-
បារាំងគ្មានចេតនាចង់កាត់បន្ថយកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ បើទោះជាភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកើនឡើងខ្លាំងដល់កំពូល

បារាំង៖ បារាំងគ្មានចេតនាចង់កាត់បន្ថយ ឬក៏ដកកងទ័ពរបស់ខ្លួនចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ាក់នោះទេ នេះបើតាមប្រភពពីរដ្ឋាភិបាលទីក្រុងប៉ារីស ដែលបានអះអាងប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករានេះ ស្របពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាម៉េរិកកើនឡើងខ្លាំងដល់កំពូល ក្រោយយោធាអាម៉េរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងប្រទេសអ៊ីរ៉ាក់ ។ យោងតាមក្រសួងការពារជាតិបារាំង បានឱ្យដឹងថា ប្រទេសបារាំងបានចូលរួមចំណែកក្នុងការបញ្ជូនទាហានប្រមាណ២០០នាក់ ទៅចូលរួមជាមួយកងកម្លាំងចម្រុះដែលដឹកនាំដោយអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋឥស្លាម ISIL ដែលក្នុងនោះ ១៦០ នាក់មានភារៈកិច្ចបណ្តុះបណ្តាលមន្រ្តីយោធាអ៊ីរ៉ាក់ ។ ដោយឡែកប្រទេសអាឡឺម៉ង់ នៅថ្ងៃទី០៧ ខែមករានេះ បានបញ្ជាក់ថា ខ្លួនបានដកកងទ័ពមួយចំនួនជាបណ្តោះអាសន្ន ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃកងកម្លាំងចម្រុះប្រឆាំងនឹងពួកឧទ្ទាមរដ្ឋឥស្លាម ISIL នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយអង្គការ NATO ក៏បានអះអាងដែរថា ខ្លួននឹងដកកងកម្លាំងមួយចំនួនចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារតែការកើនឡើងហានិភ័យដល់សុវត្ថិភាពរបស់ពួកគេ ៕ធ.ដ
-
កងទ័ពអង់គ្លេសព្រមានឆ្លើយតបវិញ ប្រសិនបើមានការវាយប្រហារពីសំណាក់អ៊ីរ៉ង់ លើមូលដ្ឋានទ័ព ឬតំបន់ដែលជាផលប្រយោជន៍របស់អង់គ្លេស

