-
ជប៉ុនផ្តល់កម្ចីឲ្យឥណ្ឌូនេស៊ីជិត៥០០លានដុល្លារ ទប់ទល់នឹងកូវីដ១៩

-
ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

-
អ្នកជំនាញអន្តរជាតិថា បច្ចុប្បន្ន វៀតណាមជួបបញ្ហាអាកាសធាតុអាក្រក់ជាងគេ ស្លាប់មនុស្ស១០២នាក់ហើយ

-
វេទិការតស៊ូមតិលើកចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន គ្រោងប្រព្រឹត្តទៅដោយមានភ្ជាប់ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ដើម្បីរារាំងការកាត់សម្តី

អាមេរិក៖ «ប៊ូតុងបិទសំឡេងម៉ៃក្រូហ្វូន» ឬ “Mute Button” នឹងត្រូវប្រើប្រាស់នៅក្នុងវេទិកាតស៊ូមតិលើកចុងក្រោយរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ក្នុងគោលបំណងអនុញ្ញាតឱ្យបេក្ខជនម្នាក់ៗ និយាយបកស្រាយដោយគ្មានការរំខាន ឬការកាត់សម្ដី នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ការសម្រេចចិត្តដំឡើងប៊ូតុងបិទសំឡេងខាងលើនេះ ធ្វើឡើងក្រោយវេទិកាតស៊ូមតិលើកដំបូងរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន បានប្រព្រឹត្តិទៅដោយភាពចម្រូងចម្រាស់ ហើយលោក ត្រាំ តែងតែនិយាយកាត់សម្ដីរំខានលោក បៃដិន ជាច្រើនលើក ។ សូមជំរាបថា វេទិកាតស៊ូមតិចុងក្រោយរវាងលោក ត្រាំ និងលោក បៃដិន ដែលរយៈពេល៩០នាទី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលាខាងមុខ ក្នុងទីក្រុង ណាសវីល រដ្ឋ ធិនណែសស៊ី ហើយប្រធានបទសំខាន់ៗមានដូចជាជម្ងឺ COVID-19 គ្រួសារអាមេរិក ពូជសាសន៍ក្នុងសហរដ្ឋអាមេរិក បម្រែបម្រួលអាកាសធាតុ សន្តិសុខជាតិ និងភាពជាអ្នកដឹកនាំ ៕
-
លោក ឌូតឺតេថា លោកអាចត្រូវជាប់ឃុំ ទទួលរាប់រងការស្លាប់ជនសង្ស័យគ្រឿងញៀនរាប់ពាន់នាក់ នៅហ្វីលីពីន

-
ប៉ាគីស្ថានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញ បន្ទាប់ពីត្រូវបានបិទកាលពីដើមខែនេះ

គីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance បើកដំណើរការ TikTok ឡើងវិញ បន្ទាប់ពីកម្មវិធីវីដេអូកំសាន្តដ៏ពេញនិយមនេះ ត្រូវបានបិទកាលពីដើមខែតុលាកន្លងទៅ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ការផ្សព្វផ្សាយរបស់អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) នៅក្នុងបណ្ដាញសង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យបើកជាបណ្ដោះអាសន្ននេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន ByteDance សន្យាថា ពួកគេនឹងមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងព័ត៌មាន ឬសាច់រឿងអសីលធម៌ ដែលទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប៉ាគីស្ថាន ។ សូមរំលឹកថា កម្មវិធី TikTok ត្រូវបានបិទដោយសារតែក្រុមហ៊ុនមានភាពព្រងើយកន្តើយ ក្នុងការអនុវត្តនៃការស្នើសុំរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ។ តួយ៉ាងនៅក្នុងរយៈពេលប្រមាណ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលប៉ាគីស្ថានបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ប៉ុន្តែក្រុមហ៊ុនអាចបិទបានតែពីរប៉ុណ្ណោះ ៕
-
Nokia សហការជាមួយ NASA គ្រោងសាងសង់បណ្តាញទំនាក់ទំនងចល័តជាលើកដំបូងនៅលើភពព្រះច័ន្ទ

