-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១២ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៣៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន៦៣ម៉ឺន៥ពាន់៣០០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១២ម៉ឺន២ពាន់៧៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៣៤ម៉ឺន៧ពាន់៦៥១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៤៥ម៉ឺន៦ពាន់៦៥៣នាក់ ស្លាប់ចំនួន២២ម៉ឺន៥ពាន់២២២នាក់ និងជាសះស្បើយចំនួន៥លាន៥០ម៉ឺន៣ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៩ម៉ឺន៤ពាន់៧៣៦នាក់ ស្លាប់ចំនួន១១ម៉ឺន៥ពាន់២៣៦នាក់ និងជាសះស្បើយ៦លាន៧៣ម៉ឺន៦១៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៥ម៉ឺន១ពាន់១២៧នាក់ ស្លាប់១៥ម៉ឺន៤ពាន់២២៦នាក់ និងជាសះស្បើយ៤លាន៦៨ម៉ឺន១ពាន់៦៥៩នាក់ ៕
-
ឥណ្ឌាអះអាងថា អូស្ត្រាលីនឹងចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាជាមួយឥណ្ឌា សហរដ្ឋអាមេរិក និងជប៉ុននាខែក្រោយនេះ

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះប្រកាសថា អូស្ត្រាលីនឹងចូលរួមសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នាមួយមានឈ្មោះថា “Malabar ២០២០” ដែលគ្រោងនឹងធ្វើឡើងជាមួយឥណ្ឌា អាមេរិកនិងជប៉ុននាខែក្រោយ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលីលោក Linda Reynolds បានគូសបញ្ជាក់ថា សមយុទ្ធខាងលើនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់កងកម្លាំងការពារជាតិអូស្ត្រាលី ហើយពួកគេបានបង្ហាញនូវការជឿទុកចិត្តយ៉ាងជ្រាលជ្រៅ រវាងបណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិកធំៗចំនួន០៤ និងមានឆន្ទៈរួមក្នុងការសហការគ្នាដើម្បីផលប្រយោជន៍សន្តិសុខរួម ។ ស្របពេលជាមួយគ្នានោះដែរ ខាងភាគីចិនមិនទាន់បានបញ្ចេញប្រតិកម្មអ្វីនៅឡើយទេ ជុំវិញការធ្វើសមយុទ្ធខាងលើនេះ ដោយទីក្រុងប៉េកាំងតែងតែចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពក្នុងតំបន់ ខណៈអាមេរិកបាននិងកំពុងជំរុញឲ្យមានកិច្ចសហការកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលជាកម្លាំងដ៏សំខាន់ ដើម្បីខ្ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ៕
-
ប្រព័ន្ធផ្សព្វផ្សាយធំៗនៅថៃជំរុញឲ្យរដ្ឋាភិបាលឈប់បំពានសេរីភាពសារព័ត៌មាន

-
អ្នក Comment ជាតិថៃរិះគន់សមរង្ស៊ីដែលលូកលាន់កិច្ចការផ្ទៃក្នុងថៃ

-
ថៃ៖ វេជ្ជបណ្ឌិតជាង១ពាន់នាក់បាតុកម្ម ប្រឆាំងនឹងការប្រើហិង្សាបង្ក្រាបបាតុកម្ម

-
នាយករដ្ឋមន្ត្រីជប៉ុនទៅវៀតណាម លេចចេញកិច្ចព្រមព្រៀងបញ្ជូនអាវុធ និងបច្ចេកវិទ្យា

ជប៉ុននិងវៀតណាមបានព្រមព្រៀមគ្នា នៅថ្ងៃចន្ទ ទី១៩ តុលានេះថា នឹងពង្រឹងចំណងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច រួមមានទាំងកិច្ចព្រមព្រៀងស្តីពីការនាំចេញបច្ចេកវិទ្យានិងឧបករណ៍យោធាទៅវៀតណាមទៀតផង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ ផ្អែកតាមប្រភព នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយកិច្ចប្រជុំជាមួយសមភាគីវៀតណាម Nguyen Xuan Phuc ថា «វាគឺជាជំហានធំមួយ ក្នុងវិស័យសន្តិសុខសម្រាប់ប្រទេសទាំងពីរដែលពួកយើងបានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍ លើការបញ្ជូនបច្ចេកវិទ្យា និងឧបករណ៍ការពារជាតិ»។ លោក Suga បន្ថែមទៀតថា វៀតណាមដែលធ្វើជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២០នេះ គឺជាកូនសោរគន្លឹះបង្ហាញពីភាពសេរីនិងការបើកចំហរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។គួរបញ្ជាក់ថា ការព្រមព្រៀងនេះធ្វើឡើង ស្របពេលដែលលោកនាយករដ្ឋមន្ត្រីជប៉ុន ទើបឡើងកាន់តំណែងថ្មី ជំនួសលោកអាបេ រូបនេះកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។ បន្ទាប់ពីវៀតណាម លោក Yoshihide Suga គ្រោងនឹងបន្តទស្សនកិច្ចនៅឥណ្ឌូនេស៊ី ៕
-
លោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន កំពុងបង្កើនការឃោសនារៀងៗខ្លួន ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែខិតជិតមកដល់