អង់គ្លេស៖ បន្ទាប់ពីសភាអង់គ្លេសបានអនុម័តរួចរាល់នោះ នៅថ្ងៃទី០៨ ខែមករា នេះ កងទ័ពអង់គ្លេសបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចេញទៅកាន់ប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោង ដើម្បីការពារនូវរាល់ផលប្រយោជន៍របស់ខ្លួន ប្រសិនបើមានការសងសឹកណាមួយកើតមានរវាងអ៊ីរ៉ង់ និងអាម៉េរិក ។ នៅក្នុងនោះក៏មានផងដែរនូវកងទ័ព សម្រាប់បម្រើឱ្យការជន្លៀសយោធាអង់គ្លេស ប្រសិនបើមានការវាយប្រហារណាមួយកើតឡើង នៅតំបន់ដែលកងទ័ពអង់គ្លេសឈរជើង ។ សភាអង់គ្លេសក៏បានសង្កត់ធ្ងន់ដែរថា អង់គ្លេសនឹងឆ្លើយតប ប្រសិន បើមានការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ មកលើមូលដ្ឋានទ័ព ឬតំបន់ដែលជាផលប្រយោជន៍របស់អង់គ្លេស ។ គួរបញ្ជាក់ថា ការបញ្ជូនកងទ័ពរបស់អង់គ្លេសបន្ថែមទៀតនេះ បានកើតមានឡើងបន្ទាប់ពីភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានកើនឡើងដល់ចំណុចកំពូល ក្រោយមេទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី ត្រូវបានយោធាអាម៉េរិកប្រើយន្តហោះដ្រូនធ្វើឃាតនៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ ៕ធ.ដ
-
ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) ហាមឃាត់ជើងហោះហើរដែលមកពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ចូលក្នុងសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានហាមឃាត់មិនឱ្យមានការចូលចតនូវយន្តហោះកំពុងហោះហើរលើដែនអាកាសប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូងសមុទ្រអូម៉ង់ និងដែនទឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមកលើមូលដ្ឋានយោធាអាម៉េរិកចំនួន២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់រួចមក នេះបើតាមទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) នៅថ្ងៃទី០៨ ខែមករា ។ ទន្ទឹមគ្នា ទីភ្នាក់ងារអាកាសចរណ៍អាមេរិក (FAA) ក៏បានសង្កត់ធ្ងន់ដែរថា ការហាមឃាត់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងមកលើជនស៊ីវិលអាម៉េរិក តាមរយៈជើងហោះហើរទាំងនោះ ។ សូមរំលឹកផងដែរថា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកកាលពីពេលកន្លងទៅ ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) ក៏បានចេញបញ្ជាមិនឲ្យជើងហោះហើរអាមេរិក ហោះកាត់ដែនអាកាសអ៊ីរ៉ង់ ឬនៅលើឈូងសមុទ្រអូម៉ង់ឡើយ ហើយក៏បានហាមឃាត់មិនឲ្យហោះហើរលើដែនអាកាសប្រទេសអ៊ីរ៉ាក់ក្នុងរយៈកម្ពស់ក្រោម២.៦០០០ហ្វ៊ីតនោះដែរ ៕ធ.ដ
-
អាជ្ញាធរខេត្តបន្ទាយមានជ័យ៖ មានថ្ងៃ២ធ្នូ នាំឲ្យមានថ្ងៃ៧មករា ហើយទើបមានសន្តិភាព និងអ្វីៗទាំងអស់រហូតសព្វថ្ងៃនេះ

បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរបានរំលឹកថា មានថ្ងៃ២ធ្នូឆ្នាំ១៩៧៨ ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាំឲ្យមានថ្ងៃរំដោះឬថ្ងៃជ័យជំនះ៧មករា ហើយទើបមានការរស់រានមានជីវិតឡើងវិញ នៃប្រជាជន និងប្រជាជាតិកម្ពុជា ហើយតមកទៀត ក៏សុខសន្តិភាព និងអ្វីៗទាំងអស់រហូតសព្វថ្ងៃនេះ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ដូច្នេះកាលពីរសៀលថ្ងៃទី៧មករា២០២០ ខណៈបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋក្រីក្រ ចាស់ជរា ពិការ ជនគ្មានទីពឹង ស្ត្រីមេម៉ាយចំនួន៤៣នាក់ ដែលសម្គាល់(៤+៣ =៧ )ដើម្បីឧទ្ទិស និងអបអរដល់ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩ -៧មករា ២០២០ ) នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨៩១ ប៉ោយប៉ែត បានឲ្យដឹងថា ៖ អំណោយជូនដល់ប្រជាពលរដ្ឋដូចខាងលើទាំងនេះបានរៀបចំដោយលោកវរសេនីយ៍ត្រី ពៅ រឹទ្ធីហៅធី ស្នា មេបញ្ជាការរងវរៈនគរបាល៨៩១ និងលោកស្រី គុជ សោភា និងក្រុមគ្រួសារ ។ពលរដ្ឋទាំងនេះត្រូវជ្រើសរើសដោយពលរដ្ឋដូចគ្នា និងមេភូមិ ចៅសង្កាត់ដែលយកចេញពីសង្កាត់/ក្រុងប៉ោយប៉ែត ។…
-
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់មិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្គ្រាមជាមួយអាម៉េរិកឡើយ

