Category: ព័ត៌មានអន្តរជាតិ

  • ​ក្រោយ​ចេញពី​អឺរ៉ុប​ ​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន

    ​ក្រោយ​ចេញពី​អឺរ៉ុប​ ​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន

    ​ក្រោយ​ចេញពី​អឺរ៉ុប​ ​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន​

  • ​ថៃ​-រុស្ស៊ី​ឯកភាព​បង្កើន​ពាណិជ្ជកម្ម​ដល់​១​០​ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​២​០​២​៣​ ​

    ​ថៃ​-រុស្ស៊ី​ឯកភាព​បង្កើន​ពាណិជ្ជកម្ម​ដល់​១​០​ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​២​០​២​៣​ ​

    ​ថៃ​និង​រុស្ស៊ី​បាន​ព្រមព្រៀង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​ដល់​១​០​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​

  • វៀតណាម​ផ្តល់​ជំនួយ​ជាង​២​១​លាន​ដុល្លារ​ ​ដល់​បណ្តា​ខេត្ត​រងគ្រោះ​ពី​ទឹកជំនន់

    វៀតណាម​ផ្តល់​ជំនួយ​ជាង​២​១​លាន​ដុល្លារ​ ​ដល់​បណ្តា​ខេត្ត​រងគ្រោះ​ពី​ទឹកជំនន់

    វៀតណាម​ផ្តល់​ជំនួយ​ជាង​២​១​លាន​ដុល្លារ​ ​ដល់​បណ្តា​ខេត្ត​រងគ្រោះ​ពី​ទឹកជំនន់

  • លោក​ វ៉្លា​ឌី​មៀរ ​ពូ​ទី​ន​ ​អះអាង​ថា​ ​ស​ម្ព័ន្ធ​ភាព​យោធា​រវាង​រុស្ស៊ី ​និង​ ​ចិន​មិន​អាច​ច្រានចោល​បាន​ឡើយ

    លោក​ វ៉្លា​ឌី​មៀរ ​ពូ​ទី​ន​ ​អះអាង​ថា​ ​ស​ម្ព័ន្ធ​ភាព​យោធា​រវាង​រុស្ស៊ី ​និង​ ​ចិន​មិន​អាច​ច្រានចោល​បាន​ឡើយ

    រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀ​រ​ ​ពូ​ទី​ន​ ​ថ្លែង​ថា​ ​ឥឡូវនេះ​មិន​ចាំបាច់​មាន​ស​ម្ព័ន្ធ​ភាព​យោធា​រុស្ស៊ី-​ចិន​ទេ​ ​ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា​ ​វា​អាច​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​អនាគត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នៅ​ពេល​សួរ​ក្នុង​សន្និសីទ​តាម​វីដេអូ​ជាមួយ​អ្នកជំនាញ​នយោបាយ​អន្តរជាតិ​ ​នៅ​ ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ថា​តើ​ស​ម្ព័ន្ធ​ភាព​យោធា​រវាង​រុស្ស៊ី ​និង​ ​ចិន​អាច​ទៅរួច​ទេ​ ​លោក​ ​ពូ​ទី​ន​ ​បាន​ឆ្លើយតប​ថា​ ​យើង​មិន​ត្រូវការ​វា​ទេ​ ​ប៉ុន្តែ​តាម​ទ្រឹស្តី​ ​វា​ពិតជា​អាច​ទៅរួច​ក្នុង​ការ​ស្រមៃ​អំពី​វា​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​លោក​ ​ពូ​ទី​ន​ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​រវាង​ទីក្រុង​មូស្គូ ​និង​ទីក្រុង​ប៉េកាំង​ ​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ​នៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​ជាមួយ​សហរដ្ឋអាមេរិក​ ​។​ ​គួរ​បញ្ជាក់​ថា​ រុស្ស៊ី​បាន​ស្វែងរក​ការ​អភិវឌ្ឍ​នូវ​ចំណង​ទាក់ទង​កាន់តែ​ខ្លាំង​ជាមួយ​ចិន​ ​នៅពេលដែល​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​លោក​ខាងលិច​ ​បាន​ធ្លាក់ចុះ​ដល់ក​ម្រិ​ត​ទា​ប់​បំផុត​ដូច​នៅ​ក្រោយ​សង្គ្រាមត្រជាក់​ ​ជុំវិញ​ការ​កាត់​យក​តំបន់​ឧបទ្វីប​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ ​ការចោទប្រកាន់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២​០​១​៦​ ​និង​រឿងប្រេះឆា​ផ្សេងៗ​ជាច្រើន​ទៀត​ ​៕

