Category: ព័ត៌មានអន្តរជាតិ

  • Facebook និង Instagram រងការស៊ើបអង្កេតពីសំណាក់អាជ្ញាធរអៀរឡង់ ជុំវិញបញ្ហាបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់

    Facebook និង Instagram រងការស៊ើបអង្កេតពីសំណាក់អាជ្ញាធរអៀរឡង់ ជុំវិញបញ្ហាបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់

    អៀរឡង់៖ ក្រុមហ៊ុនបណ្តាញសង្គមដ៏របស់អាមេរិក គឺ Facebook និង Instagram ត្រូវបានគណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បើកការស៊ើបអង្កេតចំនួនពីរករណី ក្រោយមានសេចក្ដីរាយការណ៍រិះគន់ផ្ទាល់ពីសំណាក់អ្នកប្រើប្រាស់ និងការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាកុមារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ និយតករសហភាពអឺរ៉ុប និងគណៈកម្ម DPC បានចេញច្បាប់ថ្មី ទាក់ទិននឹងទិន្ន ន័យឯកជនភាពរបស់អ្នកប្រើប្រាស់លើបណ្ដាញអ៊ីនធើណែត ទើបពេលនេះគណៈកម្ម DPC បានចេញសេចក្ដីប្រកាសកោះហៅក្រុមហ៊ុន Facebook ឱ្យចូលខ្លួនមកបំភ្លឺចំនួនពីរករណី ។ ក្នុងនោះករណីទី១ ពាក់ព័ន្ធនឹងការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណ១៨នាក់ និងករណីសំខាន់មួយទៀតគឺការការងារទិន្នន័យរបស់កុមារ ។ ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបខាងលើនេះ បង្កើតដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើបណ្ដាញសង្គមអ៊ីនធើណែត ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលកំពុងកើនឡើងខ្លាំងនូវចំនួនអ្នកប្រើប្រាស់ ហើយពួកគេក៏កំពុងតែប្រើប្រាស់អតិថិជន ឬអ្នកប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ដោយមិនបានជូនដំណឹងជាមុន ៕

  • ​វៀតណាម​៖​ ​នាយករដ្ឋមន្ត្រី​អំពាវនាវ​រក​ជំនួយ​ផ្តល់​ជូនជន​រងគ្រោះ​ ដោយសារ​ទឹកជំនន់

    ​វៀតណាម​៖​ ​នាយករដ្ឋមន្ត្រី​អំពាវនាវ​រក​ជំនួយ​ផ្តល់​ជូនជន​រងគ្រោះ​ ដោយសារ​ទឹកជំនន់

    យុទ្ធនាការ​ទូទាំង​ប្រទេស​វៀតណាម​ត្រូវ​បាន​ធ្វើឡើង​ ​ដើម្បី​បង្កើន​មូលនិធិ​ជួយ​ជនរងគ្រោះ​ដោយសារតែ​បញ្ហា​ទឹកជំនន់​ ​និង​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ ​នៅ​តំបន់​ភាគ​កណ្តាល​ប្រទេស

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១១ម៉ឺននាក់ និងជាសះស្បើយជាង៣០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១១ម៉ឺននាក់ និងជាសះស្បើយជាង៣០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន២៦ម៉ឺន៨ពាន់៤៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១១ម៉ឺន៨ពាន់២៩៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន១១ម៉ឺន១ពាន់៧៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៣៨ម៉ឺន៧ពាន់៧៩៩នាក់ ស្លាប់ចំនួន២២ម៉ឺន៤ពាន់៧៣០នាក់ និងជាសះស្បើយចំនួន៥លាន៤៥ម៉ឺន៧ពាន់៦៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៤ម៉ឺន៨ពាន់២៣៨នាក់ ស្លាប់ចំនួន១១ម៉ឺន៤ពាន់៦៤២នាក់ និងជាសះស្បើយ៦លាន៦៥ម៉ឺន៩ពាន់៨៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៣ម៉ឺន៥ពាន់៣៤៤នាក់ ស្លាប់១៥ម៉ឺន៣ពាន់៩០៥នាក់ និងជាសះស្បើយ៤លាន៦៥ម៉ឺន៣០នាក់ ៕

  • ក្រុមបាតុករថៃធ្វើការតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីសម្តែងការប្រឆាំងនឹងរដ្ឋាភិបាលជាថ្មីទៀត

    ក្រុមបាតុករថៃធ្វើការតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីសម្តែងការប្រឆាំងនឹងរដ្ឋាភិបាលជាថ្មីទៀត