អាមេរិក៖ លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងលោក ចូ បៃដិន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើដំណើរទៅដល់បណ្ដារដ្ឋមួយចំនួន ដែលនឹងសម្រេចជោគ វាសនាលើការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃ១៩ ខែតុលា ឆ្នាំ២០២០ ។ រហូតមកទល់ពេលនេះ យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនទាំងពីរកំពុងប្រែជាតានតឹងខ្លាំងឡើងៗ ដោយសារនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះពីថ្ងៃបោះឆ្នោត ។ លោក ដូណាល់ ត្រាំ និងដៃគូប្រកួតប្រជែងលោក ចូ បៃដិន កំពុងរៀបចំមូលដ្ឋាននយោបាយរៀងៗខ្លួន និងអំពាវនាវដល់ពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានសំរេចចិត្តក្នុងការបោះឆ្នោត ឲ្យងាកត្រលប់មកចូលរួមក្នុងការបោះឆ្នោតខាងមុខនេះវិញ ។ សូមជម្រាបថា វាជាឱកាសដ៏សំខាន់មួយនឹងត្រូវកើតឡើងនៅក្នុងសប្តាហ៍នេះ ជាមួយនឹងការជជែកដេញដោលចុងក្រោយរបស់បេក្ខជនទាំងពីរ តាមរយៈបណ្ដាញទូរទស្សន៍នាល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុង ណាសវីល រដ្ឋ ធិនណេសស៊ី ៕
-
អ៊ីស្រាអែល និងបារ៉ែនឈានដល់ការពង្រឹងកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាផ្លូវការ

បារ៉ែន៖ អ៊ីស្រាអែល និង បារ៉ែនបានឈានដល់ការពង្រឹងកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងជាផ្លូវការ ហើយថែមទាំងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន០៧ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ ក្រសួងការបរទេសអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមមន្ត្រីប្រទេសទាំងពីរបានព្រមព្រៀងបង្កើតទំនាក់ទំនងការទូតដោយសន្តិវិធីនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច អាកាសចរណ៍ស៊ីវិល ហិរញ្ញវត្ថុគមនាគមន៍ និងកសិកម្ម ។ ដោយឡែករដ្ឋមន្រ្តីការបរទេសបារ៉ែនលោក អាប់ឌូឡាទីហ្វ អាល់ហ្សាយ៉ានី បញ្ជាក់ថា ការសម្រេចចិត្តដើម្បីធ្វើឱ្យមានប្រក្រតីភាពចំណងការទូត គឺកើតចេញពីជំនឿលើតម្លៃនៃការអធ្យាស្រ័យ នៅក្នុងតំបន់មួយដែលប្រជាជនបានទទួលរងពីសង្គ្រាម និងជម្លោះ ។ សូមជំរាបថា ជ័យជម្នះការទូតក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់សំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យលោក ដូណាល់ ត្រាំ ឈ្នះខាងនយោបាយការបរទេសដ៏សំខាន់ នៅពេលដែលគាត់ធ្វើយុទ្ធនាការដើម្បីជាប់ឆ្នោតនាអាណត្តិថ្មីទៀត មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ ៕
-
ប្រមុខការពារជាតិអ៊ីរ៉ង់និយាយថា អ៊ីរ៉ង់នឹងលក់អាវុធឱ្យបានច្រើនជាងការទិញអាវុធ ក្រោយទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិបិទបញ្ចប់

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក ម៉ូហាំម៉ាត់ អាមៀ ខាតាមី ថ្លែងថា ចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ប្រទេសជាច្រើនមកហើយបានទាក់ទងយើង ពាក់ព័ន្ធនឹងវិស័យយោធា ហើយជាការឆ្លើយតបវិញ យើងក៏បានរៀបចំកិច្ចចរចាជាមួយប្រទេសទាំងនោះមួយចំនួនរួចមកហើយដែរ… ជាការពិតណាស់ យើងនឹងលក់អាវុធឲ្យបានច្រើនជាងការទិញអាវុធ នេះបើតាមសារព័ត៌មានស្ពូតនីគនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ ទណ្ឌកម្មអាវុធរយៈពេល១៣ឆ្នាំទៅលើអ៊ីរ៉ង់បានឈានដល់ទីបញ្ចប់ទៅហើយ ខណៈទីក្រុងតេហេរ៉ង់ត្រូវបានគេមើលឃើញថា កំពុងត្រៀមខ្លួនទិញ និងលក់សព្វា វុធឡើងវិញក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ក៏បានអួតអាងផងដែរថា ប្រទេសរបស់ខ្លួននៅតែអាចអភិវឌ្ឍវិស័យយោធា និងសព្វាវុធឲ្យកាន់តែប្រសើរឡើង បើទោះបីជាស្ថិតនៅក្នុងអំឡុងពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្ម ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបញ្ជាក់ជំហររបស់ខ្លួនថា នឹងដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើក្រុមហ៊ុន ឬក៏បុគ្គលទាំងឡាយណា ដែលបានចូលរួមពាក់ព័ន្ធនឹងការទិញ-លក់អាវុធជាមួយអ៊ីរ៉ង់ ៕
-
នាយករដ្ឋមន្ត្រីជប៉ុនទៅវៀតណាម លេចចេញកិច្ចព្រមព្រៀងបញ្ជូនអាវុធនិងបច្ចេកវិទ្យា
