបូង​ ​បន្ទាប់ពី​លោក​ ​ប្រយុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប្រកាស​លុបចោល​បទបញ្ជា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ ​រួម​ទាំង​បទបញ្ជា​ពាក់ព័ន្ធ​ដទៃទៀត​ ​។​ ​ទោះ​យ៉ាងណា​ ​ការិយាល័យ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​បាន​បង្ហោះ​កំណត់​ត្រា​នៅ​លើ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ដោយ​បាន​បញ្ជាក់​ថា​ ​លោក​ ​ប្រយុទ្ធ​ ​នឹង​មិន​ចុះចេញ​ពី​តំណែង​ទេ​ ​ហើយ​វិបត្តិ​នេះ​ ​គួរតែ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​សភា​ ​ដែល​ត្រូវ​បើកសម័យប្រជុំ​ពិសេស​នៅ​ថ្ងៃចន្ទ​ ​និង​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​៕

  • នាយករដ្ឋមន្ត្រី​ប្រទេស​មួយទៀត​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​

    នាយករដ្ឋមន្ត្រី​ប្រទេស​មួយទៀត​ហើយដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​

    នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុ​ល​ហ្គា​រី​លោក​ ​Boy​ko Bor​i​s​so​v​ ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​បើ​សិន​ជាប់ឆ្នោត លោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជនអាមេរិក​គ្រប់គ្នា

    ​លោក​ ចូ ​បៃ​ដិ​ន​ ​សន្យា​ថា​ ​បើ​សិន​ជាប់ឆ្នោត លោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជនអាមេរិក​គ្រប់គ្នា

    ​អាមេរិក​៖​ ​បេក្ខជន​មកពី​គណបក្សប្រជាធិបតេយ្យ​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ប្រកាស​ថា​ ​រូបលោក​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​អាមេរិកគ្រប់គ្នា​ ​បើសិនជា​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​សន្យា​ខាងលើ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ ​បៃ​ដិ​ន​ ​បាន​បញ្ចប់​ការ​វេទិកា​រ​តស៊ូ​មិត​ជាមួយ​លោក​ ​ត្រាំ​ ​នៅ​ជុំ​ចុងក្រោយ​ ​មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ខាងមុខនេះ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ ​ដែល​ដាក់​ចេញ​នូវ​ផែនការ​ឆ្លើយតបនឹង​ជំងឺរាតត្បាត​របស់​លោក​ថា​ ​នៅ​ពេល​យើង​មាន​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​ ​និង​ ​មាន​ប្រសិទ្ធ​ភាព​ ​វា​ត្រូវតែ​ឥត​គិតថ្លៃ​សម្រាប់​ប្រជាជន​គ្រប់រូប​ ​មិនថា​ ​អ្នក​ត្រូវ​បាន​ធានា​រ៉ាប់រង​ ​ឬ​អត់​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នោះ​ ​លោក​ ​បៃ​ដិ​ន​ ​ថែមទាំង​បាន​និយាយ​រិះគន់​លោក​ ​ត្រាំ​ ​សម្រាប់​ការ​ឆ្លើយតប​របស់​គាត់​ចំពោះ​ជំងឺ​ ​Co​v​i​d​-19 ​ដោយ​និយាយ​ថា​ ​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​កាន់​ ​អំណាច​បច្ចុប្បន្ន​បាន​បោះបង់​ចោលការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វី​រុ​ស​ ​និង​ ​ឈប់​ជួយ​អាមេរិក​ទៀតហើយ​ ​៕