  • ​ចិន​ព្រមាន​សងសឹក​ ​ក្រោយ​សហរដ្ឋអាមេរិក​យល់ព្រមលក់​អាវុធ​ទំនើប​ៗ​ទៅ​អោយកោះតៃ​វ៉ាន់

    ​ចិន​ព្រមាន​សងសឹក​ ​ក្រោយ​សហរដ្ឋអាមេរិក​យល់ព្រមលក់​អាវុធ​ទំនើប​ៗ​ទៅ​អោយកោះតៃ​វ៉ាន់

    ចិន​៖​ ​ចិន​ព្រមាន​សងសឹក​ប្រឆាំង​នឹង​កា​រលក់​អាវុធ​ចុងក្រោយ​នេះ​របស់​សហរដ្ឋអាមេរិក​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់​ ​ខណៈ​កោះ​នេះ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ ​ប៉ុន្តែ​តៃ​វ៉ាន់​បាន​និយាយ​ថា​ ​ខ្លួន​មិនបាន​សម្លឹង​មើល​ពី​ការប្រណាំងប្រជែង​អាវុធ​ជាមួយ​ទីក្រុង​ប៉េកាំង​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ​លោក​ ​ចាវ​ ​លី​ជៀន​ ​បាន​បញ្ជាក់​នៅ​ក្នុង​ស​ន្និ ​សី​ទ​កាសែត​មួយ​ថា​ ​កា​រលក់​នេះ​គឺជា​ការបញ្ជូន​សញ្ញា​ខុស​ទៅ​នឹង​កងកម្លាំង​ផ្តាច់​ទឹកដី​ ​ដែល​ស្វែងរក​ការ​គាំទ្រ​ដើម្បី​ឯករាជ្យ​តៃ​វ៉ាន់​ ​និង​ ​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​សហរដ្ឋអាមេរិក​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ចិន​នឹង​ធ្វើការ​ឆ្លើយតប​ស្រប​ច្បាប់​ ​និង​ចាំបាច់​ ​ដោយ​អាស្រ័យ​លើ​ស្ថានភាព​ដែល​វិវត្តន៍​ ​។​ ​សូមជំរាប​ថា​ ​កាលពី​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា​ ​ខ្លួន​បាន​យល់ព្រម​លក់​មី​ស៊ី​ល​វាយប្រហារ​ចេញពី​ដី​ទៅ​អាកាស​ចំនួន​១​៣​៥​ដើម​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់​ ​ក្នុង​វិធានការ​មួយ​ដែល​ក្រសួង​ការពារ​ជាតិ​កោះ​តៃ​វ៉ាន់​បាន​និយាយ​ថា​ ​នឹង​កសាង​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន​ ​៕

  • ​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់

    ​អង្គការ​ ​WHO​ ​បញ្ជាក់​ថា​ ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់