    ថៃ៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានកាន់កាប់ផ្លូវបំបែកសំខាន់ៗនៅទីក្រុងបាងកក ដើម្បីធ្វើការតវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយផ្គើននឹងការហាមឃាត់ការធ្វើតវ៉ាដែលចូលដល់ថ្ងៃទី០៥ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។ ការធ្វើបាតុកម្មនៅតែបន្ត ទោះបីជាមានការចាប់ខ្លួនអ្នកតវ៉ារាប់សិបនាក់ និងមេដឹកនាំរបស់ពួកគេ ការប្រើប្រាស់ការបាញ់ទឹក និងការបិទប្រព័ន្ធផ្លូវរថភ្លើងជាច្រើននៅទីក្រុងបាងកក ដើម្បីបង្ក្រាបសកម្មភាពតវ៉ានៅតាមដងផ្លូវអស់រយៈពេល៣ខែមកក៏ដោយ ។ ចលនាតវ៉ាប្រឆាំងដែលដឹកនាំដោយយុវជននេះ បានទទួលរងការវាយបង្ក្រាបខ្លាំងកាលពីសប្តាហ៍មុន ដោយមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីក្រុមបាតុករបានឡោមព័ទ្ធក្បួនដង្ហែស្តេច និង បានសម្តែងកាយវិការគោរពលទ្ធិប្រជាធិបតេយ្យ ដោយលើកម្រាមដៃ៣ចំពោះព្រះមហាក្សត្រិយានីស៊ូធិតា ។ ទន្ទឹមគ្នា ក្រុមអ្នកច្បាប់ថៃសម្រាប់សិទ្ធិមនុស្សបាននិយាយថា ក្រុមអ្នកតវ៉ាយ៉ាងតិចណាស់៨០នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី១៣ខែតុលាកន្លងមក ដោយអ្នកតវ៉ា២៧នាក់កំពុងត្រូវបានឃុំខ្លួននៅឡើយ ៕

  • បាតុករ​ថៃ​សន្យា​ប្រមូលផ្តុំ​គ្នា​ជា​ថ្មីទៀត​នៅ​តាម​ដង​ផ្លូវ​ ​បន្ទាប់ពី​ប្រកាស​បញ្ចប់​បាតុកម្ម

    បាតុករ​ថៃ​សន្យា​ប្រមូលផ្តុំ​គ្នា​ជា​ថ្មីទៀត​នៅ​តាម​ដង​ផ្លូវ​ ​បន្ទាប់ពី​ប្រកាស​បញ្ចប់​បាតុកម្ម

    ​ថៃ​៖​ ​បាតុករ​ម្នាក់​ក្នុង​ចំ​នោម​ក្រុម​បាតុករ​សំខាន់​ៗ​ជាច្រើន​ទៀត​ ​នៅ​ថ្ងៃសៅរ៍​នេះ​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ក្រុម​គាំទ្រ​ខ្លួន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​សារ​ជាថ្មី​ម្តងទៀត​នៅ​តាម​ដង​ផ្លូវ​នៅ​ពេលក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​លើកឡើង​បែប​នេះ​របស់​បាតុករ​ថៃ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​ក្រុម​បាតុករ​នៅ​ទីក្រុង​បាងកក​ ​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ ​បាន​ប្រកាស​បញ្ចប់​បាតុកម្ម​ ​បន្ទាប់ពី​កងកម្លាំង​ប៉ូលិស​ប្រើប្រាស់​កាណុង​បាញ់​ទឹក​បង្ក្រាប​លើ​ក្រុម​បាតុករ​ដែល​ជា​និស្សិត​ ​និង​យុវវ័យ​ ​ខណៈ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា​ ​លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​ជាដាច់ខាត​ ​។​ ​ក្រុម​បាតុករ​បាន​ទាមទារ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចុះចេញ​ពី​តំណែង​ ​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យ​ដូចដើម​វិញ​ ​ព្រោះ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ​ (​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​កាលពី​ឆ្នាំ​២​០​១​៧​) ​បាន​ផ្តល់​អំណាច​ជ្រុល​ហួសហេតុ​ពេក​ដល់​ព្រះមហាក្សត្រ​ ​។​ ​សូមជំរាប​ថា​ ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្គុំគ្នា​នៅ​ទីក្រុង​បាងកក​ ​ដើម្បី​បង្ហាញ​ពី​កំហឹង​ ​និង​ការ​ប្រឆាំង​របស់​ពួកគេ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ ​ខណៈ​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ពី​វិធាន​ការបន្ទាន់​ ​ឬ​ការប្រកាស​អាសន្ន​ក្នុង​ទីក្រុង​នេះ​ ​សំដៅ​ហាមឃាត់​ការ​ប្រមូលផ្តុំ​ចាប់ពី​មនុស្ស​០​៥​នាក់​ ​ឬ​ច្រើនជាង​នេះ​ ​ដើម្បី​ព្យាយាម​បញ្ចប់​ការ​តវ៉ា​ ​។​ ​មេដឹកនាំ​បាតុករ​០​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ហើយ​បើ​គិត​ចាប់តាំង​ពី​ស​ប្តាហ៍​មុន​មក​ ​អាជ្ញាធរ​បាន​ចាប់ខ្លួន​បាតុករ​សរុប​ប្រហែល​៤​០​នាក់​ហើយ​ ​៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន១០ម៉ឺននាក់ និងជាសះស្បើយជាង២៩លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៣៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន១០ម៉ឺននាក់ និងជាសះស្បើយជាង២៩លាននាក់

