Category: ព័ត៌មានអន្តរជាតិ

  • កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​បរទេស​ ​​ត្រឹម​១​០​ថ្ងៃ​

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៧ពាន់៩១៧ករណី និងការស្លាប់ថ្មី​មានចំនួន២១៤នាក់។

  • វៀតណាម​នឹង​រង​ការប្រហារ​ពី​ព្យុះ​ថ្មី​មួយទៀត​ ​ចុង​ស​ប្តាហ៍​នេះ

    វៀតណាម​នឹង​រង​ការប្រហារ​ពី​ព្យុះ​ថ្មី​មួយទៀត​ ​ចុង​ស​ប្តាហ៍​នេះ

    ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ កំពុង​ដុតដៃដុតជើង​ ​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​ ​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​ ​ខណៈ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​រំកិល​កាន់តែ​ខិត​ជិតដល់​ប្រទេស​មួយ​នេះ​ ​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ស្រាប់​ដោយសារ​ទឹកជំនន់​ ​និង​ការ​រអិល​បាក់​ដី​។​ បន្ទាប់ពី​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃពុធ​នេះ​ ​ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មកដល់​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដាហ៍​នេះ​ ​ដោយ​នឹង​វាយប្រហារ​លើ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​។​ ​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​បាន​និង​កំពុង​រងគ្រោះ​ស្រាប់​ទៅ​ហើយ​ ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បំផុត​ ​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជាង​ ​២​ទសវត្សរ៍​មកនេះ​ ​ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​ ​១​១​១​នាក់​គិត​ត្រឹម​ថ្ងៃពុធ​នេះ​ ​ខណៈ​មនុស្ស​ ​២​២​នាក់​ទៀត​បាត់ខ្លួន​៕ ប្រភពពី ​cna

  • ​ឆ្នាំ​២​០​២​០​ ​កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

    ​ឆ្នាំ​២​០​២​០​ ​កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

    កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

  • មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

    មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

    ចិន៖ បេក្ខភាពវ៉ាក់សាំង Covid-19 ចំនួន០៤របស់ចិន បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ហើយ ដែលមានប្រជាជនជិត៦ម៉ឺននាក់ទទួលការធ្វើតេស្ត ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ មន្រី្តជាន់ខ្ពស់មកពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន លោក ធាន បោហ្គូ បានប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្នចិនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំង Covid-19 ចំនួន១៣ បានឈានដល់ដំណាក់កាលសាកល្បងព្យាបាល ក្នុងនោះមានវ៉ាក់សាំងចំនួន០៤ ឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ ។ ដោយឡែកអគ្គនាយកសាជីវកម្មឱសថជាតិចិន លោក លីវ ជីង ចិន បានអះអាងដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដោយមានគំរោងនៅក្នុងឆ្នាំក្រោយផលិតវ៉ាក់សាំង Covid-19 ច្រើនជាងមួយពាន់លានដូស ។ វ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុនខាងលើនេះ បានឈានដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក្នុងខែកក្កដាកន្លងទៅ ហើយគ្រោងនឹងចាប់ផ្តើមចេញលក់នៅទីផ្សារនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ៕

  • លោក ដូណាល់ ត្រាំ ព្រមានថា បើសិនលោក ចូ បៃដិន ឈ្នះឆ្នោតនោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកាន់តែយ៉ាប់យឺនខ្លាំង

    លោក ដូណាល់ ត្រាំ ព្រមានថា បើសិនលោក ចូ បៃដិន ឈ្នះឆ្នោតនោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកាន់តែយ៉ាប់យឺនខ្លាំង

    អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើបេក្ខ ជនប្រធានា ធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន ជាអ្នកឈ្នះវិញនោះ សេដ្ឋកិច្ចជាតិនឹងកាន់តែធ្លាក់ចុះដុនដាបខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អេរី រដ្ឋភែនស៊ីលវេនៀ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ជាមួយការអះអាងថា រដ្ឋមួយនេះនឹងជួយឱ្យលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ។ នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា លោកចាំបាច់ត្រូវតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដើម្បីសេដ្ឋកិច្ចជាតិងើបឡើងវិញដោយជោគជ័យពីវិបត្តិ COVID-19 ហើយថា បើលោក ចូ បៃដិន ឈ្នះឆ្នោតវិញនោះ វិស័យថាមពល និង ការងារនៅក្នុងរដ្ឋនេះ នឹងត្រូវបំផ្លាញ ៕

  • ​ពលរដ្ឋ​​អឺរ៉ុប​ត្រូវ​ចំណាយ​១​៩​០​ពាន់​លាន​ដុល្លារ​ ​ក្នុង១ឆ្នាំ ព្រោះ​បញ្ហា​បំពុល​បរិស្ថាន

    ​ពលរដ្ឋ​​អឺរ៉ុប​ត្រូវ​ចំណាយ​១​៩​០​ពាន់​លាន​ដុល្លារ​ ​ក្នុង១ឆ្នាំ ព្រោះ​បញ្ហា​បំពុល​បរិស្ថាន

    ​ការ​បំពុល​ខ្យល់​នៅ​សហ​គម​អឺរ៉ុប​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់​ក្នុង​ទីក្រុង​នានា​នៃ​ប្លុក​នេះ​​ខាតបង់​ប្រាក់​ប្រមាណ​១​៩​០​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ឬ​ ​១​៦​០​ពាន់​លាន​អឺ​រ៉ូ ​ជា​រៀងរាល់​ឆ្នាំ

  • ​ថៃ​ទទួល​ទេសចរ​បរទេស​ ​៣​៩​នាក់​ដំបូង​ ​ក្រោយ​បិទ​មិន​ឲ្យ​ចូល​ប្រទេស​ ​ជិត​៧​ខែ

    ​ថៃ​ទទួល​ទេសចរ​បរទេស​ ​៣​៩​នាក់​ដំបូង​ ​ក្រោយ​បិទ​មិន​ឲ្យ​ចូល​ប្រទេស​ ​ជិត​៧​ខែ

    ​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ប្រទេស​ថៃ​បាន​ចាប់ផ្តើម​បោះជំហាន​តូច​មួយ​ ​ក្នុង​ការស្រោចស្រង់​វិ​ស័​យ​ទេសចរណ៍​ឡើងវិញ​ ​ដោយ​បាន​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ​៣​៩​នាក់​​​ ធ្វើដំណើរ​ពី​សៀង​ហៃ​ ​ជា​ការ​មកដល់​លើកដំបូង​ ​ចាប់តាំង​ពី​ភ្ញៀ​បរ​ទេ​សត្រូវ​បាន​ហាមមិនឲ្យ​ចូល​ប្រទេសនេះ​ ​រយៈពេល​ជិត​៧​ខែ​មកនេះ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​ ​ភ្ញៀវ​ទេសចរ​ដែល​បាន​មកដល់​ចំណត​អាកាសយានដ្ឋាន​ ​សុវណ្ណភូមិ​ ​ស្ថិត​ក្នុង​រាជធានី​បាងកក​ ​តាមរយៈ​កម្មវិធី​វី​សា​ទេសចរណ៍​ពិសេស​ ​ផ្តល់​ជូន​ដោយ​អាជ្ញាធរ​ថៃ​នេះ​បាន​កើតមានឡើង​ ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ជា​ជំហាន​ៗ​ ​ដោយ​គេ​ដឹង​ថា​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ថៃ​ទទួល​ទេសចរ​បរទេស​ដល់ទៅ​ជិត​៤​០​លាន​នាក់​ ​ចំណូល​ប្រមាណ​ជាង​១​០​ភាគរយ​នៃ​ផលិតផល​ត​ក្នុងស្រុក​សរុប​ (​G​D​P​)​។​ ​ការ​នាំ​យក​ភ្ញៀវ​មកពី​ចិន​គឺជា​ជម្រើស​ធម្មតា​ឡើងវិញ​ហើយ​ ​ខណៈ​ដែល​ថៃ​គឺជាទីតាំង​ទេសចរណ៍​ពេញ​និយម​បំផុត​មួយ​របស់​ជនជាតិ​ចិន​ ​កាលពី​ឆ្នាំ​២​០​១​៩​។​ ​យ៉ាងណាក៏ដោយ​ ​មិនមែន​មានន័យ​ថា​ ​ភ្ញៀវ​ទេសចរណ៍​បរទេស​ទាំងនោះ​អាច​ដើរលេង​ក​ម្សាន្ត​ដោយសេរី​ ទូ​ទាំង​ប្រទេស​ថៃ​ ​ព្រោះថា​ ​កញ្ចប់​វី​សា​ពិសេស​នេះ​មាន​តម្រូវ​លក្ខខណ្ឌ​ ​ជា​កម្មវិធី​ទិដ្ឋ​ការ​ពិសេស​ ​ដែល​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ ​កាលពី​ខែកញ្ញា​៕​ ​ប្រភព​ពី​ ​Channel​news​asia

  • សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត

    សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចរាល់ហើយ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយភាគីរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START នេះបើតាមក្រសួងការបរទេសអាមេរិក ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកត្រៀមនឹងជួបភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលអាចផ្ទៀងផ្ទាត់បាន… យើងរំពឹងថា រុស្ស៊ីនឹងផ្តល់អំណាចដល់អ្នកការទូតរបស់ខ្លួនឱ្យធ្វើដូចគ្នាដែរ ។ ការកត់សម្គាល់បែបនេះរបស់សហរដ្ឋអាមេរិក បានកើតមានឡើងចំពេលដែលក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានត្រៀមខ្លួនរួច រាល់ហើយ ក្នុងការបង្កកក្បាលនុយក្លេអ៊ែររបស់ខ្លួន រួមជាមួយសហរដ្ឋអាមេរិក ដើម្បីពន្យាសន្ធិសញ្ញាទ្វេភាគី New START រយៈពេលមួយឆ្នាំទៀត ។ សូមជំរាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងរុស្ស៊ី និងអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១នេះ ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕

  • នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ

    នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ

    អ៊ីស្រាអែល៖ អ៊ីស្រាអែល និង អេមីរ៉ាត់អារ៉ាប់រួមបានឯកភាពគ្នា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ធ្វើឱ្យពលរដ្ឋអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រជាជាតិដំបូងបង្អស់នៅក្នុងពិភពអារ៉ាប់ដែលត្រូវបានលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសអ៊ីស្រាអែល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីមន្រ្តីប្រតិភូក្រុមដំបូងមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើដំណើរតាមជើងហោះហើរទៅដល់ទឹកដីអ៊ីស្រាអែល មួយថ្ងៃក្រោយមានកិច្ចចចារគ្នាផ្អែកលើកិច្ចព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនង ជាប្រក្រតីឡើងវិញ ដែលត្រូវបានចុះហត្ថលេខានៅឯសេតវិមានកាលពីខែមុន ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសម្តែងការស្វាគមន៍គណៈប្រតិភូអេមីរ៉ាត់អារ៉ាប់រួម នៅឯអាកាសយានដ្ឋាន Ben Gurion នៅក្បែរទីក្រុង Tel Aviv ដោយលោកពណ៌នាដំណើរទស្សនកិច្ចនេះថា “ជាថ្ងៃដ៏រុងរឿងសម្រាប់សន្តិភាព” ។ បើតាមនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ រដ្ឋទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងនោះមានមួយ គឺ “ការលើកលែងជនជាតិយើងពីទិដ្ឋាការ” ដោយលោក ណឺតាន់យ៉ាហ៊ូ បានប្រកាសថា ចលនាសេរីរបស់ប្រជាជននឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ៕