ហ្វាំងឡង់៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានជ្រើសរើសក្រុមហ៊ុន Nokiaក្នុងការសាងសង់បណ្តាញទំនាក់ទំនងចល័តជាលើកដំបូងលើភពព្រះច័ន្ទ នៅចុងឆ្នាំ២០២២ខាងមុខ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។ ក្រុមហ៊ុន Nokia នឹងធ្វើជាដៃគូរសហការជាមួយក្រុមហ៊ុនឯកជនផ្នែកអវកាស Intuitive Machines ដែលមានមូលដ្ឋានក្នុងរដ្ឋតិចសាស របស់សហរដ្ឋអាមេរិក ក្នុងការនាំយកឧបករណ៍ផ្នែកបណ្តាញទៅកាន់ភពព្រះច័ន្ទ តាមយានអវកាសរបស់ខ្លួន ។ បន្ទាប់ពីការនាំយកឧបករណ៍ផ្នែកបណ្តាញរួចហើយ បណ្តាញទំនាក់ទំនងនេះ នឹងផ្គុំខ្លួនឯង ហើយបង្កើតនូវប្រព័ន្ធទំនាក់ទំនងរយ:ចម្ងាយឆ្ងាយ មានល្បឿនលឿន LTE ជាលើកដំបូងលើភពព្រះច័ន្ទ ។ សូមជំរាបថា ការបង្កើតបណ្តាញប្រព័ន្ធទំនាក់ទំនង Lunar network លើភពព្រះច័ន្ទនោះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារអវកាស NASA ក្នុងការនាំមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នំា២០២៤ខាងមុខនេះ និងសាងសង់លំនៅដ្ឋានរយៈពេលយូរនៅទីនោះ ក្រោមគម្រោងកម្មវិធី Artemis ដែលមានបច្ចេកវិទ្យាខ្ពស់របស់ខ្លួន ។ កម្មវិធីនេះត្រូវគេដឹងថា នឹងនាំមនុស្សស្រីដំបូង ហើយបន្ទាប់មកនឹងនាំមនុស្សប្រុសដំបូងទៅកាន់ភពព្រះច័ន្ទ ៕
-
វៀតណាមជឿថា ការនាំចេញក្នុងឆ្នាំនេះនឹងកើន៤ភាគរយ ទោះបីជួបញ្ហាកូវីដ១៩ក៏ដោយ

-
លោក ដូណាល់ ត្រាំ និយាយថា ស៊ូដង់អាចនឹងត្រូវដកចេញពីបញ្ជីឈ្មោះប្រទេសគាំទ្រក្រុមភេវរកររបស់សហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងជាមួយប្រទេសស៊ូដង់ ក្នុងការទូរទាត់ប្រាក់សំណងដល់ជនរងគ្រោះជាពលរដ្ឋអាមេរិក ដោយសារអំពើភេវរកម្ម នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Tweeter ថា ព័ត៌មានអស្ចារ្យ… រដ្ឋាភិបាលថ្មីរបស់ស៊ូដង់ ដែលបានធ្វើរឿងដ៏អស្ចារ្យបំផុតមួយ ដោយពួកគេយល់ព្រមចំណាយប្រាក់៣៣៥លានដុល្លារទៅឱ្យគ្រួសារ និង ជនរងគ្រោះជាពលរដ្ឋអាមេរិកដោយសារអំពើភេវរកម្ម ។ លោក ត្រាំ បន្ថែមថា នៅទីបំផុត មានយុត្តិធម៌សម្រាប់ប្រជាជនអាមេរិក ហើយក៏ជាការបោះជំហានដ៏ធំរបស់ស៊ូដង់ផងដែរ ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីស៊ូដង់លោក អាប់ដាឡា ហាមដុក បានអរគុណដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយបាននិយាយថា ប្រទេសរបស់លោកបាននឹងកំពុងសម្លឹងមើលទៅលើឱកាស ក្នុងការដកស៊ូដង់ចេញពីបញ្ជីឈ្មោះប្រទេសគាំទ្រក្រុមភេវរកររបស់សហរដ្ឋអាមេរិក ៕
-
អឺរ៉ុបរឹតបន្តឹងបម្រាម COVID-19 ខណៈអង្គការ WHO ដាស់តឿនប្រទេសនានាអោយអនុវត្តវិធានការធ្វើចត្តាឡីស័ក

អឺរ៉ុប៖ ប្រទេសមួយចំនួនក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុបបានចាត់វិធានបន្ទាន់មួយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី២នៃការឆ្លងរាតត្បាតជាសកលជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃ២០ ខែតុលា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានស្តីបន្ទោសការកើនឡើងនូវករណីឆ្លងថ្មីៗនៅទូទាំងពិភពលោក ដែលសរុបមកទល់ពេលនេះមានចំនួនជាង៤០លាននាក់ហើយ ដោយសារតែប្រទេសជាច្រើនបានបរាជ័យ ក្នុងការធ្វើចត្តាឡីស័កលើអ្នកឆ្លងជម្ងឺអោយបានត្រឹមត្រូវ ។ សូមជំរាបថា ប្រទេសអៀរឡង់ និងវែលបានក្លាយជាប្រទេសដំបូងគេ ដែលបានចាត់វិធានការបិទប្រទេសសាជាថ្មី ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារជម្ងឺ Covid-19 នៅអឺរ៉ុប បានកើនឡើងដល់២៥ម៉ឺននាក់ នេះបើតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន AFP ៕