    ​ បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៩លាន៦១ម៉ឺន៣ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១០ម៉ឺន៩ពាន់៥៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៩លាន៦៧ម៉ឺន៩៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន២៨ម៉ឺន៨ពាន់២៧៨នាក់ ស្លាប់ចំនួន២២ម៉ឺន៣ពាន់៦៤៤នាក់ និងជាសះស្បើយចំនួន៥លាន៣៩ម៉ឺន៥ពាន់៤០១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៤៣ម៉ឺន២ពាន់៦៨០នាក់ ស្លាប់ចំនួន១១ម៉ឺន៣ពាន់៣២នាក់ និងជាសះស្បើយ៦លាន៥២ម៉ឺន៤ពាន់៥៩៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២០ម៉ឺន១ពាន់៥៧០នាក់ ស្លាប់១៥ម៉ឺន៣ពាន់២២៩នាក់ និងជាសះស្បើយ៤លាន៦១ម៉ឺន៩ពាន់៥៦០នាក់ ៕

  • លោក ដូណាល់ ត្រាំ ព្រមានថា TikTok នឹងត្រូវបិទដំណើរការនៅសហរដ្ឋអាម៉េរិក បើសិនការចរចាទិញមិនអាចសម្រេចនៅមុនពាក់កណ្តាលខែកញ្ញាខាងមុខ

    លោក ដូណាល់ ត្រាំ ព្រមានថា TikTok នឹងត្រូវបិទដំណើរការនៅសហរដ្ឋអាម៉េរិក បើសិនការចរចាទិញមិនអាចសម្រេចនៅមុនពាក់កណ្តាលខែកញ្ញាខាងមុខ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិកគួរតែទទួលបានចំណែកដ៏សំខាន់មួយ នៃតម្លៃលក់នៃប្រតិបត្តិការរបស់កម្មវិធីវីដេអូខ្លី TikTok នៅសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ អំឡុងសន្និសិទសារព័ត៌មានមួយនៅឯសេតវិមាននាថ្ងៃចន្ទសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីថា កម្មវិធី TikTok របស់ក្រុមហ៊ុនចិន ByteDance នឹងត្រូវបិទដំណើរការនៅសហរដ្ឋអាម៉េរិក បើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាម៉េរិកដទៃទៀតមិនអាចទិញយកបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះបាន នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខ ។ សូមជម្រាបថា ដំបូងឡើយលោក ត្រាំ បានប្រកាសថា នឹងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីបិទកម្មវិធី TikTok ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ ប៉ុន្តែបន្ទាប់ពី ជួបពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក សត្យា ណាឌែលឡា រួចមក ប្រធានាធិបតីអាម៉េរិករូបនេះ បានកែប្រែចិត្តដោយទុកពេល៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណាលក់ TikTok ឱ្យក្រុមហ៊ុន Microsoft ៕ …

  • អូស្រ្តាលីគ្រោងដាក់ពង្រាយយោធាប្រមាណ៥០០នាក់ នៅរដ្ឋវិចតូរៀ ដើម្បីបង្ខំឲ្យប្រជាជនអនុវត្តន៍បំរាមទប់ស្កាត់ COVID-19

    អូស្រ្តាលីគ្រោងដាក់ពង្រាយយោធាប្រមាណ៥០០នាក់ នៅរដ្ឋវិចតូរៀ ដើម្បីបង្ខំឲ្យប្រជាជនអនុវត្តន៍បំរាមទប់ស្កាត់ COVID-19