    ​ស្វីស​៖​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បញ្ជាក់​ថា​ ​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ ​CO​V​I​D​-19 ​នៅ​លើ​ជើង​ហោះហើរ​ ​ហាក់​មាន​ក​ម្រិ​ត​ទាប​ណាស់​ ​ប៉ុន្តែ​មិន​អាច​បដិសេធ​ថា​ ​គ្មាន​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លង​រាលដាល​តាមរយៈ​ការធ្វើដំណើរ​តាម​ជើង​ហោះហើរ​ ​គឺ​អាច​កើតឡើង​ ​ប៉ុន្តែ​ហា​និ​ភ័យ​ហាក់ដូចជា​ទាប​ណាស់​ ​ដោយសារតែ​ម​រិ​មា​ណ​នៃ​អ្នកដំណើរ​ ​និង​របាយការណ៍​អំពី​ករណី​ឆ្លង​គឺ​មាន​តិចតួច​ ​។​ ​បើ​តាម​ស្ថាប័ន​អាកាសចរណ៍​ពិភពលោក​ ​I​AT​A​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​តុលា​កន្លងទៅ​ ​មាន​ករណី​ឆ្លង​តែ​៤​៤​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ ​ក្នុងចំណោម​អ្នកដំណើរ​១​.​២​ពាន់​លាន​នាក់​នៅ​ឆ្នាំនេះ​ ​ឬ​មានន័យ​ថា​ ​មាន​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​២​៧​លាន​នាក់​ ​។​ ​ប៉ុន្តែ​របាយការណ៍​នេះ​ ​ក្រោយមក​ត្រូវ​បាន​បដិសេធ​ដោយ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ដែល​បាន​ស្រាវជ្រាវ​លើ​ករណី​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៩​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​១​៨​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៩​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​១​៨​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​១​លាន​៩​៧​ម៉ឺន​៤​ពាន់​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៤​ម៉ឺន​២​ពាន់​៦​៤​២​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​១​លាន​១​៨​ម៉ឺន​១​ពាន់​៨​០​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋ​អា​ម៉េរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៦​៦​ម៉ឺន​១​ពាន់​៦​៥​១​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៨​ពាន់​៣​៨​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​៥​ម៉ឺន​៥​ពាន់​៣​០​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៧​៥​ម៉ឺន​៩​ពាន់​៦​៤​០​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៧​ពាន់​៣​៣​៦​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៩​៤​ម៉ឺន​៦​ពាន់​៣​២​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​៣​ម៉ឺន​២​ពាន់​៦​៣​៤​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៥​ពាន់​៩​៦​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៨​ម៉ឺន​៥​ពាន់​២​៩​៧​នាក់​ ​៕

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៨ពាន់៩៨ករណី និងការស្លាប់ថ្មី​មានចំនួន១៧១នាក់។

  • ​អត្រា​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២​០​២​០​នេះ​ ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២​០​១​៩

    ​អត្រា​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២​០​២​០​នេះ​ ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២​០​១​៩

    ​បរទេស​៖​ ​អត្រា​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​សម្រាប់​ឆ្នាំ​២​០​២​០​នេះ​ ​បាន​ធ្លាក់ចុះ​ពី​៧​ទៅ​៩​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២​០​១​៩​ ​នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ស្ថាប័ន​ផ្នែក​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ ​ប៉ុន្តែ​ពាណិជ្ជកម្ម​ក្នុង​វិ​ស​័​យ​ខ្លះ​ ​នឹង​នៅតែ​មានការ​កើន​ឡើង​ដែរ​ ​ដោយសារ​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​មានការ​កើន​ឡើង​១​០​ភាគរយ​ ​ក្នុង​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ ​យោង​តាម​ការ​ប៉ាន់ស្មាន​របស់​នៅ​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ពាណិជ្ជកម្ម​ ​និង​ការ​អភិវឌ្ឍន៍​ (UNC​T​A​D​) ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់តាំង​ការ​ផ្ទុះ​ជំងឺ​ ​CO​V​I​D​-19 ​មក​ ​ពាណិជ្ជកម្ម​នៅ​គ្រប់តំបន់​ទាំងអស់​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​ជាមធ្យម​១​៩​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំនេះ​ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២​០​១​៩​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ធ្លាក់ចុះ​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​ ​។​ ​យ៉ាងណាមិញ​ ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​មានការ​កើន​ឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​ដោយមាន​កំណើន​៤​.​៥​ភាគរយ​ ​។​ ​ប៉ុន្តែ​កំណើន​នេះ​ ​ក៏​នៅ​មាន​ក​ម្រិ​ត​តិច​ជាង​កាលពី​ឆ្នាំ​២​០​១​៩​ ​ផង​ដែរ​ ​។​ ​សូមជំរាប​ថា​ ​នៅដើម​ខែ​តុលា​នេះ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​W​TO​ ​បាន​អះអាង​ថា​ ​ទំហំ​ពាណិជ្ជកម្ម​សាកល​នឹង​ធ្លាក់ចុះ​៩​.​២​ភាគរយ​ ​ប៉ុន្តែ​នឹង​កើន​ឡើងវិញ​យ៉ាង​សន្សឹម​ៗ​ចំនួន​៧​.​២​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​១​ ​។​ ​អឺរ៉ុប​ ​និង​អាមេរិក​ ​គឺជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ការ​ធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​នេះ​ ​។​ ​អង្គការ​ ​W​TO​ ​ក៏បាន​អះអាង​ដែរ​ថា​ ​បើសិនជា​មាន​វ៉ាក់សាំង​នៅដើម​ឆ្នាំ​២​០​២​១​ ​នោះ​កំណើន​ពាណិជ្ជកម្ម​នឹង​មានការ​កើន​ឡើង​៣​ភាគរយ​បន្ថែម​ទៀត​ ​៕

