Category: ព័ត៌មានអន្តរជាតិ

  • ​ប្រមុខ​អង្គការសហប្រជាជាតិ​សម្តែង​ការ​សាទរ​ ​ចំពោះ​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ជាអចិន្ត្រៃយ៍​នៅ​លី​ប៊ី

    ​ប្រមុខ​អង្គការសហប្រជាជាតិ​សម្តែង​ការ​សាទរ​ ​ចំពោះ​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ជាអចិន្ត្រៃយ៍​នៅ​លី​ប៊ី

    បរទេស​៖​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ បាន​សាទរ​ដល់​គូ​ជម្លោះ​ទាំងពីរ​របស់​លី​ប៊ី​ ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាអចិន្ត្រៃយ៍​ ​នៅ​ក្នុង​ថ្ងៃសុក្រ​នេះ​ ​នៅ​ឯ​ទីក្រុង​ហ្ស៊ឺ​ណែវ​ ​ប្រទេស​ស្វីស​ ​ស្ថិត​ក្រោម​ការ​ជួយជ្រោមជ្រែង​របស់​អង្គការសហប្រជាជាតិ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រេសិត​ស្តីទី​របស់​អង្គការសហប្រជាជាតិ​តំណាង​ឱ្យ​ប្រទេស​លី​ប៊ី​ ​លោកស្រី​ ស្តេ​ហ្វា​នី​ ​វី​ល​លៀម​ ​បាន​លើកឡើង​ថា​ ​ថ្ងៃនេះ​គឺជា​ថ្ងៃល្អ​សម្រាប់​ប្រជាជន​លី​ប៊ី​ ​។​ ​គណៈប្រតិភូ​លី​ប៊ី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ពេញលេញ​ទូទាំង​ប្រទេស​ ​និង​អ​ចិន្រ្តៃយ៍​ដោយ​ចូលជាធរមាន​ភ្លាម​ៗ​ ​។​ ​លោកស្រី​ ​វី​ល​លៀម​ ​បន្ថែម​ថា​ ​ភាគី​ទាំងអស់​បាន​ឯកភាព​ថា​ ​គ្រប់​អង្គភាពយោធា​ ​និង​ក្រុម​ប្រដាប់​អាវុធ​នៅ​ជួរមុខ​ ​នឹង​វិលត្រឡប់​ទៅ​ជំ​រុំ​របស់​ពួកគេ​វិញ​ ​ខណៈ​ទាហាន​ស៊ីឈ្នួល​ ​និង​យុទ្ធជន​បរទេស​ទាំងអស់​ ​ត្រូវតែ​ចាកចេញ​ក្នុងរយៈពេល​បី​ខែ​ ​។​ ​ទន្ទឹមគ្នា​ ​ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា​ ​ត្រូវ​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំ​ឱ្យ​អន្តរាយ​ដល់​កិច្ចព្រមព្រៀង​ ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​ជិត​មួយ​ទសវត្សរ៍​ចាប់តាំង​ពី​ការ​ផ្តួល​រំលំ​ ​និង​ ​ការ​សម្លាប់​មេដឹកនាំ​ផ្តាច់ការ​ ម៉ូ​អា​ម៉ា​ ហ្គា​ដា​ហ្វី ​នៅ​ក្នុង​ការបះបោរ​គាំទ្រ​ដោយ​ណា​តូ​កាលពី​ឆ្នាំ​ ​២​០​១​១​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​លី​ប៊ី​ត្រូវ​បាន​ត្រួតត្រា​ដោយក្រុម​ប្រដាប់​អាវុធ​ជាច្រើន​ ​ញាំញី​ដោយ​ជម្លោះ​ក្នុងស្រុក​ ​និង​ ​បែងចែក​គ្នា​រវាង​រដ្ឋបាល​ជា​គូប្រជែង​គ្នា​ ​៕

  • ​ប្រធាន​អង្គការ​ ​WHO​ ​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19