    អូស្រ្តាលី៖ វិចតូរៀ ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២របស់ប្រទេសអូស្ត្រាលីនឹងដាក់ពង្រាយកម្លាំងយោធាជាច្រើន ក្នុងគោលបំណងបង្ខំឲ្យអនុវត្តបទបញ្ជាចត្តាឡីស័ក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ អភិបាលរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ នៅថ្ងៃអង្គារនេះបញ្ជាក់ថា កម្លាំងយោធាប្រមាណ៥០០នាក់នឹងត្រូវដាក់ពង្រាយនៅក្នុងរដ្ឋរបស់លោក នាសប្តាហ៍នេះ ដើម្បីជួយពង្រឹងការអនុវត្តបទបញ្ជាចត្តាឡីស័ក ។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងពិន័យប្រាក់៥.០០០ដុល្លារអូស្ត្រាលី ឬស្មើនឹង៤.៨៩៦ដុល្លារអាម៉េរិកចំពោះអ្នករំលោភបទបញ្ជាឲ្យនៅក្នុងផ្ទះ ហើយថា ករណីលើកលែងមានតែការចេញពីផ្ទះទៅឲ្យពេទ្យព្យាបាលគ្រាអាសន្នប៉ុណ្ណោះ ។ រដ្ឋវិចតូរៀ បានដាក់បម្រាមគោចរពេលយប់រួចជាស្រេចហើយនៅសប្តាហ៍នេះ ដោយរឹតបន្តឹងលើចលនាមនុស្សប្រចាំថ្ងៃខ្លាំងឡើង និង បានបញ្ជាឲ្យផ្នែកធំៗនៃសេដ្ឋកិច្ចមូលដ្ឋានបិទ ដើម្បីកាត់បន្ថយល្បឿនរីករាលដាលនៃវីរុសកូរ៉ូណា ។ តែមន្ត្រីអូស្រ្តាលីបានពិនិត្យឃើញថា ជិត១ភាគ៣នៃអ្នកឆ្លង COVID-19 មិនបានដាក់ខ្លួននៅផ្ទះដាច់ដោយឡែកពីគេទេ និង ទាមទារឲ្យមានការដាក់ពិន័យតឹងរ៉ឹងឡើង ៕

  • ក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌានឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រាប់លានដូសដល់ប្រទេសអង់គ្លេស

    ក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌានឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 រាប់លានដូសដល់ប្រទេសអង់គ្លេស

    ឥណ្ឌា៖ ក្រុមហ៊ុនផលិតឱសថ Wockhardt Ltd របស់ឥណ្ឌា នឹងផ្គត់ផ្គង់ វ៉ាក់សាំង COVID-19 ចម្រុះច្រើនលានដូសដល់អង់គ្លេស ក្នុងនោះរាប់បញ្ចូល ទាំងវ៉ាក់សាំងមួយ ដែលអភិវឌ្ឍន៍ដោយសាកលវិទ្យាល័យ AstraZeneca និង Oxford នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ បើតាមក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌានេះ ខ្លួនបានបម្រុងទុកនូវសមត្ថភាពបំពេញ និងបញ្ចប់ ដែលជាជំហានចុងក្រោយ នៃការដាក់វ៉ាក់សាំងទៅក្នុងបំពង់ ឬសឺរ៉ាំង និងវេចខ្ចប់វ៉ាក់សាំងទាំងនោះ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអង់គ្លេស។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលអង់គ្លេសក៏បានរក្សាទុកខ្សែសង្វាក់ផលិតកម្ម បំពេញ និងបញ្ចប់ នៅឯសាខាក្រុមហ៊ុនបុត្រសម្ព័ន្ធ Wockhardt ក្នុងទីក្រុងរិចហ៊ែម ប្រទេសវែល ផងដែរ សម្រាប់ការប្រើប្រាស់ផ្តាច់មុខ ក្នុងរយៈពេល១៨ខែទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ ៕

  • មនុស្សស្លាប់ និងបាត់ខ្លួនសរុប២៦នាក់ ខណៈជាង១ពាន់នាក់ទៀតបង្ខំចិត្តភៀសខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារកូរ៉េខាងត្បូង

    មនុស្សស្លាប់ និងបាត់ខ្លួនសរុប២៦នាក់ ខណៈជាង១ពាន់នាក់ទៀតបង្ខំចិត្តភៀសខ្លួន ដោយសារតែគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះបានរាយការណ៍ពីមនុស្ស១៣នាក់បានស្លាប់ និង១៣នាក់បាត់ខ្លួន ខណៈមនុស្សច្រើនជាង១ពាន់នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងសន្ធាប់ជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំសម្បើម នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិខាងលើនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ ក្រោយលោកបានជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និង តំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងការពារកុំឱ្យមានមនុស្សស្លាប់ ដោយសារតែគ្រោះទឹកជំនន់បន្ថែមទៀត ។ ប្រភពបានឱ្យដឹងទៀតថា ករណីស្លាប់ទាំងអស់ខាងលើនេះ ត្រូវបានគេរាយការណ៍ថា ពួកគេបាត់បង់ជីវិតដោយសារគ្រោះរអិលបាក់ដី និង ត្រូវទឹកគួចយកទៅឆ្ងាយ កំឡុងពេលជិះនៅក្នុងរថយន្ដ ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង ទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការច្រើនជាង៥ពាន់៧៥១ហិកតា រួមទាំងផ្លូវហាយវ៉េយ៍ និងស្ពានសំខាន់ៗមួយចំនួយក្នុងរដ្ឋធានីសេអ៊ូលផងដែរ ៕