  • ​អង់គ្លេស​កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិសេដ្ឋកិច្ច​ ​ដោយសារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​អង់គ្លេស​កំពុង​ព្យាយាម​ងើប​ចេញពី​វិបត្តិសេដ្ឋកិច្ច​ ​ដោយសារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    អង់គ្លេស​៖​ ​អង់គ្លេស​កំពុង​ព្យាយាម​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ ​បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៃ​កំណត់​ត្រា​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ក្នុង​អំឡុង​ពេល​បិទ​ប្រទេស​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល់​ដាល​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ វិ​ស​័​យ​សេដ្ឋកិច្ច​របស់​អង់គ្លេស​បាន​កើន​ឡើង​ទាប​ជាងគេ​រំពឹង​ទុក​២​.​១​ភាគរយ​ ​នៅ​ក្នុង​ខែ​សីហា​ ​បើ​ធៀប​នឹង​ខែ​កក្កដា​កន្លងទៅ​ ​។​ ​សេដ្ឋកិច្ច​របស់​អង់គ្លេស​ ​ដែល​បាន​ធ្លាក់ចុះ​ជាង​ក្រុម​ប្រទេស​ ​G​7 ​ផ្សេងទៀត​ ​ក្នុង​អំឡុង​ខែ​មេសា​ ​ដល់​ខែ​មិថុនា​ ​មាន​អត្រា​៩​.​២​ភាគរយ​ ​ទាប​ជាង​ក​ម្រិ​ត​របស់​ខ្លួន​ ​នៅមុន​ពេល​ជំងឺ​ ​CO​V​I​D​-19 ​រាតត្បាត​រាលដាល​នៅ​អង់គ្លេស​ ​។​ ​ទន្ទឹមគ្នា​ ​សេដ្ឋកិច្ច​វិទូ​ក៏បាន​ព្រមាន​ដែរ​ថា​ ​សេដ្ឋកិច្ច​របស់​អង់គ្លេស​អាច​នឹង​ជួប​ឧបសគ្គ​នៅ​ក្នុង​កំណើន​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ ​ដោយសារ​ចំនួន​ករណី​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​បាន​ចាប់ផ្តើម​កើន​ឡើង​នៅ​ក្នុង​ខែកញ្ញា​កន្លងទៅ​ ​ហើយ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ ​តាមរយៈ​ការ​រឹត​បន្តឹង​របស់​ខ្លួន​លើ​ប្រជាជន​ក្នុង​ការ​ជួបជុំគ្នា​ ​៕