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ បានថ្លែងថា ប្រទេសរបស់លោកមិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្រ្គាមជាមួយអាម៉េរិកឡើយ ខណៈការអះអាងបែបនេះ ធ្វើឡើងក្រោយកងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកចំនួនពីរនៅអ៊ីរ៉ាក់ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ ត្រូវបានធ្វើឡើងក្រោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចុះផ្សាយថា មូលដ្ឋានទ័ពអាម៉េរិក អេនអាល់អាស្សាដ នៅក្នុងខេត្ត អានបា និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាង៣០គ្រាប់ ។ ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា មានតែ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនោះ មិនមានកងទ័ពអាម៉េរិកណាមួយបាត់បង់ជីវិតនោះទេ ។ បន្ទាប់ពីការវាយប្រហារខាងលើ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានគំរាមធ្ងន់ៗផងដែរថា ខ្លួននឹងបើកការវាយប្រហារលើប្រទេសអេមីរ៉ាត់អារ៉ាប់ និង អីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំទៅលើទឹកដីអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាម៉េរិក និងអ៊ីរ៉ង់ ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ គឺដើម្បីរក្សាសន្តិសុខដល់ពលរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មានព័ត៌មានជាច្រើនមកពីប្រភពស៊ើបការណ៍សម្ងាត់ ដែលត្រូវបានផ្តល់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ មុនពេលលោកធ្វើការសម្រេចចិត្តដើម្បីវាយប្រហារលោកឧត្តមសេនីយ៍ សូឡៃមេនី កាលពីសប្តាហ៍មុន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក រ៉ូប៊ឺត អូប្រាយអិន បាននិយាយថា លោក សូឡៃមេនី បានរៀបចំគម្រោងវាយប្រហារលើផលប្រយោជន៍ អាម៉េរិកដែលនៅអ៊ីរ៉ាក់ ដោយលោក សូឡៃមេនី នឹងសម្លាប់អ្នកការទូត ទាហាន នាវិក ទាហាន និងទាហានជើងទឹកអាមេរិក ។ លោក អូប្រាយអិន បានហៅថា វាជាភស្តតាងដ៏ធំ និងការស៊ើបការណ៍យ៉ាងសំខាន់ ហើយលោកបានបន្ថែមទៀតថា ជាអកុសល យើងមិនអាចបញ្ចេញព័ត៌មាននេះនៅពេលនេះទេ ក៏ប៉ុន្តែលោកអាចប្រាប់បានថា វាជាភស្តតាងយ៉ាងធំ ។ យ៉ាងណាមិញ ការអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកទាំងពីរខាងលើនេះ មិនបានផ្តល់ភាពជាក់លាក់ស្តីពីពេលវេលា ដែលក្រុមមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានហៅថា ការគំរាមកំហែងដ៏ធំ…
-
ធ្លាក់យន្តហោះផ្ទុកមនុស្ស១៨០នាក់នៅអ៊ីរ៉ង់ ព្រឹកមិញនេះ

យន្តហោះប្រទេសអ៊ុយក្រែន ១គ្រឿង ផ្ទុកមនុស្ស១៨០នាក់បានធ្លាក់ភ្លាមៗ ក្រោយពេលចេញដំណើរបានបន្តិច ពីចំណតអាកាសយានដ្ឋាន Imam Khomeini ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នាព្រឹកថ្ងៃទី៨ មករា ២០២០នេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋអ៊ីរ៉ង់ ISNA។ ប្រភពថា យន្តហោះប្រភេទ Boeing 737 ដែលផ្ទុកមនុស្សទាំង១៨០នាក់ មានទាំងអ្នកដំណើរនិងបុគ្គលិកលើយន្តហោះនោះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរអ៊ុយក្រែន ហើយមូលហេតុការធ្លាក់គឺបណ្តាមកពីបញ្ហាបច្ចេកទេស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ISNA ដដែល។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ៕ធ.ដ
-
សិង្ហបុរីប្រាប់កុំអោយយន្តហោះរបស់ខ្លួនធ្វើដំណើរឆ្លងកាត់ប្រទេសអ៊ីរ៉ង់