    ​ប្រធាន​អង្គការ​ ​WHO​ ​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19

    ស្វីស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងអស់​ធ្វើសកម្មភាព​រួមគ្នា​ជាបន្ទាន់​ ​សំដៅ​ទប់​ស្កាត់​ការ​ស្លាប់​ ​ការ​ដួល​រលំ​ប្រព័ន្ធ​សុខាភិបាល​ ​និង​ការ​បិទ​សាលារៀន​ជាថ្មី​ជាដើម​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ថេដ្រូ​ស​ ​បាន​កើតមានឡើង​បន្ទាប់ពី​ប្រទេស​កាន់តែ​ច្រើនឡើង​ ​ជាពិសេស​នៅ​អាស៊ី​ខាងត្បូង​ ​អឺរ៉ុប​ ​និង​អាមេរិក​ ​បាន​រាយការណ៍​អំពី​ការ​ខ្វះខាត​មន្ទីរពេទ្យ​ ​ចំពោះមុខ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​។​ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ ​ប្រមុខ​អង្គការសុខភាព​ពិភពលោក​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មួយ​ដ៏​សំខាន់​ ​នៃ​ការ​ឆ្លង​រាតត្បាត​ ​CO​V​I​D​-19 ​ដោយ​ប្រទេស​ខ្លះ​កំពុង​ស្ថិតនៅ​លើ​ជំហាន​ដ៏​គ្រោះថ្នាក់​ ​នោះ​គឺ​ការ​ដួល​រលំ​ប្រព័ន្ធ​សុខាភិបាល​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​២​លាន​៥​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៤​៣​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​២​លាន​៥​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជិត​១​លាន​១​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​១​លាន​៤​៣​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​២​លាន​៥​០​ម៉ឺន​១​ពាន់​៦​២​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៤​ម៉ឺន​៩​ពាន់​៣​៩​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​១​លាន​៤​៣​ម៉ឺន​៧​០​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋ​អា​មេរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៧​៤​ម៉ឺន​៦​ពាន់​៩​៥​៣​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៩​ពាន់​២​៨​៤​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​៩​ម៉ឺន​៨​ពាន់​១​៦​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៨​១​ម៉ឺន​៤​ពាន់​៦​៨​២​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៧​ពាន់​៩​៩​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​ម៉ឺន​៦​ពាន់​៤​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​៥​ម៉ឺន​៥​ពាន់​៦​៥​០​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៦​ពាន់​៥​២​៨​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៩​ម៉ឺន​៧​ពាន់​៨​៧​២​នាក់​ ​៕

  • ​ថៃ​៖​ ​ថ្ងៃនេះ​ជា​កាលបរិច្ឆេត​ចុងក្រោយ​ដែល​បាតុករ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ចុះចេញ

    ​ថៃ​៖​ ​ថ្ងៃនេះ​ជា​កាលបរិច្ឆេត​ចុងក្រោយ​ដែល​បាតុករ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ចុះចេញ

    ​ក្រុម​បាតុករ​ថៃ​បាន​បាន​ទុក​ពេល​៣​ថ្ងៃ​ឲ្យ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ចុះចេញ​ពី​តំណែង​ ​ហើយ​ថ្ងៃ​ទី​២​៤​ ​តុលា​ ​២​០​២​០​នេះ​ ​គឺជា​កាលបរិច្ឆេត​ចុងក្រោយ​ហើយ​

  • ពេលឃោសនាបោះឆ្នោត លោកត្រាំថា កូវីដ១៩នឹងបញ្ចប់ឆាប់ៗតែអាមេរិកស្លាប់ជាង២២ម៉ឺននាក់ហើយ

    ពេលឃោសនាបោះឆ្នោត លោកត្រាំថា កូវីដ១៩នឹងបញ្ចប់ឆាប់ៗតែអាមេរិកស្លាប់ជាង២២ម៉ឺននាក់ហើយ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្របេក្ខភាពប្រធានាធិបតីអាណត្តិថ្មីរបស់ខ្លួ កាលពីថ្ងៃម្សិលមិញថា ជំងឺកូវីដ១៩នឹងត្រូវបញ្ចប់ឆាប់ៗនេះ។ ក្នុងវេទិការជជែកដេញដោល នៅរដ្ឋ Florida ឱកាសនោះដែរ លោកត្រាំ ថែមទាំងចោទប្រកាន់គូប្រជែងបោះឆ្នោត មកពីបក្សប្រជាធិបតេយ្យ លោក ចូ បាយឌិនថា បានលើកយកបញ្ហាសុខភាពនេះមកបន្លាចពលរដ្ឋអាមេរិក មិនឲ្យបោះឆ្នោតជូនលោកត្រាំទៀតផង។ជំងឺរាតត្បាតកូវីដ១៩ ដែលបានសម្លាប់មនុស្ស២២៤០០០នាក់ នៅសហអាមេរិករួចមកហើយ និងបានធ្វើឲ្យបាត់បង់ការងារធ្វើរាប់លាននាក់ បានក្លាយជាប្រធានបទដ៏សំខាន់យកមកនិយាយ ក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាថ្ងៃទី៣ វិច្ឆិកា ខាងមុខនេះ។ លោក ចូ បាយឌិន បាននិយាយរិះគន់ថា លោកត្រាំបានបោះបង់ចោលវិធានការទប់ស្កាត់ជំងឺ ហើយបានសន្យាថា ប្រសិនបើលោកឈ្នះឆ្នោត លោកនឹងស្នើសុំសភាអនុម័តច្បាប់កូវីដ១៩ ដែលលោកនឹងចុះហត្ថលេខាក្នុងពេល១០ថ្ងៃដំបូង នៃការឡើងកាន់តំណែងក្នុងការិយាល័យ។ លោក ចូ បាយឌិនថា លោកត្រាំនៅស្ងៀមសម្រាប់ពលរដ្ឋអាមេរិក។ តែលោកវិញ លោកនឹងមិនបិទសេដ្ឋកិច្ចទេ តែលោកនឹងបិទបញ្ចប់វីរុសកូវីដ១៩៕ ប្រភព Reuters

  • ពលរដ្ឋអាមេរិកជាង៥០លាននាក់បានបោះឆ្នោតមុន ជាកំណត់ត្រាដ៏ច្រើនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក

    ពលរដ្ឋអាមេរិកជាង៥០លាននាក់បានបោះឆ្នោតមុន ជាកំណត់ត្រាដ៏ច្រើនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក

    មានប្រជាពលរដ្ឋអាមេរិកច្រើនជាង៥០លាននាក់ហើយដែលបានបោះឆ្នោតមុន នេះបើតាមអ្នកជំនាញបោះឆ្នោតមុនបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី២៣ តុលា ម្សិលមិញ។ការបោះឆ្នោតមុនក្នុងចំនួននេះគឺជាចំនួនដ៏ច្រើនជាប្រវត្ថិសាស្ត្រ សម្រាប់ការបោះឆ្នោតផ្លូវការ នាថ្ងៃទី៣ វិច្ឆិកា ដែលបេក្ខជនឈរឈ្មោះ គឺលោកដូណាល់ ត្រាំ ប្រធានាធិបតីបច្ចុប្បន្នមកពីគណបក្សសាធារណរដ្ឋ និងគូប្រជែង ចូ បាយឌិន មកពីគណបក្សប្រជាធិបតេយ្យ។យោងតាមគម្រោងបោះឆ្នោត Michael McDonald នៃសកលវិទ្យាល័យ Florida បានឲ្យដឹងដែរថា ពលរដ្ឋអាមេរិកយ៉ាងតិច៥២លាននាក់បានបោះឆ្នោតដោយផ្ទាល់ ឬតាមសារអេឡិចត្រូកនិក ១១ថ្ងៃមុនការបោះឆ្នោតផ្លូវការ។ចំនួននេះស្មើនឹងប្រមាណ២២ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅអាមេរិក ហើយ និងបណ្តាអ្នកជំនាញផ្សេងៗទៀតព្យាករណ៍ថា ការបោះឆ្នោតលើកនេះអាចបង្កើតកំណត់ត្រាបោះឆ្នោតទំនើប ដោយកើនលើសអត្រាចូលរួម ៦០ ភាគរយនៃការបោះឆ្នោតប្រធានាធិបតី កន្លងមក៕ ប្រភពពី Channelnewsasia

  • ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

    ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

    ​ពេល​ឃោសនា​បោះឆ្នោត​ ​លោក​ត្រាំ​ថា​ កូ​វី​ដ​១​៩​នឹង​បញ្ចប់​ឆាប់ៗ​តែ​អាមេរិក​ស្លាប់​ជាង​២​២​ម៉ឺន​នាក់​ហើយ

  • ​ពលរដ្ឋ​អាមេរិក​ជាង​៥​០​លាន​នាក់​បាន​បោះឆ្នោត​មុន​ ​ជា​កំណត់​ត្រា​ដ៏​ច្រើន

    ​ពលរដ្ឋ​អាមេរិក​ជាង​៥​០​លាន​នាក់​បាន​បោះឆ្នោត​មុន​ ​ជា​កំណត់​ត្រា​ដ៏​ច្រើន

    ​ពលរដ្ឋ​អាមេរិក​ជាង​៥​០​លាន​នាក់​បាន​បោះឆ្នោត​មុន​ ​ជា​កំណត់​ត្រា​ដ៏​ច្រើន

  • ​មី​យ៉ា​ន់​ម៉ា​រឹបអូស​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ ​ជិត​២​២​គីឡូក្រាម​ ​តម្លៃ​ជាង​១​លាន​ដុល្លារ

    ​មី​យ៉ា​ន់​ម៉ា​រឹបអូស​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ ​ជិត​២​២​គីឡូក្រាម​ ​តម្លៃ​ជាង​១​លាន​ដុល្លារ

    មី​យ៉ា​ន់​ម៉ា​រឹបអូស​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ ​ជិត​២​២​គីឡូក្រាម​ ​តម្លៃ​ជាង​១​លាន​ដុល្លារ

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៨ពាន់៤៦១ករណី និងការស្លាប់ថ្មី​មានចំនួន២៨៨នាក់។