ក្រុមហ៊ុនអាកាសចរសិង្ហបុរី កាលពីថ្ងៃពុធ ទី៧ មករា ម្សិលមិញថា ខ្លួនបានបង្វែរជើងហោះហើរទាំងអស់ មិនធ្វើដំណើរតាមដែនអាកាសប្រទេសអ៊ីរ៉ង់ទេ។ ការសម្រេចនេះក្រោយពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីក ទៅលើកងកម្លាំងយោធាដឹកនាំដោយអាម៉េរិក នៅប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកម្សិលមិញ ពោលជាការសងសឹកនឹងការដែលអាម៉េរិកបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ កាសេម ស៊ូឡេមេនី ដោយការស្លាប់នេះគេជឿថា អាចនឹងមានសង្គ្រាមកាន់តែធំនៅមជ្ឈឹមបូព៌ា។ ក្រុមហ៊ុនអាកាសចរបានអះអាងតាមរយៈសារអេឡិចត្រូនិក ដោយគ្មានផ្តល់ហេតុផលនៃការបង្វែរផ្លូវធ្វើដំណើរនេះថា «ផ្លូវសម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនទាំងអស់ត្រូវបានប្រាប់កុំឲ្យធ្វើដំណើរតាមដែនអាកាសប្រទេសអ៊ីរ៉ង់»៕ធ.ដ
-
មន្ទីរបញ្ចកោណអាម៉េរិកត្រូវបានអ៊ីរ៉ង់ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ នៃអង្គការភេរវកម្មរបស់ខ្លួន

អ៊ីរ៉ង់៖ សភាអ៊ីរ៉ង់បានសម្រេចកត់ឈ្មោះមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាម៉េរិកចូលក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្ម ក្រោយយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី នៅលើទឹកដីអ៊ីរ៉ាក់កាលពីសប្តាហ៍មុន ។ បើតាមលទ្ធផលក្រោយការបោះឆ្នោតនៅក្នុងសភាជាតិរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារម្សិលមិញ មន្ត្រីទាំងអស់ដែលបម្រើការងារក្នុងមន្ទីរបញ្ចកោណ និង អង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ត្រីយោធាអាម៉េរិកកំពូលៗដែលបានចូលរួមក្នុងប្រតិបត្តិការធ្វើឃាតលោក សូឡៃមេនី ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្ម ។ ស្របពេលជាមួយគ្នានោះដែរ សភាជាតិរបស់អ៊ីរ៉ង់ក៏បានសម្រេចឲ្យរដ្ឋាភិបាលបញ្ចេញថវិកា២២៣លានដុល្លារអាម៉េរិក ដើម្បីជំរុញសមត្ថភាពការពារជាតិ នៃកងកម្លាំងពិសេស Quds Force ស្ថិតក្រោមបញ្ជារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ផងដែរ ៕ធ.ដ
-
មន្ទីរបញ្ចកោណបញ្ជាក់ថា អ៊ីរ៉ង់បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់

សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពចំនួនពីរកន្លែងរបស់អាម៉េរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ខណៈហេតុការណ៍នេះបានកើតឡើងក្រោយមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ត្រូវបានអាម៉េរិកសម្លាប់នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នេះបើតាមមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាម៉េរិក ។ ក្នុងចំណោមការវាយប្រហារមូលដ្ឋានទ័ពទាំងពីរទីតាំងក្នុងទីក្រុង អេប្រីល នោះ គឺមានមូលដ្ឋានទ័ពអាកាសមួយឈ្មោះ អេនអាល់អាស្សាដ បានទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនជាង១០គ្រាប់ ខណៈចំនួនមនុស្សស្លាប់ និងរបួសនៅពុំទាន់មានការបញ្ជាក់លំអិតនៅឡើយ នេះបើតាមមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់ ។ យ៉ាងណាមិញ មន្ទីរបញ្ចកោណអាម៉េរិក និង មេបញ្ជាការទ័ពអាម៉េរិកប្រចាំប្រទេសអ៊ីរ៉ាក់ បាន និងកំពុងតែធ្វើការត្រួតពិនិត្យលើចំនួនការខូចខាតជារួមនៅឡើយ ៕ធ.ដ